29 C
Phnom Penh

ក្រុ​ម​ហ៊ុន​​រោ​ង​ចក្រ​កាត់​ដេរ​យល់​ព្រ​មដំ​ឡើង​ប្រាក់​ខែ​បន្ថែម​​​ដល់​កម្មកររោង​ចក្រ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​​រោង​ចក្រ​កា​ត់​ដេរ​​ក្នុ​ង​​ប្រទេ​ស​កម្ពុជា​​​ កា​ល​ពី​ម្សិល​មិ​​​ញ យល់​ព្រម​​ដំ​ឡើង​ប្រាក់​​ខែ​​ដល់កម្មករ​រោ​ង​ចក្រ​កាត់​ដេរ​ចំនួន​ប្រាំពីរ​ដុ​ល្លា​រ​ទៀតក្នុង​មួ​​យ​ខែ​ ដោ​យ​ផ្តល់​ប្រាក់​​​ឧ​បត្ថម្ភ​បន្ថែម​សម្រាប់​​កា​រ​​ធ្វើ​​​ដំណើរ​ និង​កា​រ​​ស្នាក់​នៅ​ ធ្វើ​ឲ្យ​ប្រាក់​ខែ​អប្ប​​បរ​មា​ឡើង​ដល់​ទៅ​​៧៣​ដុ​ល្លា​រ​​ក្នុ​ង​មួយ​​ខែ។

​កា​រ​ដំ​ឡើង​នេះ​ បា​ន​កើត​ឡើង​នៅ​ពេល​​​​​​​មានកូដ​កម្ម​​​ ដែ​ល​ធ្វើ​​ឡើង​ក្នុ​ង​ប្រទេ​សនេះ​​កំពុង​តែ​កើន​ឡើង​ និង​​ស្របពេលបាតុ​កម្ម​​​​​សន្តិវិធីរបស់កម្មករដើ​ម្បី​​សម្តែ​ង​នូវ​កា​រ​ព្រួ​យបា​រម្ភ​​របស់​ខ្លួ​ន​​ ដោយ​​សារ​តែ​ប្រាក់​ខែ​​តិចនិង​លក្ខខណ្ឌ​កា​រ​​ងារ​មិន​ល្អ​​ កំពុងក្លាយទៅ​ជា​​អ​ំ​ពើ​​ហិង្សា​។បច្ចុប្បន្ន​នេះកម្មករទទួល​​​បា​ន​ប្រាក់​ខែ​អប្ប​បរមា​​ត្រឹមតែ៦១​ដុល្លារ​​ក្នុង​មួយ​ខែប៉ុណ្ណោះ​ ហើយ​ក្នុង​ខែ​​វិច្ឆិ​កាត្រូ​វ​បា​នភាគីរោងចក្រ​​យល់​ព្រ​ម​​ដំ​ឡើ​ង​ប្រាក​់​ខែ​​ប្រាំដុល្លារ​ទៀត​​ក្នុ​ង​មួ​យខែ​ សម្រាប់ចំ​ណាយ​​លើផ្នែ​កថែទាំ​​សុ​ខ​ភាព។

លោក ណា​ង សុ​ធី ប្រធា​ន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់កា​រ​​ងារ​​បា​ន​ថ្លែងថានៅ​ឯ​កិច្ច​ប្រជុំ​មួ​យ​​​រវា​ង​​ថៅកែរោ​ង​​ចក្រ​ ជាមួយ​មន្ត្រី​រដ្ឋាភិបាល ​និងតំ​ណា​ង​​សហ​​ជីព​​ នៅឯ​ក្រសួ​ង​​កា​រ​ងារ ​កាល​ពី​ម្សិល​មិញ​ មា​ន​កា​រ​​យល​់ព្រម​បន្ថែមប្រាំពីរដុ​ល្លា​រ​ទៀត​ក្នុង​មួយ​ខែ​​ពី​លើ​ប្រាក់​ខែ​សម្រាប់​កា​រ​​ចំ​ណា​យទៅ​លើ​កា​រស្នាក់​​​នៅនិង​ការ​​ធ្វើដំណើរ​។

លោក​បា​ន​បន្ថែ​ម​ថា មន្ត្រី​នៅ​ឯកិច្ច​​ប្រ​ជុំ​នេះក៏​បា​នព្រម​ព្រៀ​ង​​បន្ថែម​បីដុ​ល្លារ​ទៅ​នឹង​ប្រាក់​បន្ថែម​ប្រាំពីរដុល្លារ ដែ​ល​កម្មករ​ទទួល​បានជាប្រាក់រង្វាន់ទៀង​ទាត់សម្រាប់​លើក​ទឹក​ចិត្តការងារប្រចាំ​​ខែ។ លោក ​សុ​ធី ​បា​ន​​ថ្លែ​ង​​នៅ​ក្រៅ​កិច្ច​ប្រជុំ​ថា​  “យើងបាន​ព្រម​ព្រៀង​ផ្តល់​ឲ្យ​កម្មករ​នូវ​ប្រាក់​​សរុ​ប​​១០​ដុល្លារ ថែមលើ​ប្រាក់បន្ថែម​ទៀង​ទាត់ និងប្រាំពីរដុល្លា​រ​​សម្រាប់ថ្លៃ​ធ្វើ​ដំណើរឬ​​ថ្លៃ​ស្នាក់​នៅ​។ ​យើង​បារម្ភ​ណាស់​អំ​ពី​កូដ​​​កម្ម​ដែ​ល​កា​ន់តែ​កើន​ឡើង​”។

​យោង​តាម​តួលេខ​ពី​អង្គការ​ពល​កម្ម​អន្ដរជាតិ​ បាន​ឲ្យ​ដឹង​ថាជាស​រុបកម្មករ​ចំ​នួ​ន​​៣៦.០៥៣នាក់ ឬ​១០​ភាគ​រយ​​នៃ​កម្លាំង​ពល​កម្មក្នុងវិស័យ​ឧស្សា​ហកម្ម​កាត់​ដេរ​ទំាង​មូល​បាន​ចូល​រួមធ្វើកូដ​កម្ម​ចំនួន​២៧​លើក​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា ដល់​ខែ​មេសា ដែល​កើន​ឡើង​ពីរ​ដង​ បើប្រៀបធៀបរយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ កូដ​កម្ម​ភាគ​ច្រើន​ក្នុង​ចំណោមនោះកើត​ឡើង​នៅតាម​រោង​ចក្រ​ផ្គត់​ផ្គង់​សម្លៀ​ក​​បំពាក់​ឲ្យក្រុមហ៊ុន​សំខាន់​ៗ នៅសហ​រដ្ឋ​អាមេរិក និង​អឺ​រ៉ុប ដូច​ជា​ H&M Gap និង Levi Strauss។

លោក​ វង សូត រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ដែល​ធ្វើ​ជា​អធិបតីនៅ​ក្នុង​កិច្ច​ប្រជុំនេះ បាន​លើក​​​ឡើង​ក្នុង​បទ​សម្ភាស​មួយ​ថា“ចាប់​តាំង​ពី​យើង​បាន​ពិភាក្សា​អំពី​ប្រាក់​ខែ​មិន​គ្រប់​គ្រាន់​របស់ពួកគេ​ សម្រាប់ឆ្លើយតបតាម​តម្រូវ​ការ​នោះ នេះជា​ការ​ព្រម​ព្រៀង​​ដ៏​ល្អ​មួយ​ ព្រោះ​​​កន្លង​មក​ខ្ញុំ​គិត​ថា ការ​តវ៉ា​នេះ​ទាក់​ទង​នឹងថ្លៃ​​ធ្វើ​ដំណើរ​​ និង​ថ្លៃ​ស្នាក់​នៅ”។

ហេតុ​ផល​មួ​យចំណែក​ទៀត​ ដែល​កូដ​កម្ម​បាន​កើ​ន​ឡើង​ គឺ​ដោយ​សារ​តែ​ការ​ខក​ខាន​របស់​សហ​ជីព​ និង​រោង​ចក្រ​កាត់​ដេរ​មិន​បាន​បន្តអនុស្ស​រណៈនៃ​ការ​យោ​គ​យល់​ ដែលដាក់​​កំណត់​ទៅ​លើ​សកម្ម​ភាព​កូដកម្ម ដែលបាន​ផុត​កំណត់​ក្នុង​ខែ​កញ្ញា។ ក្នុង​អនុស្ស​រណៈនៃ​ការ​យោគ​យល់នេះ បាន​ចែង​ថា សេចក្ដី​សម្រេច​ទាំង​អស់​ របស់ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​មួយ​ សម្រាប់​​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ ត្រូវ​តែ​មាន​សុពល​ភាព​។

ដើម្បី​ជៀស​វាង​កុំឲ្យមានកូដ​កម្ម​ច្រើន​ពេកនា​ពេល​អនាគត​ លោក​ សុធី បាន​មាន​ប្រសាសន៍ថា សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​​ប្រទេស​កម្ពុជា កំពុង​តែ​ពិចារណា​អំពី​ប្រាក់​រង្វាន់​បន្ថែម​សម្រាប់​កម្មករ​ ប្រសិន​បើ​ពួកគេ​ធ្វើ​តាម​នីតិវិធី​ច្បាប់​នៃ​ការចរចា​ជាមួយ​​ប្រធាន​រោង​ចក្រ និង​ងាកទៅ​រក​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​មុន​ពេល​ធ្វើ​កូដ​កម្ម​។ លោក​បាន​បន្តថា “ម្ចាស់​រោង​ចក្រ​នឹង​ពិចារណា​ប្រាក់​រង្វាន់​ពិសេស​ផ្ដល់​ឲ្យ​កម្ម​ករ​ ដែល​មិន​ចូល​រួម​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់”។

ដើមឡើយ​ សមា​គម​រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​ផ្ដល់​ប្រាក់​បន្ថែម​ប្រាំ​មួយ​ដុល្លារ ក្នុ​ង​មួយខែ​សម្រាប​​​់ថ្លៃ​ធ្វើ​ដំណើរ​ និង​ថ្លៃ​ស្នាក់​នៅកាលពី​សប្ដាហ៍​មុន​។ ក៏ប៉ុន្ដែ​ សហជីព​បាន​ទាម​ទារ​ឲ្យពួកគេ​ទទួល​បាន​យ៉ាង​តិច​១០​ដុល្លារ។ខណៈ​ដែល​ប្រាក់​ខែ​របស់​កម្ម​ករ​កាត់​ដេរត្រូវបាន​ដំឡើង​បន្តិចម្តងៗ ក៏ពួកគេ​នៅតែ​ជួបការខ្វះ​ខាតដែល​​សហ​ជីព​និយាយ​ថា កម្មករ​ត្រូវ​ការ​ចំណាយ​ទៅ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។​

លោក​ អាត់ ធន់ ប្រធាន​សម្ពន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្ម​ករ​កាត់ដេរ​កម្ពុជា បាន​ថ្លែង​ថាលោក​មិន​ពេញ​ចិត្តចំពោះ​​ការ​បន្ថែម​ប្រាំ​ពីរ​ដុល្លារ​ទេប៉ុន្ដែ​បាន​សរសើរ​ឆន្ទៈ​របស់​ GMAC ក្នុង​ការ​ចរចា​អំពី​ប្រាក់​រង្វាន់​ពិសេស​បន្ថែម​ ប្រសិន​បើ​​មិន​មាន​កូដ​កម្ម​​ខុស​ច្បាប់​​នោះ។ លោកបាន​ថ្លែង​ថា “ខ្ញុំ​ប្ដេជ្ញា​មិន​ចូល​រួមជា​មួយ​សហ​ជីព​ផ្សេង​ទៀត​​ដើម្បី​ធ្វើ​​កូដ​កម្ម​ទូទាំង​ប្រទេស​ទេ​ ព្រោះ​កិច្ច​ប្រជុំ​​របស់​​ភាគី​ទាំង​បី [តំណាង​សហ​ជីព ​មន្ត្រី​រដ្ឋាភិបាល​ និង​មន្ត្រី GMAC ]​ បាន​ព្រម​ព្រៀង​បន្ដ​ការ​ងារ​ដើម្បី​​ផល​ប្រយោជន៍​​របស់​កម្មករ”។

លោក​​សំដៅ​ដល់​កូដ​កម្ម​ទូទាំង​ប្រទេស​​ ដែល​លោក ជា មុនី ប្រធាន​សហ​ជីព​សេរី​កម្មករ (FTU)​លើក​ឡើង​ថា​ ពួកគេ​នឹង​ធ្វើ​ប្រសិនក្រុម​ប្រឹក្សា​ពិគ្រោះ​​យោបល់​ការ​ងារ​មិន​ព្រម​ព្រៀង​តាម​ការ​ទាម​ទារ​របស់​លោក​ស្នើ​សុំ​ប្រាក់​បន្ថែម​១៥​ដុល្លារ​ សម្រាប់​​ថ្លៃ​ធ្វើ​​ដំណើរ​ និង​​ឈ្នួល​ផ្ទះ​ទេនោះ។ លោក ជា​​ មុនី ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ ​កាលពី​ម្សិល​មិញ។

លោកគង់សាងអនុ​ប្រធាន​ GMAC បាន​ថ្លែង​ថាពួកគេ​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ FTU កុំ​ឲ្យ​ធ្វើ​កូដ​កម្ម​។ លោកបានថ្លែង​ថា“ [កូដ​កម្ម​ទូ​ទាំង​ប្រទេស​] មិន​ល្អ​សម្រាប់ប្រទេស​ទាំង​មូល​នោះទេ។ វាមិន​ល្អ​សម្រាប់​កម្ម​ករ​ទេហើយ​វាក៏​មិន​ល្អ​សម្រាប់​រោង​ចក្រ​ដែរ។យើង​ត្រូវ​ពិចារណា​ចំពោះ​រោង​ចក្រ​តូចៗ​នៅ​ពេល​ដែល​យើង​​ពិភាក្សា​អំពី​ការ​ទាម​ទារ​ទាំង​នេះ។ រោង​ចក្រ​តូចៗ​​​ត្រូវ​បិទ​ទ្វារ​មុន​គេ ​ប្រសិន​បើ​វា​ខ្ពស់​ពេក”។

តាម​ពិត​ អ្នក​បង្កើត​​គោល​នយោ​បាយ​​​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​​មិនដំឡើង​​​ប្រាក់ខែ​ខ្ពស់​​ពេក​ទេ​ ​ព្រោះ​​រោង​ចក្រ​អាច​​ដើរ​ចេញ​​ទៅ​បើក​នៅ​ប្រទេស​ផ្សេង​ទៀត​។ដូចគ្នា​នេះ​ដែរកូដ​កម្ម​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​​ក៏អាច​ធ្វើ​ឲ្យ​ពួកគេ​បិទ​ទ្វារ​ដើរ​​​ចេញ​ផង​ដែរ។លោក​ សាងបាន​ថ្លែង​ថា“រោង​ចក្រ​ក៏​មិន​ចង់​ឲ្យ​មាន​ចលា​ចលដែរ​ ហើយ​យើង​ក៏​មិន​ចង់​ឲ្យ​អ្នក​ទិញ​ទៅ​ប្រទេស​ផ្សេង​ដែរ​ ហើយ​វា​អាច​​នឹង​កើតឡើង​ ប្រសិនបើនៅ​តែ​បន្ដ​ធ្វើ​កូដ​កម្មទៀតនោះ​។ យើង​មិន​ចង់​ឲ្យ​សហ​ជីព​បង្ក​បញ្ហា​នោះទេ។ យើង​ចង់​ឲ្យ​ពួកគេ​ចរចា​ជាមួយ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ការ​ងារ​ ហើយ​យើង​នឹង​ព្យាយាម​ស្វែង​រក​ដំណោះ​​ស្រាយ​សម​ហេតុ​សម​ផល​។

លោក ដេវ វ៉េល (Dave Welsh) នាយក​មជ្ឈមណ្ឌល​អាមេរិកាំង សម្រាប់​សាម​គ្គី​ការ​ងារ​បាន​សរសើរ​សេចក្ដី​សម្រេច​តម្លើង​ប្រាក់​​ខែនេះ ប៉ុន្ដែ លោក​បាន​លើក​ឡើង​ថានៅ​មាន​តម្រូវ​ការ​ថែម​ទៀត​។លោក​​ថ្លែង​ថា “សេចក្តី​ថ្លៃ​ថ្នូរ​​​នៃ​​ជីវ​ភាព​​រស់​នៅ​របស់​កម្មករ​ គឺ​ជា​ការ​សំខាន់​ណាស់​ហើយ​​ត្រូវ​​ផ្តល់​ប្រាក់​ខែ​អប្បរមា​ឲ្យពួកគេ​​ឲ្យ​បាន​ជាប់​លាប់៕

​​        ប្រែ​សម្រួល​ដោយចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស