38 C
Phnom Penh

អង្គការ​​​សិទ្ធិ​មនុស្ស​​​ដាក់​​​ពាក្យ​​​បណ្តឹងទៅ​សាលា​ដំបូង​ខេត្ត​រតនគិរីពី​បទ​បរិហារកេរ្តិ៍​ និង​បំភិត​បំភ័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សិទ្ធិមនុស្ស​​ក្នុង​ស្រុក​ចំនួន​​​ពី​រ​​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​រតន​​​គីរី​​​ ចោទ​​​​​​មន្ត្រី​​​ភូមិ​​​ឃុំពីបទ​​​បរិហារ​​​​កេរ្តិ៍​​​ និង​បំភិត​បំភ័យ​​​ បន្ទាប់​​​ពីរ​​​ពួក​​​គេ​​​បាន​​​រំខាន​​​ដល់​​​វគ្គ​បណ្តុះ​បណ្តាល​​​​អំពី​សិទ្ធិ​​​កាន់​​​កាប់​​​​ដី​​​ធ្លី​​​ កាល​​​ពី​​​ខែ​​​មុន ។

កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា មន្ត្រី​​​​​​ប្រដាប់​​​អាវុធ​​មួយ​ក្រុម​​​បាន​​​​រារាំង​អង្គការ​​​អាដហុក និង​​​មជ្ឈមណ្ឌល​​​សិទ្ធិ​មនុស្ស​​​កម្ពុជា​​មិន​ឲ្យ​បើក​វគ្គ​អប់រំ​មួយ​​​ដែល​​មាន​អ្នក​ភូមិ​​​ចូលរួម​ប្រមាណ​៥០នាក់​នៅ​​​​​ផ្ទះ​​​​ប្រជាជន​ម្នាក់​ ​​​នៅ​​​ឃុំ​បាតាង​ស្រុកលំផាត់។

លោក ប៉ែន បុណ្ណារ៍ អ្នកសម្រប​​​សម្រួល​របស់​​​អង្គការ​​​​​សិទ្ធិ​មនុស្ស​​​អាដហុក​ប្រចាំ​ខេត្ត​​​រតន​​​គីរី បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោកបាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ពីរ​​​បទ​​​​​​បរិហា​​​រកេរ្តិ៍​​​ប្តឹង​​​​លោក ផេង មាំង ដែល​​​ជា​​​​មេភូមិ​បាតាង​មក​ពី​​​​គណបក្ស​​​ប្រជា​​​ជន​​​​កម្ពុជាដែល​​​បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​អង្គការ​​​សិទ្ធិ​​មនុស្ស​នេះ​នៅ​ចំពោះ​​​មុខ​​​អ្នក​​​ភូមិជា​​​ច្រើននាក់ ។

លោក ប៊ុណ្ណារ៍​​​ ​​​ មាន​​​ប្រសាសន៍​​​ថា លោក​​ផេង មាំង បាន​​​ចោទ​​​​​អង្គការ សិទិ្ធមនុស្ស​​​ពី​​​បទ​​​ញុះ​​​ញង់​ និង​ពី​បទ​រារាំង​​​អ្នកភូមិ​​​មិនឲ្យ​​​ចូល​​​រួម​កិច្ច​​​​ប្រជុំ​​​ជាមួយ​​​អាជ្ញាធរ​​​មូលដ្ឋាន ។

លោកបានឲ្យដឹង​​​ទៀតថា “ គោល​​​បំណង​​​នៃ​​​ពាក្យបណ្តឹងនេះ​បង្ហាញថា រាល់​​​សកម្ម​​​ភាព​​​របស់​​​អង្គការអាដហុក គឺ​​​​ដើម្បី​​​ការពា​​​រ​សិទិ្ធ​​មនុស្ស ​​​​និង​ការ​​​ពារសិទ្ធិ​​កាន់​​​កាប់​​​ដី​​​ធ្លី​​​ ​​​មិនមែន ដើម្បី​​​ញុះញង់​​​​ប្រជា​​​ជន​​​មិន​​​ឲ្យ ស្តាប់​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​នោះ​​​ទេ”។​

បើ​​​តាម​​​លោក​​​ ឈឹម សាវុធ អ្នក​សម្រប​សម្រួលគម្រោង​នៅ​​មជ្ឈមណ្ឌល​​​សិទិ្ធម​នុស្សកម្ពុជា​​​បានឲ្យ​​​ដឹង​​​ថា​​​ នៅ​​​ក្នុងពាក្យ​​​បណ្តឹង​​​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​បានប្តឹង​​​នៅ​​​ឯ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដដែល​​​នេះ​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​​​ចោទ​​​​​លោក​​​ គិត ចែម ជា​​​ប្រធាន​ឃុំ និងលោក ប្លាង មាំង​ ជា​​​នាយ​ប៉ុស្តិ៍នគរ​​​បាល​​​ឃុំពី​បទ​បំភិតបំភ័យ ។

លោក​​​ សាវុធ បាន​​​និយាយថា​​​ មន្ត្រីទាំង​​​ពី​​រ​រូបនោះ​​​ បាន​​​ព្យាយាម​​​ចាប់​​​យកកាមេរ៉ាពីអ្នកស្រី សេង ស្រីភាព ជាបុគ្គលិករបស់មជ្ឈមណ្ឌល​សិទ្ធ​ិ​មនុស្សកម្ពុជា ​​​ខណៈ​​​ដែល​អ្នក​ស្រីបាន​​​ព្យាយាមថត​​​រូបនគរបាល​​​ប្រដាប់​​អាវុធ ​ដែល​​​ព្យា​​​យាម​​​រំខាន​​​ដល់​​​​វគ្គ​អប់រំ​នោះ​។

​លោក​ សាវុធ បាន​អះអាងថា លោក ចែម​​​​ក៏​បាន​​សុំ​​​ឲ្យ​បុគ្គលិក​របស់​អង្គការ​​​​សិទ្ធិ​មនុស្ស​ចាក​​​​ចេញ​​​ពី​​​តំបន់​​នោះ​ដែរ បើពុំដូច្នេះ​​​ទេ “ មិន​អាច​ធានា​អំ​ពី​សន្តិសុខ​​​របស់​​​ពួក​​​គេ​​​​បាន​​ឡើយ”។ លោក​បាន​​​លើកឡើង​​​ថា​​ “ ចាប់តាំង​​​​ពី​​​យើង​​​បាន​​​អនុវត្តតាម​​​ច្បាប់​​​ ដោយ​​​ការ​​​ប្រាប់​ពួក​​​គេ​​​ “ អាជ្ញាធរ” អំ​​​ពីរ​​​វគ្គ​អប់រំ​​​​របស់​​​យើង​មក​ យើង​​​​​បាន​​​រង​​​ការ​​​បំភិត​បំភ័យម្តង​​​ហើយ​​​ម្តង​​​ទៀត។ កងកម្លាំង​ប្រដាប់​អាវុធ​​រំខាន​ដល់​​​​វគ្គ​អប់រំ​របស់​យើងជា​​​ច្រើន”។

លោក រស់ សារ៉ាម ព្រះ​​​រាជ​​​អាជ្ញា​​​រងអម​​​សាលាដំបូង​​​ខេត្ត​​​បាន​​​អះ​​​អាង​​​ថា ​ពាក្យបណ្តឹងត្រូវ​​​បាន​​​ដាក់​​​រួច​​​រាល់​​​​​​​​​ហើយ ប៉ុ​​​ន្តែ ​លោកបាន​​​បដិ​សេធ​​​មិន​​​​និយាយ​បន្ថែម​​​​ទេ​ ​​ដោយគ្រាន់​​តែ​​​និយាយ​​​ថា​​​ មិន​ទាន់​អាច​និយាយ​បាន​ថា​​មានការ​ប្រព្រឹត្ត​ខុស​ណាមួយ​ឬ​អត់​នោះ​ទេ​​​ ។លោក សា​​​រ៉ាម ​​​មាន​​​ប្រសាសន៍​​​ថា​ យើង​​​នឹង​ដោះ​ស្រាយ​រឿង​ក្តី​នេះ។ ប្រសិនបើ​​​រក​ឃើញ​ថា ពួកគេ​មាន​​កំហុសដូច​អង្គការ​សិទ្ធិ​​មនុស្សចោទ​មែននោះ ពួកគេនឹងត្រូវ​មាន​ទោស​តាម​​ច្បាប់​​​​”៕

​ប្រែ​​​សម្រួល​​​ដោយ ពេជ្រ សុភ័ក្ត្រ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស