32 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធានាថា វិទ្យុ​សម្បុក​ឃ្មុំ​នឹង​មិន​បិទដោយ​សារតែ​ម្ចាស់​ប្រព្រឹត្ត​ខុស​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​ដែល​វិទ្យុ​សម្បុក​ឃ្មុំ​មាន​ការ​ពុះពារ​ដ៏លំបាក​​ បន្ទាប់​ពីការ​ចាប់​ខ្លួន​លោក ម៉មសូណងដូ ដែល​ជា​ម្ចាស់​វិទ្យុ​នេះលោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​ធានា​ចំពោះ​ស្ថានី​យ​វិទ្យុ​នេះថា វិទ្យុ​​នេះ​នឹង​មិន​បិទ​ដោយ​សារ​តែ​​ប្រធាន​វិទ្យុ​នេះ​​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។

លោក​បានមាន​ប្រសាសន៍​ថា“ ខ្ញុំ​សូម​ឆ្លើយ​​តប​ថាវិទ្យុ​នេះ​មិន​ខុស​ទេ។មិន​មែន​ខឹងគោវាយ​រទេះនោះ​ទេ។ ពួកគេ​បាន​​ឃោសនា​ថាវិទ្យុ​នេះ​​នឹង​ត្រូវ​បិទ​ដោយ​សារតែ​ការ​បំបាត់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ។វិទ្យុ​នេះ​គ្មាន​កំហុស​ទេ​។នរណា​អាច​បិទ​វិទ្យុ​នេះ?”។

លោក​ ម៉មសូណង់ដូត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​មុន តាម​ការ​ចោទ​ប្រកាន់​ពី​បទ​បង្កើត​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​។ ​លោកម៉មសូណង់ដូគឺ​ជា​អ្នក​រិះ​គន់​រដ្ឋា​ភិបាលឥត​សំចៃមាត់​ ដែល​ស្ថានីយ​របស់​លោក​​​មាន​ឈ្មោះ​ល្បី​ចំពោះ​​កម្ម​វិធី​រិះគន់ហើយ​ការ​ចាប់​ខ្លួន​លោកម៉មសូណង់​ដូ ​ធ្វើ​ឲ្យ​មាន​កំហឹង​ពី​អង្គការ​សិទ្ធិ​មនុស្ស​​ ដែល​​បាន​និយាយ​ថាវា​​គ្រាន់​តែ​ជា​លេស​​មួយ​ ដើម្បី​​បំបិទ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ ហើយ​បន្ទាប់​មក​​បិទ​វិទ្យុ​សម្បុក​ឃ្មុំ។

ទោះជាយ៉ាង​ណា លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់ថា ការ​បក​ស្រាយ​បែប​នេះមិន​ត្រឹម​ត្រូវ​ទេ។លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​នៅ​ឯ​ពិធី​ប្រគល់​សញ្ញា​បត្រ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​ថា ស្ថានីយ​វិទ្យុ​នេះ​គ្មាន​កំហុស​ទេ។  លោក​បានមាន​ប្រសាសន៍​ថា “ វិទ្យុ​នេះ​មិនខុស​ទេ ដូច្នេះ​គ្មាន​នរណា​ម្នាក់​​ហ៊ាន​​ប៉ះ​ពាល់​វិទ្យុ​នេះ​​បានឡើយ​។ប៉ុន្ដែម្ចាស់​វិទ្យុ​នេះ​ខុស​ ដូច្នេះ​ពួកគេ​ចាត់​វិធានការ​ប្រឆាំង​នឹង​ម្ចាស់​”។

សកម្មភាព​​នេះ​ត្រូវ​បាន​​ទទួល​រង​ការ​រិះ​គន់​យ៉ាងខ្លាំង​ពី​សំណាក់​​ក្រុម​អ្នក​គាំ​ទ្រ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​បាន​និង​កំពុង​តែ​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉មសូណង​់ដូ។សមាជិក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​របស់​លោក គឺសមាគម​អ្នក​ប្រជាធិបតេយ្យ​ បាន​ស្នើ​ឲ្យ​ស្ថានទូត​បរទេស​គាំ​ទ្រ​ និង​ធ្វើ​ញតិ្ត​ទ្រង់​ទ្រាយ​ធំមួយ​អំពាវ​នាវ​ឲ្យ​មានការ​ដោះ​លែង​រូប​គាត់​។

លោក ជា បម្រុង អនុប្រធាន​សមាគម​នេះ​បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​ទទួល​ស្នាម​មេដៃ​ជា​ង​៧០​.០០០​ពី​អ្នក​ភូមិ”។​ ទោះ​ជា​យ៉ា​ងនេះក្ដីទង្វើ​បែបនោះ​ត្រូវ​បាន​រិះគន់​​ដោយ​លោកហ៊ុនសែនដែល​បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ្រ​ថា វាមាន​សារៈ​សំខាន់​ថែម​ទៀត​សម្រាប់​លោកម៉មសូណង់ដូក្នុង​ការ​​ធ្វើ​ឲ្យ​ប្រាកដ​ថា លោក​បាន​ត្រៀម​រៀប​ចំការ​ពារ​ដ៏រឹង​មាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា“ រក​មេធាវី​ពូកែ​មក​ការពារ​​ទៅ។ស្នាម​មេដៃ​មិន​យក​ជា​ការ​ទេ…​អ្នក​អាចធ្វើ​ញត្តិ​ផ្តិត​​មេដៃ​ ក៏ប៉ុន្ដែ​ វា​មិន​មាន​ឥទ្ធិ​ពល​ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​ឡើយ”។

នៅ​ឯ​វិទ្យុ​សម្បុក​ឃ្មុំ​ថ្ងៃ​នេះ​ ក្រុម​អ្នក​គាំ​ទ្រ​លោកម៉មសូណង់ដូនឹង​ធ្វើ​ពិធី​បួង​សួង​ជួស​មុខ​ឲ្យ​នាយក​ដែល​ជា​ប់​ពន្ធនា​គារ​របស់​ខ្លួន​។លោកហួនផានណារីអគ្គ​លេខា​ធិការ​​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ​មាន​ប្រសាសន៍​ថា​ “ យើង​នឹង​បួង​សួង​ ដើម្បី​រំឭក​ដល់​អ្នក​ទាំង​ឡាយ​ ដែល​ផ្ដល់​ចម្លើយ​​ចោទ​ប្រកាន់​គាត់​​ ដើម្បី​រំឭក​ពី​ពាក្យ​សម្តី​​របស់​​ពួកគេ​ពី​ព្រោះ​គាត់​មិន​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះទេ”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស