35 C
Phnom Penh

មន្ត្រីរដ្ឋាភិបាល​​បដិ​សេធពា​ក្យ​ចចាម​អា​រា៉ម​ថា លោក ជា​ ស៊ីម ស្លាប់ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋា​​ភិ​បា​ល​​​បដិ​​សេធ​ដាច់​អ​ហង្ការចំពោះ​ពាក្យ​​ចចា​ម​អា​រា៉ម​​ថា​ លោក​ ជា​ ស៊ីមប្រធា​​ន​ព្រឹទ្ធ​សភា​​​បា​ន​​ទទួល​មរណ​ភា​ព ​កា​ល​​ពី​​ម្សិល​មិញ ​ចំ​ណែក​ឯប្រធា​ន​​អង្គ​​រក្ស​​របស់​លោកជា​ ស៊ី​ម ​​បា​ន​មា​ន​ព្រមានថា ​ខុទ្ទ​កា​​ល័យ​​​របស់​លោកនឹង​ប្តឹងអ្នក​ទាំ​ង​ឡា​យ​ណា​​ ដែ​ល​​ផ្សព្វ​ផ្សាយ​ព័ត៌មា​ន​មិនពិតនេះ​។

​កា​រ​បដិ​សេធ​នេ​​ះធ្វើ​ឡើង ​​ដើម្បី​ឆ្លើយ​​តប​ទៅ​នឹង​ភាពរំ​ជើប​រំ​ជួល​​​ ដែ​ល​ចា​ប់​ផ្តើម​​​បង្ហោះ​តា​ម​គេ​​​ហ​ទំ​ព័រ​ប្រ​ព​័ន្ធ​​ផ្សព្វ​​ផ្សាយព័ត៌​មា​ន​​សង្គម​​ កា​ល​​ពី​ព្រឹ​ក​ម្សិល​មិញដោយ​អះ​អា​ង​ថា ​លោកជា​ ស៊ីម ​បា​ន​ទទួល​​មរណ​ភា​ព​​កា​ល​ពី​ថ្ងៃទី៤ ខែ​​សី​ហា ​បន្ទាប់​ពី​បាន​ព្យាបាល​នៅ​ក្នុ​ង​ប្រទេស​​សិ​ង្ហ​បុ​រី​។គេហទំព័រ​ខេ​​​អាយ (KI)​ របស់​បក្សប្រ​ឆាំ​​ង​​ កាល​ពី​ថ្ងៃ​​សៅរ៍​ ក៏​បា​ន ផ​្ស​ព្វ​ផ​្សា​យ​អត្ថ​​បទ​មួ​យ​​ អ​ះ​អា​ង​ថា លោកជា​ ស៊ីម បា​ន​​ទទួ​ល​មរណភា​ព​​ហើយ​។

​​​​​ដោ​យ​​ហៅ​​ការប្រ​កាស ​​តា​ម​គេហទំព័រ​ហ្វេស​ប៊ុក​ (Facebook)ថា ​ជា​ “ ពា​ក​្យ​​ចចា​ម​​អា​រា៉ម” លោក ផៃ ស៊ីផាន អ្ន​ក​នា​ំ​ពា​ក​្យ​​ទី​ស្តី​កា​រ​​គ​ណ​ៈ​​រដ្ឋ​មន្ត្រី ​បា​ន​បញ្ជាក់​ថា ​លោក​ប្រធា​​ន​​គណបក្ស​ប្រជា​​ជន​កម​្ពុជា មា​ន​​សុ​ខភា​​ពល​្អ​ទេ។ លោក​ ផៃ ស៊ីផាន បា​នមាន​ប្រ​សាស​ន​៍​ថា “ លោកមិន​អី​ទេ​”។នៅពេលសួ​រ​ថា តើ​​លោក ជា ស៊ីម ​ឈឺ​​​ឬ​យ៉ា​ង​ណា ​លោក ស៊ី​​ផា​ន មា​ន​​ប្រ​សាស​ន៍​ថា ជា​ធម្ម​តា​ មនុស្ស​ចាស់​ឈឺ​តែ​អ៊ីចឹង។

​នៅ​ក្នុង​សា​រផ្ញើតាមទូរស័ព្ទ លោក ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​ព័ត៌មា​ន​​បា​​​ន​លើក​ឡើ​ង​អំ​​ពី​​លោក ជា​ ស៊ីម ថា “ លោកមា​ន​សុខភាព​ល្អ​ទេ​”  ក៏ប៉ុន្តែ​លោក​​មិន​បរិ​យា​យ​​ល្អិត​​ល្អន់​ឡើយ លោកឧត្តម​​សេនី​យ៍​ទោនគរ​បា​ល​​សេដ្ឋ​កិច្ច ជា​ ​សុ​មេធី ​កូ​ន​ប្រុ​ស​របស់​លោក ជា​ ស៊ីម ​ក៏​បា​ន​បញ្ជាក់​​​ដែរ​ថា លោកឪពុក​​របស់​លោក​មិនអីទេ​។

លោក ជា សុ​មេធី ​​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “អ​រគុណ​​ច្រើន​​ចំ​ពោះ​បណ្តាញ​​សារ​ព័ត៌​មា​​ន​​ ដែល​បានព្រួយ​បា​រ​ម្ភ​ចំ​ពោះ​​សា្ថា​ន​ភា​ព​​​សុ​ខ​ភាព​​ឪ​ពុក​​របស់​ខ្ញុំ​។ ពេល​នេះ​​សុ​ខភាព​​របស់​​គា​ត់​មិ​​ន​អី​ទេ​”។

​​នៅ​ខាង​ក្រៅ​គេ​ហដ្ឋាន​របស់​លោកជា​ ស៊ីម នៅ​ក្នុ​ង​ខណ្ឌ​ចំកា​រ​​មន​ ​គេ​ឃើញ​មា​ន​​រថ​យន្ត​ប្រណីត​ៗ​រាប​់​សិ​ប​គ្រឿ​​ង ​​​កា​ល​​ពី​ព្រឹក​ម្សិល​មិញ ​ប៉​ុន្តែ​បា​ន​​ចា​​ក​ចេញ​ទៅ​ត្រឹម​ពេល​រសៀល​។ ​លោក ជា​ ស៊ី​ម ជា​ឥ​ស្ស​​រជ​ន​​វ័យ​​ចំ​ណា​ស់​ជា​ង​​គេ​បំ​​ផុត​​ក្នុ​ងច​ំ​ណោម​ឥ​ស្ស​​រជ​ន​​របស់​គណ​​បក្ស​ប្រជា​ជ​ន​កម្ពុជា ​ដែល​រាប់​ទាំ​ង​លោក​នា​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែន និ​ង​លោក ហេង សំ​រិន ​ប្រធា​​ន​រដ្ឋ​​សភា​។

​កាលពីឆ្នាំ​ទៅ សុ​ខភា​ព​លោ​ក ជា ស៊ីម មិន​ល្អ​ទេ​។ ​​លោក ជា ស៊ី​ម​ ដែ​ល​មា​ន​អា​យុ​៨០​ឆ្នាំមិន​បា​ន​​បង្ហាញ​​មុខ​ជា​​សាធារ​ណ​ៈ​ ហើយបា​ន​អញ្ជើញ​​ទៅ​ប្រទេ​ស​​សិង្ហ​​បុ​រី​​ជា​ច្រើ​ន​លើក ដើម្បី​សម្រាកព្យា​បា​ល​​ជំងឺ​។ ​ប៉ុន្តែ​​ មន្ត្រី​រដ្ឋាភិបាលបា​ន​សម្រាល​​ស្ថាន​ភាព​នេះ​ ដោយ​អះ​អា​ង​ថា កា​រ​ធ្វើ​ដំ​ណើ​រ​​របស់លោក​​ទៅ​ប្រទេ​ស​​សិង្ហ​​បុ​រី​ ជា​កា​រ​​​ព្យាបា​ល​​ជំងឺធម្ម​​តា​ទេ​។

លោកឧត្តម​​សេនីយ៍​ឯក យឹម ​លាង ​ប្រធា​​ន​​អង្គភា​ព​អ​ង្គ​​រក្ស​​របស់​លោក ជា ស៊ីម មា​ន​​​ប្រសាសន៍​ឆ្លើយ​តប​​នឹ​ង​ពាក្យ​ចចា​មអា​រ៉ាម​នេះ​ថា“ ប្រសិន​បើ​នរណា​​មើ​ល​ស្រាល​​លើ​​​ជី​វិត​​រប​ស់​​សម្តេច ​សម្តេចសូម​ឲ្យ​ពួ​ក​គេ​​​មាន​អា​យុ​វែងជា​ង​១០០​ឆ្នាំ​”។ លោក​ឧ​ត្តម​សេនីយ​​​​៍​ឯក​ យឹម លាង ​ដែ​ល​ជា​នា​យក​រង​​ខុ​ទ្ទ​កា​ល័យ​​លោក ជា ស៊ីម ​​បា​ន​មា​ន​ប្រ​សាសន៍​ថាខុទ្ទកា​ល័យ​​កំ​ពុង​តាម​ដាន​ព័ត៌មា​ននេះ​ ចាប់​តាំងពីគេបាន​​បង្ហោះ​នៅ​តា​ម​គេហទំព័រ​ខេអាយ កា​ល​ពី​ថ្ងៃ​​សៅរ៍។

​លោក​មា​ន​ប្រ​សាស​ន៍​​ថា“ យើង​​ដឹង​ថាគេហទំព័រខេអាយ បា​ន​​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាមអា​រា៉ម​​​នេះ ពី​របី​ថ្ងៃ​ហើយ…។ ពេល​នេះ ​នគរ​បា​ល​​របស់​យើ​ង​​​កំ​ពុ​ង​​តា​​ម​ចាប់​ខ្លួ​ន​​អ្ន​ក​​​បង្កើត​ពាក្យ​ចចាម​​អា​រ៉ា​ម​នេះ​”។ ​​លោក​​បា​ន​បន្ថែ​ម​ថាអា​ជ្ញាធរបា​ន​កំ​ណត់​មុខ​សញ្ញា​ទៅលើ​សមា​ជិ​ក​​ គណ​​បក្ស​ប្រឆំាងម្នាក់​នៅ​​អា​មេ​រិក​ និង​​បុគ្គល​ម្នាក់​នៅក្នុង​រាជធា​នីភ្នំ​ពេញ។ លោកឧត្ត​ម​​សេនីយ៍ឯក​ យឹម លាង បា​ន​មា​ន​ប្រ​សាស៍​ថា “ ខុ​ទ្ទ​កាល័យ​​របស់​ខ្ញុំ​​កំ​ពុង​ចាត់​វិ​ធា​ន​កា​រ​​លើ​ករណី​នេះ​”។ គេហទំព័រ ខេអាយ ទំ​នង​ជាមិន​ភ្ញាក់​ផ្អើល​នឹងការព្រមាន​​ចាត់​វិ​ធាន​កា​រ​​តាមផ្លូវ​តុលា​កា​រ​​ទេ។

តំ​ណា​​ងរបស់គេ​ហទំព័រ​នេះម្នាក់​ ​បា​ន​លើកឡើ​ងក្នុង​សារមួយ​ថា “ នេះ​មិន​​មែន​ជាកា​រ​គំ​រា​ម​កំ​ហែង​លើក​ដំ​បូង​ និងក៏​មិន​​មែន​ជា​លើក​​ចុ​ង​ក្រោ​យ​ដែរ​ ចេញមកពី​ភ្នំ​ពេញ​នោះ។ ប្តឹង​យើង​ទៅ ប៉ុន្តែ​យើង​គិតថា វា​

មិន​​ងាយទេ​សម្រាប់រដ្ឋាភិបាលក្រុងភ្នំ​ពេញ​​ ដើម្បី​​នាំ​ខ្លួន​យើង​ទៅឲ្យតុ​លា​ការកាត់ទោស​នោះ។​​​រឿង​សម្ងាត់​​និយាយអំពីសុខភាព​​របស់​ឥស្ស​រ​ជ​ន​របស់ប្រទេសកម្ពុជា ពាក្យ​ចចាម​អា​រា៉មនេះ​ នឹងត្រូ​វ​ល្បីសុ​សសាយ​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស