27 C
Phnom Penh

វិភាគ៖មានសញ្ញាបន្តិចបន្តួច​បង្ហាញថាវិយោគគិនកំពុងបោះទុនលើច្រើនវិស័យនៅក្នុងសេដ្ឋកិច្ច​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យ​វិនិយោគ​ចុង​ក្រោយ​បំផុត​ ដែល​រដ្ឋា​ភិបាល​បាន​ចេញ​ផ្សាយ​​ ​បង្ហា​ញថា សេដ្ឋ​កិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កំពុង​តែ​ងាកចេញ​ឆ្ងាយ​ពី​មូល​ដ្ឋាន​គួរ​ឲ្យ​ទុ​ក​ចិត​្ត​​រយៈ​ពេល​វែង​នៃ​វិស័យ​កាត់ដេរ​ និង​កំពុង​តែ​ប្រឈ​មមុខ​នឹង​ឧស្សាហកម្ម​ប្រ​ក​ប​ដោយ​ភាព​ស្មុគ​ស្មាញ​ច្រើន​ជាង​មុន​។

ក្នុងរយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ដែល​វិស័យ​កាត់ដេរ​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ទីផ្សារ​នាំចេញ​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ដោយ​សារតែ​វិនិយោ​គ​​ិន​មាន​អារម្មណ៍​ខ្លាច​រអា​ចំពោះ​ការ​បើក​ដំណើរ​ការ​រោង​ចក្រ​ ដើម្បី​ផលិត​ទំនិញ​សម្រាប់​ប្រើ​ប្រាស់ក្នុង​បរិមាណ​ច្រើន​ជាង​មុន​។ ក៏​ប៉ុន្តែ​​ ខណៈ​ដែល​សេដ្ឋវិទូ​និយាយ​ថា គម្រោង​វិនិ​យោគ​ភាគ​ច្រើន​ទំនង​ជា​នៅ​តែ​ស្ថិត​នៅ​ក្នុង​ឧស្សា​ហកម្ម​ដែល​មាន​កម្លាំង​ពល​កម្ម​ច្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​កំពុង​ក្លាយ​​ទៅ​ជា​គោល​ដៅ​សម្រាប់​វិនិយោគិន​ដែល​មាន​គោលបំ​ណង​ផលិត​កម្ម​និង​ផ្គត់​ផ្គង់​លើស​ពី​ខោ​ខូវប៊យ និង​អាវ​យឺត​។

យោងតាម​ទិន្នន័យ​ចេញ​ពី​គណៈ​កម្ម​ការ​វិនិយោគ​កម្ពុជា ក្នុង​សប្តាហ៍​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ថា​​ គម្រោង​សរុប​ចំនួន​៧១​គម្រោង​ត្រូវ​បាន​អនុ​ម័ត​ក្នុងរយៈ​ពេល​ប្រាំ​មួយ​ខែ​ដំបូង​នៃ​ឆ្នាំ​ និង​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ​មាន​តម្លៃ​សរុប​ចំនួន​៤៧៩.៦៩​លាន​ដុល្លារ​។ ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំ​ង​នោះ​​ គម្រោង​ចំនួន​៤៩​ត្រូវបាន​កំណត់​គោល​ដៅ​ទៅ​រក​វិស័យ​កាត​់ដេរ​ ដែល​ស​ម្រច​បាន​អត្រា​កំណើន​នាំ​ចេញ​៨,៧២​ភា​គ​រយ ដោយ​គិត​តម្លៃ​ជា​ទឹក​ប្រាក់​ស្មើ​នឹង​​២,​១​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​

ពេល​មួយ​ឆ​មាស​ដំបូង​នៃ​ឆ្នាំ​នេះ​ ហើយ​គម្រោង​វិនិ​យោគ​២២​ផ្សេង​ទៀត​ត្រូវ​បាន​ផ្តោត​សំ​ខាន់​ទៅ​លើ​វិស័យ​ផលិតកម្ម និង​វិស័យ​ក​សិ​កម្មនៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

សេដ្ឋ​វិទូ​បាន​និយាយ​ថា អត្រា​​កំណើន​ប្រ​ចាំ​ឆ្នាំ​ពី​១០​ដល់​១៥​ភាគរយ​ ដែល​វិស័​យ​កាត់ដេរ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ធ្លាប់​សម្រេច​បាន​អស់​រយៈ​​ជា​ច្រើន​ឆ្នាំ​មកហើយ​នោះ​ កំពុង​តែ​ឈាន​ទៅ​រក​ទី​បញ្ចប់​ហើយ​។ សេដ្ឋ​វិទូ​ទាំង​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចំណាប់អារម្មណ៍​លើ​វិស័យ​វិនិយោគ​ផ្សេង​ៗ​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណា​ក់​កាល​ចាប់​ផ្តើម​កើនឡើង​ជាបណ្តើរៗហើយ​។

លោក នៅ​ សីហា សេដ្ឋវិ​ទូ​ឯក​រាជ្យ​មួយរូប​នៅ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសា​ស​ន៍​ថា “ សេដ្ឋកិច្ច​នឹង​​មាន​សកម្ម​ភាព​វិនិ​យោ​គ​ច្រើន​មុខ​ចម្រុះ​គ្នា​ ប៉ុ​ន្តែ​ វិនិយោគិន​នៅ​តែ​ប្រហែលជា​មាន​​ទំ​នោរ​ទៅ​រក​វិស័​យ​ដែល​មាន​ភាព​អំណោ​យ​ផល​ផ្នែក​កម្លាំង​ពល​កម្ម​… ដោយ​សារ​​នៅ​ក្នុង​សេដ្ឋកិច្ច​រប​ស់​យើង​មាន​កម្លាំង​ព​ល​​កម្ម​អត់ជំនាញ​ក្នុង​បរិ​មាណ​ច្រើន​ខ្លាំង​”។

ក្នុង​ចំណោម​តម្លៃ​សរុប​នៃ​គម្រោង​វិនិ​យោគ​ទាំង​៧១​គម្រោង​ មានទឹក​ប្រាក់​ចំនួន​៣២១,២១​លាន​ដុល្លារ​បាន​មក​ពី​ក្រុម​វិនិ​យោគ​បរទេស​ ខណៈ​ដែល​ទឹក​ប្រាក់​ចំនួន​១៥៨,៤​លាន​ដុល្លារ​ផ្សេង​ទៀត​ កើត​ចេ​ញ​ពី​សហគ្រាស​ក្នុង​ស្រុក​ទាំង​ឡាយនៅ​ក្នុង​សេដ្ឋកិច្ច​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ហើយ​​​ចំណោម​បណ្តា​ប្រទេស​ដែល​មាន​ពាណិជ្ជករមក​បោះ​ទុន​នៅ​ក្នុង​សេដ្ឋ​កិច្ច​នេះ សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​ គឺ​ជា​ប្រទេស​ដែល​បាន​បញ្ជូន​វិនិយោគិន​រប​ស់​ខ្លួន​ឲ្យមក​បណ្តាក់​ទុន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​អច្ឆរិយៈ​នេះ​ ពោលគឺ​គម្រោង​វិនិយោគ​ដែល​មក​ពី​ប្រទេស​មហា​អំណាច​ទី​២​លើ​សាកល​លោក​ មាន​ចំនួន​១៩​គ​ម្រោ​ង​ តាម​ពីក្រោយ​ដោយ​គម្រោងវិនិ​យោគ​​មក​ពី​សា​ធារណរដ្ឋកូរ៉េ​ ដែល​មាន​ចំនួន​​១៤​គម្រោង​ ហើយ​១២​គម្រោង​ផ្សេង​ទៀត​​គឺជា​គម្រោង​ដែល​បាន​បង្កើត​ឡើង​ដោយ​វិនិយោ​គិន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​។

យោង​តាម​ទិន្ន​ន័យ​ដដែល​នេះ​ បាន​បង្ហាញ​ផងដែរ​ថា ប្រទេស​កម្ពុជា​បាន​អនុ​ម័ត​​គម្រោងវិនិយោគ​ក្នុង​វិស័យ​រោង​ចក្រ​​ផលិត​អំពូល​ភ្លើង ក្នុង​រយៈ​ពេល​មួយ​ឆមា​ស​ដំបូង​នៃ​ឆ្នាំ​២០១២​ ដែល​ក្នុង​នោះ​មាន​គម្រោង​រោង​ចក្រ​មួយ​ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​៥,៨​លាន​ដុល្លារ​ ដើម្បី​ឲ្យ​រោង​ចក្រ​នេះ​អាច​ដំណើរការ​​​នៅ​ក្នុង​ខេត្ត​បន្ទា​យមាន​ជ័យ​។ គម្រោង​វិនិ​យោគ​នេះ​ គឺជា​គម្រោង​បណ្តាក់​ទុន​របស់​ក្រុម​ហ៊ុន​ ខ្យុង​ អុី​ន តិច​និក (Kyung-In Technics)

ដែល​ជា​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​​កូរ៉េ​ខា​ង​ត្បូង​។ ក្រុ​ម​ហ៊ុន​នេះ​ចង់​បង្កើត​រោង​ចក្រ​នេះ​ ដើម្បី​ដំឡើង​សម្ភារ​អេឡិច​ត្រូ​និក សំដៅ​ផ្តត់​ផ្គង់​​នៅ​លើ​ទីផ្សារ​។ ក្នុង​ចំណោម​គម្រោង​ទាំង​នេះ​ គម្រោង​វិនិយោគ​របស់​ពាណិជ្ជ​ករ​មក​ពី​កោះ​តៃ​វ៉ាន់​ ដែល​នឹង​ត្រូវ​ចំណា​យ​ប្រាក់​អស់​៥,៩៥​លាន​ដុល្លារ​ ក៏​ត្រូវ​បាន​កម្ពុជា​អនុម័ត​ផងដែរ​។ កម្មវត្ថុ​អាជីវ​ក​ម្ម​របស់​គម្រោង​វិនិ​យោគ​​នេះ​គឺ​ដើម្បី​ផ្គត់​ផ្គង់​ឧបករណ៍​ និងសម្ភារ​កីឡារនៅលើទីផ្សារឲ្យបានច្រើន។

សញ្ញា​នៃ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​ប្រភព​នៅ​ក្នុង​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​ហៅ​កាត​់ថា FDI បង្ហាញ​ឡើង​ បន្ទាប់​ពី​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​ ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​មុន ដូច​ជា គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន ហ្វដ ម៉ូតូ ខូ (Ford Motor Co.) ដែល​ចេញ​មក​ពី​សហរដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទី​១​លើ​ពិភ​ព​លោក​។ បច្ចុ​ប្បន្ន​ ក្រុម​ហ៊ុន​នេះ​កំពុង​តែ​អនុវត្ត​ប្រតិ​បត្តិការ​ដំឡើង​រថយន្ត​​ម៉ាក ស៊ូវ (SUVs) នៅ​ក្នុង​រោង​ចក្រ​របស់ខ្លួន​ ដែ​លមាន​ទី​តាំ​ង​ស្ថិត​នៅ​ខេត្ត​ព្រះ​សីហនុ​ ដែល​ជា​ខេត្ត​មាន​សមុទ្រ​និង​ឆ្នេរ​ខ្សាច់​ស្រស់​ស្អាត​ ស​ម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្ស​នានិង​លេង​​កម្សាន្ត។ រថយន្ត​ម៉ាក​ ស៊ូវ​ ត្រូវ​បាន​ដំឡើង​នៅ​​ក្នុង​ខេត្ត​ ដើម្បី​ផ្តត់​ផ្គង់​នៅ​លើ​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

ក្រៅ​ពី​ក្រុម​ហ៊ុន​មក​ពី​សហរ​ដ្ឋ​អាមេរិ​ក ក្រុម​ហ៊ុន នីដិក (Nidec) ដែល​ជា​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ជប៉ុន​ ក៏​កំពុង​តែ​ចំណា​យ​ប្រាក់​ចំនួន​​៣៧,៥​លាន​ដុល្លារ​ លើ​គ​ម្រោ​ង​សាង​សង់​រោង​ចក្រ​ថ្មី​មួយ​នៅ​ក្រុង​ប៉ោយ​បែ៉ត​ នៃ​ព្រះ​រាជា​ណ​ចក្រ​កម្ពុ​ជា​ ដើ​ម្បី​ផលិត​គ្រឿង​ប្រើ​ប្រាស់​ជាមួយ​ម៉ាស៊ី​នកុំព្យូទ័រ​ ឬហៅ​ថា ហាដ​ ដ្រាយ

 

​ (Hard Dr​ives) ហើយ​ផលិត​ផល​ទាំង​នេះ​នឹង​ត្រូវ​បា​ន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០១៤​។

ខណៈ​ដែល​វិស័យ​កាត​់ដេរ​នៅ​តែ​ចូល​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ រោង​ចក្រ​នៅ​ក្នុង​វិស័យ​នេះ​ ដូច​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សេដ្ឋកិច្ច​នេះ​ដែរ​ កំពុង​តែ​រៀង​ចំ​បង្កើត​សាខា​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ ដើម្បី​ពង្រីក​ប្រតិបត្តិ​ការ​រប​ស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ទូ​លំទូលាយ​បន្ថែម​ទៀត​។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស