35 C
Phnom Penh

តុលាការចោទ​ប្រកាន់​​សកម្ម​ជន​ ការ​ពារ​សិទ្ធិ​មនុស្សអាដ​ហុក​ ​ពី​​បទ​ផ្ដល់​​ជំនួយដល់​​ឧក្រិដ្ឋ​ជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​​ដីកាកោះ​ ដែល​ទទួល​បាន​កាល​ពី​ម្សិល​មិញ​ បាន​ឲដឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​លោក ចាន់សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​មួយ​រូប​ របស់អង្គការ​សិទ្ធិមនុស្ស​អាដហុក​ ពី​បទ​ជួយ​ឧក្រិដ្ឋ​ជន​​ម្នាក់​នៅ​ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ដើម​ឆ្នាំ​នេះ។

ដីកាចុះ​​ថ្ងៃ​ទី​៩ខែ​សីហាហើយ​បាន​បញ្ជូន​ទៅ​ដល់ការិយាល័យ​របស់​អង្គការ​អាដហុក​ កាល​ពី​ម្សិលមិញបានឲ្យដឹងថាលោកចាន់សុវេ៉ត ត្រូវ​បាន​តុលាការចោទ​ប្រកាន់​តាម​មាត្រា​៥៤៤​ នៃ​ក្រម​ព្រហ្មទណ្ឌពី​បទ​ផ្ដល់​ជំនួយ​ដល់​ឧក្រិដ្ឋ​ជន​មួយ​រូប​ នៅក្នុង​រាជធានី​ភ្នំពេញកាល​ពី​ខែ​ឧសភាឆ្នាំ​២០១២ហើយ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះ​លោក​មក​សាកសួរ​ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​។ប្រសិន​បើ​រក​ឃើញ​ថា មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ​ លោក ​ចាន់ សុវ៉េតអាច​​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​។ ដីកា​កោះ​នេះ​បញ្ជាក់​ថាហើយ​បើសិនជាលោកមិនព្រមបង្ហាញ​ខ្លួន​ទេ​ តុលា​ការនឹង​ចេញ​ដីកា​ចាប់​ខ្លួន​​តែម្តង​។

លោកចាន់សុវ៉េតបាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​នៅ​មិន​ទាន់​ឃើញ​ដីកានេះនៅ​ឡើយ​ទេ​ ប៉ុន្ដែ​ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា ខ្ញុំ​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ជំនួយ​ដល់​ឧក្រិដ្ឋ​ជន​ នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​មួយ ​ដែល​ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​ទាល់​តែ​សោះ”។លោកបន្ដ​ថា “ ខ្ញុំចង់​ដឹង​ថា តើ​ការ​ផ្ដល់​ជំនួយ​បែបណា​ដល់​ឧក្រិដ្ឋ​ជន​ ដែល​តុលា​ការ​​បាន​ចោទ​ប្រកាន់​ខ្ញុំ​នោះ”។

ដីកា​កោះ​របស់​តុលាការ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថាតើ​​លោក​ ចាន់​ សុវេ៉ត ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បានជួយ​នរណាទេ​ ហើយ​លោក ឆែ វីរៈ ចៅ​ក្រម​ស៊ើប​អង្កេត​​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ឡើយ​។ប៉ុន្ដែ​ ការ​ចោទ​ប្រកាន់លោកចាន់សុវ៉េត ត្រូវបាន​ធ្វើ​ឡើង​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​លើក​ឡើង​ថា អង្គការ​ក្រៅ​​រដ្ឋាភិបាល​ ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ​មួយ ​មាន​ជាប់​ពាក់​ព័ន្ធ​ពី​បទ​ព្យាយាម​ជួយ​ចលនា​អបគមន៍​នៅ​ក្នុង​ខេត្ត​ក្រចេះ​។លោក​ ម៉មសូណង់ដូម្ចាស់​វិទ្យុ​

សម្បុក​ឃ្មុំត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ចំនួន​បួន​ករណី ​ពាក់​ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍​ ដែល​ត្រូវ​បាន​អាជ្ញា​ធរ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ កាល​ពី​ខែ​ឧសភា។

លោកអិុនគាអគ្គលេខាធិការ​អង្គការ​អាដហុក​បាន​លើក​ឡើង​ថា “ អ្នក​វិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថាបញ្ហា​នេះគឺ​វាមាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​​ក្នុង​ខេត្ត​ក្រចេះ​”។លោក​បាន​សង្កត់​ធ្ងន់​ថា តុលាការ​មិន​ផ្ដល់​ព័ត៌មាន​ច្បាស់​លាស់​​ឲ្យ​អង្គការ​អាដហុក​ដឹងឡើយ​។

លោកអិុន​ គា​ មាន​ប្រសាសន៍​ថា “ ​យើងដឹងរឿងនេះមិនច្បាស់ទេយើង​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​នៅ​ពេលទទួល​បាន​ដីកា​កោះ​ហៅ​នៅវេលា​ថ្ងៃ​ត្រង់​។ យើង​មិន​បានទទួល​ព័ត៌មាន​លម្អិត​អំពី​រឿងនេះ​ ឬក៏​អំពី​បទ​ល្មើស​

​ពិត​ប្រាកដ​ ដែល​ចោទ​ប្រកាន់​មក​លើលោក​ ចាន់សុវេ៉តពីបទ​ជួយឧក្រិដ្ឋ​ជន​នោះទេ​​។

នៅ​ពេល​សួរ​ថា តើ​​ពិតជា​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់មែន​ដែរ​ឬ​ទេ​ នៅ​ពេល​នោះ​មន្ត្រី​អង្គការ​អាដហុក​ ​បាន​បដិសេធ​ថាមិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អ្វី​ឡើយ​។

លោកនីកូឡាសអាហ្គូស្ទីនី (Nicolas Agostini) ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​របស់​អង្គការ​អាដហុក​បាន​លើក​ឡើង​ថា “ យើង​មិន​ដែល

​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ខុស​ច្បាប់​ណាមួយ​ឡើយ​ ហើយ​យើង​ក៏​មិន​ដែល​គាំទ្រ​

សកម្មភាពខុសច្បាប់ណា​ដែរ​។ខ្ញុំ​គិត​ថានេះ​គឺ​ជាការប្រែប្រួលមួយដ៏គួរឲ្យ​ព្រួយបារម្ភ​ វា​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​កំពុង​តែ​ទទួល​រង​ការ​គំរាម​កំហែង​ខ្លាំង​ឡើងៗ

តាមរយៈវិធានការផ្លូវ​ច្បាប់​។

លោកអាហ្គូស្ទីនីបាន​បន្ដ​ថា “ យើង​មាន​ការ​ព្រួយ​បារម្ភខ្លាចមាន​អ្វី​​កើត​ឡើង​ចំពោះ​រូប​លោក​ ចាន់ សុវ៉េត។ ប៉ុន្ដែ ដូច​អ្វី​ដែល​ខ្ញុំបាន​លើក​ឡើង​ លោក ចាន់​ សុវេ៉ត មិន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​សកម្មភាពខុសច្បាប់​ឡើយ​ ហេតុ​ដូច្នេះ​លោក​ត្រៀម​ខ្លួន​​ជា​ស្រេច

​ដើម្បី​ឆ្លើយ​រាល់​សំណួរ​របស់​តុលាការ​”។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខ្លី​មួយ​ អង្គការ​អាដហុក​​បាន​អំពាវ​នាវ​ដល់បណ្តា​ស្ថាន​ទូត​ និង​អង្គការ​សិទ្ធិ​មនុស្ស​ ជួយសម្តែងការ​គាំទ្រ​របស់​លោក តាមរយៈការ​ចូល​រួម​ស្តាប់នៅ​ក្នុង​ការ​សាក​សួរ​លោកចាន់សុវេ៉តនៅក្នុង​តុលាការ​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​លើក​ឡើង​ថា

“ ​ទង្វើ​មន្ត្រីតុលាការត្រូវ​​គេ​មើល​ឃើញ​ថា មិន​មានអ្វីក្រៅពីចង់​បំភិត​បំភ័យ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​រារាំង​ពួក​គេ​មិនឲ្យ​ធ្វើ​សកម្ម​ភាព​​របស់ខ្លួន​ដែល​មាន​ការធានា​ដោយ​ច្បាប់​។

ការ​ចោទ​ប្រកាន់មកលើលោក ចាន់សុវេ៉ត ដែល​បាន​បម្រើ​ការ​នៅ​ក្នុង​អង្គការ​អាដហុកអស់​រយៈ​ពេល​ជាង១០ឆ្នាំកន្លងមកហើយធ្លាប់បាន​ធ្វើ​​​ការជាប់​ពាក់​ព័ន្ធ​​នឹង​កិច្ច​ការ

​ដ៏​រសើបជា​ច្រើន​ បានកើត​ឡើងក្នុងរយៈ​ពេល​មួយ​ខែ​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​​

ស្រដៀង​គ្នា​នេះ មកលើ​​ម្ចាស់​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំ​។ ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក

ម៉ម សូណង់​ដូ កាល​ពី​ខែ​កក្កដា​មក​ អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ជា​បន្ដ​បន្ទាប់​ឲ្យ​មាន​ការ​ដោះ​លែងរូប​លោក ដោយ​លើក​ឡើង​ថាការ​ចោទ​ប្រកាន់​នេះ​ គឺជា​ការ​បំបិទ​សិទ្ធិអ្នករិះគន់រដ្ឋាភិបាល​។

លោក​ ភៀលរ៉ូបឺតសុន (Phil Robertson) នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា “ វា​ហាក់​

បី​ដូច​ជា​មិន​ទាន់​​ដល់​មួយ​ខែ​ផង​​ មាន​អ្នក

​ធ្វើ​ការ​ឲ្យ​អង្គការ​ម្នាក់​ទៀត​ហើយ​ត្រូវ​បាន​តុលាការចេញ​ដីកា​កោះ​ឲ្យចូល​ខ្លួន​ ដោយ​គ្មាន​ភស្ដុតាង​ បញ្ជាក់ពីការ​ចោទ​ប្រកាន់​ឲ្យ​បាន​ច្បាស់​លាស់​”។

លោក​បន្ដទៀតថា “ ករណី​នេះបង្ហាញ

​ឲ្យ​ឃើញ​ម្ដង​ទៀតថា ​ហេតុអ្វី​មាន​​ប្រធាន​បទ

​និយាយ​អំពីការ​បំភិតបំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុក​ម្នេញពី​​សំណាក់ប្រព័ន្ធ​យុត្ដិធម៌ មិន​ឯករាជ្យ​របស់​ប្រទេស​កម្ពុជាមកលើអ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ អាច​ត្រូវ​បាន​ម្ចាស់​ជំនួយ​អន្ដរជាតិ​ចាត់ទុកជា​បញ្ហា​ដ៏​សំខាន់​ ត្រូវពិភាក្សាជាមួយ​រដ្ឋាភិបាល​ក្នុង​រាជធានី​ភ្នំពេញ”។

លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹងអំពីករណី​នេះ​ទេ​ ហើយ​លោក​មិនអាចបញ្ជាក់​ឲ្យ​បាន​លម្អិត​បានទេ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស