28 C
Phnom Penh

ការ​​​​ធ្វើ​​​អនុបយោគ​​​ប្ដូរពី​​​ទ្រព្យ​ ​​​សម្បត្តិ​​​​សាធារណៈ​​​របស់​​​រដ្ឋមក​ ​​​ជា​​​ទ្រព​​​សម្បត្តិ​​​ឯកជនរបស់​​​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អនុក្រឹត្យមួយ​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក​​​​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បង្ហាញ​ថា ការធ្វើ​​​អនុបយោគ​​​ប្ដូរ​​​ចំណាត់​​​ថ្នាក់​​​ពី​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​របស់​​​រដ្ឋ​​​មក​​​ជា​​​ទ្រព​​​្យសម្បត្តិ​​​ឯក​​​ជន​​​របស់​​​រដ្ឋ​​​ បាន​​​បន្ដ​​​​កាល​ពីខែ​​​មុន​​​ ​​ដោយ​​​ដី​​ឡូត៍​​​ធំៗរបស់​​​រដ្ឋ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ត្រូវ​បាន​​​ប្តូរ​​​មក​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​ឯកជន​​​របស់​​​​​​រដ្ឋ។

យោង​​​តាម​​​អនុក្រឹត្យ​​​​ចុះ​​​ហត្ថលេខាកាលពី​​​​ថ្ងៃ​​​ទី​​​២៤ខែឧសភា ​បាន​ឲ្យដឹង​​​ថា​​​ ទ្រព្យ​​​សម្បត្តិ​​​​សា​​​ធារ​​​​​ណៈរបស់​​​រដ្ឋ​​​​​​​​​​​​​​មាន​ទំហំ​សរុប៤០.៩៩៨​​ម៉ែត្រ​​​ក្រឡា​​​ គឺជា​​​​​​កម្មសិទ្ធិ​​​របស់​​​ក្រសួង​​​សង្គម​​​កិច្ច​​ អតីត​យុទ្ធជននិង​យុវនីតិសម្បទា​ក្រសួង​​​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ ព្រម​ទាំង​​ក្រសួងប្រៃ​សណីយ៍​ និង​​​​​​ទូរ​គមនាគមន៍។

ទ្រព្យ​សម្បត្តិ​សាធារណៈ​​​​ធំ​ៗចំនួន​​​​​ពីរ​​​ដែល​​​​​​នឹង​​​ត្រូវ​​​ធ្វើ​​​អនុបយោគប្តូរ​​​ពីទ្រព្យ​​​សម្បត្តិ​​​សាធា​រណៈ​​​របស់​​​រដ្ឋ មក​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​ឯកជន​​​របស់​​​រដ្ឋ​​​​​​តាម​​​​អនុក្រឹត្យ​​នេះ ​​គឺ​​​ទី​តាំងមជ្ឈ​​​​​​មណ្ឌល​​​​​​យុវ​​​នីតិសម្បទា​​​ចោម​ចៅ​​​​របស់​​​ក្រសួង​សង្គម​​​​កិច្ច​ ក្នុង​​​សង្កាត់​​​ចោម​​​ចៅខណ្ឌដង្កោ​​​ មាន​​​​​ដី​ទំហំ១៩.៥៧២​ម៉ែត្រក្រឡា​​​ និង​​​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​​​វិជ្ជាជីវៈ​​​ជនពិការ​របស់​ក្រសួង​ដដែល​នេះ មាន​ទី​​​តាំង​​​​​នៅ​​​​​​​សង្កាត់​ភ្នំពេញ​​​ថ្មី​ខណ្ឌ​សែន​សុខ ​​រាជ​​​ធានី​​​ភំ្នពេញដែល​មាន​​​ផ្ទៃដី​ទំហំ​១២.៩២៣ម៉ែត្រក្រឡា​​​​​​។

ការប្តូរ​​​ចំណាត់​​​ថ្នាក់​​​នេះ​​ក៏​មានទាំង​​​ការិយា​​​​​​ល័យ​​​រៀបចំដែនដីនគ​​​រូបនីយកម្ម​​​ និង​សំណង់​​​​​​​​ដែលមាន​ទីតាំង​ស្ថិតនៅ​​សង្កាត់​​​ទឹក​​​ថ្លា ខណ្ឌ​​​សែន​​​សុខ​​​ ដែលមាន​​​ផ្ទៃដី​​​ទំហំ​៣.៤១០​ម៉ែត្រ ​ក្រឡា ព្រម​ទាំង​អគ្គនាយក​ដ្ឋាន​របស់​ក្រសួងកសិកម្ម​​​រុក្ខា​ប្រមាញ់​ និង​នេសាទ ​​​មាន​​​ទីតាំង​​​​​នៅ​សង្កាត់​​​​ស្រះ​​​ចក​​ ខណ្ឌដូន​​​ពេញ​​ ​មាន​​​ដី​​​ទំហំ​​​១.៨៥៣​​​ម៉ែត្រ​​​ក្រឡា និង​​​វិទ្យាស្ថាន​​​ស្រាវ​ជ្រាវ​​​​កៅស៊ូ​​​​​​កម្ពុជារបស់​ក្រសួង​កសិកម្ម​ មានទីតាំង​​​នៅ​​​សង្កាត់​​​បឹង​​​កក់​​​១ ​​​ខណ្ឌ​​​ទួលគោក រាជធានី​ភ្នំពេញ​​​ ដែលមាន​​​ដីទំហំ​​​១.៣៩៩​ម៉ែត្រ​ក្រឡា​​​​ និង​​​អតីត​​​ការិយា​​​ល័យមួយ​ទៀត​របស់​​​ក្រសួង​កសិកម្ម​នៅ​ក្នុង​​​សង្កាត់​​​បឹង​​​កេង​​​កង​​​១ ខណ្ឌ​ចំការ​​​មន​​​រាជ​​​ធានីភ្នំពេញ​​​ ​​​ទំហំ​១.៣៥៨​ម៉ែត្រ​​​ក្រឡា។

ទ្រព្យ​​​សម្បត្តិ​មួយកន្លែង​ទៀត​គឺការិយា​ល័យប្រៃសណីយ៍​​​សាខា​​​ច្បារអំពៅ​​​របស់​​​ក្រសួងប្រៃស​​​ណីយ៍​​​ និង​​​ទូរគមនាគមន៍ ​​​មាន​​​ទីតាំង​​​នៅ​​​សង្កាត់​​​ច្បារអំពៅ២ ​​​ខណ្ឌមាន​​​ជ័យ​​​រាជ​​​ធានី​​​ភ្នំពេញ ទំហំ​៤៨៣​​​ម៉ែត្រ​​​ក្រឡា​​។

ការធ្វើ​​​អនុប្រយោគ​​​ប្តូរ​ទ្រព្យ​សម្បត្តិ​សាធា​រណៈរបស់​​​រដ្ឋមក​​​ជា​​​ទ្រព្យ​សម្បត្តិ​​​ឯកជន​​​របស់​​​រដ្ឋនេះ ​​​គឺជា​​​ជំហាន​​​ទី១​​​ដើម្បី​ឈាន​​​ទៅ​​​រក​​​ការ​​​​​អភិវឌ្ឍ​​​​ដី​ទាំង​នោះ​ប្រកបដោយ​​​សក្តា​នុពល ​​​និង​​​សម្រាប់​លក់​​​​ទៅ​តាម​​តម្លៃ​ទី​ផ្សារ​​​សេរី​​​។

អនុក្រឹត្យ​​​ចែងថា​​​ ការ​​​លុប​ទ្រព្យ​សម្បត្តិ​​​​ទាំង​​​នេះ​​​ “ចេញ​​​ពី​​​​​​បញ្ជី​​​សារ​​​ពេើភណ្ឌ​​​ទ្រព្យ​​​សម្បត្តិរដ្ឋ ត្រូវ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ចាត់ចែង​​​នីតិវិធី” ដោយ​​​ក្រសួង​​​​​​ពាក់​​​ព័ន្ធ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ក្រសួង​​​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ លោក​​​ ឆាយ វណ្ណា អនុរដ្ឋលេខាធិការ​​​ក្រសួង​​​សង្គមកិច្ច​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​បាន​​​ដឹងពីការ​​​ធ្វើ​​​អនុ​បយោគ​​​ទ្រព្យសម្បត្តិ​​​​​​របស់​​​ក្រសួង​នេះទេ​​​។

លោក​​​ ស៊ឹង ប៊ុណ្ណា​​​ នាយកប្រតិបត្តិ​​​ក្រុម​ហ៊ុន​​​អចលនទ្រព្យ ប៉ុណ្ណា រៀល​ធី​ បាន​​​មាន​​​ប្រសាសន៍ថា​​​ ទ្រព្យសម្បត្តិ​ឯក​ជននៅ​​​ក្នុង​​​សង្កាត់​​​ទឹក​​​ថ្លា​​​ ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​ភ្នំពេញ​​​បច្ចុប្បន្ន​​​នេះ​​​លក់​​​បាន​​​តម្លៃ​​​ចន្លោះ​​​ពី​​​២០០​ដុល្លារ​​​​ទៅ​​​៥០០ដុល្លារ​​​ក្នុង​​​មួយម៉ែត្រក្រឡា​​​រីឯ​ទ្រព្យ​សម្បត្តិ​ដែល​​​​ថ្លៃ​​​បំផុតនៅ​ក្នុង​​​ខណ្ឌ​ចំការ​មន​​​អាច​​​លក់​​​បាន​​​​​​ចន្លោះ​​​ពី​​​១.៥០០​​​ដុល្លារទៅ​​​២.០០០​ដុល្លារ​ក្នុង​​​មួយ​​​ម៉ែត្រ​​​ក្រឡា។​ទោះជា​​​យ៉ាង​​​ណា ​​​ដីរដ្ឋ​​​ជា​​​ទូ​​​ទៅតែង​តែ​​​​ថោក​​​ជាង​​​ដី​​​របស់​​​ឯកជន។លោក​​​​ថ្លែង​​ថា​​​ “ ដី​រដ្ឋ​​​លក់​​​បាន​​​តម្លៃ​​​ទាប​​​ជាង​​​ដី​​​ឯកជន​​​ប្រហែល​​​៣០ភាគរយ​​​ដោយ​​​សារ​​​ត្រូវ​​​ឆ្លង​​​កាត់​នីតិ​វិធី​​ [ការិយាធិបតេយ្យ]ជាច្រើន​​​”។

​​​រយៈ​​​ពេល​​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ​ ​​អគារ​​​រដ្ឋា​ភិបាល​​​ជាច្រើនត្រូវ​​​បាន​ដោះ​ដូរ​​​ជា​មួយ​ក្រុម​ហ៊ុន​​​​អភិវឌ្ឍន៍ឯកជន និង​​​​​​ប្តូរ​​ចេញ​​​ពីការិយា​ល័យ​ស្ថិត​នៅ​លើ​ដី​មាន​តម្លៃ​នៅ​កណ្តាល​រាជធានី​ ទៅ​កាន់​​​ទី​​​តាំង​​​ថ្មី​​​​​​នៅជាយ​​​រាជ​ធានី​វិញ​​​៕ ប្រែសម្រួលដោយ ​​​ ហម​​​ សុផាណ្ណា

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស