41.3 C
Phnom Penh

​​​រដ្ឋ​ឲ្យគ្រួសារ​​​ជន​​​រង​​​គ្រោះ​​​​​ធ្លាក់​​​យន្ដហោះ​​នៅ​កំពតប្ដឹង​ក្រុម​​​ហ៊ុនភីអេមធី​ ប្ដឹងទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល​​​​​​បាន​​​​​ផ្ដល់អនុសាសន៍ឲ្យ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​បាន​​​ស្លាប់​​​ក្នុង​​​ឧប្បត្តិហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ​​​របស់​​​ក្រុម​​​ហ៊ុន​​ភីអេមធី​ (PMT) នៅ​ក្នុង​ខេត្តកំពត កាលពីឆ្នាំ​២០០៧ ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ ​​​ប្រ​​​សិន​​​បើ​​​ពួកគាត់​​​ចង់​​​បាន​​​ប្រាក់​​​​សំណងដោយសារ​​​ការ​​​បាត់​​​បង់នេះ។​​​

លោក កែវ ស៊ីវ៉ន នាយក​​​ទទួល​​​បន្ទុក​​​សុវត្ថិភាព​​​ដែន​​​អាកាស​​​របស់រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល​​​មាន​​​ប្រសាស​ន៍ថា  “ គ្រួសារជន​​​រង​​​គ្រោះ​​​គួរតែ​​​បាន​​​ធ្វើ​​​អ្វី​​​ម្យ៉ាង​​​តាំង​​​ពី​​​ដំបូង​​​មក។​​​ប៉ុន្ដែ​​​ ទោះ​​​បីជាយ៉ាង​​​ណា​​​ពួក​​គាត​់​​​​​នៅ​​​តែ​​​អាច​​ប្ដឹង​​​បាន​​​ដដែល”។ លោក​​​បាន​​​បន្ថែម​​​ថា “ ទោះ​​​បី​​​ជា​​​ក្រុម​​​ហ៊ុន​ភីអេមធី បាន​​​បិទ​​​ក៏​​​ដោយ ​​​ក៏​​​តុលាការ​​​អាច​​​រឹប​​​អូស​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ក្រុម​​​ហ៊ុន ដើម្បី​យក​ទៅ​​​​ឲ្យ​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដែរ”។​​​

កាល​​​ពី​​​ដើម​​​ខែ​​​នេះ ក្រុមមេធាវី​​​ Suh & Co. បានធ្វើជាតំណាងដើមបណ្តឹង​​​ឲ្យ​​​សមា​ជិក​​​​គ្រួសារ​​​របស់​​​អ្នក​​​ដំណើ​​​រជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​១៧​​​នាក់​​​ ដែល​​​បាន​​​ស្លាប់​​​ក្នុងពេល​​​យន្ដ​​​ហោះ​​​ធ្លាក់​​​​​​ក្នុង​​​ខេត្ត​​​កំពត​​​​​​នោះ បាន​​​ឲ្យ​​​ដឹង​​​​​​ថា គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ទាំងនោះ បាន​​​ទទួល​​​ប្រាក់​​​​ចន្លោះ​​​​​​ពី​​​២៦.០០០ដុល្លារនិង​​​៤៤.០០០​​​ដុល្លារ​ក្នុង​​​មួយ​​​គ្រួសារ ពី​​​ទីភ្នាក់​​​ងារ​​​​​​ទេស​ចរណ៍ កូរ៉េ​​​ខាង​​​ត្បូង​​​ឈ្មោះ ​ហា​ណា​ ធួរ ​(Hana​Tour)​​​ដោយ​​​​មិនបាច់មានការសម្រេចពី​តុលាការ។

ប៉ុន្ដែ​​ សម្រាប់ជន​​​រង​​​គ្រោះ​​​​​​ជា​ជន​ជាតិខ្មែរ​ប្រាំនាក់វិញ ​​​ដែល​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ឧប្បត្តិ​​​​ហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ​​​នោះ​​​ នៅ​​​តែ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ប្រាក់​​​សំណង​​​នៅ​​​ឡើយទេ។

សាច់ញាតិ​​​របស់​​​ជន​​​ជាតិខ្មែរ ដែល​​​បានស្លាប់​​​ក្នុង​​​ឧប្បត្តិវហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ខែ​​​មិថុនា ឆ្នាំ​​​២០០៧នោះ ដែល​​មាន​​​អ្នក​​​ដំណេើរ​​​២២នាក់​​​បាន​​​ស្លាប់នោះ បាន​​​និយាយថា ពួកគាត់​​​បាន​​​ស្វែង​​​រក​​​ជំនួយផ្នែកផ្លូវ​​​ច្បាប់​​​តាំងពី​​ពេលមាន​ឧប្បត្តិហេតុ​​​នោះ​​​មក​​​ម៉្លេះ ប៉ុន្ដែមិន​​​អាច​​​មានលទ្ធភាពជួល​​​មេធាវី​​​ធ្វើជា​តំណាង​​​ពួកគាត់​បាន។​​​

អ្នក​​​ស្រី ហៀង សោភ័ណ ស្ត្រី​​​មេម៉ាយ​​​របស់​​​លោកសព អ៊ុត ចាន់ដារាដែលជា​​​អ្នក​​​បើក​​​យន្ដ​​​ហោះម្នាក់ក្នុងចំណោមអ្នកបើកពីរ​​​​​​ម្នាក់ ​​​ដែល​​​ស្លាប់ក្នុងឧប្បត្តិហេតុនោះ បាន​​​និយាយថា  “យើង​​​ចង់​​​រក​​​មេធាវី​​​ ម្នាក់​​​ដើម្បី​​​​​​ប្ដឹង​ទៅ​តុលាការដែរ។ប៉ុន្តែមេធាវី​​​នោះ​​​បាន​​​ទារ​​​ថ្លៃសេវាចំនួនប្រាក់​​​២.០០០​​​ដុល្លារ​​​ សម្រាប់តំណាងឲ្យជនរងគ្រោះម្នាក់​​​…ខ្ញុំ​​​គ្មាន​​​ប្រាក់​​​ច្រើន​​​បែប​​​នេះដើម្បី​​ចំណាយលើ​​ើ​​​មេធាវី​​ទេ ហើយ​​​ខ្ញុំ​​​ក៏​​​មិន​​​ប្រាកដថា នឹង​​​បាន​​​ទទួល​​​ប្រាក់​​​សំណង​​​ដែរ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​                  លោក ស៊ីវ៉ន ដែលកាលនោះបានប្រសាសន៍តំណាងឲ្យរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរស៊ីវិលនៅ​​​ពេល​​​យន្ដ​​​ហោះ​​​ម៉ាក​​​U4-២៤១​​​ របស់​​​ក្រុម​​​ហ៊ុនភីអេមធីបាន​​​ធ្លាក់​​​នៅ​​​ឯភ្នំ​​​ក្នុង​​​ខេត្ត​​​កំពត ​​​ក្នុង​​​អំឡុង​​​ពេល​​​ហោះ​​​ហើរ​​ពី​​​ខេត្តសៀម​​​រាប ទៅ​​​ក្រុងខេត្តព្រះ​​​ស៊ី​​​ហនុ​​​ បាន​​​មាន​​​ប្រសាសន៍ថា  រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរស៊ីវិលគ្មាន​​​ចំណែកត្រូវទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឧប្បត្តិវហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ ឬ​​​ត្រូវសងប្រាក់​​​សំណង​​​ឡើយ។​​​ទោះ​​​ជាយ៉ាង​​​ណា​​​លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ពេលនេះរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរស៊ីវិល​​​ អាច​​​ចាត់​​​វិធាន​​​ការណ៍​​​ ជួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ ប្រសិន​​​បើ​​​មាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​ផ្លូវ​​​ការពីសាច់ញាត។​​​

លោក បាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថា អាកាសចរស៊ីវិល គួរតែ​​​ធ្វើ​​​អ្វី​​​ម្យ៉ាង​​​ នៅពេល​​​នោះ …ក្រោយមក​​​វា​​បានក្លាយជា​​​ការងារ​​​របស់​​​រដ្ឋាភិបាល”។​​​   លោក​​​បាន​​​បន្ថែម​​​ថា ដោយ​​​សារតែ​​​រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរស៊ីវិលគ្មាន​​​មូលនិធិសម្រាប់​​​សង​​​គ្រួសារ​​​ជន​​​រងគ្រោះ​​​ដោយ​​​ខ្លួន​​​ឯងនោះ រដ្ឋាភិបាលគួរតែសុំ​ក្រសួង​​​ហិរញ្ញវត្ថុឲ្យជួយ។

អ្នក​​​ស្រី​​​ សោភ័ណ បាន​​​និយាយថា អ្នក​​​ស្រី​​​នឹង​​​សហការ​​​ជាមួយ​​​និង​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដទៃ​​​ទៀត​​​ ដើម្បី​​​សរសេរ​​​លិខិត​​​លិខិតជូនរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរស៊ីវិល។​​​ ទទួល​​​បាន​​​ប្រាក់​​​សំណង​​​នៅ​​​ឡើយទេ។

សាច់ញាតិ​​​របស់​​​ជន​​​ជាតិខ្មែរ ដែល​​​បាន​ស្លាប​់​​​ក្នុង​​​ឧប្បត្តិហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ ​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ខែ​​​មិថុនា ឆ្នាំ​​​២០០៧ ដែល​​មាន​​​​​អ្នក​​​ដំណេើរ​​​២២នាក់​​​បាន​​​ស្លាប់នោះ បាន​​​និយាយថា ពួកគាត់​​​បាន​​​ស្វែង​​​រក​​​ជំនួយ​ផ្លូវ​​​ច្បាប់​​​តាំងពី​​ពេលមាន​ឧប្បត្តិហេតុ​​​នោះ​​​មក​​​ម៉្លេះ ប៉ុន្ដែ មិន​​​​​​មានលទ្ធភាពជួល​​​មេធាវី​​​ធ្វើជា​តំណាង​​​ពួកគាត់​ទេ។​​​

អ្នក​​​ស្រី ហៀង សោភ័ណ ប្រពន្ធរបស់​​​សព​លោក អ៊ុត ចាន់ដារា ដែលជា​​​អ្នក​​​បើក​​​​យន្ដ​​​ហោះម្នាក់ក្នុងចំណោមអ្នកបើកពីរនាក់​ដែល​ ​​​ស្លាប់ក្នុងឧប្បត្តិហេតុនោះ ​​​និយាយ​ថា  “យើង​​​ចង់​​​រក​​​មេធាវី​​​ ម្នាក់​​​ ដើម្បី​​​​​​ប្ដឹងទៅ​​តុលា​ការ​ដែរ។ ប៉ុន្តែមេធាវី​​​នោះ​​​បាន​​​ទារ​​​ថ្លៃសេវា​ចំនួន​​ ​​​២.០០០​​​ដុល្លារ​​​ សម្រាប់​តំណាង​ឲ្យ​ជន​រង​គ្រោះម្នាក់​​​…ខ្ញុំ​​​គ្មាន​​​ប្រាក់​​​ច្រើន​​​បែប​​​នេះដើម្បី​​​ចំណាយលើ​​មេធាវី​​ទេ ហើយ​​​ខ្ញុំ​​​ក៏​មិន​​​ប្រាកដ​ថា  នឹង​​​បាន​​​ទទួល​​​ប្រាក់​​​សំណង​​​ដែរ”។

លោក ស៊ីវ៉ន ដែលកាលនោះបានមានប្រសាសន៍តំណាងឲ្យរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល នៅ​​​ពេល​​​យន្ដ​​​ហោះ​​​ម៉ាក​​​ U4-២៤១​​​ របស់​​​ក្រុម​​​ហ៊ុនភីអេមធី បាន​​​ធ្លាក់​​​នៅ​​​ឯភ្នំ​​​ក្នុង​​​ខេត្ត​​​កំពត ​​​អំឡុង​​​ពេល​​​ហោះ​​​ហើរ​​ពី​​​ខេត្ត​សៀម​​​រាប ទៅ​​​ខេត្តព្រះ​​​ស៊ី​​​ហនុ​​​ បាន​​​មាន​​​​​ប្រសាសន៍ថា រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល គ្មាន​​​ចំណែកត្រូវទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឧប្បត្តិហេតុ​​​ធ្លាក់​​​យន្ដ​​​ហោះ ឬ​​​ត្រូវ​សងប្រាក់​​​សំណង​​​ឡើយ។​​​ទោះ​​​ជា​យ៉ាង

​​​ណា​​​ លោក​​​​​​មាន​​​ប្រសាសន៍ថា ពេលនេះ រដ្ឋ​​​ លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល​​​ អាច​ចាត់​​​​វិធាន​​​ការ​​​ ជួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ ​​ប្រសិន​បើ​​​មាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​ផ្លូវការពី​សាច់​ញាតិ។​​​

លោកបាន​​​មាន​​​ប្រសាសន៍ថា “ខ្ញុំ​​​គិត​​​ថាអាកាសចរណ៍ស៊ីវិល គួរតែ​​​ធ្វើ​​​អ្វី​​​ម្យ៉ាង​​​ នៅ​ពេល​​​នោះ…ក្រោយមក​​​វា​​បានក្លាយជា​​​ការងារ​​​របស់​​​រដ្ឋា​ភិបាល”។​​​ លោក​​​បាន​​​បន្ថែម​​​ថា ដោយ​​​សារ​តែ​​​រដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិលគ្មាន​​​មូលនិធិសម្រាប់​​​សង​​​គ្រួសារ​​​ជន​​​រងគ្រោះ​​​ដោយ​​​ខ្លួនឯងនោះ ​រដ្ឋាភិបាល​គួរតែសុំ​ក្រសួង​​​​ហិរញ្ញវត្ថុឲ្យជួយ។

អ្នក​​​ស្រី​​​ សោភ័ណ បាន​​​និយាយថា អ្នក​​​ស្រី​​​នឹង​​​សហការ​​​ជាមួយ​​​នឹង​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដទៃ​​​ទៀត​​​ ដើម្បី​​​សរសេរ​​​លិខិត​​​​ជូនរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល។​​​ អ្នក​​​ស្រី​​​​បន្តថា “ខ្ញុំនឹង​​​ជួប​​​ជាមួយ​​​ជន​​​រង​​​គ្រោះ​​​ដទៃ​​​ទៀត ​​​ដើម្បីបបួល​គ្នា​សរសេរ​លិខិត​ទៅរដ្ឋលេខាធិការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍​​​ស៊ី​​​វិល​​​”។

អ្ន​​​ក​​​ស្រី គឹម យ៉េង ម្ដាយ​​​របស់​​សពលោកហ៊ាន ​ចាន់​​​តារា អ្នកបើក​​​យន្ដ​​​ហោះ​​​ម្នាក់​​​​ទៀតដែល​​​​បាន​​​ស្លាប់​​​ក្នុង​​​ឧប្បត្តិហេតុនោះ ​​​ឲ្យ​​​ដឹង​​​ថាអ្នក​​​ស្រី​​​នឹ​​​ងសរសេរ​​​លិខិត​​​​​​ផ្ញើសុំរដ្ឋ​​​លេខា​​​ធិ​​​ការ​​​ដ្ឋាន​​​អាកាស​​​ចរណ៍ស៊ីវិល ជួយ​ដោះ​ស្រាយ។ អ្នក​​​ស្រីលើកឡើង​​​ថា “ខ្ញុំ​​​នឹង​​​សរសេរ​​​លិខិត​​​ផ្ញើទៅ​​អាជ្ញាធរ​នៅ​​​ក្នុង​​​ពេល​​​ពីរ​​​ថ្ងៃ​​​ទៀត​​​”។

មន្ត្រីរដ្ឋាភិបាល​​​បាន​​​លើកឡើង​​​ថា ក្រុម​​​ហ៊ុន ភីអេមធីនិង​​​ក្រុម​​​ហ៊ុន​​​ធានារ៉ាប់រងរបស់​​​ក្រុម​​​ហ៊ុន​​​នេះ តាម​​​ផ្លូវ​​ច្បាប់​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​​ក្នុង​​​ការ​​​សង​​​សំណងដល់​​​គ្រួសារ​​​ជន​​​រង​គ្រោះ​​​។​​​ មន្ត្រី​​​​​​ក៏បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​មួយណា​​​ជាក្រុម​​​ហ៊ុន​​​​ធានារ៉ាប់​​​រង​​​របស់​​​ក្រុម​​​ហ៊ុន​​​​​​អាកាស​ចរណ៍ភីអេមធីនោះ​​​ទេ។

លោក ​​​កឹម ចាន់ណារិទ្ធ ប្រធាន​​​អង្គភាព​​​ស៊ើប​​​អង្កេតគ្រោះថ្នាក់របស់​​​រដ្ឋលេខាធិការ​​​ដ្ឋាន​​​អាកាស​​​ចរ​​​ណ៍ស៊ី​​​វិល ​​​មាន​​​ប្រសា​សន៍ថា​លោក​​​មិន​​​ស្គាល់ក្រុម​​​ហ៊ុន​​​ធានារ៉ាប់រង​​​របស់​​​ក្រុម​​​ហ៊ុនភីអេមធីទេ។​​​ ក្រុម​​​ហ៊ុនអាកាសចរណ៍ភីអេមធី ដែល​​​ធ្វើប្រតិបត្តិ​​​​​ការហោះហើរ​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​មក​​​នោះ បាន​​​បញ្ឈប់សកម្មភាព​​​របស់​​​ខ្លួន​​​ នៅក្នុង​​​ឆ្នាំ​​​២០០៨។​​​

លោក សរ សារ៉េតអតីត​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​អាកាសចរណ៍ភីអេមធីធ្លាប់​​​មាន​​​ប្រសាសន៍​ថាក្រុម​​​ហ៊ុន​​​អាកាស​​​ចរ​​​ណ៍នេះ ពុំ​​​​​​ទទួល​​​ខុសត្រូវ​​​​ក្នុង​​​ការ​​​សង​សំណង​​​ទៅដល់​​​ក្រុមគ្រួសារជន​​​រង​​​គ្រោះ​​​នោះទេ ដោយ​​​សារតែ​​​យន្ដ​​​ហោះ​​​ដែល​​​​ធ្លាក់​​​នោះ​​​ខ្ចី​​​មក​​​ពី​​​ក្រុម​​​ហ៊ុនរបស់រុស្ស៊ី៕

​​​                  ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​

​​​

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស