29 C
Phnom Penh

គណបក្ស​ សម​ រង្ស៊ី បង្ហាញ​ភស្តុតាង​នៃ​ការ​បន្លំ​ប័ណ្ណបោះឆ្នោត​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សសមរង្ស៊ីកាល​ពី​ម្សិល​មិញ​បានរិះគន់​​គណបក្ស​ប្រជាជន​កម្ពុជាដោយ​​​អះអាង​​​ថាគណបក្ស​កាន់​អំណាច​បានបន្ត​បន្លំ​​​សន្លឹកឆ្នោតជាប្រព័ន្ធអំឡុង​ការ​បោះ​ឆ្នោត​​​​ឃុំ-សង្កាត់​នៅ​​ពេល​ថ្មី​ៗ​នេះ។

ដោយ​​បង្ហាញ​​ភស្តុតាងអំពីឯក​សារ​​បញ្ជាក់​​​​​អត្តសញ្ញាណ​បោះ​ឆ្នោត​ខុស​ច្បាប់​​ ​ដែល​​មេឃុំ​​​​របស់​គណបក្ស​សមរង្ស៊ី​ម្នាក់​​ប្រមូល​បាន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​អំឡុង​ការ​បោះ​ឆ្នោតឃុំ-សង្កាត់កាលពីថ្ងៃទី៣ ​ខែមិថុនានោះគណ​​​បក្ស​​​សមរង្ស៊ី​ បាន​លើក​ឡើងថាការ​ក្លែង​បន្លំ​បែប​​​នេះ​កើត​មាន​ជា​ច្រើនកន្លែង​។

លោកសមរង្ស៊ីបាន​សរសេរ​​ក្នុង​អីុ​​​ម៉េលមួយ​ថា​ “នេះ​មិន​មែន​ជា​ករណី​តែ​មួយ​នោះ​ទេ។វាជា​ផ្នែក​មួយ​នៃ​ការ​បន្លំ​ជា​សម្ងាត់់​ទូ​​​ទាំង​ប្រទេសដែល​នៅ​ក្នុង​ការ​ក្លែង​​បន្លំ​បែប​​​នេះគណ​បក្ស​ប្រជាជន​កម្ពុជា​ចេញ​​​ “ ​ប័ណ្ណ​​បោះឆ្នោត”ដើម្បី​បង្កើត​សន្លឹក​ឆ្នោត​​ឲ្យ​គណ​បក្ស​របស់​ខ្លួន​”។ ឯកសារ​ដែល​បាន​មក​ពីឃុំបិត​ត្រាងស្រុក​​​​ព្រៃ​នប់​ ទំនង​ជា​បង្ហាញ​ថាអ្នក​បោះ​ឆ្នោត​ជា​ច្រើន​ត្រូវ​បានគេ​​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ឲ្យ។

លោកសមរង្ស៊ីបានបន្តថា“រួម​ជា​មួយ​នឹង​​​​ភាព​មិន​ប្រក្រតី​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធនឹង​ការ​ដក​សិទ្ធ​ិអ្នក​បោះ​ឆ្នោត​ និង​ការ​ចេញ​ប័ណ្ណ​បោះ​ឆ្នោត​ក្លែង​ក្លាយកា​រ​បន្លំ​នេះ​បា​នធ្វើ​ឲ្យ​​​ប្រជា​ពល​រដ្ឋ​អស់​ឆន្ទៈ​ក្នុ​ង​កា​រ​ទៅ​បោះ​ឆ្នោត​។ លោកទេពនី​ថាអគ្គ​​លេខាធិ​កា​រ​ គណៈ​កម្មាធិ​កា​រ​ជាតិ​រៀប​ចំ​កា​រ​បោះ​ឆ្នោត​ បា​ន​មា​ន​​​​ប្រ​សាស​ន៍​ថា ​លោក​មិន​បាន​ដឹង​អំ​ពី​ករណី​ក្លែង​​បន្លំ​នេះ​ទេ​ ប៉ុន្តែ​​លោក​បាន​​លើក​ឡើ​ង​ថាប្រសិ​ន​បើ​រឿ​ង​នេះជា​រឿ​ង​ពិត​នោះគណបក្ស​ផ្សេង​ៗ​ទៀតនឹ​ង​ដាក់​​ពាក្យ​បណ្តឹង​ហើយ​។

​គណ​បក្ស​ សមរង្ស៊ីបា​ន​ដាក់​ពាក្យ​​បណ្តឹង​​ទៅ​​គណ​ៈ​កម្មាធិការ​​រៀប​ចំ​កា​រ​​បោះ​ឆ្នោត​ឃុំ-សង្កាត់​និង​ខេត្ត​-​ក្រុង​ ប៉ុន្តែ​​បណ្តឹង​ទាំ​ងពី​រ​​ ត្រូ​វ​បា​ន​​ច្រាន​ចោល។ លោក​ យឹម ​សុ​វណ្ណអ្ន​ក​នាំ​ពាក​្យ​គណ​​បក្ស​ សមរង្ស៊ីបា​ន​មា​ន​ប្រ​សាសន៍​ថា ​គណ​បក្ស​​របស់​​​​លោក ​បោះ​បង់​ចោល​កា​រ​ព្យា​យា​ម​ដាក់​​​​ពាក្យ​បណ្តឹង​​ទៅ​គណៈ​កម្មាធិ​កា​រ​រៀ​ប​ចំ​កា​រ​បោះ​ឆ្នោត​នេះ។លោក​បា​ន​​គូស​បញ្ជាក់​​ថា “ ​​ពាក្យ​បណ្តឹ​ង​ប្រ​ហែ​ល​ជា​​៨០​ភាគ​រយត្រូ​វ​បា​ន​​​​​ច្រាន​​​ចោ​ល​។ ​យើង​លែង​​ចង់​និ​យា​យអំ​ពី​​រឿ​ង​ដាក់​ពាក្យ​បណ្តឹង​​ទៀត​ហើយ​”។ ​ប៉ុន្តែ​ អ្ន​កអង្កេត​កា​រណ៍​បោះ​ឆ្នោត​មា្នក​់​បា​នលើ​ក​ឡើង​ថា ​លោក​ជឿ​ជាក់​ថាករណ​ី​ក្លែង​បន្លំ​បែប​នេះនៅ​តែ​មា​ន​​តិច​តួច​ណាស់​​។

​លោក​ គល់បញ្ញានាយក​ប្រតិ​បត្តិ​គណៈ​កម្មាធិ​កា​រ​ សម្រាប់កា​រ​​បោះ​ឆ្នោត​​ដោយ​សេរី​និងយុត្តិ​ធម៌​​នៅ​កម្ពុជា​​បា​ន​មា​ន​ប្រ​សា​សន៍​ថា“ពាក​់​ព័ន្ធ​នឹ​ង​កា​រ​ក្លែង​បន្លំខ្ញុំ​គិត​ថាវា​មិន​​មាន​​ច្រើ​ន​នោះ​ទេ​។រឿង​​សំខាន់​​នោះ​គឺភាព​មិន​​ត្រឹម​ត្រូវ​នៅ​ពេល​មាន​ការ​ប្រាប់​​អ្ន​ក​​បោះ​ឆ្នោត ​អំ​ពី​ជម្រើស​និងគោល​នយោ​បា​យ​​​របស់​​​​គណ​បក្ស​ខ្លួន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​​​ផ្សាយ​​​​៕

ប្រែ​សម្រួល​ដោយស៊ាស៊ុយ​ឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស