27 C
Phnom Penh

ទំនាក់ទំនងយ៉ាង​ស្អិត​រមួតរវាងព្រះបិតានរោត្តម សីហនុ និង​បុត្រាព្រះ មហាក្សត្រ នរោត្តម សីហមុនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះនាមរបស់ព្រះមហាក្សត្រ គឺ​បង្កើត​ឡើងដោយអក្សរបួនតួដំបូង នៃ​ព្រះនាម​របស់​បិតា និងបួនតួផ្សេងទៀតពីព្រះនាមរបស់​មាតា​របស់​ទ្រង់ ទើបបានជា សីហមុនី ដែលជារាជបុត្រសំណព្វព្រះហឫទ័យ​របស់​ព្រះបិតារបស់​ព្រះអង្គ​ ទោះបីជា​មាន​និស្ស័យ​​ខុស​គ្នា​ខ្លះ​យ៉ាង​ណា​ក៏ដោយ។

លោក ហ្សែកស្ពៀរ (Shakespeare) បាន​សរសេរថា “ឪពុកដែលឆ្លាត គឺ​ចេះស្គាល់​កូន​ខ្លួនឯង”  ហើយ​ខណៈដែល​ក្រុម​អ្នក​ឃ្លាំមើល​​កិច្ចការ​ព្រះ​បរមរាជវាំងខ្លះ​​បានប្រមាណថា​ តាមពិត បង​ប្អូន​ម្តាយ​ទី​ទៃ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​សកម្ម​ក្នុង​កិច្ចការ​នយោបាយ​ឯណោះទេ ដែលអាច​​
មានឱកាសជាង ​ក្នុង​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​ ប៉ុន្តែ​ ព្រះ​មហាក្សត្រ​នរោត្តម ​សី​ហនុ​ ពេញ​​ហឫទ័យព្រះ​អង្គ​ម្ចាស់​នរោត្តម​ សីហមុនី ព្រោះ​តែ​ព្រះ​អង្គមិន​ដែល​ជាប់​ពាក់​ពន្ធនឹង​កិច្ចការ​នយោបាយ។

ព្រះមហាក្សត្រ​ សីហមុនី មិនធ្លាប់មាន​ប្រវត្តិជាប់ពាក់ព័ន្ធនឹងនយោបាយ ដូចជាបិតារបស់ទ្រង់ទេ ដែលព្រះអង្គបាន​ជាប់ទាក់​ទងនយោបាយជាប្រវត្តិសាស្រ្តរបស់ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ មាន​លក្ខណៈខុស​គ្នា​ច្រើនទៀត​រវាង​ព្រះអង្គ​ និងបិតា​របស់​ទ្រង់ ​ដូចជា​ព្រះមហាក្សត្រ​ចូល​និវត្តន៍​ នរោត្តម ​សីហនុ​ ធ្លាប់​បាន​រៀប​អភិសេក​ជា​ច្រើនដង ចំណែកឯ​ព្រះ មហាក្សត្រ ​សីហមុនី ​គឺ​នៅ​មិន​ទាន់រៀប​អភិសេកនៅ​ឡើយ​​ ហើយការសម្តែងទស្សន
របស់​សម្តេចព្រះ នរោត្តម​ សីហនុ ទៅលើ​គ្រប់​​បញ្ហា​ទាំងអស់ ចាប់ពី​ភាពក្រីក្រ​រហូតដល់អំពើពុករលួយ​ ​​គឺផ្ទុយ​ពី​បុត្រា​ព្រះអង្គ​ ដែលប្រើវិធីសាស្ត្របែបសាមញ្ញក្នុង​ការ​ដោះស្រាយបញ្ហាទាក់ទង​នឹងជាតិ។

កាល​ពី​ឆ្នាំ​មុន​ ព្រះមហាក្សត្រ​ចូលនិវត្តន៍​នរោត្តម សីហនុ​ បាន​សម្តែងឲ្យឃើញថា ​បុត្រា​របស់​ទ្រង់ គឺនៅ កំលោះ។ ព្រះអង្គ​កត់​សម្គាល់ថា ព្រះមហាក្សត្រ​នៅសម័យបុរាណ​​ទាំងអស់ មានភរិយា​ច្រើន​ ហើយបើទោះ​បីជា​ស្ដេច​ក្នុង​សម័យទំនើប ​ដូចជា​ព្រះបាទ​នរោត្តម​ និង​ព្រះបាទ​ស៊ីសុវត្ថិ ព្រះអង្គ​មាន​ស្រីស្នំរាប់រយ​នាក់ឯ​ណោះ។

អតីតព្រះមហាក្សត្រ​ នរោត្តម សីហនុ សង្កេត​ឃើញថា “ ព្រះមហាក្សត្រ​របស់​យើង បច្ចុប្បន្ន​ គឺ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី​ គឺ​មិន​មាន​​មហេសី និងស្រីកំណាន់ទេ ហើយ​មិន​ដែល ផ្សងព្រេងជាមួយស្រីៗនោះ​ដែរ”។ ប៉ុន្តែ​ ព្រះ​មហាក្សត្រ​ទាំងពីរ​ព្រះអង្គ​ទំនាក់ទំនងនឹងគ្នា លើសពីសាច់សាលោហិត និង​ព្រះនាមស្រដៀងគ្នាទៅ​ទៀត។​ខណៈ​ដែល​បិតា​ជាអ្នក​ពេញ​ចិត្ត​របៀបបារាំង​ ហើយ​បុត្រាទ្រង់​ បាន​សិក្សារបាំ​បាលេ​អឺរ៉ុប នៅ​ទី​​ក្រុងប្រាក​ប្រទេសឆែក ​តែទាំងពីរព្រះអង្គ​​​សព្វព្រះទ័យយ៉ាង​ជ្រាលជ្រៅ​ក្នុង​វិស័យ​សិល្បៈ​ ជាពិសេស​គឺ​តន្រ្តី របាំ និងភាព​យន្ត​។

ព្រះមហាក្សត្រ​ចូលនិវត្តន៍បាន​ផលិត​ភាពយន្ត​ចំនួន២៧​រឿង ហើយរឿង​ខ្លះ​ទ្រង់​បាន​សម្តែង​ដោយ​អង្គ​ឯង​ ហើយ​ខ្លះ​ទៀត​សម្តែង​ដោយ​បុត្រា​របស់​ព្រះអង្គ​។កាល​នៅ​ព្រះ​ជន្ម​១៤ព្រះវស្សា ព្រះ​មហាក្សត្រ ​​នរោត្តម​ សីហមុនី​ បាន​សម្តែង​ក្នុង​រឿង “ព្រះអង្គ​តូច” ​ហើយនៅ​ពេល​ទ្រង់​បាន​គង់​នៅ​ជាមួយ​ព្រះបិតា​​នៅប្រទេស​កូរ៉េខាងជើង​
​ព្រះអង្គ​ បានបន្តការ​សិក្សា​នៅ​សាលា​សិល្បៈ​ភាព​យន្ត។ ព្រះ​អង្គ​បាន​​យាងមក​គង់​នៅ​ទីក្រុងប៉ារីស ក្នុង​ទសវត្សន៍​ឆ្នាំ​១៩៨០ ហើយ​​ព្រះអង្គ បាន​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​របាំបុរាណព្រមទាំង​បាន​ថតខ្សែរ​ភាពយន្ត​ទាក់ទង​និង​របាំ​ជាច្រើននិង​នៅ​ឆ្នាំ​១៩៩៣​ ទ្រង់​បាន​ក្លាយ​ជាអគ្គរាជទូតកម្ពុជា​ប្រចាំអង្គការ​យូណេស្កូ(UNESCO)។

ចាប់តាំងពី​សម្តេច នរោត្តម​សីហមុនី​ បាន​ឡើង​គ្រងរាជ្យនៅឆ្នាំ​២០០៤​ សម្តេចព្រះនរោត្តម ​សីហនុ​ បាន​មាន​បន្ទូល​ជា​សាធារណៈ​អំពីចំណង់ចំណូលចិត្តរបស់​ទ្រង់​ជា​ច្រើន​ដង ហើយ​ជា​បុត្រា​តែ​មួយ​អង្គ​គត់ ​ដែល​នៅ​មានព្រះជន របស់​ព្រះ​​មហាក្សត្រីយ៍​​​​​​មុនីនាថ​​ ជួនកាល​ទ្រង់មានព្រះបន្ទូល អំពី​ជីវិត​ឯកជន​របសស់​ព្រះអង្គ​ទៀតផង ជួនកាលព្រះចេញព្រះភក្តិការពារព្រះរាជបុត្ររបស់ព្រះអង្គទៀតផង។

នៅ​ឆ្នាំ២០០៥​បន្ទាប់ពី​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងបាន​អំពាវនាវឲ្យ​ព្រះអង្គ​ចូលរួមឲ្យបាន​សកម្ម​ថែមទៀតក្នុងរឿងនយោបាយ​របស់​ជាតិ ព្រះបិតា​ព្រះអង្គ​បាន​ចេញព្រះរាជសារ​ឆ្លើយតប​តាម​គេហទំព័រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​តែងតែ​ផ្សាយ​អំពីការ​សង្កេត​ ឬកង្វល់​ផ្សេងៗ​ពី​បញ្ហា​ជាតិ ​និង​បញ្ហារបស់ពិភព​លោក។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស