28 C
Phnom Penh

អ្នក​​​ភូមិ​​​​​​ខឹងនឹង​​​​​​​ក្រុម​​​មន្ត្រី​​​យ៉ាង​​​ខ្លាំង​​​បន្ទាប់​​​ពី​​​មាន​​​ហេតុ​​​ការណ៍​​​ភ្លើង​​​ឆេះ​​​ផ្សារ​​​ទួល​​​សង្កែ​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​នៅ​ឯ​​​​ផ្សារ​​​ទួល​​​សង្កែ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​ដែល​​​មួយ​​​ផ្នែក​​​ធំ​​ត្រូវ​​​បាន​​​អគ្គិ​​​ភ័យ​​​ឆាប​​​ឆេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​នោះ អ្នក​​​ភូមិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា អំពើ​​​ពុក​​​រលួយ​​​តូចតាច​បាន​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​អាជ្ញាធរ​​​នៅ​ក្នុ​​​ងការ​​​ពន្្លត់​​​អគ្គិភ័យ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​​​​​​។

យោង​​​តាម​​​លោក ថេង​​​ ប៊ុនថៃ ប្រធាន​​​ភូមិនៅ​​​ទី​​​នោះ​​​បាន​​ឲ្យ​​​ដឹង​​​ថា អគ្គិភ័យ​​​ដែល​​​ចាប់​​​ផ្ដើម​​​ចេញ្​​​ពី​​​ការ​​​ផ្ទុះ​​​ចង្ក្រាន​​​ហ្គាស​​​ស្ងោ​​រ​ពង​​​ទា​​​កូន​​​នោះ បាន​​​បំ​​​ផ្លាញផ្ទះ​​​ថ្ម​​​​​​៤០​​​ខ្នង​​​ និង​​​ផ្ទះ​​​ឈើ​​​១៧​​​ខ្នង​​​ នៅ​​​ឯ​​​ផ្សារ​​​ទួល​​​សង្កែ ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​ រាជធានី​​​ភ្នំពេញ​​​។

កាល​​​ពី​​​ម្សិល​​​មិញ​​​ អ្នក​​​ភូមិ​​​បាន​​​អង្គុយ​​​លើ​​​​គំនរផេះ​ផង់ ហើយ​​​អ្នក​​​ខ្លះ​​​ទៀត​​ដែរ​​​រើស​របស់កំបុិកកំបុ៉កនៅ​​​​ក្នុង​​​បរិវេណ​​​ផ្សារ​​​ ដែល​​​ត្រូវ​ភ្លើង​​​​ឆេ​ះ​​​អស់​​​ទំហំ​​​២,០០០​​​ម៉ែត្រ​​​ក្រឡា​​​នេះ ​​​និង​នៅ​បរិវេណ​​​​អគារ​​​​ភ្លើង​​​ឆេះ​​​​ខ្លោច​​​​។ bអ្នក​​​លក់​​​ម្នាក់នៅ​​​ឯផ្សារ​​​នោះ​​​ឈ្មោះ​​​ រី ​ដែល​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​ឈ្មោះ​​​ពេញ​​​របស់​​​គាត់​​​នោះ បាន​​​និយាយ​​​ថា “ ប្រសិន​​​បើ​​​ពួក​​​គេ​​​បាន​​​បាញ់​​​ទឹក​​ ភ្លើង​​​ប្រាកដ​​​ជា​​​រលត់​ ប៉ុន្ដែ ពួក​​​គេ​​​មិន​​​បាន​​​បាញ់​​​ទេ។ រថយន្ដ​​​ពន្លត់​​​អគ្គិភ័យ​​​បាន​​​មក​​​ដល់​​​ផ្សារ​​​​​នេះមែន ​​​ប៉ុន្ដែ​​​ពួកគេ​​​មិន​​​បាន​​​បាញ់​​​ទឹក​​​​​​ពន្លត់​​​ទេ។ពួក​​​គេ​​​បាន​​​បាញ់​​​ទៅ​​​លើ​​​ផ្ទះ​​​ណា​​​ដែល​​​បាន​​​បង់​​​លុយ​​​ឲ្យ​​​ពួក​​​គេប៉ុណ្ណោះ”។

អ្នក​​​ភូមិ​​​ដែល​​​មាន​​​កំហឹង​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​​អ្នក​ពន្លត់​​​អគ្គិភ័យ​​​ថាបាន​​​ទាម​​​ទារលុយ​​​មុន​​​ពេល​​​បាញ់​​​ទឹក​​​ពន្លត់ និង​​​បាន​​​បាញ់​​​ទឹក​​​ទៅ​​​លើ​​​ផ្ទះ​​​ណាដែល​​​មិន​​​​មាន​​​ភ្លើង​​​ឆេះ ព្រោះ​​​​ម្ចាស់​​​ផ្ទះ​​​នោះ​​​​យល់​ព្រម​បង់​​​លុយ​​​ឲ្យ​​​​មន្ត្រី​ទាំង​នោះ។ ​​​​គេ​​​ឃើញ​​​មាន​​​រថយន្ដ​​​ពន្លត់​​​អគ្គិភ័យជា​​​ច្រើន​​​បាន​​​បាញ់​​​ទឹក​​​ពន្លត់​​​​អគ្គិភ័យ​ឆេះ​​​ផ្សារ​​​នេះកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប៉ុន្ដែ អ្នក​​​ភូមិ​​​​​​អះអាង​​​ថា ប្រសិន​​​បើ​​​រថយន្ដ​​​​ទាំង​អស់​ ដែល​​​​បាន​មក​​​ទី​​​នោះ​ខិតខំ​បាញ់​ទឹក​ឲ្យ​អស់​ពី​សមត្ថភាព​​​នោះ​​​ ​តំបន់​​​​ផ្សារ​​នេះ​​​​​​​​ត្រូវ​​​​​ភ្លើង​ឆេះ​​​អស់​តែ​បន្តិច​​​បន្តួ​ចប៉ុណ្ណោះ​​។

អាជីវករ​​​​ម្នាក់​​​ទៀត​​​ឈ្មោះស្រីម៉ៅបានន​​​ិយាយ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​បាញ់​​​ទឹក​​​នៅ​​​ទី​​​នេះ​​​ទាល់​តែ​សោះ។ ពួក​​​គេ​​​អះអាង​​​ថា រថយន្ដគ្មាន​​​​ទឹក​​​។ រថយន្ដ​​​ពន្លត់​​​អគ្គិភ័យ​​​ប្រហែល៤០​​​​គ្រឿង​​បាន​​​មក​​​ដល់​​​ទី​​​នេះ ប៉ុន្ដែ​​​មាន​​​រថយន្ដ​​​តែ​​​ប្រាំ​គ្រឿង​​ប៉ុណ្ណោះ​​​​​ត្រូវ​​​​​​បាន​​​ប្រើ​​​ប្រាស់”។ លោក សុខ វណ្ណារ៉ា អនុ​​​ប្រធាន​​​អង្គភាព​​​ពន្លត់​​​អគ្គីភ័យ​​​​​​រាជធានី​​​ភ្នំពេញ ​​​បដិសេធ​ថា​មន្ត្រី​​​របស់​​​លោក​​​មិន​​​បាន​​​យក​​​លុយ​​​ទេ​​​។​លោក​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​​មន្ត្រី​​​​របស់​​​យើង​​​ធ្វើ​​​បែប​​​នេះ​​​ទេ​​​ ហើយ​​​មន្ត្រី​​​របស់​​​យើង​​​ក៏​​​មិន​​​បាន​​​​​ទារ​លុយ​ដែរ​​​។​យើង​​​ចង់​​​កសាង​​​កេរ្តិ៍ឈ្មោះ​​​ល្អ​​​”។

ឧត្ដម​​​សេនីយ៍​​​ឯក ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ ដែល​​​ត្រួត​​​ពិនិត្យ​​​អង្គភាព​ពន្លត់​អគ្គិភ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​ខ្ញុំ​​​បាន​​​ឮ​​​​ការ​ត្អូញ​ត្អែរ​​​​បែប​​​នេះ​​​តាំង​​​ពី​​​ខ្ញុំ​​​នៅ​​​​តូច​ម៉្លេះ។ យើង​​​សប្បាយ​​​ចិត្ត​​​នឹង​​​ចាត់​​​វិធាន​​​ការ​​​ប្រឆាំង​​​នឹង​​​មនុស្ស​​​ដែល​​​ធ្វើ​​​សកម្មភាព​​​បែប​នេះ [ទាមទារ​​​ប្រាក់​​​សំណូក] ប៉ុន្ដែ ប្រជា​​​ពលរដ្ឋ​​​ត្រូវ​​​តែ​​​បង្ហាញ​​​ឈ្មោះ​​​មន្ត្រី​​​ទាំង​​​នោះ​​​ឲ្យ​​​យើង​​​ដឹង​​​ យើង​​​មិន​​​អាច​​​​​ដាក់​ទោស​​​អង្គ​ភាព​​​​ទាំង​​​មូល​​​បាន​​​ទេ​​​”៕

   ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស