27 C
Phnom Penh

លោក​ ហ៊ុន សែន កោត​​​សរសើរ ​​​វៀតណាម​​​ នៅ​ក្នុង​​​ថ្ងៃ​​​​​​រំឭក​ខួប ​ទំនាក់ទំនងការទូត​​​​​​លើ​​​កទី​​​៤៥​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ឱកាស​រំឭក​​​ខួប​​​អនុស្សាវរីយ៍​​​លើក​​​ទី​​​៤៥​​​នៃទំនាក់​​​ទំនង​​​ផ្នែកការ​​​ទូត​​​រវាង​​​ប្រទេស​ទាំង​​​​ពីរ​​​​កាល​​​ពី​​​ម្សិលមិញ ប្រទេស​​​កម្ពុជា និង​​​​​​​វៀតណាម​​​ បាន​​​សម្ពោធបង្គោល​​​ព្រំដែន​​​លេខ​​​៣១៤​​​ ដើម្បីបើក​​​ផ្លូវ​​​ឲ្យ​​​ប្រទេស​​ទាំង​​​ពីរ​​​អាច​​​ចាប​​់ផ្ដើម​​​កំណត់​​​ព្រំដែន​​​ទឹក​​​របស់​​​ខ្លួន​​​។

ថ្លែង​​​ក្នុង​​​ពិធី​​​សម្ពោ​ធ​​​ ដែលធ្វើ​​​ឡើងនៅឯ​​បង្គោលព្រំដែនក្នុង​​​ស្រុក​​​កំពង់​​​ត្រាច​​​ ខេត្ត​​​កំពត​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​អំពាវនាវ​​​ឲ្យ​​​បោះបង្គោលព្រំដែន​​​ឲ្យ​​​បាន​​​ឆាប់​​​ ដើម្បី​​​ចៀស​វាង​កុំ​ឲ្យ​គេយក​​​បញ្ហា​នេះ​មកធ្វើ​​​នយោបាយ​​​ទៀត​​​ពាក់ព័ន្ធ​​​នឹង​​​បញ្ហា​​​​ព្រំដែន​​​នោះ​​​។

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ប្រសិន​​​បើ​​​យើង​​​មិនខំ​ដោះ​​​​ស្រាយ​​​បញ្ហា​​​នេះទេនោះ​​ បញ្ហា​​​នឹង​​​កើត​​​​ឡើង​​​មិន​​​ចេះ​​​ចប់​​​មិន​​​ចេះ​​​ហើយ​​​ ពីមួយ​​​ជំនាន់​​​ទៅ​​​មួយ​​​ជំនាន់​​​ ពី​​​ព្រោះ​​​បញ្ហា​​​ព្រំ​​​ដែន​​​ជា​​​បញ្ហា​​​មួយ​​​ដ៏​​​រសើប​​​ ហើយ​​​វា​​​ងាយ​​​ស្រួល​​​នឹង​​​ក្លាយ​​​ទៅ​​​ជា​​​បញ្ហា​​​នយោបាយ​​​”។

លោក ហ៊ុន សែន លើក​​​ឡើង​​​ថា “ ​​​ប្រទេស​​​​កម្ពុជា​​​មាន​​​បំណង​​​ចង់​​​មាន​​​ព្រំដែន​​​ទឹក​។ខ្ញុំ​​​សង្ឃឹមថា ប្រទេស​​​ទាំងពីរ​​​នឹង​​​សម្រេច​​​ការ​​​បង្កើត​​​ព្រំដែន​​​ទឹក​​​ដោយ​​​មិន​​​លម្អៀង ផ្អែក​​លើ​​​ច្បាប់ និងសន្ធិសញ្ញា​​​អន្ដរជាតិ​​​ផង​​​ដែរ​​​”។ លោកបានបន្ដ​​​ទៀតថា “ ព្រំដែន​​​នេះ​​​មិន​​​គ្រាន់តែ​​​កំណត​់​​​ដែន​​​​​​រវាង​​​ប្រទេស​​​កម្ពុជា ​​​និង​​​ប្រទេសវៀត​​​ណាម​​​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វាក៏​​​​ជា​​​​​​​​​ការ​​​​​​ឆ្លើយ​​​តប​​​ទៅនឹង​​​ប្រជា​​​ពលរដ្ឋ​​​នៃ​ប្រទេស​​​​ទាំងពីរ​​​​ ដែល​​​ទន្ទឹងរង់​​​ចាំជា​​​យូរមក​​​ហើយ​​​នោះ​ផង​​​ដែរ​​​​។

ទោះបី​​​ជា​​​មាន​​​ភាព​​​រកាំរកូស​​​នឹង​​​គ្នា​ពាក់ព័ន្ធ​​​នឹង​​​បញ្ហាព្រំដែន​​​​​​ជា​​​យូរ​​​មក​ហើយ​​​ក្ដី​​​ ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋា​​​ភិបាល​​​កម្ពុជា និង​​​រដ្ឋាភិបាល​​​វៀត​​​ណាម​​​មាន​​​ភាពកាន់តែ​​​ជិត​​​ស្និទ្ធ​​​នឹង​​​គ្នា​​​ក្នុង​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្ម​​​ីៗ​​​នេះ​​​ ដោយ​​​ប្រទេស​​​ជិតខាង​​​ទាំងពីរ​​​បាន​​​ពង្រីក​​​វិសាល​​​ភាព​​​ហិរញ្ញវត្ថុ​​​មិនដែល​​​ធ្លាប់​​​មាន​​​របស់​​​ខ្លួនចូល​​​មក​​​ក្នុង​​​សេដ្ឋកិច្ច​​​ប្រទេស​​​កម្ពុជា​​​។ ពាណិជ្ជកម្ម​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​បានកើន​​​ឡើង​​​ទ្វេ​​​ដង​​​នៅចន្លោះ​​​ឆ្នាំ​​​២០០៧​​​ និង​​​ឆ្នាំ​​​២០១១​​​ ដោយ​​​មាន​​​ទឹក​​​ប្រាក់​រហូត​​​ដល់​​​ទៅ​​​ជាង​​​២.០០០​​​លាន​​​ដុល្លារ​​​ហើយ​​​ប្រទេស​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ពិភា​ក្សា​គ្នា​ដើម្បី​​​ជំរុញ​​​ឲ្យ​​​តួលេខ​​​នេះ​​​កើន​​​ឡើង​​​ដល​​់​​​៥.០០០​​​លានដុល្លារ​​​ត្រឹម​​​ឆ្នាំ២០១៥​​។

ដោយ​​​លើក​​​ឡើង​​​អំពី​​​ទំនាក់​​​ទំនង​​​ផ្នែក​សេដ្ឋកិច្ច​​​ ដែល​​​បានកើន​​​​ឡើងនេះ​​​ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ដឹក​​​នាំ​​​គណៈ​ប្រតិភូធុរជនកម្ពុជាជាង​​​១០០​​​នាក់​​​​​​ ដើម្បីជួប​​​ពិភាក្សាជាមួយសមភាគី​​​វៀត​​​ណាមនៅ​​​ឯ​​​សន្និសីទ​​​ពាណិជ្ជកម្ម​​​មួយ​​​ធ្វើ​​​ឡើង​​​ក្នុង​​​ទឹកដី​​​ប្រទេស​​​វៀត​​​ណាម​​​នៅ​​​​​​ខេត្ត​​​ហាទៀង។

នៅក្នុង​​​សារ​​​អប​​​អរ​​​សាទរ​​​ ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​ក្រសួង​​​ការ​​​បរទេស ​​​ព្រះ​​​មហាក្សត្រ នរោត្ដម​ សីហ​មុនី ​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋសភា​​​ជាតិ​​​ និង​​​លោក ហ៊ុន សែន​​​ បាន​​កោត​​​សរសើរ​​​ប្រទេស​​​​វៀត​​​ណាម​​​ និង​​​កោត​​​សរសើរ​​​ពីទំនាក់​​​ទំនង​​​ដ៏​​​ល្អផូរផង់​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ”។ ព្រះ​​​មហាក្សត្រ​​​បាន​​​ឡាយ​​​ព្រះហស្ថលេខា​​

​​​នៅក្នុង​​​រាជសារ​​​មួយ​​​ទៅ​​​កាន់លោក​​​ ង្វៀន ភូជុង (Nguyen Phu Trong) អគ្គលេខាធិការ​​​គណបក្ស​​​​កុម្មុយនីស្ដ​​​វៀត​​​ណាម​​​ថា “ ខ្ញុំ​​​សូម​​​លើក​​​ឡើង​​​ម្ដង​​​ទៀត​​​ថា ខ្ញុំ​​​ចង់​​​រំឭក​​​ដល់​​​ការ​​​ដឹង​​​គុណ​​ មិន​​​អាច​​​បំភ្លេច​​​បាន​​​របស់​​​​​ប្រជា​​​ជនកម្ពុជា​​​ ដែល​​​ត្រូវបានរំដោះឲ្យ​​​រួច​​​ផុត​​​ពី​​​មហាសោក​​​នាដ​កម្ម​​​នៃ​​​របប​​​ប្រល័យពូជសាសន៍​​​ខ្មែរ​​​ក្រហម​​​ក្រោម​​​ការជួយគាំ​​​ទ្រពី​​​ប្រទេស​​​វៀតណាម ​កាល​​​ពីឆ្នាំ​​​១៩៧៩។ ហើយ​​​ខ្ញុំ​​​ក៏​​​ចង់​​​សម្ដែងការ​​​​កោត​​​សរសើរ​​​ដ៏​​​ខ្ពង់ខ្ពស់​​​របស់​​​ខ្ញុំ​​​ចំពោះ​​​ការ​​​គាំ​​​ទ្រ​​​របស់​​​ប្រទេស​​​វៀត​​​ណាម​​​​​​កលើ​​​​​ការ​​​អភិវឌ្ឍ​​​​សេដ្ឋកិច្ច​​​-សង្គម​​​របស់​​​ប្រទេស​​​កម្ពុជា”។

ទោះ​​​បី​​​រដ្ឋាភិបាល​​​មាន​​​ទំនាក់ទំនង​​​ដ៏​​​ស្អិត​​​រមួត​​​ជាមួយ​​​នឹងប្រទេស​​​វៀត​​​ណាម ក៏ដោយ​​​ក៏​​​បញ្ហា​​​ព្រំដែន​​​នៅ​​​តែ​​​ជា​​​បញ្ហាមួយ​​​ដ៏​​​មាន​​​ជម្លោះ​​​ដោយ​​​ភាគ​​​ច្រើន​​​បាន​​​កើត​​​ឡើង​​​ជា​មួយ​នឹង​​​គណបក្ស​​​ប្រឆាំង​​​ គឺ​​​គណបក្ស​​​ សម ​រង្ស៊ី។ កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​ លោក​ សម​ រង្ស៊ី ​បាន​​​​ដក​​​បង្គោលតម្រុយ​​​ព្រំដែន​​​ចំនួន​​​ប្រាំមួយ​​​ នៅ​​​តាម​​​ព្រំដែន​​​ក្នុង​​​ស្រុក​​​ចន្ទ្រា​​​ ខេត្តស្វាយ​​​រៀង​ដោយ​​លោក សម រង្ស៊ី អះអាង​​​ថា បង្គោល​ព្រំដែន​​​ទាំង​​​នោះ​​​បានបោះ​​​ដោយ​​​ខុស​​​ច្បាប់​​​។​

ជាលទ្ធផល​​​ លោក សម រង្ស៊ី ត្រូវបានដក​​​អភ័យ​​​​ឯកសិទ្ធិថិតំណាងរាស្ត្រ ហើយ​​​ត្រូវ​​​បាន​តុលា​ការ​​​កាត់​​​ទោស​​​កំបាំង​​​មុខ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ ពីបទ​​​ញុះ​ញង់​​​ឲ្យ​​​មាន​​​ការ​​​ប្រកាន់ពូជសាសន៍​​​ ​​​​​​និង​​​​​​​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ដោយចេតនា៕

(រាយការណ៍​​​បន្ថែម​​​ដោយ Abby Seiff)

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស