27 C
Phnom Penh

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ពីរ​នៅ​ក្នុង​សេដ្ឋ​កិច្ច​កម្ពុជាប្រកាស​ផែន​ការអភិវឌ្ឍន៍​ខ្លួន​ទៅជា​ធនាគារ​ពាណិជ្ជ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​រូប​បាន​លើក​ឡើង​ កាល​ពីម្សិល​មិញ​ថា ហត្ថាកសិ​ក​រ​លី​មីត​ធីត ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ធំប​ំផុត​មួយ​​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា ដើ​ម្បី​ប្រែ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ យ៉ាង​យូរ​​ក្នុង​ឆ្នាំ​២០១៤​។

ប្រសិន​បើ​ទទួល​ជោគ​ជ័យ​ ដំណើរ​វិវឌ្ឍនេះ​ នឹង​ដើរ​ស្រប​តាម​គោល​នយោ​បាយរបស់​ធនាគារ​កណ្តាល​ ដែល​គាំទ្រ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ឲ្យ​បង្កើន​ផលិត​ផល​ និង​ផ្តល់​សេវា​កម្ម​របស់​ខ្លួនឲ្យ​បាន​កា​ន់​តែ​ច្រើន​​។ ថ្លែង​នៅ​ក្រៅ​ពិធី​ចុះ​ហត្ថ​​លេ​ខា​មួយ​ ដែល​មាន​ការ​ប្រកាស​ថា គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​នេះ​អាច​នឹង​ដាក់​ពង្រាយ​សេវា​កម្ម​ម៉ា​ស៊ីន​ អេ​ធីអឹម ចាប់​ពីខែ​ធ្នូ​នេះត​ទៅ​ លោក ហួត អៀង​ តុង ប្រធាន​នាយក​ប្រតិ​បត្តិ​​នៃគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថាកសិ​ករ​ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ ក្រុម​ប្រឹក្សា​ភិ​បាល​កំពុង​ពិភាក្សា​គ្នា​អំពី​ផែន​ការ​ប្រែ​ក្លាយ​ខ្លួន​ពីគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ទាក់​ទង​នឹង​ចំណុច​នេះ​ យើង​កំពុង​ពិ​ភាក្សា​គ្នា អំពី​ជម្រើស​នានា ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​របស់​យើង​ ដើម្បី​ប្តូរ​គ្រឹះស្ថាន​របស់​យើង​​ឲ្យ​ក្លាយ​ទៅ​ជា​ធនាគារ​​មួយ​។ យើង​មិន​ទាន់​ប្រាកដ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ អំពី​ពេល​វេលាដែល​​យើងគ្រោង​​នឹង​បើក​ធ​នា​គារ​ ប៉ុន្តែ​ ខ្ញុំ​គិត​ថា ប្រហែ​ល​ជា​ក្នុងឆ្នាំ​២០១៤​”។

ស្រប​ពេល​ដែល​មាន​ផែន​ការ​ក្លាយ​ជា​ធនាគារ​ពា​ណិជ្ជ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុេនះ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​ចំណាយ​ប្រាក់​២​លាន​ដុល្លារ ​ដើម្បីដំឡើង​ម៉ាស៊ីុន​ អេធីអឹម សរុប​ចំនួន​៦៣​គ្រឿង​ យ៉ាង​យូរ​នៅ​ដំណាច់​ឆ្នាំ​២០១៣​ នៅ​ខេត្ត​សៀម​រាប ខេត្ត​ព្រះសី​ហនុ​ រាជធានីភ្នំ​ពេញ​ និង​ខេត្ត​កំពង់​ចាម​។ ម៉ា​ស៊ីន​អេធីអឹ​មទាំង​នេះ​នឹង​បំពេញ​មុខ​ងារ​ជា​អ្នក​ផ្តល់​ប្រតិបត្តិ​ការ​ដក​ប្រាក់​ និង​សង​ឥណទាន​ខ្នា​ត​តូច​ ដល់​ម្ចាស់​គណនី។

យោង​តាម​ប្រសាសន៍​លោក​ ហួត​ អៀង​ តុង បាន​ឲ្យ​ដឹងថា ហត្ថា​កសិករ​ លីមីត​ធីត គឺជា​គ្រឹះ​ស្ថាន​ មីក្រូ​ហិរញ្ញ​វត្ថុ​ធំ​ទី​៤ ក្នុង​ចំណោម​គ្រឹះ​ស្ថា​ន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​៣២​​នៅ​ក្នុង​សេដ្ឋ​កិច្ច​​កម្ពុជា​ ដោយ​គិត​អំពី​ទ្រព្យ​សកម្ម​ និង​មាន​ឥណ​ទាន​សរុប​ចំនួន​៨៧​លាន​ដុល្លារ​ និង​ប្រាក់​បញ្ញើ​ជាង​៣១​លាន​ដុល្លារ​។

មិន​មែន​មាន​តែ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​មួយ​ដែល​ចង់​អភិវឌ្ឍខ្លួន​ទៅ​ជា​ធនា​គារ​ពា​ណិជ្ជ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រា​សាក់បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​ក៏​មាន​ផែ​នការ​ប្រែ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ​យ៉ាង​យូរ ​ក្នុង​ឆ្នាំ២០១៤​ផង​ដែរ​។ ទោះ​បីជា​មាន​អនុ​សាសន៍​ពីអង្គការមូល​និធិ​រូបិយ​វត្ថុ​អន្ត​រជាតិ​ កាល​ពីដើម​ឆ្នាំ​េនះ​ថា ធនា​គារ​ជាតិ​នៃ​កម្ពុជា គួរ​តែផ្អាកការផ្តល់​អាជ្ញា​ប័ណ្ណ​​ប្រកប​អាជីវកម្ម​ធនាគារថ្មីៗ ​​ក៏​ដោយ មន្ត្រី​នៅ​ធនាគារ​កណ្តាល​នេះជំរុញ​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ បំពេញ​តួ​នា​ទី​កាន់​តែ​ធំ​ជា​ងធនាគារ​ពាណិជ្ជ​ដែរ​។

លោក​ស្រី​ ងួន​ សុខា អគ្គ​នាយិកាធនា​គារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសា​សន៍​ថា “យើង​លើក​ទឹកចិត្ត​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ឲ្យ​អភិ​វឌ្ឍខ្លួន​ទៅ​ជា​ធនាគារ​ពា​​ណិជ្ជ”។ លោក​ស្រី​​មាន​ប្រសាសន៍​បន្ថែ​ម​ទៀត​ថា លោក​​ស្រី​ទទួល​បាន​ទំនាក់​ទំនង​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ច្រើន​ជាង​មួយ​ ជំវិញ​រឿង​នេះ​។ លោក​បាន​មាន​ប្រ​សា​សន៍ថា “គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ភាគ​ច្រើន​គឺជា​ធនាគារ​ក្នុងស្រុក​ និង​មាន​បទ​ពិ​សោធ​ច្រើន​ទាក់​ទង​នឹង​អាជីវកម្ម​នៅ​ថ្នាក់​មូល​ដ្ឋាន​ជន​បទ​ មិន​ដូច​ធនាគារ​បរទេ​ស ដែលផ្តល់​សេវា​កម្ម​ធនាគារ​​ខ្នាត​​ធំ​ទេ។ ពួក​គេ​ត្រូវការអភិវឌ្ឍសមត្ថ​ភាព​របស់​ខ្លួន​ ហើយប្រសិនបើ​ពួក​គេ​នៅ​តែ​ប្រកប​អាជី​វ​កម្ម​ខ្នាត​តូច​បែបនេះ​ ពួកគេ​នឹង​មិន​មាន​ការ​អភិវឌ្ឍទេ​”៕

ប្រែ​សម្រួលដោយ កង សុធា

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស