38 C
Phnom Penh

គ្រឹះ​ស្ថាន​មីក្រូ​ហ​ិរញ្ញវត្ថុ​មួយ​ទៀត​ប្រកាស​ផែន​ការ​អភិវឌ្ឍន៍​ខ្លួនទៅ​ជា​ធនាគារ​ពាណិជ្ជ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​រូប​នៅ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ អម្រឹត​ បាន​និយាយ​កាល​ពីថ្ងៃ​ពុធ​ថា គ្រឹះ​ស្ថាន​​មីក្រូ​ហ​ិរញ្ញវត្ថុ​អម្រឹត ​ជា​គ្រឹះ​ស្ថានធំប​ំផុត​មួយ​​ក្នុង​ចំណោម​គ្រឹះ​ស្ថា​ន​មីក្រូហិ​រញ្ញ​វត្ថុ​ធំ​បំផុត​ទាំង​អស់​ក្នុង​ប្រទេ​ស​កម្ពុជា​ បាន​ប្រកាស​ថា ខ្លួន​នឹង​​បង្កើន​មូល​ធន ​ដែ​ល​ចាំ​បាច់​សម្រា​ប់​ដំណើរ​អភិវឌ្ឍ​ខ្លួន ឲ្យ​​​ក្លាយ​ជា​ធានាគារ​ពា​ណិជ្ជ​ពេញ​លេញ​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០១​៥​។

លោក ជា ផល្លា​រីន ប្រធាន​នាយក​ប្រ​តិ​បត្តិ​​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ បាន​មាន​ប្រសា​សន៍​​ថា គ្រឹះ​ស្ថាន​បាន​ចេញ​សម្រេ​ច​អភិវឌ្ឍ​ខ្លួន​ ក្នុង​គោល​បំណង​ផ្តល់​សេវា​កម្ម​ជា​ច្រើន​ដល់​អតិថិជន​របស់​ខ្លួន​ ដូចជា​ សេវា​កម្ម​ផ្ទេរ​ប្រាក់​ឆ្លងកាត់​ប្រទេស​ និងសេវា​កម្ម​ប្រតិបត្តិ​ម៉ាស៊ីនអេធីអឹមជា​ដើម​។ លោក​​មាន​ប្រសា​សន៍​ថា “ តាមរយៈ​ការក្លា​យខ្លួន​ជា​ធនាគារ​ពាណិជ្ជ យើង​អាច​នឹង​មាន​សមត្ថ​ភាព​​បង្កើត​សេវាកម្ម​បាន​យ៉ាង​ច្រើន​ប្រភេទ​។ ប្រសិន​បើ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ចង់​មាន​សេវាកម្ម​ដូច​ធនាគារ​នា​នា​នោះ យើង​ត្រូវ​តែ​អភិ​វឌ្ឍ​ខ្លួន​ឲ្យ​ក្លា​ជា​ធនាគារ​ជា​មុន​សិន”។

គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ គឺជា​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ទី​៤​ ដែល​បាន​ប្រ​កាស​គោល​បំណង​របស់​ខ្លួន​ កាល​ពី​បី​ខែ​មុន​ថា ​ខ្លួន​ចង់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា​ធនា​គារ​ពាណិជ្ជ​ យ៉ាង​យូរ​នៅក្នុងឆ្នាំ​២០១​៥​។ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ហត្ថា​កសិករ​ លីមី​ត​​ធីត ប្រាសាក់ និង​​ស្ថាបនា គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ស្ថាបនា លី​មីត​​ធីត​ សុទ្ធ​តែ​បង្ហា​ញ​គោល​បំណង​រៀង​ៗ​ខ្លួន​ ថា នឹង​ប្រ​ឡូក​ក្នុង​ទីផ្សារ​ធនាគារ​ពាណិជ្ជនៅ​ក្នុង​សេ​ដ្ឋកិច្ច​កម្ពុជា​ ដូចជា​ធនាគារ​ផ្សេង​ៗ​ទៀត​ដែរ​។ លោក ផល្លា​រីន ​​មាន​ប្រសា​សន៍​ថា បច្ចុ​ប្បន្ន​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​ប្រាក់​កម្ចី​​សរុប​១១៨​លាន​ដុល្លារ​ និង​៦២លាន​ដុ​ល្លា​រ​ទៀត​ក្នុងផ្នែក​សន្សំ​។ គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​នេះ ​ក៏​បាន​បង្កើត​សាខា​ចំនួន​៨២​កន្លែង​ នៅ​ទូទាំង​ប្រទេស​ផងដែរ​។ធនាគារ​ទាំង​ឡាយ​​​ត្រូវ​ការ​មូល​ធន​កាតព្វ​កិច្ច​យ៉ាង​តិច​ ៣៧​,៥​លាន​ដុល្លារ​ ទើ​ប​អាច​​​អភិវឌ្ឍខ្លួន​ឲ្យ​ក្លាយទៅ​​​ជា​ធនាគារ​ពាណិជ្ជ​បាន​។

ទោះ​បីជា​ទីផ្សារ​ធនាគារ​នៅ​ក្នុង​សេដ្ឋ​កិច្ច​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​ការ​រីក​ច្រើន​ខ្លាំង​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​នេះ​ក៏​ដោយ ធនាគារ​ិក​បាន​និយាយ​ថា គ្រឹះស្ថាន​មីក្រូហិ​រញ្ញវត្ថុ​ត្រូវ​បង្កើន​សមត្ថ​ភាព​ប្រកួត​ប្រជែង​បន្ថែម​ទៀត​។

លោក អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា ភីអិល​ស៊ី ដែល​ជា​ធនា​គារ​​​មាន​ឥណ​ទាន​ខ្នាត​តូច​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុងសេដ្ឋកិច្ចនៃ ព្រះរាជា ណាចក្រ​កម្ពុជា​ បាន​មាន​ប្រសាសន៍ដូច្នេះ​ទៀតថា “ គ្រឹះ​ស្ថាន​មីក្រូ​​ហិរញ្ញវត្ថុស្ថិត​នៅ​ក្នុង​ទី​ផ្សារ​ដែល​ធនា​គារ​មិន​ស្ថិត​នៅ​ ហើយ​មិន​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទេ ប៉ុន្តែ​នៅ​តាម​តំបន់​ជនបទ​”។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀ​ត​ថា​ “ជា​ការ​ពិត​ក្នុង​ការ​ប្រកួត​ប្រជែង​ ប្រសិន​បើ​មាន​ធនាគារ​ពាណិជ្ជ​ប្រាំ​មួយ​ឬប្រាំ​ពីរកើត​ថ្មី​​នៅ​លើ​ទីផ្សារ​ ដែល​មាន​ធនាគារ​៣២​រួច​ជា​ស្រេច​​ទៅ​ហើយ​នោះ​ ចំណែក​ទីផ្សារ​របស់​អ្នក​នឹង​រួម​កាន់​តែ​តូច​ទៅ​ៗ​ ហើយ​ជម្រើស​របស់​អតិថិ​ជន​នឹង​ផ្តោត​សំខាន់​ទៅ​លើ​គុណ​ភាព​សេវាកម្ម​ជា​មិន​ខាន​។ ប៉ុន្តែ​ ដោយសារ​តែ​ធនាគារ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ឆ្ងាយ​ៗ​ មិន​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំងក្លានៅ​តាម​តំបន់​ជនបទ​នៅ​ឡើយ​ទេ​”។

​យោងតាម​ទិន្ន​ន័យ​ដែល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ បាន​បង្ហាញ​ថា ក្នុងរយៈ​ពេល​ប្រាំ​មួយ​ខែ​ដំ​បូង​នៃ​ឆ្នាំ​នេះ​ ប្រាក់់កម្ចី​មិន​ទាន់​សង​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​ក្នុងសេដ្ឋ​កិច្ច​កម្ពុជា បាន​កើន​ឡើង​ដល់​៧៣៣​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​៤៣​,០៥​ភាគ​រ​យ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន​៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស