26 C
Phnom Penh

របាយ​ការណ៍​អង្គការ​ NGO ​​រក​ឃើញ​ថា មាន​ការ​ធ្លាក់​ចុះ​តិច​តួច​​អំ​ពី​ការ​រំ​លោភ​បំ​ពាន​លើ​ស្ត្រី​និង​​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយ​ការ​ណ៍​ថ្មី​មួយ​ដោយ​​អង្គការ​​បញ្ឈប់​ពេស្យាចារ​កុមារ ​ការ​រំ​លោភ ​​និង​ការ​ជួញ​ដូរ​​​មនុស្ស​​​​​ក្នុង​ប្រ​ទេស​កម្ពុជា (ECPAT)​បាន​ឲ្យ​ដឹង​ថា​​ ចំ​នួន​នៃ​ករណីស្ត្រី​ពេញ​វ័យ​និង​កុមារ​​ ដែល​ត្រូវ​បាន​គេ​​​ជួញ​​ដូរ​ផ្លូវ​ភេទ​ កេង​ប្រ​វ័ញ្ច​ឬ​ការ​រំ​លោភដែល​បាន​រាយ​ការណ៍​មាន​ការ​ធ្លាក់​ចុះ​២៨​ភាគរយ ក្នុង​ត្រី​មាស​ទី​២​ក្នុង​ឆ្នាំ​​២០១២ បើ​ធៀប​​ទៅ​នឹង​​​​រយៈ​ពេល​​ដូ​​ចគ្នា​កា​លពី​ឆ្នាំ​មុន​។

​ក្នុ​ង​របា​​យ​ការណ៍​​​​​​​ដែល​​​​​បា​ន​​ចេញ​ផ្សាយ​​​កា​ល​ពី​សប្តាហ៍​មុន ​​បញ្ជាក់​​ថា ​មា​ន​បទ​ល្មើ​ស​​ចំ​នួ​ន​៧៧​ករណី​ក្នុង​អំ​ឡុង​ពេល​ចាប់​​ពី​ថ្ងៃ​ទី​១​​​ខែ​មេ​សា ដល់​​ថ្ងៃ​ទី​៣០​ ខែ​មិ​ថុ​​​នា បើ​ប្រៀប​ធៀប​ទៅ​​​នឹ​ងរយៈ​ពេល​​​​មុន​​​ពី​ថ្ងៃ​ទី​១​ខែ​មករា​​ដល់​ថ្ងៃ​ទី​៣១​ខែ​មីនា​មាន​បទ​ល្មើ​ស​​​ចំនួន​១០៧​ករណី។

លោក​ ជិន​ច័ន្ទ​វាសនា ​​​នាយក​ប្រតិបត្ តិ​ECPAT បាន​មាន​ប្រ​សាសន៍​ថា​ “ វា​មា​ន​កា​រ​លំ​បាក​​​ដើ​ម្បី​បញ្ជាក់​ឲ្យ​បា​ន​ច្បាស់អំពីមូល​​ហេតុ​ដែល​នាំ​ឲ្យមា​ន​ការ​ធ្លាក់​ចុះ​នៅ​ពេល​នេះ​​ ពី​ព្រោះ​យើង​មិន​ទាន់​​បា​ន​​​​​កំណត់​​​​គោល​​ដៅ​ច្បាស់​លាស់នៅ​ឡើ​យ​​”។

​​ក្នុង​រ​បា​យ​កា​រ​ណ៍​​នោះ​បា​ន​​​បង្ហាញ​​ថា​​​ ចំនួ​ន​កុមា​​រ​ដែល​បាន​រង​គ្រោះ​​​ដោ​យ​សារ​កា​រ​ជួ​ញ​​ដូ​រ​ផ្លូវ​ភេទ​​ បា​ន​ធ្លាក់​ចុះ​​ពី​ចំនួ​ន​​ប្រាំ​បី​ករណី​ ​ក្នុង​ត្រីមា​ស​ទី១​ និងមាន​​​ការ​​​ធ្លាក់​​​​ធ្លាក់​ចុះ​​បី​ករណី​​ក្នុង​ត្រី​មា​ស​ទី​២​ និង​​ករណី​នៃ​កុមារ​រង​គ្រោះ​ដោយ​​​​ការ​រំលោភផ្លូវ​ភេទ​​បាន​​ធ្លាក់​ចុះ​ពី​៧៤ករណី មក​៥៩​ករណី​។

ចំ​ណែក​ឯ​​ស្ត្រី​ពេញ​វ័​យ​ ដែល​ត្រូ​វ​​បា​ន​គេ​ជូញ​​ដូ​រផ្លូវ​ភេទ ​បា​ន​​កើន​ឡើ​ង​ពី​មួ​យករណី​​​​​ទៅ​ពី​រ​ករណី​ ក៏ប៉ុន្តែ​ ជ​ន​​រង​គ្រោះ​​ដោ​យសារ​​​កា​រ​​រំលោភផ្លូវ​ភេទ​ ​បា​ន​ធ្លា​ក់​ចុះពី​១៨​ករណីមក​ត្រឹម១២​ករណី​វិញ និង​​​​​កា​រ​​ជួ​ញ​​ដូ​រ​​​ផ្លូវ​ភេទ​បាន​​​ធ្លាក់​​​ចុះ​​​ពី​ប្រាំ​មួ​យ​ករណី​ មកត្រឹម​តែ​​មួយ​ករណី​ប៉ុណ្ណោះ៕

ប្រែសម្រួល​ដោ​យ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស