30 C
Phnom Penh

សម្រាប់​អ្នក​កាសែត​កម្ពុជាការ​​ ទទួល​អំណោយ​ជា​លុយអាច​ជា​​រឿង​អា​ក្រក់​ផង និងល្អ​ផង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​យក​ព័ត៌មា​ន​នយោ​បា​យ​ម្នាក់​ តែង​តែ​មានការងារមួយទៀត នៅ​ក្នុងស្ថាប័ន​​រដ្ឋា​ភិបាល​ ប៉ុន្ដែ​ គេមិនគិតថា  មានទំនាស់​ផល​ប្រយោជន៍​ឡើយ។ អ្នក​យក​ព័ត៌​មាន​ម្នាក់​ទៀត បាន​ទទួល​​​ប្រាក់​ពី​រដ្ឋ​មន្ត្រីមួយរូបនៅ​ក្នុងជួរ​រដ្ឋា​ភិបាល​ ដើម្បីយកទៅជួស​ជុល​រថ​យន្ដ​របស់​ខ្លួន ក៏ប៉ុន្ដែ​ បែរជានិយាយ​ថា វា​មិន​មែន​ជា​បញ្ហា​ធំដំុនោះទេ។

មានអ្នក​យក​ព័ត៌​មាន​មួយក្រុមតែង​តែ​ទទួល​លុយ ក្នុងពិធីផ្សព្វ​ផ្សាយ​អំពីការ​បង្កើត​​ក្រុម​ហ៊ុន​ថ្មី​ តែវាជារឿង​ធម្មតាទៅ​ហើយ។ សូមក្រឡេកមើលពិភព​សារព័ត៌មាន​ ដែល​ប្រកប​ដោយ​មហិច្ចតា និង​ក្រម​សីល​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ខណៈ​ដែល​ភ្នាក់ងារព័ត៌មាន​អន្ដរ​ជាតិជា​រឿយៗ​ តែងតែរឹតបន្តឹងបុគ្គលិករបស់​ខ្លួនឲ្យ​ប្រកាន់ខ្ជាប់នូវ​ក្រម​សីលធម៌ តែពួកគេ​មិន​ប្រាកដថា អនុវត្តតាមដែរ​​ ដូចក្រុម​អ្នក​យក​ព័ត៌មាន​ និងអ្នក​សង្កេត​ការណ៍ ដែល​មាន​អាជីព​នៅ​ក្នុង​​ប្រទេស​កម្ពុជាលើក​ឡើងថានេះដោយសារតែខ្វះការយល់ដឹងអំពីភាព​មិន​លម្អៀង​នៅ​ក្នុងការបំពេញ​ការ​ងារ​របស់​ខ្លួន។ បើទោះជាអ្នក​ខ្លះ​បានការពារ​ចំពោះ​ការ​ទទួល​លុយ និង​អំណោយ​ពី​ប្រភព​ ដោយ​ និយាយថា វាក្លាយទៅជាវប្បធម៌ទៅហើយដោយសារមានប្រាក់ខែតិចពេក តែអ្នកខ្លះ​​លើក​ឡើង​ថា ទង្វើ​បែប​នេះ​ នាំឲ្យមានទំនាស់​​​ផល​ប្រយោជន៍​តែម្តង ដែល​នាំឲ្យ​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​លម្អៀង​ក្នុង​ទំព័រ​កាសែត​។

យោង​តាម​លោក ប៉ែន​ សមិទ្ធិ ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជាបាន​ឲ្យ​ដឹង​ថាអ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុកមាន​ប្រាក់​ខែ​ត្រឹម​២០០​ដុល្លារ ក្នុង​មួយ​ខែ​ប៉ុណ្ណោះរីឯ​អ្នក​យក​ព័ត៌​មាន​ជើង​ចាស់​​អាចទទួល​បាន​ប្រហែល​៧០០​ដុល្លារក្នុងមួយខែ។

កាលពី​ខែ​មុន​ លោកវង្សសុខេងអ្នក​យក​​ព័ត៌​មាន​ប្រចាំ​កាសែត​ក្នុង​ស្រុកមួយ​ បាន​ប្រកាស​នៅ​តាម​គេហ​ទំព័របណ្តាញ​សង្គម​ហ្វេសប៊ុកថាលោក​ត្រូវ​ការ​ប្រាក់​ ដើម្បី​យក​មក​ជួស​ជុល​ម៉ាស៊ីន​រថ​យន្ដ​របស់ខ្លួន​។ បន្ដិច​ក្រោយ​​មក ​លោកខៀវកាញារីទ្ធរដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បានសន្យា​ផ្ដល់​ប្រាក់​ចំនួន​២០០​ដុល្លារដែល​លោក​ សុខេងទទួល​យក​ដោយ​សប្បាយ​រីក​រាយ​ ហើយ​បាន​សរសេរ​លើគេហទំព័រហ្វេសប៊ុក​ថាខ្លួននឹង​យក​លុយ​ពីលោកកាញារីទ្ធដល់ការិយាល័យតែម្តង។

នៅ​ពេលសួរ​ថាតើ​លោក​គិត​យ៉ាង​ម៉េច​អំពី​ការទទួល​អំណោយជាលុយ​ពី​អ្នកនាំ​ពាក្យរបស់រដ្ឋាភិបាល លោក សុខេង ​មាន​ប្រសាសន៍ថា “ ខ្ញុំ​គិត​ថា មិន​មាន​ទំនាស់ផល​ប្រយោជន៍​ណាមួយ​នោះទេ។នៅ​ពេល​អ្នក​បានស្គាល់​គ្នា​យូរ​មក​ហើយ​ ព្រោះវា​មិនមែន​ដូច​ជា​មិត្ត​ភក្ដិធម្មតាឬ​ដោយសារទាក់ទងនឹង​ការ​ងារ​នោះទេ។ គាត់​ដូច​ជា​បង​ប្អូនអ៊ីចឹង។គាត់ជាបងប្រុសល្អ​ម្នាក់”។

លោក​បាន​បន្ថែម​ថា “ ខ្ញុំ​នឹង​នៅតែ​អាច​បំពេញ​​ការងារ​របស់​ខ្ញុំបាន។វាមិន​ពាក់​ព័ន្ធ​ឬ​នាំឲ្យប៉ះពាល់​ដល់​ការ​ងារ​របស់​ខ្ញុំទេ”។លោក​បាន​បន្ថែម​ថា លោក​បានស្គាល់​លោកកាញារីទ្ធ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មកម្លេ៉ះ។ចំណែកលោក កាញារីទ្ធ បាន​ពណ៌នា​អំពី​ទំនាក​់​ទំនង​​ជាមួយ​លោក សុខេងដូចជា​ទំនាក់​ទំនង​នៅក្នុងក្រុមគ្រួសារមួយអ៊ីចឹង។

លោកកាញារីទ្ធបាន​លើក​ឡើង​ក្នុង​សារ​មួយ​ថា “ ខ្ញុំ​ឲ្យ​លុយគាត់​ក្នុង​នាម​ជា​សហ​សេវិក​ម្នាក់និង​បង​ប្អូន។ជួន​កាល​អ្នកមិន​​ត្រូវ​​ចង្អៀត​ចង្អល់​ពេកទេ”។​​​ អ្នក​យក​ព័ត៌មាន​ម្នាក់ទៀត ដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថាជា​និច្ច​កាល​ ​ខ្លួនតែងតែទទួល​លុយក្នុងរង្វង់ពី​១០​ដុល្លារ​ ទៅ​២០​ដុល្លារ ដាក់នៅ​ក្នុង​ស្រោម​សំបុត្រ​ នៅ​ ពេលទៅយកព័ត៌មានអំពីពិធី​រៀប​ចំ​ដោយ​ស្ថាប័ន​រដ្ឋា​ភិបាល​ ពិធីរបស់ក្រុម​ហ៊ុន​ឯក​ជន​ និង​របស់អង្គការ​ក្រៅ​រដ្ឋាភិបាល​។

អ្នក​យក​ព័ត៌មាន​រូប​នេះបាន​លើក​ឡើង​ថា “ គេ​​ដាក់​ប្រាក់ក្នុង​ស្រោម​សំបុត្រ​ ហើយ​ឲ្យ​មក​ខ្ញុំ​។ប្រាក់​ខែ​របស់​យើង​មិន​គ្រប់​គ្រាន់​ទេអ៊ីចឹងហើយទើប​ខ្ញុំ​យក​លុយនេះ​។ខ្ញុំ​ចំណាយ​លុយនេះទៅលើសាំងម៉ូតូ ម្ហូបអាហារ​ និង​កាហ្វេ”។ លោកឆាយសុផលនិពន្ធ​នាយក​​ខេមបូឌា​

ញូវ​​ និង​ជា​គ្រូបណ្តុះបណ្តាលផ្នែក​សារព័ត៌​មាន​ បាន​លើក​ឡើងថា ការ​ទទួលអំណោយ​មួយ​របស់អ្នក​យក​ព័ត៌មាន ពីប្រភព​ព័ត៌មានអាច​ត្រូវ​បាន​បក​ស្រាយ​យ៉ាង​ងាយ​ស្រួលថា ជា​ការ​បង្ហាញ​ឲ្យឃើញនូវការ​រាប់​អាន​គ្នាយ៉ាង​ជិត​ស្និទ្ធ​រវាង​មិត្ត​ភក្ដិ​ចាស់​ពីរ​នាក់។

លោក សុផល មាន​ប្រសាសន៍​ថា“ ប្រសិន​​ បើ​គេ​អាច​ជួយបាន​ ពួកគេ​នឹង​ប្រឹង​ប្រែងឲ្យ​អស់​ពី​សមត្ថ​ភាព​ ដើម្បី​ជួយ​មិត្ត​ភក្ដិ​ ឬ​សាច់​ញាតិ​របស់​ពួកគេ​…។ គេ​អាច​ផ្ដល់ការ​គាំ​ទ្រ​ជា​ផ្លូវចិត្តជួយផ្នែក​បច្ចេកទេសឬ​អាច​ជួយ​ជា​លុយក៏បាន​​”។

​ទោះ​ជាយ៉ាង​នេះក្ដី លោក​បាន​មានប្រសា​សន៍​ថា ​អ្នក​យក​ព័ត៌​មានមិនគួរសរសេរ​អត្ថបទ​​លម្អៀង ដើម្បីជាថ្នូរ​នឹង​លុយឬ​អំណោយ​នោះ​ទេ។លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ ប្រសិន​បើ​ជា​អ្នក​យក​ព័ត៌​មាន​យក​លុយដោយ​គ្មាន​ថ្នូរ​នឹងព័ត៌មាន​​នោះទេ​ នោះ​វា​មិន​មានបញ្ហា​ឡើយ​។ប៉ុន្ដែ​ប្រសិន​បើ​ពួក​គេ​ទទួល​ប្រាក់​ ដើម្បី​សរសេរ​ព័ត៌មាន​ នោះ​ទើប​

មាន​បញ្ហា​​”។

បើសំណួរ​ថា តើ​អ្នក​យក​ព័ត៌មាន​ ដែលអាច​​ទទួលលុយពី​គេហើយ ហ៊ាន​សរសេរ​អត្ថ​បទរិះគន់អ្នកឲ្យលុយនោះដែរ​ឬទេ? សំណួរនេះត្រូវលោកប៉ាងួន​ទៀងនាយក​មជ្ឈមណ្ឌលកម្ពុជា​​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯក​រាជ្យ​ ​​បកស្រាយ​ថាគឺ​ “ ​សាមញ្ញ​ណាស់​”។

លោកងួន​ទៀងបាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​អ្នក​យក​លុយពី​នរណា​ម្នាក់​ អ្នក​មិនអាច​រាយ​ការណ៍រឿង​ពិត​អំពី​បញ្ហា​ទាក់​ទង​នឹង​ពួកគេ​ឡើយ​។ពួកគេ​ក្លាយ​ជា​មនុស្ស​ ដែល​យើង​ហៅ​ជា​ភាសា​ខ្មែរ​ថា ’អ្នក​មាន​គុណ’។ ពួកគេ​ គឺ​ជា​អ្នក​ដែលធ្វើ​ល្អ​សម្រាប់​អ្នក​ និង​ក្រោយ​ៗទៀតអ្នក​ត្រូវ​តែ​ធ្វើ​តប​ពួកគេ​ មិនថាប្រាក់​ ឬ​វិធី​អ្វី​ខ្លះ​ទៀត​នោះ​ឡើយ។លោក​បាន​មាន​ប្រសាសន៍​ថាប្រសិន​​ បើ​ជា​បុគ្គល​មិន​ដឹង​គុណ​ បុគ្គល​រូប​នោះ​នឹង​ត្រូវ​គេ​ចាត់​ទុក​ថា “ អាក្រពើ​”។

លោកងួនទៀង ​មាន​ប្រសាសន៍​ថា​ “ អ្នក​យក​ព័ត៌មាន​ទាំង​នេះ​មាន​ទំនាក់​ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ហើយ​នេះ​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិនអាច​រាយ​ការណ៍​អំពីការពិត​ ដែល​ទាក់​ទង​ជាមួយ​មិត្ត​ភក្ដិ​ ឬ​អង្គ​ភាព​របស់គេ​”។

តាម​ពិត​ អ្នក​យក​ព័ត៌​មាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេសកម្ពុជាមាន​ការងារ​ពីរ ធ្វើការឲ្យ​រដ្ឋា​ភិបាល​ផងនិងធ្វើការឲ្យសាព័ត៌មាន​ក្នុង​ស្រុក​ផង។ជា​ឧទាហរណ៍​ អ្នក​យក​ព័ត៌​មាន​ ដែល​បានផ្តល់​សម្ភាសនៅក្នុងអត្ថ​បទ​នេះ ធ្វើ​ការ​ឲ្យ​កាសែត​ក្នុង​ស្រុក​មួយ​ និង​ជា​ជំនួយ​ការ​របស់​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​រដ្ឋ​សភា​។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស