24.9 C
Phnom Penh

នគរបាលបានសាកសួរ​ក្មេង​ស្រី​ដែលត្រូវ​​ឪពុក​ម្តាយ​ដាក់​ច្រវាក់​ជើងទាំងពីរនៅ​ក្រុង​ប៉ោយ​ប៉ែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យបាន​ឃាត់​ខ្លួន​ក្មេង​ស្រី​អាយុ​១៥ឆ្នាំ​​ និង​ ម្តាយ​របស់​នាង​មក​សាកសួរបន្ទាប់​ពី​ប្រព័ន្ធផ្សព្វ​ផ្សាយ​​ក្នុង​ស្រុក​​បានរាយ​ការណ៍​ថា ​នាង​​ត្រូវ​បាន​ដាក់​​ច្រវាក់​នៅផ្ទះ​​របស់​នាង​​ក្នុង​ក្រុង​បោយ​ប៉ែតនិង​បង្ខំ​​ឲ្យ​ធ្វើ​ពេស្យាចារ​។

កាលពីថ្ងៃសុក្រ​ លោកស៊ុមចាន់គា​​​​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក បានធ្វើ​ពាក្យ​ប្តឹង​ទៅ​នគរបាល​អំ​ពី​ស្ថាន​ភាព​​របស់​​​ក្មេង​ស្រីនេះ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​លើកឡើង​ថា ការ​សើុប​អង្កេត​របស់​លោក​បង្ហាញថាម្តាយ​របស់​នាង​​​បាន​បង្ខាំង​នាង​ហើយ​ឲ្យនាង​រួមភេទ​ដើម្បីយក​ប្រាក់​។​កាសែត​ជា​ភាសា​ខ្មែរ​មួយ​បាន​យ​ក​រូបថត​របស់​នាងមក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃអាទិត្យ​ ដែល​បង្ហាញ​​ក​ជើង​របស់​នាងទាំងពីរ​​​ត្រូវ​បាន​ដាក់​ច្រវាក់ជាប់នឹង​ជើងមា៉ធំមួយ។​​​​

​​​​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ក្មេង​ស្រី​រូប​នេះ​ និង​ម្តាយរបស់​នាង​ត្រូវបាន​នគរបាល​នាំខ្លួន​ទៅ​សាក​សួរ ហើយ​បានស្ថិត​នៅ​អធិការដ្ឋាន​នគរបាល​ចាប់តាំង​ពីពេលនោះមក​។លោកឡុង​ ជាបព្រះរាជ​អាជ្ញា​អម​សា​លា​ដំបូង​ខេត្តបន្ទាយ​មាន​ជ័យ​ ​មាន​ប្រសាសន៍​ថា​​“​យើង​បាន​បង្គាប់​ឲ្យ​ឃាត់​ខ្លួន​ [ ​ម្តាយ​ និង​កូន​ស្រី​រូប​នេះ] ​នៅ​​អធិការ​ដ្ឋាន​នគរបាល ​ជា​បណ្តោះ​អាសន្ន​សិន​​​​​​​​ដើម្បី​រង់ចាំ​ការសើុប​អង្កេត​របស់​នគរបាល​យុត្តិធម៌​”  ហើយ​លោក​មិនបាន​ពន្យល់​ពី​មូល​​ហេតុ ដែលនគរ​បាល​ឃាត់ខ្លួន​អ្នកទាំង​ពី​រពេញ​មួយ​យប់​នោះ​ទេ។​

លោក​បាន​​បន្ថែម​ទៀត​ថា “ ​យើងកំពុង​សើុប​អង្កេត​បន្ថែមទៀត។​មិនទាន់​​មាន​​ការ​​ចោទ​ប្រកាន់​​​នោះទេ”។ លោក​ អ៊៊ុំសុផល​ អធិការ​នគរបាល​ក្រុង​​បោយ​ប៉ែត​បាន​បញ្ជាក់​ថា “ ម្តាយ និង​កូន​ស្រី​រូប​នេះ​កំពុង​ជាប់​ឃំុ​នៅអធិការ​ដ្ឋាននគរ​បាល​ប្រាកដមែន ប៉ុន្តែលោក​​មិន​បាន​ពន្យល់​ប្រាប់​លម្អិតទេ។​

ទោះជាយ៉ាងណាលោក​ ពិនភិរម្យ ​មន្ត្រី​​អង្គការកម្ពុជាដើម្បីជួយស្ត្រី​​មាន​វិបត្ត​ិ​ដែល​តាម​ដាន​រឿងនេះ​ បានថ្លែង​ថា​​ ទាំ​ង​ម្តាយ​និង​កូន​នេះ​ស្ថិត​ក្នុង​​ការ​ការពារ​នៅ​ឡើយ។លោក​បាន​អះអាងទៀត​ថា “ នគរបាល​មិនបាន​ឃំុខ្លួន​ពួកគាត់​ទេ។ នគរ​បាល​​​គ្រាន់​តែអនុញ្ញាត​ឲ្យនាង​ស្នាក់នៅ​អធិការ​ដ្ឋាន​នគរបាលដើម្បីការពារ​សុវត្ថិភាព​របស់​នាងប៉ុណ្ណោះ”។

កាលពីថ្ងៃអាទិត្យ ​នគរបាល​​​និយាយ​​ថា​ ខ្លួន​កំ​ពុងសើុប​អង្កេត​រឿង​នេះ ​​​​ប៉ុន្តែ​យើង​បានទៅ​មើល​ផ្ទះ​ក្មេង​ស្រីនេះ ​ហើយ​មិន​បាន​រក​ឃើញ​ភស្តុតាង​បង្ហាញ​ថា ​​នាងត្រូវ​គេ​​​បង្ខាំង​នោះទេ។ ​​​​​​​​​​​​​​​​​​​​​ឳពុកក្មេងស្រី​នេះបានច្រានចោល​ការ​ចោទប្រកាន់ពីអំពើ​​​រំលោភបំពាន ​​និង​ពេស្យា​ចារ​ ប៉ុន្តែ​គាត់​បាន​ទទួលស្គាល់ថា​ គាត់​បាន​បង្ខាំង​​កូនស្រី​​គាត់​កំុឲ្យ​រត់​ចេញពី​ផ្ទះមែន​​​​។ គាត់​​​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា “ នាង​បាន​​​​រត់​ចេញ​ពី​ផ្ទះ​ប្រាំបី​ដង​រួច​មក​ហើយហើយបានផុងខ្លួន​ក្នុង​អំពើ​ពេស្យា​ចារ​នៅថៃ”។

ប៉ុន្តែលោក​ ចាន់គា ​សកម្មជន​សិទ្ធិមនុស្សដែល​បាន​រាយការណ៍​​ពី​រឿង​នេះ​​តាំង​ពីដំបូង​​នោះ បាន​អះអាង​ថា​ ការលើក​ឡើង​របស់​ឳពុក​នាង​​បែប​នេះ​មិន​ពិតទេ។ លោក​បាន​ឲ្យ​ដឹង​ថា​ “ គេបាន​ដាក់​ច្រវាក់​​ និង​វាយ​ដំ​ក្មេងស្រី​នេះ​ជា​ច្រើន​ដងដើម្បី​ឲ្យ​នាង​នៅ​ផ្ទះបើទោះជា​នាង​​ប្រឹងរត់គេច​យ៉ាងណាក្តី។​ លោកបានបន្តទៀត​ថា​ “ នេះជា​ទម្រង់​មួយ​នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ទៅលើកុមារ។ ក្មេង​ស្រី​​រូប​នេះ​​គួរតែ​​យកទៅ​​ថែ​រក្សាទុក​​​នៅកន្លែង​មាន​សុវត្ថិភាព ​ប្រសិន​បើឳពុកម្តាយ​ធ្វើ​ទារុណ​កម្មនាងដូច្នេះ​”៕

ប្រែសម្រួល​ដោយ​ លី​ ដារ៉ូ​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស