27.5 C
Phnom Penh

មាន​​​​​​​​​​​​ការ​​​​​​លើក​​​​​​​​​ឡើង​​​​​​​​​​​​ថា តុលាការខេត្ត​​​​កោះកុងដោះលែង​​​​​​អង្គរក្ស​​​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​និង​បុគ្គ​​​លិក​អង្គការសិទ្ធិ​មនុស្ស​​​មួយ​​​​​​រូប​​​ទៀត​​​​​​​​​​​​​​​បាន​​​​​​និយាយថា កាល​ពីម្សិល​​​មិញ​​​សាលាដំបូង​​​​ខេត្ត​​​​កោះកុង បានដោះ​លែងសមាជិក​​​​​​ប​​​ួន​​​នាក់​​​​​​​​​នៃ​​​​​​កង​​​​​​អង្គរក្ស​របស់លោក​​​​​​នាយក​​​រដ្ឋ​​​​​​មន្ត្រីហ៊ុន​សែន បន្ទាប់ពី​​​ត្រូវ​​​បាន​​​​​​​​​ឃុំ​​​ខ្លួន​​​រយ:ពេល​​​​​​ត្រឹម​​​តែ​​​​​​បីខែ​​​​​​ចំពោះ​​​​​​ការ​​​​​​ជា​​​​​​ប់​​​​​​ពាក់​​​ព័ន្ធ​​​​​​របស់​​​ពួកគេ​​​ ​​​នៅក្នុង​​​​​​​​​​​​ការ​​​ប្រើ​​​​​​អំពើ​​​​​​ហិង្សា​​​​​​វាយតប់គ្នា នៅក្នុង​ សណ្ឋាគា​រ​​​មួយ។

ការ​​​កាត់​​​ទោស​ឧត្តមសេនីយ៍ទោប៊ុន​ សុខា​សោម ​ឆៃយា​ និង​ ម៉េង​ ឈាងលី​ បាន​​​ចាប់​​​​​​ផ្តើមកាលពីថ្ងៃព្រ​​​ហស្បតិ៍។ពួកគេត្រូវបានឃាត់ខ្លួន​ កាលពីខែមេសា ពី​​​​​​បទ​​​​​​​​​វាយ​​​ដំ​​​​​​យ៉ាង​​​​​​ចាស់​​​​​​​​ដៃ​​​​​​​​​​​​ទៅ​​​​​​លើ​​​​​​​​​​​​​​​បុរស​​​​​​​​​​​​បួននាក់ដែល​​​បាន​​​ព្យា​យាមចូលទៅក្នុងបន្ទប់​ សណ្ឋាគារ​​​​​របស់​​​​​​ឈ្មោះ  សុខា ជា​​​​​​​​​ហេតុការណ៍​​​​​​​មួយ​​​​​​ ដែល​ត្រូវ​​​ការកាមេរ៉ា​​សុវត្តិភាពចាប់​​​​​​​សកម្ម​​​ភាព​​​បាន​​​​​​ ហើយ​​​​​​​​យក​​​រូបភាព​​​ទាំងនោះ​​​​​​​បង្ហោះ​​​​​​ តាម​​​អុីនធឺណេត​។

លោក ឡាយ ម៉េង​​​ឡាំង​​​ ​ ​​​នាយ​​​​​​ការ​​​​​​ិយា​​​​​​ល័យ​​​​​​នគរបាល​ ព្រហ្មទណ្ឌ​​​កម្រិត​​​​​​ស្រាល​​​ខេត្ត​​​​​​​កោះ​​​​​​កុង​​​​​​ បាន​​​​​​មាន​​​​​​​​​ប្រ​​​​​​សាសន៍​​​​​​ថា  “តុលាការបានចេញសាលក្រម​​​​​​កាល​​​​​​ពី​​​​​​​​​ថ្ងៃ​​​​​​ច័ន្ទ​​​​​​ដើម្បី​​​​​​​​​ដោះ​​​លែងពួកគេ​​​​​​ពី​​​​​​ពន្ធ​​​​​​នាគារ។ខ្្ញុំ​​​​​​មិន​​​ដឹង​​​ច្បាស់​​​​​​ថា​ តើសាលក្រមនោះ​​​​​​មាន​​​ខ្លឹម​​​​​​សារ​​​​​​​​​យ៉ាង​​​ណា​​​​​​​​​ខ្លះ​​​ បុ៉ន្តែ​​​​​​ ខ្ញុំ​​​បាន​​​ឮ​​​ថា ​ តុលាការបានកាត់​ ទោស​​​ពួក​​​គេឲ្យ​​​​​​​ពន្ធ​​​​​​​​​​​​​​​នាគារ​​​​​​ រយះពេលបីខែ [ហើយ​​​​​​ក៏​​​​​ដោះ​លែង​​​​​​ពួូក​​​គេ​​​​​​”]។

លោក​ ឈិន ​​ឡុង​ ក្រឡាបញ្ជី​​​​​​នៅ​​​​​​សាលា​​​ដំបូង​​​​​​​​​​​​​​​​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ បានអះអាងថា​ បុរស​​​ទាំង​​​នោះ​​​បានទៅ​ តុលាការដើម្បី​​​​​​​​​​​​​​​​​​​​​​​​ស្តាប់​​​​​​​​​លាល​​​ក្រម​​​​​​​​​​​​ផ្តន្ទា​​​​​​​​​​​​ទោស​​​​​​ខ្លួន​​​​​​​​​​​​​​​ កាលពីម្សិលមិញបុ៉ន្តែ​​​​បាន​​​មាន​​​​​​​​​​​​ប្រសាស៍​​​ថាលោក​​​មិន​​​​​​​​​​​​​​​ដឹងថា​ តើសាលក្រម​​​នោះ​​​មាន​​​ខ្លឹម​​​​​​សារ​​​យ៉ាង​​​ណា​​​ខ្លះ​​​ទ។ លោក ​​នាង​ បូរ៉ាទីណូ អ្នក​ សម្របសម្រួល​​​​​​​​​​​​របស់​​​​​​​​​អង្កការ​សិទ្ឋិមនុស្សអាដហុក​​​​​​ប្រ​​​​​​ចាំ​​​​​​ខេត្ត​​​​​​នេះ​​​​​​ក៏បាន​​​​​​​​​​​​មាន​ប្រសាសន៍​​​ដែរថា​ លោក​ ​ បាន​​​ឮថា​ តុលាការ​ បានដោះលែង​​បុរស​​​ទាំង​​​បួន​​​នាក់នោះ​ កាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ទៀតថា​ “វា​​​ពិត​​​​​​ជា​ ចម្លែកណាស់នៅ​ ពេលដែល​​​តុលាការ​​​ប្រកាសសាលក្រមជាសម្ងាត់​ ដូច្នេះ”។

លោក​ បូរ៉ាទីណូឲ្យដឹងថា ​​លោក​កំពុងតែធ្វីការ​ ស៊ើបអង្កេតចំពោះ​​ករណី​​​ដោះ​​​លែងនេះ​ ដោយបន្ថែមថា​ លោក​ ជឿជាក់​​​ថា​​ បុរសទាំងនោះនឹង​​​ទទួល​​​​​​​​​ទោស​​​​​​ជាប់​​​​​​​​​​​​ពន្ធ​​​​​​​​​​​​នា​​​គារ​​​​​​​ចន្លោះពីពីរ​​​ឆ្នាំ​​​ទៅប្រាំឆ្នាំពីបទ​​​​​​​​​​​ប្រើ​​​​​​អំពើ​​​ហឹង្សា​​​​​​​​​​​​​​​នេះ។

រូបភាពវីដេអូនៃ​​​​​​ការ​​​​​​ប្រើ​​​​​​អំពើ​​​​​​ហិង្សា​​​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​​​​បង្ហោះ​​​​​​​​​តាម​​​គេហ​​​ទំព័រ​​​​​​ យូធ្យូប​​​(Youtube) ​មិន​​​យូរ​​​​​​ប៉ុន្មាន​​​​​​​​​ បន្ទាប់ពីមាន​​​​​​​​​​​​​​​​ហេតុ​​​​​​ការណ៍​​​​​​​​​នេះ​​បានបង្ហាញ​​​​ពី​​​សកម្្មភាព​​​​​​​​​អង្គ​​​រក្ស​​​ម្នាក់​​​ភ្ជុង​​​​​​កាំ​​​ភ្លើង​​​ គម្រាមកំហែង​ ជន​​​រងគ្រោះ​​​ម្នាក់​​​​​​ និង​​​ទាត់​​​ធាក់​​​បុរស​​​ទាំង​​​​​​នោះ​​​​​​​ និងថែម​​​ទាំង​​​​​​​​​​​​​​​​​​ប្រើ​​​ដំបងឆក់​​​​​​ទៅ​លើពួកគេទៀតផង។ជនរង​ គ្រោះ​​​ម្នាក់​​​​​​​​​​​​​​​ក្នុង​​​​​​ចំណោម​​​នោះ ត្រូវ​​​បាន​​​បញ្ជូនទៅទទួល​​​​​​ការ​​​ព្យាបាលនៅមន្ទីរពេទ្យ​​​​​​ក្នុង​​​​​​ប្រទេសថៃ៕

ប្រែសម្រួលដោយ​   ពេជ្រ​ សុភ័ក្រ្ត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស