32 C
Phnom Penh

ប្រទេស​​កម្ពុជា​​ច្រានចោល​​​​សេច​ក្តី​រាយ​​ការណ៍​របស់​​ប្រទេ​សថៃ​ ស្តីអំពី​ការដក​កង​ទ័ពចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​ក្រសួង​ការ​បរទេស​​កម្ពុជា ​បាន​ច្រាន​ចោល​សេច​ក្តី​រាយ​ការណ៍​​​មួយ​​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​របស់​ថៃដែលថា ​​កម្ពុជា​​​​​នឹង​ត្រូវប្រ​​កាស​​​ពី​ការ​​ដក​កង​ទ័ព​​​របស់​​​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​យោ​ធា​​មួយ​​​​ជំុវិញ​​​ប្រាសាទ​​​​ព្រះ​វិហារ​។

ក្នុង​​​សេច​​​ក្តី​​រាយ​​ការណ៍​​​មួយ​​​​​ចុះ​​ផ្សាយ​​កាល​​​​​ពីម្សិលមិញ ​កាសែត​បាង​​កក​ប៉ុស្តិ៍(Bangkok Post)បានដកស្រង់​ប្រភពយោធាដែល​​​បាន​​​លើក​​ឡើង​ថា​ ប្រទេស​កម្ពុជា​​នឹងប្រកា​ស​ដកកងទ័ព​​ឲ្យ​​ស្រប​​ពេល​នឹង​​​​កិច្ចប្រជំ​ុ​ថ្នាក់​រដ្ឋ​​មន្ត្រី​​ការ​​បរទេស​​​​​​អាស៊ានដែល​បាន​​​ចាប់​​​ផ្ដើម​​​​ក្នុងរាជ​ធានីភ្នំពេញ​កាលពីម្សិលមិញ​។​

​​ក្រោយ​​​ពី​​មាន​ការ​​​វាយ​ប្រយុទ្្ធ​គ្នា​រប៉េះ​​​​រប៉ោះ​​​អស់​​រយៈ​ពេល​បីឆ្នាំមកតុលាការ​យុត្តិ​​​ធម៌​អន្តជាតិ(ICJ) ​ក៏បាន​ចេញ​​​ដីកា​​បង្គាប់​មួយ​​កាល​ពី​​កក្ដដា​ឆ្នាំ​មុន ​ដែល​​បានបង្កើត​​​​​​តំបន់​គ្មា​ន​​យោធា​​បណ្ដោះ​អាសន្ន​​​មួយ​​ ដោយ​​​ក្នុ​​ង​​នោះ​​ភាគីទាំង​ពីរ​ត្រូវ​​​បាន​​​តុលាការ​​នេះ​​​បង្គាប់​​​​ឲ្យ​​ដក​កងទ័ព​របស់​​ខ្លួន​​​ចេញ​​។

លោក​ កុយគួង​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​​​កម្ពុជា​​ បាន​មានប្រសាសន៍ថា“​វា [ការ​​​​ដក​ទ័ព​] មិនទាន់ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ។ដើម្បី​អនុវត្តន៍តាម​ដី​​​កាបង្គាប់​​របស់​តុលាការ​យុត្តិធម៌​អន្តជាតិ​ចុះ​​​ថ្ងៃ​ទី១៨ខែ​កក្ដដា​ឆ្នាំ​២០១១យើង​នឹងប្រកាសដក​​ទ័ព​ តែ​មិនមែន​នៅ​ថ្ងៃនេះ​ទេ​”។កងទ័ព​​នៃ​ភាគី​ទាំង​ពី​រ​​បន្ត​​​​នៅ​ក្នុង​តំបន់​​គ្មាន​យោធា​​​​​​នៅ​​ឡើយ ​ហើយ​ក្រុម​មន្រ្តី​​យោធា​បានជួបគ្នា​កាល​ពី​ខែមេសា​​និង​​​ខែមិថុនា​ដើម្ប​​​ី​ចចារពី​ការ​ដក​កងទ័ព​និង​​​ការ​​អនុញ្ញាត​​ឲ្យ​​​​ក្រុម​អង្គេតការណ៍​​​​ឥណ្ឌូនេសីុ​ចូល​​ទៅ​​តំបន់​​នោះ​​​។

ប៉ុន្តែ ​លោ​ក ​កុយ​ ​គួង​ ​​​​​មាន​ប្រ​​សាសន៍​​ថា​​ ប្រទេស​​កម្ពុជាកំពុង​​រងចាំ​ការ​ពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​រៀប​​ចំ​​​ឲ្យមាន​ដំណើរ​ការ​​ដក​ទ័ព​ទាំង​សង​ខាង​​​”​។​លោកបន្តថា“​ពេល​ដែល​ភាគី​ថៃ​ដកទ័ព​ចេញក្នុង​​​ពេល​​​ដំណាល​គ្នា​​​និង​កម្ពុជាវា​​ជា​​ការ​​​ប្រ​សើរ​​”។​ សេច​​ក្តី​​រាយ​​ការណ៍​​ក្នុង​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​នេះ​​កើត​​មាន​​ឡើង​​បន្ទាប់​​​​ពី​​​​​​​​មាន​​​​ជម្លោះ​​ពាក្យ​​សម្តី​​​​​​យ៉ាងក្តៅគគុក​រឿង​ប្រា​សាទ​ព្រះ​​វិហារ​​​ដែ​​​ល​​​​មាន​​​​វិវាទដោយ​​​ ​​​​​កម្ពុជាកាល​ពី​​សប្តាហ៍​​មុនបាន​សរសេរ​លិខិត​ទៅកាន់​ប្រទេស​​​ថៃ​​​និង​​​តុលាការ​យុត្តិធម៌​អន្តជាតិតវ៉ា​​​រឿង​​​កងទ័ព​​​ថៃ​ដែល​បាន​ដាក់បន្លា​លួសនៅក្នុង​តំបន់​គ្មានយោធា​បណ្ដោះ​អាសន្ន​​​ ព្រម​​ទាំង​​​ហេតុ​​​ការណ៍​​មួយ​​​ពាក់​​ព័ន្ធ​​​នឹង​​​ការ​ផ្ទះុអាវុធ​ចេញ​​​ពីភាគី​ថៃ​ផងដែរ​។​​

អ្នកនាំពាក្យយោធាថៃ​បាន​ឆ្លើយ​តប​វិញ ​​ដោយ​​​​​ចាត់​​ទុក​​​ការ​​អះអាង​របស់​កម្ពុ​ជាថា ​​​ការ​​​​ដាក់បន្លា​លួស​របស់​​ថៃ ​បំពាន​ដីកា​​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តជាតិ​នោះ​​ថា ​​​​ជាការនិយា​​យ​​បំផ្លើស​​ការពិត។​

ប្រភព​យោធា​កម្ពុជា ​និង​មន្ត្រីនៅក្នុង​​តំបន់​​នោះក៏​​រាយការណ៍​​ផងដែរ​​​ពី​ការ​កើន​​​ឡើង​​​នូវ​​សកម្មភាព​កងទ័ព​ថៃនៅ​​ប៉ុន្មាន​សបា្ដហ​៍​ថ្មីៗ​នេះ​ជំុវិញតំបន់​ប្រាសាទ​ព្រះ​វិហារ​៕​​​​​

​​​​​​​                  ប្រែសម្រួលដោយ​ លីដារ៉ូ​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស