29 C
Phnom Penh

លោក ហ៊ុន សែន ថា សុន្ទរកថាដ៏វែងរបស់លោកនឹងថតជាឌីវីឌី និងបោះពុម្ពជាសៀវភៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ លោកនា​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​ប្រ​កាសពី​​ផែ​នការ​​ចែកចាយសុ​ន្ទរក​ថា​​រយៈ​ពេល​​ជា​ង​​ប្រាំ​ម៉ោង​ ថ្លែងនៅ​ក្នុងរដ្ឋ​សភា​​​កា​ល​ពី​​សប្តាហ៍​មុន ដោយថតជាឌី​វី​ឌី និងបោះ​ពុម្ពជា​សៀវភៅ ​ ​ដើម្បី​​​បង្ហាញ​ពីភាព​​​អំ​ណត់​​របស់​លោ​ក។

ក្នុង​ពេល​ជាមួ​យ​គ្នានោះ​​ដែ​រក្រសួ​ង​មួយ​ចំនួន និ​ង​​មន្ត្រី​​រដ្ឋា​ភិ​បាលខ្លះបា​ន​បន្ត​​​ចេញ​​លិ​​ខិត​​កោតសរ​សើ​រកា​រ​​ថ្លែងសុន្ទរកថា​​ដ៏វែង​​​របស់​លោក ​ហ៊ុនសែ​ន។​លោក​នាយក​​រដ្ឋ​មន្ត្រី​ បា​ន​មា​ន​ប្រ​សាស​​ន៍អំពីខ្លួនឯង អំ​ឡុ​ង​​ពិ​ធី​ប្រ​គល់​សញ្ញា​​បត្រ​នៅ​កោ​ះ​ពេជ្រ កា​ល​​ពី​ម្សិល​មិញ​ថា “ បន្ទាប់​ពី​និយាយអស់រយៈ​ពេល​ប្រាំ​​ម៉ោ​ង​​​ អ្ន​ក​មិន​គិ​ត​ថាហ៊ុនសែនហត់​ទេ​ឬ”។

​លោក​បា​ន​​មា​​ន​ប្រ​សាស​ន៍​ថា​ “ ​ខ្ញុំ​​អាច​និ​យា​យ​ពី​រម៉ោ​ង​ទៀតក៏បាន​ ដូច្នេះ​អ្នក​​ ដែ​ល​​ចង់​ឲ្យ​ ហ៊ុនសែ​ន ​ចុះ​​ខ្សោយ​ និង​ស្លាប់​ គឺ​មិនមែ​ន​ងាយ​​ស្រួល​នោះ​ទេ​។ទាល់តែ​យូរ​”។ លោក​ ហ៊ុន សែ​ន ​បា​ន​លើក​ឡើង​ថាលោក​ឈប់​​ថ្លែង​​សុ​ន្ទ​រក​ថា​​របស់​លោក​​​រយៈ​ពេល​​ប្រាំ​​ម៉ោងនិង​​២០​នាទី​ កា​ល​ពី​ព្រឹក​​ថ្ងៃ​សុ​ក្រ​ ​ដើម្បី​ឲ្យ​អ្ន​កទស្សនានិងអ្នក​​ស្តាប់​អា​ច​បរិភោគ​អា​ហា​រ​​ថ្ងៃ​ត្រង់​ ហើ​យ​លោក​បា​ន​​​ថ្លែ​ង​ថាកា​រ​ថ្លែង​​របស់​លោកថតដាក់ក្នុង​ឌី​វី​ឌីនិង​បោះពុម្ពជា​​សៀ​វ​ភៅ នឹ​ងចាប់ផ្តើម​ចែក​ចាយនៅ​ពេល​​ខាង​មុ​​ខ​នេះ ប៉​ុន្តែ​លោក​មិន​​​បញ្ជាក់​ថា​នៅ​ពេល​ណាពិតប្រាកដនោះ​​ទេ​។ ​លោក​បា​នមាន​ប្រ​សាស​ន៍​​ថា “ នឹ​ង​​មាន​ចេញ​​ជា​ភា​សា​អ​ង់​គ្លេស និ​ង​ភា​​សា​​ខ្មែរ​ ​ហើយ​អា​ច​ប្រើ​ជា​ឯក​​សារ​គោល”។

លោក ​ផៃស៊ី​ផាន ​អ្ន​កនាំ​ពាក្យ​ទី​ស្តី​កា​រ​​​គណៈ​​រដ្ឋ​​មន្ត្រី មា​ន​​ប្រ​សាស​ន៍​ថា ​​សុ​ន្ទរក​ថា​​​របស់​លោ​កហ៊ុន ​សែ​ន ​មា​ន​​ប្រ​​យោជន៍​ណាស់ជា​ពិ​​សេស​សម្រាប់​​សិ​ស្ស​ និស្សិតគ្រប់រូប។ លោក​បាន​មា​ន​​ប្រ​សាស​ន៍​ថា “ ​ជា​ពិ​សេស​គឺ​ល្អ​​សម្រាប់​​ក្រុមនិ​ស្សិត​​ ដែលសិ​ក្សា​​ផ្នែក​​ច្បាប់​និង​​ទ​ំ​​នាក់​ទំ​នង​អន្តរជាតិ​ អាចឲ្យ​ពួកគេ​បាន​យល់ច្បាស់ពី​របៀប​​ដោះ​​ស្រាយ​​បញ្ហា​ព្រំ​ដែ​នដោ​យ​​សន្តិ​វិ​ធី​”។ m

​ដោយ​​យក​ចិត្ត​ទុ​ក​ដាក់​ចំ​ពោះ​​សារា​​ចរ​ណែ​នាំ​​របស់​​រដ្ឋាភិ​បា​ល​តា​ម​​រយៈ​​សុ​ន្ទរក​ថា​​នេះ ​ស្ថាប័នរបស់​​រដ្ឋា​ភិ​បា​ល​នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​បា​នផ្អាកការងារកា​ល​ពី​ថ្ងៃ​​សុក្រ​ ពី​ព្រោះ​​មន្ត្រី​របស់ស្ថាប័នទាំងនោះរវល់​ប្រ​មូល​ផ្តុំ​គ្នា​​ស្តាប់​​វិ​ទ្យុ​ និង​មើលទូ​រទស្ស​​ន៍ផ្សាយ​ផ្ទាល់​អំពី​សុន្ទរ​កថារបស់លោកនាយក​​រដ្ឋ​មន្ត្រី។ ​លោក​ ហ៊ុនសែនមា​ន​ថ្លែ​ង​​សុ​ន្ទរក​ថា​ដ៏​កម្រ​មួ​យនៅក្នុង​​រដ្ឋ​សភា​​ ដើម្បីឆ្លើយតបតា​ម​​​កា​រ​អ​ញ្ជើញ​​របស់​គណ​បក្សសមរង្ស៊ី​ ដែ​ល​បា​ន​ស្នើឲ្យ​លោក​មកបកស្រាយ​ពន្យល់ការដោ​ះ​​​ស្រាយ​បញ្ហាព្រំ​ដែ​ន​របស់​រដ្ឋាភិបាល​ជាមួយ​ប្រទេស​វៀត​ណាម។   ចា​ប់​តាំ​ង​ពី​​សុន្ទរ​កថា​នោះ​មក ក្រសួ​ង​​យ៉ា​ង​​តិច​ប្រាំ និងមន្ត្រី​​ជាន់​ខ្ពស់ជាច្រើនរូបបា​ន​កោត​សរសើរ​​លោក​នាយក​រដ្ឋ​មន្ត្រី​។

​លោក​ ប៊ុនលើតអភិ​បា​ល​​ខេត្ត​កោះ​កុងកា​ល​ពី​ម្សិល​មិញ​បា​នលើក​​សរសើរនៅ​ក្នុង​លិ​ខិត​​​​​ថា “ នេះជាភស្តុ​តា​ង​បង្ហាញ​ថាមេ​​ដឹក​នាំ​​របស់​កម្ពុជាពោលគឺ​លោកនា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ពិត​ជា​​វីរ​ជន​ពិត​ប្រា​កដមួ​យ​រូប ​ដែ​ល​​ខិតខំបូ​ជា​កម្លាំ​ង​កាយ​ ប្រាជ្ញា​ និង​ស្មារតី​ ​ហ៊ាន​តស៊ូ​​​ប្រ​យុទ្ធ​​ប្រឆាំងនឹ​ង​​កា​រ​លំ​បាក​​ ដើម្បី​​​បុព្វ​ហេតុ​ជាតិ បម្រើ​ជាតិ​ និ​ង​​ដើម្បី​ផល​ប្រយោជន៍​ប្រជា​ជន​”។

លិ​​ខិ​តសរសើរ​​ផ្សេង​ទៀត របស់​ក្រសួ​ង​​សុ​ខាភិ​បាល​ ក្រសួ​ង​រៀប​​ចំ​​ដែន​ដី​ នគរូបនីយ​កម្ម​ និង​​សំ​ណង់​ និងលោកប៉ុល ​សារឿ​នអគ្គ​មេ​បញ្ជា​កា​រ​​នៃ​ក​​ង​យោធ​ពល​ខេម​រភូមិន្ទ​ និងលោក កែប ជុតិ​មា អភិ​បា​លរាជធានី ភ្នំ​ពេញ ក៏បានសរសេរលិខិតកោត​សរសើរ​លោកហ៊ុនសែនដែរ៕

ប្រែ​សម្រួល​ដោ​យ ​ចេវប៊ុននី​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស