28.4 C
Phnom Penh

សេចក្តី​ព្រាងច្បាប់​​​​​​ថ្មី​​​តម្រូវ​​​ឲ្យ​​​​​​​​​អ្នក​​​បើក​​​បរ​​​និង​​​អ្នក​​​រួមដំណើរ​​​តាម​​​ទោ​​​ចក្រ​​​យាន​​​យន្ដ​​​ពាក់​​​មួក​​​សុវត្ថិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋា​​​ភិបាល​​​បាន​​​ចេញ​​​ផ្សាយ​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​មួយដែលនឹង​កាត់​​​​បន្ថយ​​​ការ​កំណត់​ល្បឿន​​​ បង្កើន​​តម្លៃផាក​ពិន័យនិង​​​តម្រូវ​ឲ្យ​​អ្នក​រួមដំណើរ​តាម​​ទោចក្រ​យាន​​​យន្ត​​​​​​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ​​​ជា​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ដើម្បី​កាត់​​​បន្ថយ​​​អត្រា​​​មរណ​​​ភាព​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​ក្នុង​​​ប្រទេស​​​កម្ពុជា។

មាត្រា​មួយ​នៅ​ក្នុង​​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​កំណត់​​​ចំនួន​អ្នក​រួមដំណើរ​តាម​ទោចក្រ​យានយន្ត​​​ត្រឹម​តែ​ពីរ​នាក់​ ព្រមទាំង​​​​​កុមារ​មួយ​​​នាក់​។ ​​​អ្នក​​​បើក​​​បរ​​​ទោ​​​ចក្រយានយន្ដ​​ អ្នក​​​រួម​​​ដំណើរ​​​ គិត​​​ទាំង​​​កុមារ​​​ត្រូវ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ដែល​​​កំណត់​​​តាម​​​ស្ដង់​​​ដា​​​រអន្ដរជាតិ។​​​​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្ដូរ​​​ល្បឿន​​កំណត់​​​​អតិបរមា​​​ក្រៅ​​​ក្រុង​​​ពី​​​៩០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង ​​​មក​​​ត្រឹម​​​៨០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួួយ​​​ម៉ោងនិងក្នុង​​​ទី​​​ប្រជុំ​​​ជន​​​ពី​​​៦០​​​គីឡូ​​​ម៉ែត្រ​​​ក្នុង​​​មួយម៉ោង ​​​មក​​​ត្រឹម៤០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយម៉ោង​​​។ សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​នេះក៏​​​បាន​​​រួម​​​បញ្ចូល​​​ទាំង​​​ការ​​​ដំឡើងប្រាក់​​​​​​ពិន័យ​​​ជា​ច្រើន​ផង​​​ដែរ​​​។​​​​​​

ប្រាក់​​​ពិន័យ​​​សម្រាប់​​​អ្នក​​​បើក​​​បរ​​​ដែល​​​គ្មាន​​​ប័ណ្ណបើក​​​បរ​គឺ​មាន​ចំនួន​ចាប់​ពី​១២៥.០០០​​​​​​រៀល ដល់​​​​​​​១លាន​​​​រៀល។ មានប្រសាសន៍​​​នៅ​​​ឯ​​​សិក្ខា​​​សាលា​​​ស្ដី​​​ពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​កាល​​​ពី​​ម្សិលមិញ​​​លោក ត្រាំ អុីវតឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារ​​​ណ​​​ ការ​​​ និង​​​ដឹក​​ជញ្ជូន​​​បាន​​​លើក​​​ឡើង​​​ថា៩៥​​​ភាគ​​​រយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បណ្ដាល​​​មក​​​ពី​​​កំហុស​​​របស់​​​មនុស្ស​​​ ហើយ​​​ថាត្រូវ​​​តែ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​ថ្មី​​​​នេះ​ដើម្បី​​​​​​កាត់​​​បន្ថយ​​​​​​គ្រោះ​​​ថ្នាក់​។​​​

លោក​​​បាន​​​លើកឡើង​​​ថា“គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​តែ​​​កើនឡើង​​​ជារៀង​​​រាល់​​​ឆ្នាំ​​​ហើយ​​​បើ​​​យើង​​​គ្មាន​​​វិធាន​​​ការ​​​បន្ទាន់​​​ ដើម្បី​​​​ទប់​ស្កាត់​​​​វា​​​ទេ​ ស្ថាន​​​ភាព​​​នេះ​​​នឹង​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​ឡើយ​​​​​​”។

លោក​​​បាន​​​បន្ដ​​​ថាហេតុ​​​ផល​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​ច្បាប់​​​តឹង​​​រុឹង​​​ជាង​​​មុន​អំពី​​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​នេះគឺ​​​ដោយ​​​សារតែ​​​៦៩​​​ភាគ​​​រយ​​​នៃ​​​អត្រា​​​មរណភាព​​​​ពាក់​ព័ន្ធ​នឹង​​អ្នក​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ទោចក្រយានយន្ដ​​​គឺ​​​​បណ្តាល​មក​​​ពី​​​​​​​​ការ​​​ប៉ះ​​​ទង្គិច​ក្បាល​​​​ខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតា​ម​លោកហ៊ឹម​​​ យា៉ន​​​ប្រធាន​ នា​យក​​ដ្ឋាន​​សណ្តាប់​ធ្នាប់​សាធា​រណៈនៃ​ក្រសួ​ង​មហា​​ផ្ទៃបា​ន​ឲ​្យ​ដឹង​​ថា​​​ ​ចំ​នួ​ន​​គ្រោះ​ថ្នាក់​​​​​ និង​​ចំនួន​អ្នក​ស្លាប់​​តាម​ផ្លូវ​ ដែ​ល​មាន​ចំនួន​​​ខ្ពស់​បំ​ផុត​នៅ​ក្នុង​​តំ​បន់​ បា​ន​​​ថយ​ចុះ​បន្តិច​មក​ទល់​ពេល​នេះ​ក្នុង​​ឆ្នាំ​នេះ​។

​​ក្នុ​ង​ឆមា​ស​​ដំ​បូ​ង​នៃ​ឆ្នាំ​​២០១២ ​លោក​ យ៉ានបា​ន​ថ្លែង​ថា ​នាយក​ដ្ឋាន​​របស់លោក​​កត់​ត្រា​គ្រោះ​​ថ្នាក់​ចរាចរណ៍​បានចំ​នួន២.៤៥៣​​​ករណី​ ​ដែល​ក្នុ​ង​នោះ​មា​ន​​មនុស្ស​ចំ​នួន​​​១.០៦៧​​​ នាក់​​បា​ន​ស្លាប់​ បើ​ធៀប​នឹ​ង​រយៈ​ពេល​ដូ​ចគ្នា​ កា​ល​ពី​ឆ្នាំ​មុន ​មា​ន​គ្រោះ​ថ្នាក់​​២.៩៤៥​​​ករណី​ និង​មនុស្ស​ស្លាប់​ចំ​នួន​​១.១០០នាក់​។

​នគ​របា​ល​​ចរាចរ​កម្ពុជាពូកែ​​​ខាង​យក​សំ​ណូក​ និង​ជាទូទៅមិន​​ធ្វើ​កា​រ​នៅ​​​ពេល​យប់​ទេមា​ន​ន័​យ​ថាកា​​រ​អនុ​វត្ត​​ច្បាប់​ថ្មី​នេះ​ អា​ច​​​មា​ន​បញ្ហា​។ ​លោកស្រី​ សាន់សុជាតាអ្ន​ក​គ្រប់​គ្រង​កម្ម​វិធី​​សុ​វត្ថិភាព​​ផ្លូវគោក​នៅ​អង្គកា​រ​ជន​ពិ​កា​រ​​​​​ អន្តរ​ជាតិ​ប៊ែល​ហ្ស៊ិក (Handicap International Belgium) បា​ន​មា​ន​ប្រ​សាស​ន៍​​ថា“ច្បាប់​ដែល​គេ​មិន​យក​មក​​អនុ​វត្ត​​ ​គ្មាន​ប្រយោជន៍​អ្វីទេ​ ដូច្នេះ​​យើង​ត្រូ​វ​​​ធ្វើ​ឲ្យ​ប្រាកដ​ថា [នគរបា​ល​​​ចរាចរ] ​អនុ​វត្ត​ច្បាប់​នេះ​ ប៉ុន្តែ​ ខ្ញុំ​អា​ច​និយា​យ​ថា យើង​មា​ន​សុ​ទិដ្ឋិ​​និយម​”។

​លោកស្រីសុជាតាមាន​ប្រ​សាសន៍​ថា ​បទ​ពិ​សោធ​នៃ​ច្បាប់​ចរា​​ចរណ៍​​កន្លង​មក​ក្នុង​ឆ្នាំ​​២០០៧​ គឺ​ថាប្រជា​ពល​រដ្ឋ​រូត​​រះ​គោរព​វិធាន​​សុ​វ​ត្ថិ​ភាព​​ថ្មី​ ដូច​ជា​អ្ន​ក​​បើកបរ​ទោចក្រ​​​យាន​​​យន្ត​ត្រូវ​​ពាក់​មួ​កសុ​វត្ថិភាព។ លោកសៅ ​សុ​វណ្ណរតនៈមន្ត្រី​អា​ជីព​​​ទទួល​​​​​បន្ទុក​សុ​វត្ថិភាព​​តា​ម​ផ្លូ​វ​ និង​ទប់​ស្កាត់​កា​រ រង​​របួស​នៅ​អង្គកា​រ​​សុខភាព​ពិភព​លោក​(WHO)​ បា​ន​កោត​​សរសើរ​ចំពោះ​ “សារ​​ដ៏រឹង​មា​ំ​ពី​រដ្ឋាភិ​បា​ល​​” ​នេះ។​

​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា“នគរ​បា​ល​​បាន​បញ្ជាក់ថាពេល​នេះពួ​ក​គេព្យាយា​ម​អនុ​វត្ត​​តាម​ច្បាប់​ចរាចរណ៍​ទាំ​ង​យប់​ទាំ​ង​ថ្ងៃ​។ពួ​ក​គេ​មា​ន​ផែន​កា​រ​​ចុះ​​ត្រួ​ត​ពិ​និត្យ​​​តា​ម​​ចំ​ណុ​ច​​​នានា​នៅ​ទូ​ទាំ​ង​ប្រទេ​ស”។​លោក​​បា​នមា​ន​ប្រ​សាស​ន៍ថាកា​រ​​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​​ជា​សាធា​​រណៈ​​គាំ​ទ្រ​ដោ​យ​អង្គការ​សុខ​​​ភាព​​​ពិភព​លោកបច្ចុប្បន្ន​នេះ​ក៏កំ​ពុង​ត្រូ​វ​បា​ន​​ផ្សព្វ​ផ្សាយ​តា​មបណ្តាញ​ទូរ​ទស្ស​ន៍​កម្ពុជាអំ​ពី​សារៈសំ​ខាន់​​​នៃ​កា​រ​​ពាក់​មួ​ក​សុ​វត្ថិភាព​៕

ប្រែ​សម្រួល​ដោ​យហមសុ​ផាណ្ណា​

និង ​ចេវប៊ុននី​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស