29.3 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន មិន​ខ្វល់​ពី​​​​ការរួម​បញ្ចូល​​គ្នា​​​របស់​គណ​បក្ស​​រាជា​និយមទាំង​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែនបាន​មាន​ប្រសាសន៍​ថាលោក​មិន​​ខ្វល់​ចំពោ​​​ះ​ផែន​ការ​​រួបរួម​គ្នា​រវាង​គណ​បក្ស​​រាជា​និយម​​ ហ៊្វុន​​សិុនបិុច ​និង​គណបក្ស ​ នរោត្តម​រណ​ឫទ្ធិ ​ ដែល​​​បាន​​​​​បរា​​​​ជ័យនោះ​​ឡើយ​ ហើយ​​​​​​​​​​បាន​​​បន្ទោស​ព្រះ​អង្គរ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ ​ចំ​ពោះ​ការ​បរាជ័យ​នេះ​។​

​​​​ផែន​​​ការ​​រួបរួមគ្នា​​នេះ​​បាន​​​ជាប់​​គាំង​​ កាល​ពីដើមខែ​មិថុនា​នេះក្រោយពី​​លោកញឹកប៊ុនឆៃប្រធាន​​ប្រតិបត្តិ​របស់​គណ​បក្ស​​​ ហ្វុ៊នស៊ិន​ប៉ិច ​​បាន​ចោទ​ប្រកាន់​គណបក្ស ​នរោត្តម​ រណ​ឫទ្ធិថា​​ត្រូវ​បាន​​​​​​​​បំបែក​​​​ចេញ​​ជា​ពីរ​ក្រុម​​​។ ចំណែក​ព្រះ​អង្គ​​ម្ចាស់ ​នរោត្តម ​រណ​ឫទ្ធិវិញ​​​​បាន​ឆ្លើយ​តប​ដោយ​អះ​អាង​ថា​​ លោក​ ញឹក ​ប៊ុន​ឆៃ​ តែងតែ​មាន​​បំណង​​​​ធ្វើ​ឲ្យ​ខូច​​​ដំណើរ​ការ​រួបរួម​គ្នា​​​​នេះទោះបី​ជា​បាន​ចុះ​​​​កិច្ច​ព្រម​ព្រៀង​​ជា​មួ​​​​យ​​គ្នា​​​រួច​​ហើយ ​​​​ដោយ​​មាន​​​​ការ​ជូនពរ​ពីលោក​​ ហ៊ុន ​សែន ​នៅ​ឯ​​​វិមាន​​​​ សន្តិភាព​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ក្តី​។​

លោក​ ហ៊ុន​ សែន ​បាន​មាន​ប្រសាសន៍​អំ​ឡុង​ពេល​ថ្លែង​សុន្ទរកថា ​ទៅ​កាន់និស្សិត​នៅ​ឯកោះពេជ្រថា“ប្រសិន​បើ​គណ​បក្ស​​រាជា​និយម​​​​ ហ៊្វុ​ន​​សិុនបិុច​ ហើយនិងគណ​បក្ស​នរោត្តម​ រណឫទ្ធិ​ មិន​​អាច​​​​រួបរួមគ្នា​បាន​ ក៏​​​ខ្ញុំ​​នៅ​​តែ​​សប្បាយ​​​​ចិត្ត​ ​​​ពី​ព្រោះ​​វា​ស្រេចតែទៅ​​​លើ​​​ពួក​​​គេ​ទេ។ខ្ញុំមិន​ខ្វល់​ឡើយ​​ ហើយ​​ខ្ញុំ​ថែម​​​​​​ទាំង​​​​​ដឹង​រឿងនេះ​​​ទៀត​​ផង”។

លោកនាយក​រដ្ឋមន្ត្រី​ហាក់ដូច​ជា​​ចោទ​​​​​​​​​​ប្រ​កាន់​​គណបក្ស​​ នរោត្តម ​រណឫទ្ធិ​ ថា​ចង់​រួប​​​រួម​​គ្នា​​​​ជា​មួយ​​គណ​​បក្ស​ ហ្វុ៊ន​ស៊ិនប៉ិច​ ដើម្បី​រិះ​​​​គន់​​​​រដ្ឋាភិបាល។​​លោក​ក៏​​បាន​​សំដៅ​​ដល់​​ការ​អត្ថា​​ធិប្បាយ ​​នៅ​ក្នុង​សន្និសីទ​កាសែត​​​មួយ​​ធ្វើ​​​ឡើង​​ដោយ​​​​​ព្រះ​អង្គ​​ម្ចាស់នរោត្តម​រណឫទ្ធិ​ នៅឯដំណាក់​​របស់​ព្រះ​អង្គ​កាល​ពីសបា្តាហ៍​មុន​ផង​ដែរ​ ដែល​អំឡុងពេល​​នោះ​​​ព្រះអង្គ​ម្ចាស់​​មាន​បន្ទូល​ថា​ គណបក្ស​ប្រជា​​​ជន​​​កម្ពុជា​អនុញ្ញាត​ឲ្យ​គណបក្ស​សិទិ្ធ​​​មនុស្សទិ​តៀ​​ន​ខ្លាំងៗ​ដោយ​មិនមាន​ការស្តី​បន្ទោស។

ព្រះអង្គម្ចាស់​​បាន​អះអាងថា“ ​គណ​បក្ស​នរោត្តម​ រណឫទ្ធិ​​ ចង់ធ្វើ​តាម​គណ​បក្ស​សិទិ្ធ​​​មនុស្ស​ ដើម្បី​ជេរ​​ប្រ​​មាថរដ្ឋា​ភិបាលកប់ៗ​​មាត់​។ ប្រសិនបើ​ពួកគេមិន​អា​ច​ជេរ​​ប្រ​មាថ​​រដ្ឋា​​​ភិបាលបាន​​មួយរយ​ភាគរយ​ដូច​​​គណ​​​បក្ស​សិទ្ធមនុស្ស​ទេ ​​ក៏​ពួក​គេ​អាច​ជេរ​​​បាន​៥០ភាគ​រយ​​ដែរ​ ក្នុង​គណបក្សដែល​​​​​​រួបរួម​គ្នា​នោះ​​​”។ លោក ​​ហ៊ុន ​សែនក៏​​​បាន​​​​លើក​​​ឡើង​​ដែរ​​ថាលោកបាន​​ព្រមាន​លោក​​ ញឹក​ ប៊ុន​ឆៃ​ អំពី​​​ព្រះ​​​​អង្គ​​ម្ចាស់​​​​ នរោត្តមរណឫទ្ធិ ​ដែល​​ចង់​ចូល​​​រួម​​ឡើង​​​វិញ​​​​​ជា​​​​មួយ​​​​​​​​​​​​​​​​​​​​​​​​គណ​បក្ស​​ ហ៊្វុន​សិុនបិុចពីព្រោះ​​គណបក្ស​​នេះ​​​​នឹង​​​ត្រូវ​​​​បណ្តេញ​​​ចេញ​​ពីជួរ​​រដ្ឋា​​ភិបាល​​។​

លោក​​​បាន​​ថ្លែង​​ថា“ខ្ញុំ​​​​បាន​​ប្រាប់​​​លោក​ញឹក​ ប៊ុន​ឆៃ​​​ ហើយ​ថា​​ លោក​​ត្រូវ​​​​​​តែ​​​​ធ្វើ​​​ការ​​សម្រេចចិត្ត​​ដោយ​​ខ្លួនឯង​។ ​​​ថ្ងៃ​​​ដែល​​​​​មនុស្ស​​​​នេះ​​ចូល​​រួម​​​​​​ជាមួយ​​ ហ៊្វុន​​សិុន​​​បិុច​ គឺជា​ពេល​ដែល​ ហ៊្វុនសិុន​បិុច​ នឹង​​​​ត្រូវ​​ចាក់​ចេញ​ពីរ​​​ដ្ឋាភិបាល… ហេតុ​អ្វី​​បានជា​ពួក​គេ​​ជេរ​គ្នា?”៕ ប្រែសម្រួល​​​ដោយលីដារ៉ូ

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស