30.7 C
Phnom Penh

សម្រាប់​​អ្នកមាន​អំ​ណាចវិញ​ តុ​លា​កា​រ​​នៅ​ក្នុង​ប្រទេស​កម្ពុុជា​​ ប​ង្ហាញ​កា​រ​កំ​ណត់​​តិច​​តួច​ណាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​សាលា​ដំ​បូ​ង​​ខេត្ត​ស្វាយ​​រៀង​ម្នាក់​បា​ន​​​និ​យា​យ​កា​ល​ពី​​ម្សិល​មិញ​ថា ​​កា​​រ​ស៊ើប​អង្កេត​ម​ួយ​ក្នុង​កា​រ​​​បាញ់​ប្រ​ហា​រ​​កា​ល​ពី​ក្នុ​ង​​ខែ​​កុម្ភៈ​​ទៅ​​លើ​កម្ម​កា​រិនីរោ​ង​​ចក្រ​កាត់​ដេរ​បី​នាក់​​​ដោ​យ​​លោក ​ឈូកបណ្ឌិតអតីត​អភិ​បា​ល​ក្រុ​​ង​​បា​​វិត​ នឹង​ត្រូ​វ​ប​ញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ​ ហើយ​បញ្ជូ​ន​​ទៅឲ្យ​ព្រះ​រាជ​អា​​ជ្ញា​ត្រួត​​​ពិ​​និត្យ​​នៅ​ចុ​ង​​សប្តាហ៍​នេះ​។

ថ្វី​បើ​​​បទ​ល្មើស​​នេះ​ជា​បទ​ល្មើស​ធ្ងន់​ធ្ងរ​ ដែ​ល​ធ្វើ​ឲ្យ​ជ​​ន​​រ​ង​គ្រោះ​​បី​នាក់​សម្រាក​ព្យាបាល​​​នៅក្នុ​ង​មន្ទ​ីរ​​ពេទ្យ​ ​ហើយ​ម្នាក់​​​រ​ង​​របួ​ស​ធ្លាយសួតក៏​​​ដោ​យ ក៏​​ក្រុ​ម​​មន្ត្រី​​​​ខេត្ត​ស្វាយ​​រៀ​ង​​​ លើក​ឡើង​ថា ​​លោកបណ្ឌិតនៅ​តែមា​ន​​សេរី​ភាព​ ​ហើយ​ជានិច្ច​កា​ល​​គេឃើញ​​គា​ត់​​បង្ហាញ​​ខ្លួន​ជា​សាធារ​ណៈ។

រឿងក្តី​លោក ​បណ្ឌិតដែ​ល​​បាន​ដំណើរ​ការ​​តាម​រយៈ​​តុ​លា​កា​រ​​​​រយៈ​ពេល​ប្រាំ​មួយ​ខែ​មក​ហើយ​​នេះ​ ហាក់​ដូចជា​តំណាង​ឲ្យ​​រឿង​ក្តី​ជា​ច្រើន​នាពេល​​ថ្មីៗ​នេះ​ ​ដែ​ល​​​បង្ហាញនិ​ទណ្ឌ​ភាព​​របស់​​​ក្រុម​មន្ត្រី​មា​​ន​អំ​ណា​ច​ជាន់​ខ្ពស់​ នៅ​ពេល​​ពួក​គេ​​ប្រឈម​នឹង​ប្រព័​ន្ធ​ច្បាប់​​​ពាក់​ព័ន្ធ​នឹង​នយោ​បា​យ​។​

​កា​ល​ពីក្នុ​​​ង​​ខែ​​មេ​សា ​បុ​រស​បី​នាក់​មក​ពី​​អង​្គ​ភាព​​​អ​ង្គ​​រក្ស​​​រ​ប​ស់​លោ​​ក​នា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែ​ន ​​​បា​​ន​វា​យ​​មនុ​ស្ស​​ចំ​នួ​ន​បួ​ន​​នាក់​​​យ៉ា​​ង​​សា​ហា​វ​ព្រៃ​​ផ្សៃ​​ក្នុង​​សណ្ឋា​​គា​រ​មួ​យ​នៅ​​ក្នុង​​ខេត្ត​កោះ​កុង​។ ពួ​ក​គេ​​ត្រូវ​​បា​ន​​ចោទ​ប្រ​​​កាន់​និង​​ផ្តន្ទា​​ទោស​​​កាល​ពី​ក្នុ​ង​ខែ​​កក្ក​ដា​​ឲ្យ​ជាប់​ពន្ធនា​គា​រ​​រយៈ​ពេល​បី​ឆ្នាំ​ ក៏​ប៉ុន្តែ​​​​ ពីរបី​​ថ្ងៃ​ក្រោ​យ​ម​ក​ ត្រូ​វ​បា​ន​​ដោ​ះ​លែង​ស្ងាត់ៗ​​​ពី​ពន្ធនា​គា​រ​ ដោ​យ​មា​ន​​​កា​រ​ព​ន្យល់​​តិ​ច​​តួ​ច។

​កា​ល​ពី​សប្តា​ហ៍​មុនអង​្គ​ភាព​​ប្រឆាំ​​ង​អំ​ពើ​ព​ុ​ក​រលួ​យ ​(ACU) និង​ក្រសួ​ង​​រៀ​ប​ចំ​ដែ​ន​​ដី​ នគ​រ​ូ​ប​នីយ​កម្ម​​ និង​​សំ​ណង់​បា​ន​ឲ្យ​​ដឹង​ថា ​មន្ត្រី​ក្រសួ​ង​​ចំ​នួ​ន​បួន​រូប​ ត្រូ​វ​បា​ន​​​ចាប់​ខ្លួ​ន​​​តា​ម​​កា​រ​​ស​ង្ស័យ​​ពី​បទ​ពុ​ក​​រលួ​យ​។ ពួ​ក​គេ​​​ត្រូវ​បា​​ន​ចោទ​​ពី​​បទ​​ពុក​​រលួ​យ​ និង​ត្រូ​វ​បា​ន​ឃាត់​ខ្លួន ​ប៉ុន្តែ​ត្រូ​វ​បា​ន​​ដោះ​​លែ​ង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​ប​ណ្តោះ​អា​​សន្ន​​កា​ល​ពី​ថ្ងៃ​​ពុធ​ បន្ទាប់​ពី​ជាប់​ឃុំ​រយៈ​ពេល​ប្រាំ​​ថ្ងៃ​​​។

​ប្រហែល​មួ​យ​​សប្តា​ហ៍មន្ត្រី​​នគរ​​បា​ល​ និង​​យោ​ធា​ ដែ​ល​ពាក់​ព័​ន្ធ​នឹ​ង​​កា​រ​​​បាញ់​បោះ​ក្រៅ​​ភា​​រ​កិច្ច​ ត្រូ​វ​បា​ន​​ដោះ​​ស្រាយ​តា​ម​​មធ្យោបា​យ​​រដ្ឋ​បាល​ ​ដែ​ល​ជា​​ករណី​​ដ៏​​កម្រ​​របស់​ពួ​ក​គេ​មុ​ន​​ពេល​ទៅ​តុ​លាការ​។ ​​ទោ​ះ​ជា​យ៉ា​​​ង​ណាសម្រាប់​អ្ន​ក​​រិះ​​គន់​រដ្ឋា​ភិ​បា​ល​ បទ​​ពិ​សោធ​របស់​ពួ​ក​គេ​​ជាម​​ួ​យ​នឹង​​​ច្បាប់​ គឺ​​ជា​​​បញ្ហា​​​មួយ​ខុស​គ្នា​ស្រឡះ​។

​លោក​ ម៉​ម ​សូ​ណង់​ដូ ​ម្ចាស់​វិ​ទ្យុ​​ឯ​ក​​រាជ​្យ​​សម្បុក​ឃ្មុំ ដែ​ល​​ត្រូ​វ​បា​ន​​ចាប​់​​ខ្លួន​​​នៅ​​​ឯ​ផ្ទះ​​របស់​គាត់​​កា​ល​ពី​ខែ​ម​ុន​​​តា​ម​​​កា​រ​​ចោទ​​ពី​បទ​ប​​ង្កើត​​ចល​នា​​អ​ប​គមន៍​​​នៅក្នុ​ង​ខេត្ត​​ក្រ​ចេះ​ ​បា​នជាប់​​ពន្ធនាគាររយៈ​ពេល​​បួ​ន​សប្តាហ៍នៅ​ក្នុ​ង​​បន្ទប់​ព​ន្ធនាគា​រ​​ដែល​មា​ន​​អ្ន​ក​ទោស​​​ច្រើន​ហួស​កម្រិតក្នុង​​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ត្រូ​វ​​បា​ន​បដិ​សេធ​មិ​ន​ឲ្យ​នៅ​ក្រៅ​ឃុំ​។​ មា​ន​ភស្តុ​តា​ង​តែ​មួយគត់​ប្រឆំា​ង​នឹង​​លោកម៉មសូ​ណង់​ដូ​ គឺ​​ចម្លើយ​របស់​​សាក​្សី​។

​លោក ​យ៉េងវី​រៈនា​​​យក​ប្រតិ​បត្តិ​​​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រា​ប់​ស​​ហ​គមន៍​ ជា​អ​ង្គ​កា​រ​​ដែ​ល​​ផ្តល់​ជំ​នួ​យ​​ផ្លូ​វ​​ច្បាប់​​ដល់​​អ្នក​ក្រីក្របា​ន​​ថ្លែ​ង​ថា “ វា​ជា​និ​យា​ម​​ទ្វេ​​​អ៊ីចឹង​ហើយ​បាន​​ជា​អ្នក​​ក្រី​ក្រនិ​ង​​ទន់​​ខ្សោយ​​ចាញ់​ ហើយ​អ្នក​មា​ន​​អ​ំ​ណាច​និង​មា​ន​​ខ្នង​ក្រាស់​ តែង​តែ​រួច​ខ្លួន​”។ ​លោក​បា​ន​​ថ្លែ​ង​ថា “ ​នេះ​គឺ​ជា​​រឿង​រ៉ាវ​ដែ​ល​ខ្ញុំ​​បា​ន​មើល​​ឃើញ​​ច្បាស់​​នឹង​ភ្នែកគឺ​ការ​អនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នាទេ​។ ប្រជា​ពល​​រដ្ឋ​ជា​​ច្រើ​ន​មើល​​​ឃើញ​ដូច្នេះ​ ​ហើយ​​​នេះ​​​ជា​រឿង​​ជាក់​ស្តែ​ង”។​​​​​​​​

ក្នុង​​​រឿង​ក្តី​លោក​ បណ្ឌិត ​គេនៅ​មិ​ន​​ច្បាស់​ទេ​​ថា តើ​គាត់​​នឹង​ឡើ​ងតុ​លា​ការ​​ពី​បទ​​​បាញ់​ប្រហា​រ​នៅ​ក្នុង​​តំ​បន់​​​សេដ្ឋ​​កិច្ច​ពិ​សេស ជា​ទី​​ដែ​ល​កម្ម​ការិ​នី​​មក​ពី​រោង​​ចក្រផលិត​​ស្បែ​ក​ជើង​​​សម្រាប់​ក្រុ​ម​​ហ៊ុន ពូមា ដែល​ជា​ក្រុមហ៊ុន​​​​ផលិត​​​សម្លៀក​បំពាក់​កីឡា​អា​ល្លឺម៉ង់ ​ធ្វើ​​​កា​​រ​តវ៉ា​​សុំ​ដំឡើងប្រាក់​ខែ​​នោះ​ឬ​យ៉ាង​ណា​។

​អ្នក​តា​ម​​ដាន​​រឿ​ងក្តី​នេ​ះ​លើក​ឡើ​ង​​​ថា ​ជា​ទូ​ទៅ​ មាន​​ភស​្តុ​តា​ង​ប៉ុណ្ណឹង​​​​ប្រឆាំ​ង​នឹង​​លោក ​បណ្ឌិតបើេតាម​រឿង​ក្តី​ធម្មតា​ នឹង​នាំ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​ដោ​​យ​​​ងាយ​​ស្រួល និង​រហ័ស ព្រមទាំង​​មា​ន​កា​រ​​ឃុំ​ខ្លួន​​បណ្តោះអា​​សន្ន​ជា​មិនខាន​ទៀត​ផង។

​លោក ​ដេវ​វែល (Dave Welsh) នាយក​​ប្រ​ចាំ​ប្រទេស​​នៃ​ម​ជ្ឈមណ្ឌល​អា​មេរិក​​សម្រាប់​​​​សាមគ្គីភាព​​កា​រ​​ងារ​អន្តរជាតិ​ ជា​អង្គកា​រ​​មា​ន​មូល​ដ្ឋាន​នៅ​អា​មេ​រិក​​ដែល​​ស​ហ​កា​រ​ជាមួ​យ​​សហ​ជី​ព​នានា​​ជា​អ​ន្តរ​ជាតិ​នោះ​ បា​ន​​មាន​ប្រសាសន៍ថា “ ក្នុង​នាម​ជា​​មេធាវី​ ​ខ្ញុំ​​ចង់និ​យា​យ​​ថា ​កា​រ​​បង្ហាញ​ភ​ស្តុ​តា​ង និង​ចម្លើយ​​សាក្សីឃើញ​ផ្ទាល់​ភ្នែក ​ពិត​ជា​អាច​​​ឃំ​ុ​ខ្លួ​​ន​ជា​បណ្តោះ​អា​​សន្ន​បាន​ហើយ​​ និង​អាច​ធ្វើ​ជា​​បន្ទាន់​​ទៀត​ផង”។

​​សាក្សី​ជា​ង​​២០​រូប​ត្រូ​វ​បា​ន​​ហៅ​មក​សាក​​សួរ​ ​ចាប់​​តាំ​ង​ពី​​កា​រ​​ស៊ើ​​ប​អង្កេត​បា​ន​​ចា​ប់​ផ្តើម​​ក្នុង​ខែ​​មី​នា។​ លោក បណ្ឌិត ត្រូ​វ​បា​ន​​ចោទ​ប្រ​កាន់​​ពី​បទបង្ក​​របួស​​ស្នាម​​ដោ​យ​អចេត​នាហើយ​មិន​ដែល​ជាប់​ឃុំ​ឡើយ។ ​លោកបុិចឈឿត ​ចៅ​ក្រម​​​ស៊ើ​ប​​សួរ​​​​បា​ន​ថ្លែ​​ង​ថាកា​រ​​ស៊ើប​អង្កេត​​រឿង​ក្តី​លោក​ ​បណ្ឌិតនឹង​​ចប់​នៅ​​ចុ​ង​សប្តាហ៍​នេះ​។

​លោក​បាន​​ថ្លែ​ង​ថា “ ​នៅ​ស​ប្តា​ហ៍​នេះ ខ្ញុំ​នឹង​​​ប្រ​កាស​ថា កា​រ​​ស៊ើបអង្កេត​ ចប់​ហើយ​ ហើយ​​​ខ្ញុំ​​នឹង​​បញ្ជូ​ន​​​សំ​ណុ​ំ​​រឿ​ង​នេះ​​ទៅ​ព្រះ​​រាជ​អា​ជ្ញា​​ដើម្បី​ពិ​និត្យ​​ប​ន្ត​ទៀត​ និង​​កំ​​ណត់​កា​ល​បរិ​​ច្ឆេទសម្រាប់​​​បើក​សវនាការ”។

​ក្នុ​ង​ខែ​មិ​ថុ​នាចៅ​ក្រមព្រះ​រាជ​អា​ជ្ញា​និង​មន្ត្រី​​​តុលាការ​ជា​ច្រើន​នាក់​ទៀត​មក​ពី​ទូ​ទាំ​ង​​​ប្រទេស​​​បា​ន​ជួ​​ប​​គ្នា​​ក្នុ​ង​រាជ​ធា​នីភ្នំ​ពេញ​​ ដើ​ម្បី​​ត្រួត​ពិ​និត្យ​​ពី​ចំណុច​ខ្លាំង​​ និ​ង​ចំណុច​ខ្សោយ​​របស់​​ក្រម​​នីតិ​វិ​ធី​ព្រហ្ម​ទណ្ឌ។

អ្នក​ជំនាញ​ច្បាប់​ យល់​ស្រប​​ថា ​សព្វ​ថ្ងៃ​នេះ​មាន​កា​រ​ឃុំ​ខ្លួន​បណ្តោះ​​​អា​ស​ន្ន​​យ៉ាង​ច្រើន​ហើយ​ថា  ​គួរ​តែ​ដោះ​​លែ​ង​​ជន​​សង្ស័​យ​​ជា​​ច្រើនទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អា​ស​ន្ន​​។ យោងតា​ម​​លោកវី​​រៈបា​ន​​ឲ្យ​ដឹង​ថា ​ប៉ុន្តែ​ការ​​ពិតគឺ​​ថា ​​អ្នក​ដែ​ល​រដ្ឋា​ភិ​បា​ល​​ចង់ឃុំ​​ខ្លួ​ន​ គឺ​ត្រូ​វ​តែ​ជាប់​ឃុំ​។

​លោកសុកសំ​អឿន ​​មេធា​វី​របស់​លោក​ ម៉មសូ​ណង់​ដូ ​បា​ន​​លើក​ឡើ​ង​ថាគ្មាន​ហេតុ​ផល​ណា​​ដែ​ល​កូ​ន​ក្តី​​របស់​លោក​​មិន​ត្រូ​វ​បា​ន​​ដោះ​លែ​ងឲ្យ​​​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអា​សន្ន​​​នោះ​ទេ ​​ព្រោះ​​លោក​​​សុខ​ចិត្ត​​វិល​ត្រឡប់​​​ពី​សហ​រដ្ឋ​អាមេរិក​មក​​ប្រទេ​ស​កម្ពុជា ​ដើម្បី​​ចូល​​រួម​​ក្នុ​ង​​កា​រ​ស៊ើ​ប​អ​ង្កេត​​នេះ។

​លោក ស៊ីវ៉េ យេ (Shiwei Ye) តំណាង​​អា​ស៊ាន​ នៅ​​សហ​ព័ន្ធ​​សិទ្ធិ​ម​នុស្ស​​អន្តរជាតិ​បា​ន​​ថ្លែ​ង​ថា កា​រ​ឃុំ​​ខ្លួ​ន​​ជា​​បណ្ដោះអា​​សន្ន​ គួរ​តែជា​​ករណី​លើកលែ​ង​ជា​​ជា​ង​​ផ្លូ​វ​​ច្បាប់​ ​នេះបើ​យោង​តាម​​​និ​យាម​អន្តរ​ជាតិ​ ប៉ុន្តែ​ នេះ​​ជា​រឿងក​្តី​សម្រាប់​​អ្នកមា​ន​អំ​ណា​​ច​​ វាអ៊ីចឹងហើយ​។

លោក​បា​​ន​លើក​ឡើង​ក្នុង​អុីម៉េល​​​ថា “ ឯក​សារ​​បង្ហាញ​ថា នៅ​ពេល​​មាន​​កា​រ​ឃុំ​ខ្លួ​ន​​ជា​បណ្តោះ​​អា​សន្ន​ ទំ​នង​ជា​មា​ន​​និ​យា​ម​​ទ្វេដែល​តាម​និយាម​នេះ ​អ្ន​ក​មាន​ទំនាក់​ទំនង​​នឹង​អ្នក​មា​ន​លុយ​ និង​មាន​​​អំណា​ច​​មិន​អា​​ច​ជាប់​ឃុំ​ជាបណ្តោះ​អា​​សន្ន​​យូរ​នោះ​ទេ​។ កា​រ​​ប្រើ​កា​រ​​​ឃុំ​​ខ្លួ​ន​ជា​​បណ្ដោះ​អា​សន្ន​នៅក្នុ​ង​ប្រទេ​ស​កម្ពុជា​ មិ​ន​ស្រប​តា​ម​​និ​យា​ម​អន្តរ​ជាតិ​ទេ​ ប៉ុន្តែ​វា​​ជា​ឧប​ករណ៍​របស់​រដ្ឋា​ភិ​បា​ល ​​ដើម្បី​​ដាក់​ទោស​អ្ន​ក​​រិះ​គន់​​​រដ្ឋាភិ​បា​ល​ និង​ក្រុម​​អ្ន​ក​កា​រ​​ពា​​រសិទ្ធ​ិ​មនុស្ស​​ចំពោះ​ស​កម្ម​ភាព​​ស្រប​ច្បាប់​ និង​ដោ​យ​សន្តិ​វិ​ធី​​របស់​ពួកគេ”។

​លោក ផៃ​ ស៊ី​ផាន អ្ន​ក​នាំ​ពាក្យ​​ទី​ស្តី​កា​រ​​គណ​ៈ​​​រដ្ឋ​ម​ន្ត្រី​ បា​ន​​បដិ​សេធ​​​ថា ​ប្រព័ន្ធ​តុលាការ​​មិន​មាន​ការ​ប្រព្រឹត្ត​ដោយ​លំអៀង​ចំពោះ​អ្នក​​មា​ន​​អំ​ណា​ច​ និង​មាន​លុយ​នោះទេ​។

ដោយ​ពោល​​សំ​ដៅ​ដល់​សមា​ជិក​​របស់​លោកជាស៊ីមប្រធា​ន​ព្រឹទ្ធ​សភានិង​លោកមឹុកដារ៉ាអតីត​ស្នង​កា​រ​នគរ​បា​ល​ខេត្ត​បន្ទាយ​មា​ន​​ជ័យ​ លោក​​​​​ថ្លែ​ង​ថា “យើងមាន​មនុស្ស​​ម​យ​ចំ​នួ​ន​ដែ​ល​ពាក់​ព័ន្ធ​នឹង​​រដ្ឋាភិ​បា​ល​ ហើយ​ពួ​ក​គេ​​​កំពុង​ស្ថិត​ក្នុង​ពន្ធ​នាគា​រ​នៅឡើយ​”។ ​លោក​បា​ន​មា​ន​​​ប្រ​សា​សន៍​ថា “ ​ខ្ញុំ​​ចង់​ឲ្យ​គ្រប់​ៗ​គ្នា​​តា​ម​​ដាន​ចៅ​ក្រម​។​កុំបន្ទោស​ប្រព័ន្ធ​​តុ​លា​​កា​រ​ កុំ​បន្ទោស​រដ្ឋាភិ​បា​ល​…។ កុំ​ដាក់​អ្វីៗ​ក្នុង​កន្ត្រក​តែមួ​យ​”។ ទោះ​ជា​យ៉ា​ងនេះក្តី ​បុ​គ្គលិក​សិទ្ធ​ិ​មនុស្ស​លើក​ឡើ​ង​ថា ប្រ​ព័ន្ធ​​តុ​លា​កា​រ​កម្ពុជា​​ មិន​មែន​​មិន​ដឹង​អី​នោះ​ទេ​​។

លោក​ អំ​ សំ​អា​ត​ អ្នក​គ្រប់​គ្រង​​បច្ចេក​ទេ​សប្រចាំ​​អ​ង​្គកា​រ​​សិ​ទ្ធិ​ម​នុស្ស​​លី​កា​​ដូ ​​បា​ន​​ថ្លែ​ង​ថា“រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជាចែង​​​ថា ពល​រដ្ឋ​គ្រប់​​រូប​មិ​ន​​ថា អ្ន​កមាន​ ឬ​អ្នក​ក្រ​ទេ​ ត្រូវ​តែ​មា​ន​សិទ្ធ​ិ​ស្មើៗ​គ្នា​នៅ​ចំ​ពោះ​​មុ​ខ​ច្បាប់​”៕

(​រាយ​កា​រណ៍​បន្ថែ​ម​ដោ​យ​ Dene-Hern Chen និង​ គុចណា​រ៉េន)

ប្រែសម្រួល​ដោយចេវប៊ុននី​​​​​​

​​​​​​​​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស