29 C
Phnom Penh

អ្នក​ភូមិ​ភ្នំ​ពេញ​តវា៉​ចំពោះ​ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋាន​របស​់ខ្លួន​​នៅ​ក្បែរ​អាកាស​យានដ្ឋាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពល​រដ្ឋ​ជាង​២៥០​គ្រួសារ​ ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ខ្លួន​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​​ភ្នំពេញដើម្បីបើក​ផ្លូវ​សម្រាប់​ផែន​ការ​ពង្រីក​ បាន​ដាក​់​ពាក្យ​បណ្ដឹង​កាលពី​ម្សិល​មិញទៅ​សាលា​រាជ​ធានី​ ដើម្បី​តវ៉ាចំពោះ​ការ​បណ្ដេញ​ចេញ​នេះ។

ប្រជា​ពល​រដ្ឋ​ចំនួន២៦២​គ្រួសារ​​ ដែល​រស់​នៅ​ក​្នុង​ភូមិ​ចំនួនបី ក្នុង​សង្កាត់​ចោមចៅខណ្ឌ​ពោធិ៍​សែន​ជ័យ កំពុង​តែ​ទាម​ទារ​សំណង​​ពីព្រោះ​ពួកគេ​អះអាង​ថា ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ ហើយ​និយាយ​ថា សេចក្ដី​ជូន​ដំណឹង​អំពីការ​បណ្ដេញ​ចេញ​នេះ បាន​រំលោភ​សិទ្ធិ​របស់​ពួកគាត់។

អ្នក​ភូមិ​បាន​ទទួល​លិខិត​មួយ​ច្បាប់​ ចុះ​ហត្ថ​លេខាដោយលោកគិតសុផាអភិ​បាល​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា បញ្ជា​ឲ្យ​ពួកគាត់​ចាក​ចេញ​ពី​លំនៅ​ដ្ឋានត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ហើយ​លើក​ឡើង​ថាលំនៅ​​ដ្ឋាន​នេះ​សាង​សង់​ដោយ​អនាធិប​តេយ្យ​”។នៅ​ក្នុង​លិខិត​នេះ​ លោក​ សុផាក៏​បាន​លើក​ឡើង​ដែរ​​ថា “ រដ្ឋា​ភិបាល​នឹង​ចាត់​វិធានការ​រដ្ឋបាល​ ដើម្បី​រុះ​​រើ​លំនៅ​ដ្ឋាន​ទាំង​នេះដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាត​​ទ្រព្យ​សម្បត្តិ​ឡើយ ប្រសិន​បើ​អ្នក​ភូមិ​មិន​ព្រម​ចេញ​នោះ”។

អ្នក​ស្រីខុងឌីណាអាយុ​៤២​ឆ្នាំដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​មួយជាន់ដែល​អ្នក​ស្រីរស់​នៅ​ជាមួយ​កូន​ប្រុស​របស់​គាត់​​នៅ​ក្នុង​ភូមិ​ថ្មគោលដែល​រង​ការ​ប៉ះ​ពាល់​​យ៉ាងខ្លាំង ​ហើយ​នៅ​កៀក​ទៅ​នឹង​អាកាស​យាន​ដ្ឋាន​ បាន​មាន​ប្រសាសន៍​ថា “ យើង​នឹង​សុំ​ឲ្យមាន​ការ​​ពន្យា​រពេល​ការ​រុះរើ​ ដើម្បី​យក​ពេល​ចរចា​គ្នា​។យើង​នឹង​បន្ដ​អំពាវ​នាវ​ដល់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនឲ្យ​ធ្វើ​អន្ដរា​គមន៍​ ដោយ​ស្នើ​សុំ​សំណង​ ប្រសិន​បើ​ពាក្យ​បណ្ដឹង​ដំបូង​បរាជ័យ​”។ អ្នក​​ស្រី​ ឌីណាបាន​មាន​ប្រសាសន៍​ថា អ្នក​​ស្រីបាន​ចំណាយ​​ប្រាក់​៥.០០០​ដុល្លារ សម្រាប់​អចលន​ទ្រព្យ​ទំហំ​៥៥​ម៉ែត្រ​ក្រឡាកាល​ពី​​ឆ្នាំ​២០០៨។

លោក​ ចាន់​ សុវ៉េតអនុ​ប្រធាន​ផ្នែក​សើុប​អង្កេត​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុកបាន​មាន​ប្រសាសន៍​ថា ប្រជាពល​រដ្ឋ​ចំនួន​៣០០​គ្រួសារ​មក​ពី​ភូមិ​ទាំង​បី​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ឡែក​ពី​គ្នា​មក​អង្គការ​របស់​លោក​។ លោក​បន្ថែម​ថា “ រដ្ឋាភិ​បាលគួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្របជា​ជាង​ប្រើ​កម្លាំង​អាជ្ញាធរ​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញ​។ ប្រជា​ពល​រដ្ឋ​ដែល​​បណ្ដេញ​​ចេញ​ទាំង​អស់​ត្រូវ​តែ​ទទួល​សំណង​”។

នៅ​ពេល​ត្រូវ​បាន​សួរថា តើ​អាកាស​យាន​​ដ្ឋាន​កម្ពុជានឹង​ផ្ដល់​ជំនួយ​ ឬ​ប្រាក់​ដល់​អ្នក​ភូមិ​ ឬយ៉ាង​ណា​នោះលោក​ ខែកណូរិនដាអ្នក​នាំ​ពាក្យ​របស់​អាកាស​យាន​ដ្ឋាន​បាន​បង្វែ​រ​សំណួរ​ទៅ​អាជ្ញា​ធរមូល​ដ្ឋាន។

លោកសូត្រសាតចៅ​សង្កាត់​ចោម​ចៅបាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ទាំង​នេះ​អាច​រស់​នៅ​លើ​ដី​នេះ​ដោយ​ស្រប​ច្បាប់​ ក៏ប៉ុន្ដែលោក​មិន​អាច​ដោះ​ស្រាយ​បាន​។ លោក​មាន​​ប្រសាសន៍​ថា “ តើ​ខ្ញុំ​​អាច​ជួយ​ពួកគាត់​​យ៉ាង​មេ៉ច​កេើត​? នេះជា​បទ​បញ្ជា​ពី​ថ្នាក់​លើ​”។ ​មន្ត្រី​សាលា​រាជ​ធានី និង​មន្ត្រី​ខណ្ឌ​មិន​អាច​​ទាក់​ទង​បាន ឬ​បដិសេធ​មិនធ្វើ​ការ​​​អត្ថា​ធិប្បាយ​៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស