28 C
Phnom Penh

លោក​​​ ហ៊ុន តូ​​​ ធ្វើសន្និសីទសារព័ត៌មាន​​​នៅ​​​ព្រលាន​យន្ដហោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃសុក្រ នៅពេល​​​ត្រឡប់​មក​​​​ពី​​​អូស្ត្រាលី​​​ ដែល​​នៅ​​​ទី​​​នោះ​​​លោក​​​កំពុង​​​តែ​​​ពិភាក្សា​​​រក​​​វិធាន​​​ការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​ប្តឹងបក​​​​​​​​​កាសែត​​​​​​​​​​អូស្ត្រាលីនោះ លោក​​​ ហ៊ុន ​​​តូ ​ក្មួយ​ប្រុស​​​របស់​​​លោក​​​នាយករដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​បាន​ចូលរួមក្នុង​​​​​​សន្និសីទសារ​​​ព័ត៌មានមួួយ ​​​ដើម្បី​​​បញ្ជាក់​​​ការពិតថា ​​​ការ​​​ធ្វើដំណើរ​​​របស់​​​លោក ទៅកាន​​់ប្រទេស​​​អូស្ត្រាលី​​​ពិត​​​ជា​​​ពំុ​​​មាន​ឧបសគ្គ​​​នោះ​​​ទេ។

កាែសត​​​របស់អូស្ត្រាលី​​​ឈ្មោះ​​​ ​​​​​​ឌីអេជ​(The Age) និង​​​សីុដនី ម៉នីងហើរ៉ល ​​​(Sydney Morning Herald) បានចុះ​​​ផ្សាយ​​​អត្ថបទ​​​មួយ ​​​កាល​ពី​​​ខែ​​​មីនា​​​ ដោយ​​​ចោទ​​​ប្រកាន់​លោក ​ហ៊ុន ​​​តូ និង​​​បានភ្ជាប់​​​លោក​​​ទៅនឹង​​​ក្រុម​​​ឧក្រិដ្ឋ​ជន​​​ពាក់ព័ន្ធក្នុង​​​ការ​​​ចរាចរ​​​គ្រឿង​​​ញៀន​​​ និង​លាងលុយ​​​កខ្វក់​​​។ កាសែត​​​នេះ​​​ក៏បាន​​​អះ​អាង​ដែរថា​​​ កម្លាំង​​​នគរបាល​​​អូស្ត្រាលី​​​ធ្លាប់​​​បាន​​​រៀបគម្រោង​​​ចាប់​​​ខ្លួន​​​លោក ​​​ហ៊ុន​​​ តូ​ ​​ម្តង​​​ពាក់ព័ន្ធ​​នឹង​​​ការចោទប្រកាន់អំពី សកម្មភាព​​​ខុស​​​ច្បាប់​​​​​​ប៉ុន្តែ​​​ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ក្នុង​​​រាជធានីភំ្នពេញ​​​បាន​​​ព្យាយាម​​​បញ្ចៀស​​​ពីការ​​​ចាប់​​​ខ្លួន​​​នេះ​​​ តាមរយៈការ​​​បដិសេធ​​​មិន​​​ចេញ​​​ទិដ្ឋាការ​​​ឲ្យ​​​ក្មួយ​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​រូប​​​នេះ។

តាងនាម​​​ឲ្យលោក ​​​ហ៊ុន តូ លោក ​​​ផៃ ​​​សីុផានអ្នក​​​នាំ​​​ពាក្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​​​​មន្ត្រី​​​បាន​​​ថ្លែងប្រាប់ ​​​អ្នក​​​យកព័ត៌មាន​​​​​​ នៅ​​​​​​ក្នុង​​​​​​បន្ទប់​​​ពិសេស​​​នៅឯ​​​ព្រលាន​​​យន្ដ​​​ហោះ កាលពី​​​ថ្ងៃ​​​សុក្រ​​​ដែលនៅ​​​ទី​​​នោះ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ពាក្យ​​​បណ្តឹង​​​របស់លោក​​​ ហ៊ុន តូ ប្រឆាំង​​​នឹង​​​កាសែត​​​នេះ​​​ និង​​​អំពី​​​របៀប​​​ធ្វើ​​​ដំណើររបស់​​​លោក​​​ហ៊ុន  តូ ទៅកាន់​​​ប្រទេស​​​អូស្ត្រាលី ដោយ​​​គូស​​​​​​​​​បញ្ជាក់​​​ថា ​​​លោក​​​ ហ៊ុន តូ ពំុមាន​​​ជាប់​​​​​​សង្ស័យក្នុង​​​សកម្មភាព​​​ខុសច្បាប់​​​ណាមួយ​​​ដូច​​​ដែល​​​កាសែតនេះ​​​បានចោទ​​​ប្រកាន់​​​នោះ​​​ទេ​​​។

លោក ផៃ សីុផាន បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “ ដើម្បី​​​បង្ហាញ​​​ពី​​​ការពិត​​​ លោក​​​បាន​​​អញ្ជើញ​​​ទៅ​​​ [ប្រទេស​​​អូស្ត្រាលី​​​]​​​ដោយ​​​ផ្ទាល់។ ​​​បើ​​​សិន​​​​​​​​​ជា​​​ការ​​​ចោទ​​​ប្រកាន​់វា​​​ជាការ​​​ពិត​​​មែន​​​នោះអ្នក​​​ឧកញ៉ា មិន​​​អាច​​​មាន​​​សុវត្ថិភាព​​​ទេ​​​ នៅ​​​ពេល​​​លោក​​​ទៅ​​​ដល់​​​ប្រទេស​​​អូស្ត្រាលី”។

លោក ផៃ សីុផាន បាន​​​ថ្លែង​​​បន្ត​​​​​​ថា​​​ ​​​​​​“ ដូច្នេះ​​​ អ្វី​​​ដែលអ្នក​​​ឧកញ៉ា​​​បានធ្វើ​​​នៅ​​​ពេលទៅ​​​ដល់​​​​​ប្រទេសអូស្ត្រាលី​​​ គឺជាការ​​​បំភ្លឺការពិត​​​។ ហើយ​​​លោក​​​ចង់​​​ស្តារ​​​កិត្តិយស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ជា​​​ពិសេស​​​សម្តេច ​​​អគ្គសេនាបតីតេ​​​ជោ ហ៊ុន សែន ដែល​​​ជា​​​ទិស​​​ដៅ​​​នៃការ​​​ចោទ​ប្រកាន់។​​​​​​ ការ​​​ចោទ​​​ប្រកាន់​​​ប្រឆាំង​​​នឹង​​​អ្នកឧកញ៉ា​​​គឺមាន​​​បំណងធ្វើឲ្យប៉ះពាល់​​​ដល់​​​សម្តេច ​​ហ៊ុន សែន​​​ហើយ​​​ដើម្បី​​​បំបាក់​​​កិត្តិយស​​​របស់​​​ព្រះ​​​រាជា​​​ណា​​​ចក្រ​​​កម្ពុជា​​​។ ដូច្នេះ ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ត្រូវ​​​តែ​​​ទទួល​​​បាន​​​សិទ្ធិការ​​​ពារ”។

លោក​​​ ហ៊ុន តូ បាន​​​ចូលរួម​​​ក្នុង​​​សន្និសីទ​​​សារ​​​​​​ព័ត៌មាន​​​ប្រហែល​​​ប្រាំ​​​នាទី ​​​ ប៉ុន្តែ​​ ​លោក​​​មិន​​​​​​បាន​​​មាន​​​ប្រសាសន៍អ្វី​​​ទេ​​​។ បន្ទាប់​​​មក ​​​លោក​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​នោះ​​​ដោយ​​​ទុក​​​ឲ្យ​លោក​​​​​​ ផៃ សីុផាន បន្ត​​​មាន​​​ប្រសាសន៍ ជំនួស​​​រូប​​​លោក​​​​​​អស់​​​រយៈពេល​​​២៥នាទី​​​ទៀត។ នៅ​​​ពេល​​​អ្នក​​​​​​​​​យក​​​ព័ត៌មាន​​​សំុ​​​ឲ្យ​​​ធ្វើអត្ថាធិប្បាយ​​​ លោក ​​​ហ៊ុន តូ​​​ បាន​​​មានប្រសាសន៍ថា​​​ លោក ​​​ផៃ សីុផាន ​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​ជំនួស​​​រូប​​​លោក​​​។ នៅ​​​ពេល​​​ដែល​​​សួរ​​​ថា តើ​​​លោក​​​មាន​​​តួនាទី​​​អ្វី​​​ដែលត្រូវ​មានប្រសាសន៍​​​ជំនួស លោក ហ៊ុន តូ នោះ​​​លោក ផៃ សីុផាន បានថ្លែងថា ​​​លោក ​​​មិន​​​មែន​​​តំណាង​​​ឲ្យ​​​ទីស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​នោះ​​​ទេ ប៉ុន្តែ​​​លោក​​​ជួយ​​​ក្នុង​​​នាម​​​ផ្ទាល់​​​ខ្លួន​​​។

យោង​​​តាម​​​លោក​​​ ផៃ សីុផាន បាន​​​ឲ្យ​​​ដឹង​​​ថា​​​ លោក ហ៊ុន តូ ក៏បាន​​​ជួប​​​ជាមួយ​​​នឹង​​​ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​អូស្ត្រាលីដែរ ដើម្បី​​​ពិភាក្សា​​​អំពី​​​ពាក្យបណ្តឹង​​​របស់​​​លោក​​​ប្រឆាំង​​​នឹង​​​កាសែត​​​ទាំងពីរនេះ​​​ និង​​ការ​​​បន្តខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​លោក​​ ​​​ដើម្បី​​​លុប​​​ឈ្មោះរបស់​​​លោក​​​ចេញ​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ ដែល​​​លោក​​​ធ្លាប់បាន​​​បដិសេធ​​​យ៉ាង​​​ដាច់​​​អហង្ការ​​​តាំង​​​ពី​​​ពេល​​​​​​កាសែត​​​នេះ​​​បាន​​​ចុះ​​​ផ្សាយសេចក្តី​​​រាយ​​​ការណ៍របស់​​​ខ្លួន​​​កាលពីខែ​មីនា​​​ មក​​​ម៉្លេះ​​​។

លោក ផៃ សីុផាន​​​ បាន​​​មាន​​​ប្រសា​​​ស​​​ន៍​​​បន្ថែម​​​ទៀតថា​​​ “អ្នក​​​ឧកញ៉ាមាន​​​សេរីភាព​​​គ្រប់គ្រាន់ក្នុង​​​ការដើរ​​​ហើរ​​​ពេញ​​​ទាំង​​​ប្រទេស​​​​​​អូស្ត្រាលី​​​ ដូច្នេះ ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​កាសែត​​​នេះ​​​ គឺមិន​​​ពិត​​​នោះ​​​ទេ​​​”។ ស្ថានទូត​​​អូស្ត្រាលី​​​ក្នុង​​​រាជធានីភ្នំពេញ​​​នៅតែ​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេចក្តី​​​រាយការណ៍របស់​​​កាសែត​​​នេះ​​​​​​៕

  ប្រែសម្រួលដោយ ហម សុផាណ្ណា ​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស