33.3 C
Phnom Penh

អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​​ប្រទេស​កម្ពុជា​​ កើន​ឡើង​គួ​រឲ្យកត់​សម្គាល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ទិ​ន្ន​ន័យ​ផ្តល់​ដោយ​ក្រុម​ហ៊ុន​​តាម​ដាន​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​កាលពី​ម្សិល​មិញ​ថា ចំនួន​គណនី​អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ជា​​ប្រ​ចាំ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​​ បាន​កើ​ន​ឡើង​ជាង១១៣.០០០​នាក់​ក្នុង​រយ:ពេល​ប្រាំ​មួយ​ខែ​កន្លង​មក​នេះ​គឺ​បាន​កើន​​​ដល់​ជិត៦០០.០០០​នាក់។

ក្រុម​ហ៊ុន Social Bakers ​ដែល​ប្រ​មូល​និង​ចែក​ចាយ​ទិន្និន័យ​​ហ្វេសប៊ុក​ ​លើ​ក​ឡើង​ថាគិត​មក​ទល់​ថ្ងៃ​ម្សិល​មិញ​នេះ មាន​គណ​នី​ហ្វេស​ប៊ុក​ ចំនួន៥៨៣​.៩២០​ក្នុង​ប្រទេស​កម្ពុជា ​ដែល​៥០ភាគ​រយ​ក្នុង​ចំណោមនោះ​ ជា​​​អ្នក​ប្រើ​ប្រាស់​ ដែល​មាន​អាយុ​ចន្លោះ​ពី​​១៨​ឆ្នាំ​ ដល់​២៤​ឆ្នាំ​។ក្រុម​ហ៊ុន​នេះបាន​​បន្ថែម​ថា៦២​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ជា​បុរស​។ក្នុង​ពេល​ថ្មីៗ​នេះ​ ចំនួន​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ​ បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​ប្រហែល​១០.០០០​គណនី​ត្រូវ​បាន​បង្កើត​ឡើង​ជា​រៀង​រាល់​សប្ដាហ៍​ក្នុង​រយៈពេល​ពីរ​ខែ​មក​នេះ។

និន្នាការ​ស្រដៀង​គ្នា​នេះក៏កើត​មាន​ក្នុង​ប្រទេស​ផ្សេង​ៗទៀតដែរ​​នៅ​អាស៊ី​អា​គ្នេយ៍​ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី ឡាវហ្វីលីពីនថៃ និង​វៀតណាម​ជាដើម។ លោក (ជេរិមីយ៉ះ អ៊ូយ៉ាង) Jeremiah Owyang អ្នក​វិភាគផ្នែក​ឧស្សាហកម្ម​នៅ​ក្រុម​​ហ៊ុន ​អាល់ម៉េធឺគ្រុប​ (Altmeter Group) ដែល​មាន​មូល​ដ្ឋាន​នៅ​​ស៊ីលីខុន វ៉ាឡេ សហ​រដ្ឋ​អាមេរិក ​មាន​ប្រសាសន៍​ថា ហេតុផលខ្លះ​នៃ​ការកើន​ឡើង​ចំនួន​​ប្រជា​ជនកម្ពុជា ដែល​​ប្រើ​ប្រាស់​ហ្វេស​ប៊ុក អាច​ពាក់​ព័ន្ធ​នឹង​សមាជិក​ក្រុម​គ្រួសារ​ ដែល​ចង់​ទាក់​ទង​​ទៅ​សាច់​ញាត​ិ ដែល​បាន​ទៅ​បរទេស ដើម្បីស្វែង​រក​ការ​ងារ​ធ្វើ។

​លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា​“ វា​ប្រហែល​ជា​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ខ្ញុំបាន​ឃើញនៅ​​​ក្នុង​ទីក្រុង​ម៉ានីល និងក្នុង​​ប្រទេស​ផ្សេង​ៗទៀត នៅអាស៊ី​អាគ្នេយ៍ ដែល​មាន​វណ្ណៈ​អ្នក​ធ្វើការ​ច្រើន​ ដែល​កំពុង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ទំនាក់​ទំនង​ទៅ​ក្រុម​គ្រួសារ។

យុវជន​ម្នាក់ឈ្មោះ ហេង រតនា​ពិសិដ្ឋ និស្សិត​នៅ​សាកល​វិទ្យាល័យ​លីម​កុកវីង (Limkokwing) ក្នុង​រាជ​ធានី​ភ្នំពេញ បាន​បង្កើត​​គណ​នីរបស់ខ្លួន​កាលពី​ពីរ​ឆ្នាំ​មុន​ ដើម្បី​ទំនាក់​ទំនង​ទៅ​សាច់ញាតិ​ម្នាក់​ ដែល​បាន​ចាក​ចេញ​ពី​កម្ពុជាទៅ​កាន់​អឺរ៉ុប។

យុវជន​វ័យ​១៨​ឆ្នាំរូប​នេះ ដែល​បាន​អង្គុយ​ជាមួយ​មិត្ត​ភក្ដិ​បើក​​មើល​គណនី​ហ្វេស​ប៊ុក តាម​ទូរស័ព្ទ​ប្រភេទ​ស្មាត​ហ្វូន និង​កុំ​ព្យូទ័រ​​យួរ​ដៃ​របស់​ខ្លួន​ កាលពី​ព្រឹក​ម្សិល​មិញ នៅក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​តាម​ផ្លូវ​លេខ​១៩ បាន​និយាយ​ថា“ខ្ញុំ​ចង់​រក្សា​ទំនាក់​ទំនងជាមួយ​បង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅប្រទេស​អាល្លឺម៉ង់។ ហើយ​ពេល​នេះ​ ខ្ញុំ​បន្ដ​រាប់​អាន​មិត្ត​ភក្ដិ​កាន់​តែ​ច្រើន​ឡើង​ៗ​​តាម​ហ្វេស​ប៊ុក​”។

ខណៈ​ដែលក្រុម​ហ៊ុន​ហ្វេស​ប៊ុក មិនបាន​​បញ្ចេញទិន្នន័យ​អំពី​ទី​កន្លែង​នៃ​​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួននោះ ភាគ​ច្រើន​នៃ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក ក្នុង​ប្រទេស​កម្ពុជា ត្រូវ​​គេ​គិត​ថាស្ថិត​នៅកណ្ដាល​ក្រុង​ ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ ដែល​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​ មិន​ទាន់​មាន​ប្រព័ន្ធ​អុីនធើ​ណិត​ប្រើ​ប្រាស់​នៅ​ឡើយ។ ចំនួន​សរុប​នៃ​គណ​នី​ទាំង​នេះ​ ក៏មិន​បង្ហាញ​ច្បាស់​លាស់​ថា​ តើ​មាន​អ្នក​ប្រើ​ប្រាស់​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជានោះដែរ ពី​ព្រោះ​អ្នក​ខ្លះ​មាន​គណ​នី​លើស​ពីមួយ​។

ខណៈ​ដែល​គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​ហ្វេស​ប៊ុក កំពុង​ជះ​ឥទ្ធិ​ពល​លើ​ជីវិត​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា ឬយ៉ាង​ណា​​នោះ​ មាន​មនុស្ស​ជា​ច្រើន​កំពុង​តែ​ប្រើ​ប្រាស់​បណ្ដាញ​នេះ ដើម្បី​បញ្ចេញ​ទស្សន​នយោ​បាយ​របស់ខ្លួន​។ មន្ត្រី​រដ្ឋា​ភិបាល​ ដូចជា​លោក​ ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ក៏​ប្រើ​ប្រាស់​គេហ​ទំព័រ​នេះ​ដែរ ដើម្បី​​ទាក់​ទង​ជា​មួយ​សាធា​រណជន​​ជា​រៀង​រាល់​ថ្ងៃ​៕

ប្រែ​សម្រួលដោយ តែម សុខុម ​​​​​​

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស