29 C
Phnom Penh

មន្ត្រី​​​បដិសេធ​​​ពាក្យ​​​ចចាម​​​អារ៉ាម​​​ថា ពហុកីឡាដ្ឋានជាតិអូឡាំ​​​ពិក​​​នឹង​​​ត្រូវ​​​គេ​​​វាយ​​​កម្ទេច​​​ចោលទាំង​​​ស្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលារាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​បដិសេធ​​ ចំពោះការ​​​អះអាង​​​ដែល​​​បាន​​​ផ្សាយ​​​តាម​​​ប្រព័ន្ធ​​​អុីន​​​ធើណិត​​​ថាពហុ​​កីឡាដ្ឋានជាតិ​​​អូឡាំពិក​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​ចំណាស់​​​៤៨​​​ឆ្នាំ​​​មកហើយនឹង​​​ត្រូវ​​​គេ​​​វាយ​​​​​​កម្ទេច​​​ចោល​​​​​​ទាំង​​​ស្រុង​​​។

លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​រង​​​សាលា​​​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា“​​​នឹង​​​ពុំមាន​​​ការ​វាយកម្ទេច​​ពហុកីឡា​​​ដ្ឋាន​​​​​​ជាតិអូឡាំពិក​​​នេះចោលទេ”។ គេហទំព័រជាច្រើន ​បាន​​​ផ្សព្វ​​​ផ្សាយ​​​សេចក្តី​​​​​​រាយការណ៍ថាពហុកីឡាដ្ឋានជាតិ ​​​ដែល​​​គូរ​​​ប្លង់​​​​​​ដោយលោក​​​ វណ្ណ  ម៉ូលីវណ្ណ ​​​ស្ថាបត្យករ​​​កម្ពុជា​​​​​​ដ៏​​​ល្បី​​​ឈ្មោះ​​​នោះអាចនឹង​​​ត្រូវគេ​​​វាយ​​​ចោល ​សម្រាប់គម្រោង​​​អភិវឌ្ឍន៍​​​មួយ​​​របស់​​​សាជីវ​​​កម្ម​​​វិនិយោគទុនកម្ពុជា​​​ក្រៅប្រទេស(OCIC) ។

លោកសុជាតិ​​​វង្សបាន​​​មាន​​​ប្រសាសន៍​​​ថាប្រសិន​​​បើ​​​មាន​​​រឿងអ្វី​​​កើត​​​ឡើង​​​មែននោះ​​​សាលារាជធានី​​​នឹង​​​ធ្វើ​​​ការ​​​ ដើម្បី​​​អភិរក្ស​​​ពហុ​​​កីឡា​​​ដ្ឋាន​​​ដ៏​​​សំខាន់​​​នេះ​​​។ លោក​​​ថ្លែងថា“យើង​​​កំពុង​​​តែពិភាក្សា​​​អំពី​​​ផែនការកែ​​​លម្អប្រចាំ​​​ឆ្នាំនិង​​​ការជួស​​​ជុល​​​ពហុ​​​កីឡាដ្ឋាន​​​នេះដូចជា​​​​​​កន្លែង​​​អង្គុយ​​​ជាដើម​​​”។

លោក​​​ ទូច សំណាង អ្នក​​​គ្រប់​​​គ្រង​គម្រោង​​​របស់ក្រុមហ៊ុន ​OCIC បានមាន​​​ប្រសាសន៍​​​ថាក្រុមហ៊ុនដែល​​​បានចុះ​​​កិច្ច​​​សន្យាជួល​​​ដីទំហំ​​​៦,២​​​ហិកតា​​​ ក្នុង​​​ខណ្ឌ​​​ប្រាំពីរមករានៅ​​​ប៉ែក​​​ឦសាននៃ​​​ពហុកីឡាដ្ឋាន​​​រយៈ​​​ពេល​​​៩៩​​​ឆ្នាំ​​​នោះ​​​ គ្រោង​​​នឹង​​​ចំណាយ​​​ថវិកា​​​ចំនួន​​​២៥០​​​លាន​​​ដុល្លារ​​​ ដើម្បី​​​សាង​​​សង់​​​អគារ​​​មួយកម្ពស់​​​៥៥​​​ជាន់អគារ​​​ពីរ​​​ទៀតកម្ពស់៣៦​​​ជាន់​​​ និង​​​អគារ​​​មាន​​​កម្ពស់​​​ស្មើនឹងពាក់​​កណ្ដាល​​​អគារ​​​ខាង​​​លើចំនួនប្រាំមួយ​​​អគារ​​​ផ្សេង​​​ទៀត​​​ នៅ​​​ខាង​​​ជើង​​​ពហុកីឡា​​​ដ្ឋាននេះ។

លោកបានមាន​​​ប្រសាសន៍​​​បន្ដ​​​ទៀត​​​ថាគម្រោង​​​អភិវឌ្ឍន៍នេះ ​​​មាន​​​ទាំង​​​ផ្សារទំនើប​​​អគារ​​​ពាណិជ្ជកម្មហាងទំនិញមជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម​​​ និង​​​សណ្ឋាគារ​​​ផងដែរ ​​ប៉ុន្ដែលោក​​​បានទទូចថាក្រុម​​​ហ៊ុន​​​មិនមានគម្រោង​​​វាយ​​​កម្ទេច​​​ពហុកីឡាដ្ឋាន​​​នេះទេ​​​។

លោកឆាលស៍វណ្ណ (Charles Vann)​​​ អនុប្រធាន​​​ប្រតិបត្តិនៃ​​​ធនាគារ​​​កាណា​​​ឌីយ៉ា ដែលជាកម្មសិទិ្ធរបស់​​​​​​ OCIC ដែរនោះបាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នោះ​​​គឺ​​​មិន​​​មែន​​​ជារឿងពិត​​​នោះទេ។ទាំងនោះគ្រាន់​​​តែ​​​ជា​​​ពាក្យ​​​ចចាមអារ៉ាម​​​ប៉ុណ្ណោះ”។លោក​​​បាន​​​បន្ថែម​​​ទៀតថា ​​​OCIC នឹង​​​ចេញ​​​ព័ត៌មាន​​​ថ្មីៗ​​​ពាក់​​​ព័ន្ធ​​​នឹង​​​គម្រោង​​​នេះ​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​។សាជីវកម្ម OCIC កំពុង​​​រៀបចំ​​​គម្រោង​​​អភិវឌ្ឍន៍​​​​​​ដ៏ធំមួយ​​​ ដែលនឹងចំណាយ​​​ថវិកាចំនួន​​​ ៣.០០០​​​លាន​​​ដុល្លារ​​​សម្រាប់ការ​​​​​​អភិវឌ្ឍតំបន់​​​​ជ្រោយ​​​ចង្វា​​​ លើផ្ទៃដីទំហំ​​​៤០​​​ហិកតាដែល​​​ក្នុង​​​នោះ​​​រួមមាន​​​ទីលាន​​​កីឡា​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ជា ​​​ “ពហុកីឡា​​​ដ្ឋាន​​​ជាតិ​អូឡាំពិក”។

សព្វថ្ងៃ​​​ ពហុកីឡាដ្ឋានជាតិអូឡាំពិក​​​ គឺ​​​ជា​​កន្លែងមួយ​​​ ដែល​​​​​​ចេញ​​​ចូល​​​កម្សាន្ដបាន​​​តិច​​​តួច​​​​​​​​​ប៉ុណ្ណោះដោយ​​​អ្នករស់នៅ​​​ក្នុង​​​រាជ​​​ធា​​​នីភ្នំពេញ​​​អាច​​​ប្រើ​​​ប្រាស់ទីលាន​​​វាយ​​​តិន្នីសអាង​​​​​​ហែល​​​ទឹក​​​ និង​​​ទីលានទំនេរធំៗសម្រាប់​​​ហាត់​​​ប្រាណ។

វាក៏ជា​​​ទីកន្លែង​​​សម្រាប់ការ​​​ប្រកួត​​​កីឡា​​​បាល់​​​ទាត់​​​ជាហូរហែនិង​​ជា​​​កន្លែង​​​សម្រាប់​​​រៀប​​​ចំ​​​កម្មវិធី​​​កីឡា​​​ផ្សេងៗ​​​ទៀត​ផង​​​ដែរ​​​។ លោក ដេវីដ ជច (David George) ​​​ប្រធាន​​​ប្រចាំ​​​ប្រទេសរបស់​​​ក្រុម​​​ហ៊ុន​​​អចលនទ្រព្យ ​​​ CB Rechard Elllis បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​វាយ​​​កម្ទេច​​​ពហុកីឡា​​​ដ្ឋាន​​​នេះប្រាដកជានឹងមាន​​​ផល​​​ប៉ះពាល់​​​ដល់​​​ទំនាក់​​​ទំនង​​​សាធា​​​រណៈ។

ទោះបីជាពហុកីឡាដ្ឋាន​​​នេះ​​​មិនត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ច្រើន​​​ក៏ដោយ​​​ ក៏ប្រជាពលរដ្ឋ​​​ចូល​​​ចិត្ត​​​ និង​​​ចង់​​​ឃើញ​​​វា​​​នៅ​​ទីនេះ​​​រហូត​​​”។ ​​​លោក​​​​​​បន្ថែម​​​ថាទំនងជាអ្នក​​​វិនិយោគទុន​​​​​​ ឬ​​​អ្នក​​​​​​ជួល​​​បន្តនឹង​​​មាន​​​ការ​​​រួញ​​រា​​នឹង​​​​គម្រោង​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​វាយ​​​កម្ទេច​​​ពហុកីឡា​​​ដ្ឋាន​​​នេះ​​​ចោល​​​ហើយជំនួស​​​ដោយ​​​អ្វី​​​មួយ​​​ផ្សេង​​​ទៀត​​​នោះ​​​ប្រជាពលរដ្ឋ​​​នឹងគិត​​​ថា ​​​វាជាកន្លែង​​​ដែល​​​ពី​​​មុន​​​ធ្លាប់​​​ជា​​​ពហុកីឡា​​​ដ្ឋាន”៕

ប្រែសម្រួល​​​ដោយ​​​ ហម សុផាណ្ណា​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស