29 C
Phnom Penh

របាយ​ការណ៍​រកឃើញថា ទិន្នន័យនៃចំនួន​យុវជនចូលរួម​ក្នុងនយោ​បាយ​បានកើន​ឡើង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្នន័យ​ ដែល​ចេញ​ផ្សាយ​ដោយ​​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅកាត់ថា​ខុមហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​​ ចំនួន​អ្នក​​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២​កន្លង​មក​ ​ជាង​ពាក់​កណ្តាល​ជា​គឺយុវជន​​​​​​។

ក្នុង​របាយ​ការណ៍​ដែល​បាន​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា​ “ ​ទិន្នន័យ​នៃ​ចំនួនអ្នកបោះឆ្នោត​ជាយុវជន​​បាន​កើន​ឡើង​យ៉ាង​​លឿន​​ គឺកើនឡើងជាង​៣០០.000នាក់​ជា​រៀងរាល់​ឆ្នាំ​”។ របាយ​ការណ៍ដដែល​នេះ បាន​បន្តថា​​​៥៤​ភាគរយ​នៃ​ចំនួន​អ្នក​បោះ​ឆ្នោតទាំងអស់ ​និង៥​ភាគរយ​​នៃអ្នកជាប់​ឆ្នោត​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ។​​កាល​ពី​ឆ្នាំ​២០០៧ ​ មាន​ត្រឹម​តែ​១,៤៣ ភាគរយប៉ុណ្ណោះ ​​នៃ​សមាជិកក្រុម​ប្រឹក្សា​ដែល​មាន​អា​យុ​ក្រោម​៣៥​ឆ្នាំ​។ការ​កើន​ឡើង​​យ៉ាង​រហ័ស​នៃ​ចំនួនអ្នក​បោះ​ឆ្នោត​ជាយុវជន​នេះ​​ ​បាន​ធ្វើ​ឲ្យ​​គណបក្ស​នយោ​បាយ​​ចាំបាច់ត្រូវ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​។

របាយ​ការណ៍​នោះ​ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​ “​នេះ​ជា​ផ្នែក​មួយ​ ដែល​គណបក្ស​នយោបាយ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ពី​​ក្រុម​យុវជន​ទាំងនេះ​​ និង​ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​ក្លាយទៅ​ជា​កម្លាំងនយោបាយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​”។

គណបក្ស​​ធំៗ​ប្រាំ​​ដែល​គណបក្ស​នីមួយៗ​បាន​រៀបចំ “ ចលនា​យុវជន​ ឬ​​រចនាសម្ពន្ធ​យុវជន​” ក្នុងបំណងដើម្បី​​បញ្ចុះ​បញ្ចូល​​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ ដ៏​មាន​តម្លៃ​ទាំង​នេះ។

គណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជាបាន​គូស​បញ្ជាក់​ថា​ គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​ទទួល​ជោគ​ជ័យ​​ ចំពោះការខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​​ដោយ​បាន​កត់​សម្គាល់​ថា​ រដ្ឋា​ភិបាល​បាន​រៀប​ចំ​កម្មវិធី​ទូរទស្ស​ន៍ ដើម្បីបម្រើឲ្យ​ផ្នែក​យុវជន​យ៉ាង​ល្អ។

របាយ​ការណ៍នេះក៏​បាន​លើក​ឡើង​ដែរថា “ សកម្មភាព​ទាំង​នោះ​ មានដូចជា​​សកម្មភាព​មនុស្ស​ធម៌​​ ឬ​ការ​ងារ​អភិវឌ្ឍន៍​​របស់យុវជន​ក្នុងគណបក្ស​ប្រ​ជាជន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​​តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​វិទ្យុ។​ ក្រោមការ​ដឹក​នាំ​ពី​កូន​ប្រុស​របស់​លោក​​នាយក​នរដ្ឋមន្ត្រី​​ និង​កូន​ៗ​របស់​អ្នកនយោ​បាយ​សំខាន់ៗ ក្នុងជួរ​គណ​បក្ស​ប្រ​ជា​ជន​​ ​គឺជាការ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ការ​ងារ​ឪ​ពុក​ម្តាយ​របស់​ពួក​គេ”។

លោក​ គល់ បញ្ញា​នាយក​​ប្រតិបត្តិ​​របស់​អង្គការ​ខុមហ្រែល ​​បាន​លើក​ឡើង​ដោយប្រ​យ័ត្នប្រយែងថា​ ប៉ុន្តែ ស្របពេលកម្លាំង​យុវជន​កំពុង​តែ​រីក​ចម្រើន​ឡើង​នោះ​​ វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ពួក​គេពិតជានឹង​ចូល​រួមក្នុងឆាកនយោបាយនោះ​ទេ។ លោក​បន្ត​ថា “ អ្នក​បោះ​ឆ្នោត​ជា​យុវ​ជន​​​មិន​​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់ អំ​ពី​ការ​បោះ​ឆ្នោត​ និងអំ​ពី​លទ្ធិ​ប្រ​ជា​ធិបតេយ្យ​ទេ។​​[គណបក្ស​មួយចំនួន​] ​បាន​ប្រើ​ប្រាស់​ពួក​គេ​ ជា​សកម្ម​ជន​យុវជន​​ ប៉ុន្តែ​ពួក​គេ​មិន​​ប្រា​កដ​ជា​ចូល​រួម​ជា​មួយ​គណបក្សទាំង​នោះ​ទេ”។

លោក​​​លើក​ឡើង​អំ​ពី​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់ក្មេងៗ​ថា “ពួកគេ​មិន​មាន​អំណាច​ពិត​ប្រា​កដ​ទេ។​ពួក​គេ​គ្រាន់​តែ​ធ្វើ​សកម្មភាព​​ តែ​មិន​មាន​ឥទ្ធិពល​មកលើ​ការ​ដឹកនាំទេ​”។ លោក​លើក​ឡើងទៀតថា​​នៅ​ពេល​ណា​ ដែល​ការ​ជជែកគ្នាអំពី​នយោ​បាយ​នៅ​តែ​ត្រូវ​​រឹត​បន្តឹង​នោះ​ លោក​មាន​ការ​សង្ស័យ​ថា ​ពួក​គេមិន​អាចធ្វើឲ្យមាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។

លោកបានមានប្រសាសន៍ថា “ គណបក្ស​កំពុងកាន់អំណាច​មិនទាន់មាន​ការ​ពិភាក្សា​​បើក​ជាចំហទេ​​​ឲ្យ​ពួក​គេ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​​ ប៉ុន្តែ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​ជជែកគ្នា​ទេ​…[ដូច្នេះ​ពលរដ្ឋ​ក្មេងៗ] គឺ​​មិន​សូវ​ចាប់​អារម្មណ៍​ពេកទេ ក្នុង​ការ​ចូល​រួម​ដោយ​ផ្ទាល់​ក្នុងកិច្ចការនយោបាយ។ពួក​គេ​គ្រាន់​តែ​ធ្វើ​តាម​សំណើពីអ្នកនយោបាយ​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ​ ដើម្បី​ចូល​រួម​ឃោសនា​​បោះ​ឆ្នោត​​ ប៉ុន្តែ​ពួក​គេ​មិន​បាន​យល់ច្បាស់​នោះ​ទេ​។ នេះ​ជា​មូលហេតុ​ដែលធ្វើឲ្យ​ពួក​គេ​មិន​សូវ​ចាប់​អារម្មណ៍​ខ្លាំង​ ឬ​មិនមានអំ​ណាចនៅ​​​ក្នុង​គណ​បក្ស”៕

ប្រែ​សម្រួល​ដោយ ឃិន​ ណៃ​

​​

​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស