27 C
Phnom Penh

ហ៊ុន សែន​​ ស្នើ​ប្រ​​ទេស​​សមា​ជិក​មិន​​ចូល​បក្ស​សម្ព័ន្ធ​គាំ​ទ្រ​​​កម្ពុជា ជាសមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​ថ្លែង​​​​​ទៅ​​​កាន់​​​​​​កិច្ច​ប្រ​ជុំ​កំ​ពូល​អន្តរ​ជាតិ​​​​​​ដែល​​​​ប្រ​​​ទេស​​​អីុរ៉ង់​​​ បាន​ប្រព្រឹត្តឡើង​ជា​ច្រើន​អស់​​​ជា​​​ច្រើន​​​ទសវត្ស​រ៍​មក​នោះ​​​​​​ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុនសែនកាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​​​​ស្នើ​​​​ទៅ​កាន់​ប្រទេស​​​​​ជា​សមា​ជិក​​​​នៃ​​​ចលនា​​​​មិន​​​ចូល​​​បក្ស​សម្ព័ន្ធ​​ចំនួន​​​១២០​​​ដើម្បី​ឲ្យ​​​ជួយ​​​​គាំ​ទ្រ​ប្រទេស​កម្ពុជានៅ​ក្នុង​ការ​ស្វែង​រក​​​អាសនៈ​​​មិន​​​អចិន្ត្រៃយ៍​​​មួយ​​​នៅ​​​​​​​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ។

មាន​​​​អាសនៈ​​​​​​​មិនអចិន្ត្រៃយ៍​មួយ​​​​​​នៅ​​​ទំនេរ​​​​​​​​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​ប្រកួត​ប្រជែង​យក​អាសនៈ​​​​នេះ​ជាមួយ​នឹង​ប្រទេស​ប៊ូតង់​។

លោក​ ហ៊ុន សែន បាន​ថ្លែងនៅក្នុង​​​កិច្ច​ប្រជុំកំពូល​​​នៅទីក្រុង​​​តេហេរ៉ង់​​​ប្រទេស​អុីរ៉ង់ថា​​ “ ប្រទេសកម្ពុជា​​​បានដាក់ជូន​​​បេក្ខ​ភាពរបស់ខ្លួន​​​ទៅអង្គការសហប្រជាជាតិ​​​សម្រាប់​​​តំ​​​ណែងជា​​​ក្រុមប្រឹក្សាសន្តិសុខ​​​មិន​អចិន្ត្រៃយ៍​​​​​​​​​សម្រាប់​​​ឆ្នាំ​​​២០១៣-២០១៤​​​​​​​នឹង​ត្រូវ​​​​​​ធ្វើការបោះឆ្នោត​​​សម្រេច​​​នៅ​ ខែតុលា​​​ឆ្នាំ​​​២០១២ ខាងមុខ​​​នេះ​​​។​​​ នេះ​ជា​លើក​​​​ដំបូង​ហើយ​​​ សម្រាប់ប្រទេស​​​កម្ពុជា​​​ ដែលបាន​​​ដាក់បេក្ខភាពរបស់ខ្លួន​​​ក្នុង​​​ស្ថាប័ន​​​ដែល​គ្រប់​គ្រងដោយអង្គការសហប្រជាជាតិ”។​​​​​

លោក​​​ ហ៊ុន​​​ សែន​​ បានថ្លែងបន្តថា “ ការ​​​គាំ​​​ទ្រ​​​ដែល​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​ពីសំណាក់ ​​​សមាជិក​​​​​​នៃ​​​ប្រទេស​​​​​​មិនចូល​​​បក្ស​​​សម្ព័ន្ធ​ទាំង​អស់​​​​​​​​គឺជាការចំបាច់​​​សម្រាប់​​​កម្ពុជា​​​​​​ដើម្បី​​​ឈរ​​​ឈ្មោះ​​​​​​​​​បេក្ខភាព​​​ជា​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​​​​។​​​

ប្រសិន​បើ​ប្រទេស​​​កម្ពុជា​​​ទទួល ​បាន​អាស​នៈ​​​​​​ក្រុមប្រឹក្សា​​​សន្តិសុខ​​​​​​​​​ នោះប្រទេស​​​កម្ពុជា​​​នឹង​​​មាន​​​ឱកាស​​​​​​​​​ថែម​​​ទៀត​​​នៅ​​​លើឆាក​​​អន្តរជាតិ ​​​ដើម្បីលើកតម្កើង​​​កិត្យានុភាព​​​​​​ កិត្តិ​យស​​​និង​​​សក្តានុពល​​​សម្រាប់​​​ការវិនិយោគ​​​និង​​​ជំនួយ​​​អន្តរជាតិ​​​។

ប្រទេសកម្ពុជា​​​បានប្រញាប់ប្រញាល់​​​ក្នុងការបញ្ចុះបញ្ចូល​​​ប្រទេស​​​ផ្សេង​​​ៗក្នុង​តំបន់​​​​​​ឲ្យ​​​គាំទ្រ​​​​​​អាសនៈ​​​​​​​​​ក្រុម​​​ប្រឹក្សា​​​សន្តិសុខ​​​​​​មិន​​​អចិន្ត្រៃ​​​នៃ​​​​​​អង្គការ​​​សហ​ប្រជា​ជាតិ កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ​​​។​​​កាលពី​​​ខែ​មិថុនា​​​ ពេល​លោកនាយករដ្ឋមន្ត្រី ហ៊ុន​​​ សែន ចូលរួមកិច្ច​​​ប្រជុំកំពូល​​​​​​ប្រទេស​​​មហា​​​អំណាច​​​សេដ្ឋកិច្ច​​​​​​ទាំង២០​(G20) នៅ​ម៉ិក​ស៊ិក លោក​​​បាន​​​ប្រើ​​​ឱកាសនោះ​​​ដើម្បីទទួល​បានការ​ធានា​​​​ក្នុង

ការ​​​គាំទ្រ​​​ប្រទេស​​​កម្ពុជា ពីសំណាក់​​​ប្រធា​នា​ធិបតី​ប្រទេស​​​ម៉ិកស៊ិក ​​​គឺលោក ​ហ្វេលីប ​កាល​ឌឺរុន​​​ (Felipe Calderon)។ ​​​បណ្តា​​​ប្រទេស​នានា​​​​​​​​​ដូចជា ប្រទេស​​​ អ៊ុយរូហ្គាយ​​​។

លោក ហ៊ុន សែន ក៏​​​ទំនង​​​ជា​​​ផ្តល់​​​ការ​​​គាំទ្រ​​​​​​ចំ​​​ពោះ​​​ប្រ​​​ទេស​​​អីុ​​​រ៉ង​​់​​​ ស្តី​​​អំពី​​​កម្មវិធី​​​​​​នុយ​ក្លេអ៊ែរ​​​របស់ប្រទេសអ៊ីរ៉ង់​​​ ដែល​​បណ្តា​ប្រទេស​លោកខាងលិច​​​ជឿថា ​​​ជាកម្មវិធី​​​​​​​​​សម្រាប់​​​ផលិត​​​អាវុធនុយក្លេអ៊ែរនោះ​​​​​​។

នៅ​​​ពេល​​​នោះលោក ហ៊ុន​​​ សែន បាន​ថ្លែង​​​​ថា​​​​​​ ប្រទេសមិនចូលបក្សសម្ព័ន្ធ​​​ទាំងអស់​​​គួរតែ​​​​​​ប្រកាន់ខ្ជាប់​​​គោលការណ៍សន្ធិសញ្ញា​​​​​​មិន​​​រីក​​​​​​សាយភាយ​​​អាវុធនុយក្លេអ៊ែរ​​​ ផង​ដែរ​​​​លោក​​​​​​លើក​​​ឡើង​​​​​​ថា ប្រ​​​ទេស​​​ទាំង​​​អស់​​​គួរ​​​​​​ត្រូវ​​​បានអនុញ្ញាតឲ្យ​​​បង្កើត​​​​​​កម្មវិធី​​​នុយ​ក្លេអ៊ែរ​របស់ខ្លួន​​​ក្នុង​​​គោល​​​ដៅ​​​​​​​​​សន្តិភាព។

លោក ហ៊ុន​​​ សែន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ​​​ស្រប​​​ពេល​​​នោះ​​​ដែរ​​​ ​​យើង​​​​គួរតែ​​​សង្កត់​​​ធ្ងន់​​​ទៅ​​​លើ​​​​​​ការ​​​មិន​​​រារាំង​​​ចំពោះ​​​ប្រទេស​​​ណា​​​ដែល​​​ប្រើ​​​ថាមពល​​​នុយ​​​​​​ក្លេអ៊ែរ​សម្រាប់​​​បម្រើ​​​ក្នុងគោល​​​ដៅ​​​​​​​​​សន្តិភាពនិង​​​ការអភិវឌ្ឍ។​

នៅខណៈដែលការ​​​ពាក់​​​ព័ន្ធ​​​នៃ​​​ចលនា​មិនចូល​​​បក្ស​​​សម្ព័ន្ធ​​​បាន​​​ថយ​​​ចះុ​​​​​​​​​អំឡុង​​​ពេល​​​ប៉ុន្មានឆ្នាំថ្មីៗ​​​នេះ អង្គការនេះ​​​បានបង្កើត​ឡើង​​​រយៈពេល​​​ជាង៥០​​​ឆ្នាំកន្លង​​​មកហើយ​​​​ជាមធ្យោបាយមួយ​​​សម្រាប់​​​ប្រទេស​​​មួយ​ចំនួន​​​​​​​ដើម្បី​​​ចៀសវា​​ង​​​ការ​​​ប្រើប្រាស់​ពី​ប្រទេស​​​មហា​​​អំណាច​​​ទាំងពីរ គឺសហរដ្ឋអា​​​មេរិក​​​និង​ប្រទេសរុស្ស៊ី​​​ក្នុងអំឡុងពេលមាន​​​សង្គ្រាម​ត្រជាក់​​​លោក ម៉ាមូដ ​អាម៉ាឌីណេចាដ (Mahmoud​​​​​​ Ahmadinejad) ប្រធានាធិប​តី​ប្រទេស​​

អីុរ៉ង់ និងជាប្រធាន​​​កិច្ច​​​ប្រ​​​ជំុ​​​កំពូល​​​នេះ​​​បាន​​​ស្វះ​​​ស្វែង​​​ដើម្បី​​​ឲ្យ​​​ចលនានេះ​​​​​​មាន​​​ជីវិត​​​ជា​ថ្មីឡើងវិញ។  ទោះជាយ៉ាងណា​​​​​​ ក្រុមអ្នករិះគន់​​​បាន​លើក​ឡើងថា​​​ ចលនានេះ​​​​​​កើត​​​ឡើង​​​ដោយ​​​ប្រទេស​​​ផ្តាច់​​​ការ​​​មួយ​​​ចំ​​​នួន​​​ក្នុង​​​ពិភព​​​លោក​​​ដូចជា​​​ ប្រទេស​​​អីុរ៉ង់ ប្រទេសកូរ៉េខាងជើង​​​និងប្រទេស​​​ ស៊ីមបាវ៉េ​​​។

លោក​​​ ផៃ ស៊ីផាន​​​ អ្នកនាំពាក្រ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បានមានប្រសាសន៍កាល​​​ពី​ថ្ងៃ​សុក្រថា​​​ វា​​​​​​មិនមែន​​​ជា​​​តួនា​​​ទី​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​នោះ​​​ទេ​​​ក្នុង​​​ការ​​​វិនិច្ឆ័យ​​​​​​កម្មវិធី​​​នុយ​ក្លេអ៊ែរបស់ប្រទេស​​​អីុរ៉ង់។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ខ្ញុំគិតថា​​​ សហគមន៍អន្តរជាតិ​​​នឹង​វាយ​​​តម្លៃ​​​​​​អំពី​​​បញ្ហានេះ”។​​​

លោក ប៉ាវីន ឆាឆាវ៉ាលពុងពុន (Pavin Chachavalpongpun)​​​ សាស្ត្រា​​ចារ្យ​នៅ​ក្នុង​​​​នៅក្នុងសាកលវិទ្យា​​​ល័យ​​ក្យូដូ​​​សម្រាប់់​​​មជ្ឈ​មណ្ឌល​​​សិក្សា​​​អាស៊ីអាគ្នេយ៍​​បាន​លើក​ឡើង​បន្ថែម​ទៀតថា​​​​​​ ការគាំទ្រ​​​នៃ​​​ចលនា​​​នេះ​​​ទំនង​​​ជា​​​ផ្តល់​​​​​​ផល​​​ប្រ​​​យោជ​​​ន៍​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ក្នុងការ​​​​​​ប្រ​​​កួត​​​ប្រ​​​ជែង​​​អាសនៈ​​​មិន​​​អចិន្ត្រៃយ៍​​​នៅ​​​ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​​សហប្រជាជាតិ​​​។

លោក​​​បាន​​​ថ្លែង​​​បន្តថា​​​ “ ខ្ញុំគិតថា​​​​​​ចលានា​​​មិន​​​ចូល​​​បក្ស​​​​​​សម្ព័ន្ធ​​​គឺជា​​​មធ្យោ​​​បាយ​​​​​​មួយ​ក្នុងចំណោមមធ្យោបាយជាច្រើន​​​​​​សម្រាប់​ប្រទេសកម្ពុជា​​​ទាញយកផលប្រយោជន៍​​​ក្រៅពី​​​អាស៊ាន​​​។​​ជាប្រទេស​​​តូចៗ​​​និង​ជាប្រទេស​​​ក្រីក្រ​​​ដែល​​​ទើបតែ​​​​​​ងើបឡើង​​​ពីសង្គ្រាម​​​អស់រយៈយ៉ាង​​​យូរ​​​ ប្រទេស​​​កម្ពុជា​​​មានឱកាស​​​​​​មួយ​​​យ៉ាងល្អ​​​ដើម្បីទទួលបាន​​​អាសនៈនៅ​​​​​​អង្គការសហប្រជាជាតិ៕

ប្រែសម្រួល​​​ដោយ​​​ ឃិន ណៃ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស