38 C
Phnom Penh

នគរបា​ល​ឃុំ​ខ្លួន​នាយក​ទីភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ ដោយ​សង្ស័យ​ថា​​បា​ន​ឆបោក​ពលករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបា​ល​បា​ន​និ​យាយ​​​​​ពី​ម្សិល​មិញ​ថា នាយក​ទីភ្នាក់​ងារ​ជ្រើស​​រើ​ស​ពល​ករមួ​យ​​​នៅ​ក្នុ​ង​ខេត្ត​​សៀម​រាប នឹង​ប្រឈម​កា​រ​​ចោទ​ប្រ​កាន់​ពី​បទ​ឆ​បោកនៅ​ថ្ងៃ​នេះ​នៅ​សាលា​​ដំ​បូ​ង​​ខេត្ត​សៀ​ម​​​រា​ប ​ពី​បទ​​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ ជា​ថ្នូ​រ​នឹង​កា​​រ​​សន្យា​រក​កា​រ​​ងា​រធ្វើ​​​​​​​នៅ​ក្នុង​ប្រ​ទេ​សអា​មេរិក​។

​លោក ហុង ប៊ុន​ហា​វ ប្រធា​ន​ផ្នែក​ស្រាវ​ជ្រាវ​និង​ស៊ើប​អ​ង្កេត​នៃ​កា​​រ​ិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាលខេត្ត​សៀ​ម​​រាប បាន​មា​ន​ប្រ​សាសន៍​ថា កា​ល​ពី​ថ្ងៃ​​សៅរ៍​ នគរ​​បាលបា​ន​ឃាត់​ខ្លួ​ន​ឈ្មោះ​ ប៊ិច ប៊ុណ្ណា​រា៉ អា​យុ​​៣០ឆ្នាំប្រធា​នទី​ភ្នាក​់​ងារ​​ជ្រើស​រើ​ស​ពល​ករ​ Heron Lovely បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​ច្រើន​​ថា លោកមិន​បា​ន​​ផ្តល់​​កា​រ​ងារ​សេវា​បម្រើ​អា​ហា​រនៅ​ទី​ក្រុ​ង​មីស៊ី​ស៊ី​ភី ប​ន្ទាប់​ពី​ដើ​ម​បណ្តឹង​បា​ន​បង់​ប្រាក់​ម្នាក់១.៨០០​ដុល្លា​រ​សម្រាប់​​ការងារ​នេះទេ​។

​លោក ប៊ុនហា​វ បា​​​ន​មា​នប្រ​សាសន៍បន្ថែម​​​​​​ទៀត​​​​ថា“នា​យក​ក្រុម​ហ៊ុ​ន​រូ​ប​នេះ បា​ន​បដិ​សេធ​ថា ខ្លួ​ន​មិន​បា​ន​​សន្យា​​រក​ការ​ងា​រ​ឲ្យ​ពួ​ក​គេ​​​នៅ​សហ​រដ្ឋ​អា​មេ​រិ​ក​ទេ​។ គាត់​គ្រាន​់​តែ​ជ្រើស​រើ​សនិ​យោ​ជិ​ត​ និងធ្វើ​កា​រផ្សព្វផ្សាយ​តា​ម​អុិន​ធឺណិត​ ស្វែ​ង​​រង​កា​រ​​ងារ​ឲ្យ​ពួ​កគេ​​​ប៉ុណ្ណោះ​”។ លោក​ ប៊ុនហាវ ក៏បា​ន​មា​ន​ប្រ​សាសន៍​បនែ្ថមទៀត​​ថាក្រុ​ម​ហ៊ុន​របស់​លោក​មិន​បា​ន​​ចុះ​​បញ្ជី​នៅ​ក្រសួ​ង​កា​រ​​ងារ​ទេ​។

យោងតាម​ឈ្មោះគឹមសុ​ភាអា​​យុ​៤០​ឆ្នាំ​ ជា​ជន​រង​គ្រោះ​​បា​ន​ឲ្យ​ដឹង​ថា ទី​ភ្នាក់​ងារ​​របស់​លោក ប៊ុណ្ណា​រា៉ា​ បា​ន​​យក​ប្រាក់​ពីគាត់​ចំ​នួ​ន​​១.៨០០​ដុល្លារ​ និ​ង​បា​ន​សន្យា​ថា ​រកកា​រ​ងារ​ឲ្យគាត់​ធ្វើ​​នៅ​ក្លឹប​ Colonial Country នៅ​ក្រុ​ងមីស​ស៊ី​ស៊ីពី​​។

​លោក ភីង ចិន្តា​រ៉េត នា​យ​កា​រិ​យា​​ល័យ​នគរ​បា​ល​ព្រហ្ម​ទណ្ឌ​កម្រិត​​ស្រាល​​ខេត្ត​បា​ន​មា​ន​ប្រសាសន៍​ថា មក​ទ​ល់​ម្សិល​មិញ​នេះលោកប៊ុ​​ណ្ណា​រា៉កំ​​ពុ​ង​ត្រូ​វ​ឃុំ​ខ្លួននៅ​ស្នង​ការ​ដ្ឋាន​​នគរ​បា​ល ​​ហើយ​នឹង​ប្រឈម​​បទ​ចោទ​ប្រកាន់​នៅថ្ងៃ​នេះ​។

​ក្នុង​ករណីដោយ​ឡែក​មួ​យទៀត ពលករ​កម្ពុជា​ចំ​នួ​ន​​១៧​នា​ក់​ដែ​លត្រូ​វ​បា​ន​បញ្ជូន​​ដោ​យ​ខុស​​ច្បាប់​​ទៅធ្វើ​​កា​រ​នៅ​ក្នុ​ង​ប្រទេ​ស​ជប៉ុន​ និង​ត្រូ​វ​បា​ន​​រំ​លោភ​​បំពាន​ពី​សំណាក់​​និ​យោ​ជិត​​របស់ខ្លួន​ បា​នធ្វើ​​សន្និ​សីទ​កា​​សែត​នៅ​កា​រិ​យា​ល័យអ​ង្គកា​រ​​ក្រៅរដ្ឋា​ភិ​បា​ល​ Caram Cambodia ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​​កា​ល​ពី​ម្សិល​មិញ ​ដើម្បី​ប្រកា​ស​​ផែន​កា​រ​ធ្វើ​ពាក​្យ​បណ្តឹង​ប្តឹង​ទី​ភ្នាក់​ងារ​ជ្រើស​​រើស​ពលករ​​រ​បស់​ខ្លួ​ន និ​ង​រោ​ងចក្រ​​ជប៉ុនចំនួន​ពីរ។

​កម្មក​រ​ឈ្មោះនួ​នរា៉នីអា​យុ​​២៤ឆ្នាំ​ ដែ​ល​ត្រូ​វ​បា​ន​បញ្ជូន​ទៅ​​ប្រទេ​ស​ជប៉ុន​​​​​និយាយថា  ទី​ភ្នាក់​​ងារ​ជ្រើស​រើស​ពលករ​ឈ្មោះសមាគម​អុីណាហូ ភ្នំពេញ( Inaho Phnom Penh) បា​ន​ប្រាប​់​ជន​រង​គ្រោះ​ថា ពួ​កគេ​នឹង​ត្រូ​វ​បញ្ជូន​ទៅ​ចូ​ល​រួ​ម​វគ្គ​បំ​ពាក់​បំ​ប៉ន​​រយ​ៈ​ពេល​បី​ឆ្នាំ​ស្តី​ពី​កា​រ​​ចិញ្ចឹម​​សត្វ និង​កសិកម្មប៉៉ុន្តែ​ថា កម្មករ​បា​ន​​ជាប់​​នៅ​ក្នុង​រោង​ចក្រអុី​បា​​រាគី ​​​និង​រោង​ចក្រ ​តូ​ឈី​ហ្គី​ ​​ ដែ​ល​នៅ​ទីនោះលិខិតឆ្លង​ដែន​​របស់ពួ​ក​គេ​ត្រូ​វ​បា​​​ន​ដក​។

​លោកបា​ន​មា​ន​ប្រ​សា​សន៍​ថា “ពួក​គេ​ប្រា​ប់​យើ​ង​ថា ​យើង​នឹ​ង​ធ្វើ​កា​រ​នៅ​ក្នុ​ង​​ផ្នែ​ក​​កសិ​កម្ម​ ប៉​ុន្តែ​ ពួ​ក​គេ​បែ​រ​​ជា​​បញ្ជូន​​យើង​ទៅ​ធ្វើ​​កា​រ​នៅ​រោ​ង​ចក្រ​វិញ”។  លោក​មា​ន​ប្រ​សាសន៍បន្ថែម​ថា ពួ​ក​គេ​បា​ន​ចំ​ណាយ​ពេល​​រា​ប​់​ខែ​នៅ​ក្នុ​ង​រោង​ចក្រ​​ អា​ហារ​គ្រួ​សារ (Family Food Co)​និង​​រោ​ង​ចក្រ Sonann Factory មុន​ពេល​ទាក់​ទ​ង​ទៅ​ស្ថាន​ទូ​ត​កម្ពុជា​ប្រចាំ​ក្នុង​ក្រុង​​តូ​ក្យូ​ដើ​ម្បី​សុំ​ជំ​​នួយកា​ល​ពី​ខែ​មុន។

​លោក​បា​ន​មា​ន​ប្រ​សាស​៍​ថា“លោក ​​ហោមុនី​​រ័ត្ន ឯក​អគ្គ​រាជ​ទូ​ត​​កម្ពុជា​បា​ន​​ចុះ​ទៅ​ដោះ​ស្រាយ​​ជាមួ​យ​​ម្ចាស់​រោង​ចក្រនិង​​សុំ​ឲ្យ​បញ្ជូ​ន​ពួ​ក​គេ​ត្រឡប់​មក​កម្ពុជា​វិញ។​យើង​ទាំ​ង​អស់​គ្នា ព្រម​ព្រៀង​ស្នើ​សុំ​ឲ្យអង្គការCaram Cambodia ជួ​យយើងធ្វើ​ពាក្យ​បណ្តឹង​…។ ​យើង​​កំពុង​ទាម​ទារ​សំណង​​​ជំ​ងឺ​ចិត្ត​​ម្នាក់​ៗចំនួន​​៥.០០០​ដុល្លា​រ​”។

​កម្មករ​ក៏​និ​យាយ​ដែរ​ថា ពួ​ក​​គេ​ត្រូ​វ​បា​នវា​យ​ដំ​នៅ​ក្នុង​ប្រទេ​ស​ជប៉ុន​។អ្នកស្រី ស៊ិន សុ​វណ្ណា ជា​ស្ត្រី​ម្នាក់​ក្នុងចំ​ណោម​ពលករ​ទាំង​​១៧​នាក់​នេះ ​បា​នមា​ន​ប្រ​សាសន៍​​​ថា “ខ្ញុំ​ត្រូ​វ​បា​ន​​គេ​វាយ​​ដំនៅ​​ពេលដែ​ល​មេក្រុម​បញ្ជា​ឲ្យ​ខ្ញុំធ្វើ​អ្វីមួ​យបើទោះ​ជា​​ខ្ញុំ​ជាប់​​រវល់ក៏​ដោ​យហើយ​ក្រោ​យ​មក​​មេ​ក្រុម​នោះ​បាន​យក​ធុង​ជ័រ​វា​យ​ក្បាល​ខ្ញុំ​ពី​រដង​”។

លោក ហឿន ស្រី​ណា​ក់ នា​យក​ទីភ្នាក​់​ងារ​ អុី​ណា​ហូ ភ្នំ​ពេញ បា​ន​មា​ន​ប្រសាសន៍​ថាលោកមិ​​ន​ដឹង​អ​ំ​ពី​ករណី​នេះ​ទេ និង​បាន​បដិ​​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​៕ប្រែ​សម្រួ​ល​ដោ​យ ​ចេវប៊ុ​ន​នី​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស