30.7 C
Phnom Penh

ប្រធាន​ភូមិ​ CPP​ បញ្ជាឲ្យ​សមាជិកបក្ស​សិទ្ធិមនុស្ស​​ចេញ​ពី​ផ្លូវ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ភូមិ​ថ្លុក​ត្របែក មក​ពី​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា នៅ​ក្នុងឃុំ​ភ្នំ​បាត ​ក្នុង​ខេត្ត​កណ្តាល ដែលបា​ន​បដិ​សេធ​មិន​អនុ​ញ្ញាត​ឲ្យ​សមាជិក​គណ​បក្ស​​សិទ្ធិុមនុស្ស​ ដែ​លជា​គណបក្ស​​ប្រឆាំង ប្រើ​ផ​្លូ​វ​ធំ​កាត់​តា​មទី​ប្រជុំ​ជន​ឡើយ ​ដោ​យ​សារ​តែ​ការ​ប្រើ​ពាក្យ​សម្តី​គ្រោត​គ្រាត​របស់​ពួកគេ​ ប្រឆាំង​​គណ​បក្ស​​របស់​គាត់​ នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​-សង្កាត់​​កា​ល​ពី​ដើ​ម​ខែ​នេះ​។

​លោកប្រធា​ន​ភូមិ ចេង សុខុម បា​ន​​មា​ន​ប្រសាសន​៍​តា​ម​​ទូ​រ​ស័ព្ទ​កា​ល​ពី​ម្សិល​មិញ​ថា“​ខ្ញុំ​​បា​ន​ហាម​មនុស្ស​ទាំង​នេះ ​មិនឲ្យ​ប្រើ​​ផ្លូវ​នេះ​ ពី​ព្រោះ​ពួក​គេ​មិន​បា​ន​​ថ្លែង​អំ​ណរ​គុណ​អ្ន​ក​កសាង​ផ្លូវនេះ​ទេ”។ លោក​បា​ន​ពន្យល់​​ថាផ្លូវ​​នេះ​​ត្រូវ​បាន​ក្រាល​ក្រួស​ក្រហម​កា​ល​ព​ី​ឆ្នាំ​មុនជាមួយ​មូល​និធិ​ឃុំ​​ចំនួន៤លាន​​រៀល។

​លោក សុ​ខុម ​បា​ន​​ចេញ​បញ្ជានេះ​ដំបូង​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​ភូមិ​មួ​យ​កាលពី​សប្តាហ៍​មុន​ និង​បា​ន​និយាយ​ពី​រឿង​នេះ​​​ម្តង​ទៀត ​នៅ​ឯ​ពិធី​​បុណ្យ​មួ​យ​ក្នុង​មូល​ដ្ឋាន​កា​ល​ពី​ថ្ងៃ​សៅរ៍​។ ​លោក​បា​ន​លើក​​ឡើង​ថា “ខ្ញុំ​គ្រាន់​តែចង់​លើក​​ឡើង​ពាក្យ​សម​្តី​ទាំង​នេះ​​ ដើម្បី​កុំ​ឲ្យ​មា​ន​កា​រ​រិះ​គន់​ ពី​ព្រោះ​អ្ន​ក​ទាំ​ង​នោះតែង​តែ​​​រិះ​គន់​យើង​ មុនពេល​បោះ​ឆ្នោត​ និង​រិះ​គន់​ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គឺជា​អាយ៉ង​​របស់​វៀត​ណា​ម​”។

អ្នក​ភូមិ​ម្នាក់​ឈ្នោះ​ រឿន ធី ដែ​ល​គាំ​ទ្រ​គណ​​បក្សសិទ្ធិមនុស្ស​ នៅ​ក្នុង​កា​រ​បោះ​ឆ្នោត​នេះ ​បា​ន​មា​ន​ប្រ​សាសន៍​ថា គាត់​បាន​ឮថាលោក​ សុខុមចេញ​បញ្ជា​នេះ។គាត់​បាន​និយាយថា “ ប្រធាន​ភូមិ​រូប​នេះ​ ពិត​ជា​បាន​ហាម​អ្នក​គាំ​ទ្រ​គណបក្ស​សិទ្ធិ​​​​មនុស្ស​ មិន​ឲ្យ​ប្រើ​ផ្លូវ​ក្នុង​មូល​ដ្ឋាន​នេះ​មែន។ខ្ញុំ​គិតថា ប្រធាន​ភូមិ​រូប​នេះ​ខឹង​នឹង​ខ្ញុំ​ ពី​ព្រោះ​ខ្ញុំ​បាន​ចូល​រួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​នេះ”។

លោក អ៊ូ ចាន់រិទ្ធ ជា​ប្រធាន​ក្រុម​ការ​ងារ​របស់​គណបក្ស​សិទ្ធ​ិមនុស្ស​​​នៅ​ក្នុង​ខេត្ត​នេះបាន​មាន​ប្រសាសន៍ថាការ​គំរាម​កំហែង​បែប​នេះ​ពី​មន្ត្រី​មូល​ដ្ឋាន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គ្មាន​អ្វី​ថ្មី​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍ថា “​ខ្ញុំ​បាន​ឭ​ភាសា​េនះ​ច្រើន​លើក​ហើយ។ ខ្ញុំ​គិត​ថា វា​ជា​ការ​ធម្មតា​ទេ​សម្រាប់​យើង​ ពី​ព្រោះ​ពួក​គេ​​តែង​តែ​គំរាម​ និង​បំភិត​បំភ័យ​ដូច្នេះ”។ទោះ​ជា​ធម្មតា ​ឬ​ក៏​មិន​ធម្មតាក៏​ដោយ​ លោកម៉ែន​ មករាអ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកប្រចាំ​ខេត្ត​នេះបានថ្លែង​​ថា ផ្លូវ​សាធារណៈ​បែបនេះ មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​បក្ស​ណាមួយ​នោះ​ទេ​ ហើយ​​នរណា​ក៏​អាច​ប្រើ​ផ្លូវ​នេះ​បាន​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រ​ធាន​ភូមិ​រូប​នេះ​មិន​គួរ​ប្រើ​អំណាច​របស់​ខ្លួន ហាម​ឃាត់​អ្នក​ដទៃ​នោះ​ទេ ពី​ព្រោះ​ពួក​គេ​ជាអ្នក​គាំ​ទ្រ​គណបក្ស​នយោ​បាយ ពី​ព្រោះ​ការ​ធ្វើ​ដូច្នេះជាការ​​ខុស​ច្បាប់​ និង​ការ​រើស​អើង​ផ្នែក​នយោ​បាយ​”។ លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​មាន​ប្រសាសន៍ថាលោក​សង្ស័យចំពោះ​​ការ​អះ​អាង​របស់គណ​បក្ស​សិទ្ធិ​មនុស្ស​។ លោក​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​គិត​ថាអាជ្ញា​ធរ​មូល​ដ្ឋាន​របស់​គណ​បក្ស​ប្រជា​​ជន​កម្ពុជា​របស់​យើង មិន​បាន​ធ្វើ​ដូច​ដែល​គណ​​​​បក្ស​​ប្រឆាំង​ចោទ​នោះ​ទេ”។ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ហើយ​បើ​ទោះ​ជា​ពួកគេ​បាន​ធ្វើ​ដូច្នេះ​មែន វា​ទំនង​ជា​​ការ​លេង​សើច​ប៉ុណ្ណោះ។ គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ឃំុ-សង្កាត់កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មិថុនា ដោយ​ទទួល​បាន​មុខតំណែង​​ចៅ​សង្កាត់​និង​មេ​ឃំុ​ជាង​១.៦០០​។គណបក្ស​​

សិទ្ធ​មនុស្ស​ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឃំុ-សង្កាត់​ជា​លើក​ដំបូង​របស់​ខ្លួន ​​ទទួល​បាន​១៨​អាសនៈ៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស