36 C
Phnom Penh

អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​សុំ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​បញ្ឈប់​​​ការ​​​រុក​​​គួន​​​លោក ចាន់ សុវ៉េត សកម្មជន​​​សិទ្ធ​ិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ អង្គការ​​​សិទ្ធ​​​ិ​​​មនុស្ស​​​អន្ដរ​ជាតិ​​​បាន​​​បន្ដ​​​ពួត​​​ដៃ​​​គ្នា​​​ជួយ​​​លោក ​ចាន់ សុវ៉េត ​សកម្មជន​​​សិទ្ធ​ិ​​​មនុស្ស នៅ​​​ក្នុងប្រទេសកម្ពុជា ​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​លេច​ឡើង​​​ថា ​សមា​ជិក​​​​បុគ្គលិកអង្គការ​​​អាដហុក​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​​រាជធានី​​​ភ្នំពេញ​​​កោះឲ្យចូល​​​បំភ្លឺ​​​ពាក់​​​ព័ន្ធ​​​ជា​មួយ​​​​នឹង​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ពីបទបាន​​​ជួយ​​​ឧ​​​ក្រិដ្ឋ​​​ជន​​​។​​​​​​

នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ​ក្រុម​​​អ្នក​​​សង្កេតការណ៍ និងការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​​​​​​​​មាន​មូល​​​ដ្ឋាន​​​ក្នុង​​​ទី​​​ក្រុង​​​ហ្សឺណែវ​​​ ប្រទេស​ហូឡង់ អំពាវ​​​​នាវ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​កម្ពុជា​​​បញ្ឈប់​​​សកម្ម​ភាព​​​រុកកួនលោក ចាន់ សុវ៉េត ​​​​​​ដែលត្រូវ​​​តុលា​ការ​​​​សាក​​​សួរ​​​​​​នៅ​​​ថ្ងៃ​​​សុក្រ​សប្តាហ៍ក្រោយ​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ ​​​លើក​​​ឡើង​​​ថា “ ក្រុម​អ្នកសង្កេតការណ៍​​​សូម​​​សម្ដែង​​​នូវ​​​ការ​​​ព្រួយបារម្ភ​​​យ៉ាង​​​ខ្លាំង​​​ ចំពោះ​​​សកម្ម​​​ភាព​​​រុក​​​កួន​​​តាម​​​រយៈប្រព័ន្ធ​​​តុលាការ​​​មក​​​លើ​​លោក ​ចាន់ សុវ៉េត ​ពី​​​ព្រោះ​​​សកម្ម​​​ភាព​​​ទាំង​​​នេះ​​​ហាក់ដូច​​​ជា​​​មាន​​​បំណងចង់​​​រារាំង​​​សកម្ម​​​ភាព​​​ការពារសិទ្ធិ​​​មនុស្ស​របស់​​​លោក​​​ ក្នុង​​​បរិ​​​បទ​​​នៃការ​រុក​កួន​​​​របស់​​​រដ្ឋា​​​ភិបាល​​​ ដោយ​​​បន្ដ​​​ប្រឆាំង​​​នឹង​​​អ្នក​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា​​​ រួម​​​ទាំង​​​ប្រឆំាង​​​នឹង​​​សមា​ជិក​​​​​អង្គការ​​​អាដ​​​ហុក​​​ដទៃ​​​ទៀត​​​។

សេចក្ដី​​​ថ្លែង​​​ការ​​ណ៍​​​បាន​​​បន្ដ​​​ថា “ដូច្នេះ​​​ក្រុមសង្កេតការណ៍បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អាជ្ញា​​​ធរ​​​កម្ពុជា​​​បញ្ឈប់​​​សកម្ម​​​ភាព​​​​​​ប្រឆាំង​​​នឹង​​​លោក​​​ចាន់ សុវ៉េត​ តាមរយៈតុលាការ​​​ ក្នុងបំណងចង់​​​​កម្រិត​​​សកម្មភាព​​​ការ​​​ពារ​​​សិទ្ធ​​​ិមនុស្ស​​​ដោយ​ស្របច្បាប់​​​របស់លោក និង​​​សូម​​​ឲ្យ​​​រដ្ឋាភិ​​​បាល​​​បញ្ឈប់​​​រាល់​​​សកម្មភាព​​​រុក​​​កួនណាមួយ​​​​​​ មក​​​លើ​​​​លោក ចាន់ សុវ៉េត ក៏​​​ដូចជា​​​មកលើ​​​អ្នក​​​ការ​ពារ​​​​សិទ្ធិ​​​មនុស្ស​​​ទាំង​​​អស់​​​នៅ​​​កម្ពុជា​​​ផង​​​ដែរ”។

លោក សុវ៉េត មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ ​កាលពី​​​ថ្ងៃ​​​សុក្រ ហើយ​​​លោក នីកូឡាស អាហ្គូ​​​​ស្ទីនី (Nicolas Agostini) ទី​​​ប្រឹក្សា​​​ផ្នែក​​​បច្ចេក​​​ទេស​​​​អង្គការ​​​អាដ​​​ហុក​​​ បាន​​​លើកឡើង​​​​​​ថា អង្គការ​​​នឹង​​​​មិនធ្វើ​​​​អត្ថាធិប្បាយ​​​អ្វី​​​ឡើយ​​​។​​​

កាលពី​​​ថ្ងៃ​​​អង្គារ អង្គកា​​​អាដ​​​ហុក​​​ បាន​​​លើក​​​​ឡើង​​​ថា ទំនង​​​ជាមាន​​​ការ​​​ពាក់​​​ព័ន្ធ​​​រវាង​​​​​​ដីកា​​​ចោទ​​​ប្រកាន់ប្រឆាំង​​​នឹង​​​លោក សុវ៉េត ជា​​​មួយ​​​​នឹង​​​ការ​​​បង្ក្រាប​​​យ៉ាង​​​ចាស់​​​ដៃ​​​ទៅ​​​លើអ្នកមាន​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ពីសំណាក់​កម្លាំង​​​​រដ្ឋាភិបាល។ នៅ​​​ក្នុង​​​​​សុន្ទរកថាមួយ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​ថ្លែង​​​​​​​​​ចោទ​​​​ប្រកាន់​​​​បុគ្គលិក​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ម្នាក់ដោយ​​​មិន​​​បញ្ចេញឈ្មោះ​​​ ថា​​​មានពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​​​បញ្ហាជម្លោះ​​​ដីធ្លី​​​នៅខេត្ត​​​ក្រចេះ។

លោក ស៊ីវុី យ៉េ (Shiwei​​​ Ye) តំណាងឲ្យ​​​​​​អាស៊ាន​​​ ប្រចាំ​​​សហ​​​ព័ន្ធ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្រៅ​​​រដ្ឋាភិបាល​​​ បានមាន​​​លើក​​​ឡើង​​​ថា វា​គឺ​ជា​​​ការ​​​ព្រួយ​​​បារម្ភ ​​​ដែល​​​ករណី​​​របស់​​​លោក ​សុវ៉េត នេះ​​​ទំនង​​​ជា​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការ​លើក​ឡើងរបស់លោក ហ៊ុន សែន។

លោកបាន​​​លើក​​​ឡើង​​​​​​ក្នុង​​​អុីម៉េល​​​ថា “ វា​​​គឺ​​​ជា​​​ការ​​​ភ្ញាក់​​​ផ្អើល​​​ ដែល​​​ការ​​​បំភិត​​​បំភ័យ​​​របស់​​​​រដ្ឋាភិបាល​​​ទៅ​​​លើ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ទៅ​​​​លើ​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​កម្ពុជា ត្រូវ​​​បាន​​​​គេធ្វើ​​​ដូចគ្នានឹង​​ថ្នាក់​​​ដឹក​​​នាំ​​​នយោបាយ​​​កំពូល​​​ៗ​​​​ដែរ”​។ លោកបាន​​​បន្ដ​​​ទៀត​​​ថា “ រដ្ឋាភិបាល​​​គួរ​​​តែ​​​គោរព​​​នីតិ​​​រដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​បានល្អ ដើម្បីសកម្មភាព​​​ស្រប​​​ច្បាប់​​​របស់​​​អ្នក​​​កា​​រពារ​​​សិទ្ធិ​​​មនុស្ស​​​។ ការដែល​​​អ្នក​​​ការពារ​​​សិទ្ធិ​​​​មនុស្ស​​​គ្រប់​​​គ្នា​ ​​ត្រូវ​​​បានតុលាការ​​​ចោទ​​​ប្រកាន់​​​ ឬ​​​ត្រូវ​​​បាន​​​រុក​​​កួនអ៊ីចឹង នោះ​​​​​​គឺ​​​ជា​​​សញ្ញានៃ​​​ការ​​​រំលោភ​​​ច្បាប់​​​៕

(រាយការណ៍​​​បន្ថែ​ម​​​ដោយ Abby Sieff)

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា ​​​​​​​​​​​​​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស