35 C
Phnom Penh

ក្រុម​​​​​អ្នក​​សង្កេតការ​ណ៍​​​ឯករាជ្យសន្និដ្ឋាន​​ថា កា​រ​​​បោះ​​ឆ្នោត​​ឃុំ​-​​សង្កាត់​​​មាន​​បញ្ហា​​​​តូច​​ៗ​​ជា​ច្រើន​​​​ ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​អង្កេត​ការណ៍​​បោះ​​ឆ្នោត​​ឯក​រាជ្យ​​​​បាន​​​ធ្វើ​​សេច​ក្តី​រាយ​ការណ៍​​កាល​ពី​​ម្សិល​​មិញ​​ថា ​ដោយ​​មិនមាន​ភាព​ខុស​​ប្រ​ក្រតី​​​ធ្ងន់​​ធ្ងរ​អំឡុងពេល​​បោះ​​ឆ្នោត​​ឃុំ​-សង្កាត់​​កាល​​ពី​​ថ្ងៃ​​ទី​​៣ ​​ខែ​​មិថុនា​នោះ ​​​​​​ការ​​​​ផ្តល់​​មូលនិធិ​សម្រាប់​ធ្វើ​យុទ្ធនាការ​​​​​ មិន​​​ស្មើភាពគ្នា​រវាង​គណបក្ស​​​​ចូល​រួមប្រ​​កួតប្រជែង​ និង​​​ការ​​គ្រប់​គ្រង​​​​​មិន​​បាន​​ល្អ​នូវ​​​បញ្ជី​​ឈ្មោះ​​​បោះ​​ឆ្នោត​ពី​​សំណាក់​​​​គណៈ​​​កម្មា​​​ធិការ​​​​​​​​​​​ជាតិ​រៀប​​ចំ​​ការ​​​បោះ​​ឆ្នោត​ (NEC) ដែល​​​​​​​​​​ស្ថិត​​​​​នៅ​ក្រោម​ឥទ្ធិ​​ពល​​របស់​​​​​​​គណ​បក្ស​​​ប្រ​​ជា​​ជន​កម្ពុជា​ ​បាន​​ធ្វើ​​ឲ្យ​ការ​​​​​​បោះ​​ឆ្នោត​​​មិន​​សូវ​​សេរី​​និង​​​​យុត្តិធម៌។

លោកធនសារាយ ​​ប្រធាន​ក្រុម​ប្រឹក្សា​​នាយក​​​​​នៃ​​​​គណៈកម្មាធិការ​​​​​​សម្រាប់​​ការ​​បោះ​​ឆ្នោត​​ដោយ​​សេរី​និង​​យុត្តិធម៌​​​​​ ហៅ​​កាត់​​ថាខុមហ្វ្រែល ​​​​បាន​​មាន​​ប្រសាសន៍​​​ថា“ការ​​​​គ្រប់​គ្រង​ការ​​​​បោះ​ឆ្នោតរបស់​​គណៈកម្មាធិការ​​ជាតិ​​រៀប​​ចំការ​​​បោះ​​ឆ្នោត​ (គ.ជ.ប) ​​​ធានាថា​ មាន​ការបោះ​​​ឆ្នោត​​ដោយ​​សម្ងាត់​ និង​ធានា​​ថាមាន​​ដំណើរ​​ការ​រលូន​​​​​នៅ​​​​ថ្ងៃ​​បោះ​​​ឆ្នោត”។

លោក​បាន​​​​មាន​​​​​ប្រ​សាសន៍​​​អំឡុងពេល​ធ្វើ​​​សិក្ខាសាលា​​​មួយ​​​​ដើម្បី​​​​​ចេញ​​​​​​​​ផ្សាយ​របាយ​​​​​​​​ការ​​ណ៍​​វាយ​​តម្លៃ​ចុង​​ក្រោយ​របស់​​​គណៈ​កម្មា​​​ធិការ​​​​ខុម​​​ហ្វ្រែល​​​​​​ថា“ទោះ​ជា​​យ៉ាង​​​ណា ​​​មាន​​​​​​​កិច្ច​​ការ​​ជា​ច្រើន ​​​​​​​ដែល​​ត្រូវ​​​​ធ្វើ​​ដើម្បី​ធានាថា ​ការ​​បោះ​​ឆ្នោត​​​​​នៅ​​​​ក្នុង​​ព្រះ​​រាជាណាចក្រ​​កម្ពុជា​​​ធ្វើ​​ឡើង​ដោយ​​​​សេរ​ីនិង​​​យុត្តិធម៌”។ នៅ​​ក្នុង​​​ការ​​​​​វាយ​​តម្លៃ​​​​នោះ ​​គណៈ​​​កម្មាធិការ​​ខុម​​ហ្វ្រែល​​​​​​បាន​​​​ចាត់​ទុក​​​​​​បញ្ហា​​​​​ប​ញ្ជី​​ឈ្មោះ​​បោះឆ្នោត ​​​ដែល​​កើត​​​មាន​​​​​​​​​​​ជាទូទៅ​ចំពោះ​​​​​​អ្នក​​បោះ​​​​ឆ្នោត​​ដែល​រិះ​​គន់​​គណ​​បក្ស​​​​កាន់​​អំណាច​ និង​​ឥទ្ធិ​​ពល​​​​​របស់​​​អាជ្ញាធរ​​មូល​ដ្ឋាន​​ថាជា​​បញ្ហា​ធំ​​​​​​​​ក្នុង​​ចំណោម​​បញ្ហា​​​​​​​​​​ធំៗ ​ដែល​បង្ក​​​ការ​លំបាក​​​​​​ដល់​​​​​ដំណើរ​​ការ​​​​បោះ​ឆ្នោត​។

ភាព​ខុស​គ្នា​ខ្លាំង​រវាង​ម៉ោង​ផ្សព្វ​ផ្សាយ​តាម​​​​រលកធាតុ​អាកាសហិរញ្ញ​វត្ថុ​ និង​ធន​ធាន​​​របស់​​​រដ្ឋ​ បាន​ធ្វើ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជាមាន​ប្រៀប​ច្រើន​​ជាង​​គេ​​។ លោកធនសារាយបាន​មាន​ប្រសាសន៍​ថា“ដោយ​សារ​តែ​ខ្វះ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ហិរញ្ញ​វត្ថុ​សម្រាប់​ធ្វើ​យុទ្ធនាការនោះ​ គណ

​បក្ស​ប្រជា​ជន​កម្ពុជា​ មាន​លទ្ធភាព​ចំណាយប្រាក់​​​យ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​ រី​ឯ​គណ​បក្ស​នយោ​​បាយ​ផ្សេង​ៗទៀត​គ្មាន​ធន​ធាន​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ទេ​”។

យោង​តាម​លទ្ធផល​បឋម​ពី​ការ​បោះ​ឆ្នោត​​​​​​កាលពី​ថ្ងៃ​ទី​៣ខែ​មិថុនា​ គណ​បក្ស​ប្រជាជន​កម្ពុជាដណ្ដើម​បាន​អាសនៈ​មេឃុំ​ ចៅ​សង្កាត់​​​​ ចំនួន​១.​៥៩២​អាសន​ៈគណ​បក្ស​ សមរង្ស៊ីឈ្នះ​​បាន​តំណែង​​មេឃុំ​ចៅ​សង្កាត់ចំនួន​២២​​​អាសនៈហើយ​គណ​បក្សសិទ្ធិ​មនុស្ស​ទទួល​​បាន​១៨អាសនៈ។គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច​ និង​​​​គណ​បក្ស​ នរោត្តមរណឫទ្ធិមិន​បាន​សូម្បី​តែ​មួយ​អាសនៈ។

​​គណៈកម្មាធិការ​​ខុម​ហ្វ្រែលបា៉ន់​ប្រមាណ​​​​ថាគណ​បក្ស​ប្រជាជន​កម្ពុជាបាន​ចំណាយ​អស់​៩​.០០០​ដុល្លារសម្រាប់​ឃុំ​សង្កាត់​​ប្រកួត​ប្រជែងនីមួយ​ៗដែល​ចំនួន​នេះ​ស្មើ​នឹង​​បួន​ដងនៃ​ការ​ចំណាយ​​របស់​​គណ​បក្ស​ សមរង្ស៊ី​ ហើយ​ស្មើ​នឹង​​៣០ទៅ​៤៥​ដង​នៃ​ការ​ចំណាយ​របស់​គណ​​​​បក្ស​សិទ្ធិ​មនុស្សគណ​បក្ស​ នរោត្តមរណឫទ្ធិនិង​គណបក្សហ្វុ៊ន​ស៊ិន​ប៉ិច​​​​​។

​​គណៈ​កម្មាធិការ​ខុម​ហ្វ្រែលរួម​ជាមួយអ្នក​​​សង្កេត​ការ​ណ៍​​បោះ​ឆ្នោត​ផ្សេង​ៗទៀត​ និង​​​សមាជិក​​គណ​បក្ស​ប្រឆាំង​ បាន​ប្រើ​ប្រាស់​សិក្ខា​​​សាលាកាលពី​ម្សិល​មិញ​ នេះដើម្បី​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​​ឲ្យមាន​​កំណែ​ទម្រង់របស់​គណៈកម្មា​​ធិការ​​​ជាតិ​​រៀប​​​ចំ​ការ​​​​​​បោះ​​ឆ្នោត ​​​ដែល​បច្ចុប្បន្ន​នេះ​មាន​សុទ្ធតែ​អតីត​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

លោកសំគន្ធាមីប្រធាន​រដ្ឋ​បាល​របស់​គណៈ​កម្មាធិការ​និកហ្វិកបាន​ថ្លែងថា“ពួកគេ​ចាំ​បាច់​ត្រូវ​តែ​ផ្លាស់​ប្ដូរ​គណ​ៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហើយ​​​​វា​​នឹង​​​​​​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​ ប្រសិនបើគណៈ​កម្មា​​​ធិការ​ជាតិ​រៀប​ចំការបោះ​ឆ្នោត​មិន​​ផ្លាស់ប្ដូរ​ទេ​នោះ​”។

លោកទេពនីថាអគ្គ​លេខាធិការ​​គណៈ​កម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត​បាន​ច្រាន​ចោល​ការ​រិះគន់​ទាំង​នេះ​ ដោយ​បាន​ថ្លែងថាវាគ្មាន​អ្វី​ប្លែក​ទេ។ ទោះ​ជាយ៉ាងណាលោក​បាន​ទទួល​ស្គាល​​​់​ ថាមិនទាន់​មានភាព​សុក្រឹត​ទេដោយ​​លោក​បាន​គូស​បញ្ជាក់ថាការ​ចុះ​ឈ្មោះ​ត្រួត​គ្នា​​ក្នុង​​បញ្ជី​ឈ្មោះបោះ​ឆ្នោត​នៅ​តែ​​​​ជា​ឧបសគ្គ។​​​លោក​បាន​មាន​ប្រសាសន៍ថា“ខ្ញុំ​ទទួល​ស្គាល់​ថាមាន​កំហុស​ខ្លះៗដែរ​​​​​​”៕

ប្រែ​សម្រួល​ដោយ ​តែមសុខុម

 

 

 

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស