32 C
Phnom Penh

ដំណើរការ​ត្រួតពិនិត្យ​រោង​ចក្រកាត់​ដេរ​ត្រូវការ​ការកែលម្អបន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​អ្នក​និពន្ធរបាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថាកម្មវិធី​របស់​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពល​កម្ម​អន្តរជាតិ (ILO) ត្រូវ​តែ​មាន​ការ​កែ​សម្រួល​ក្នុង​ដំណើរ​ការ​ប្រតិ​ប​ត្តិការ​ត្រួត​ពិនិត្យ​របស់​ខ្លួន មុន​ពេល​គម្រោ​ងនេះ​អាច​កែ​លម្អល​ក្ខ​ខណ្ឌការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ឲ្យ​មាន​ប្រសិទ្ធ​ភាព។

គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ដែល​ទទួល​មូល​និធិ​ដោយ​ផ្នែក​ពីរដ្ឋា​ភិបាល​សហ​រដ្ឋ​អាមេរិក​ ត្រូវ​បាន​ដា​ក់​ឲ្យ​​ដំណើរ​ការ​ជាផ្លូវការ​ដោយ​អង្គការ ILO កាល​ពីឆ្នាំ​២០០១ក្នុងគោល​បំណង​ធានា​ថា លក្ខខណ្ឌការងារ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​នៅ​​កម្ពុជា សមស្រប​តាម​បទ​ដ្ឋាន​​ការ​ងារ​​អន្តរ​ជាតិ​ ក៏ដូចជា​ច្បា​ប់​ការងារ​ក្នុង​ស្រុក​ផងដែរ​។

ទោះ​បីជាយ៉ាងណា​ក៏ដោយ​ របាយ​កា​រ​ណ៍ថ្មី​ដែល​រៀ​បរៀង​ដោយ​មជ្ឈមណ្ឌលអប់រំច្បាប់​សម្រាប់​សហគមន៍និង​អង្គការ​ បេសសកម្ម​សម្លៀក​បំពាក់​ស្អាតដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់មានចំណ​ង​ជើង​ថា់​រយៈ​ពេល​១០​ឆ្នាំនៃ​គម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជាបាន​លើក​ជាសំនួរ​ថាតើ​គម្រោង​រោង​ចក្រ​កាន់​តែប្រសើរ​នៅ​កម្ពុជាមាន​សមត្ថ​ភាព​ធ្វើ​ការ​ងារ​របស់​ខ្លួន​បាន​យ៉ាង​ត្រឹម​ត្រូវ​ដែ​រ​ឬយ៉ាងណា​ឯ​​។

យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹងថាគម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​ មិន​​បំពេញ​ទស្សនកិច្ច​ដល់​ទី​តាំង​ជាក់​ស្តែង​​បាន​គ្រប់​គ្រាន់ដើម្បី​ត្រួត​ពិនិត្យ​រោង​ចក្រ​ទាំង​ឡាយ​ឲ្យ​បានត្រឹម​ត្រូវ​ទេ​ ពោល​គឺ​ក្នុង​មួយ​រោង​ចក្រ​បាន​តែ​​ម្តងក្នុងមួយ​ឆ្នាំ​​ប៉ុណ្ណោះ​ ខណៈ​ដែ​លការងារ​​ចុះ​ត្រួត​ពិនិ​ត្យ​ភាគ​ច្រើន​ត្រូវ​បាន​ប្រកាស​ថា​ នឹងត្រូវ​បំពេញ​នៅ​ពេល​ខាង​មុខ​ ជាហេតុ​បណ្តា​ល​ឲ្យ​គណៈ​គ្រប់​គ្រង​រោង​ចក្រ​មានឱកាស​ ច្រើន​ សម្រាប់​ការបិទ​បាំង​អំពើ​ហឹង្សា​ផ្សេ​ង​ៗ​។

របាយការណ៍​ដដែល​នេះ​មាន​ខ្លឹម​សា​រថា”ឧទាហរណ៍មេដឹកនាំ​សហជីពបាន​កត់​សម្គាល់​ថារោង​ចក្រ​ជាច្រើន​លាក់​​កម្ម​ករ​មិន​គ្រប់​អាយុ​នៅ​ក្នុងបន្ទប់​ទឹកក្នុង​ពេ​លមាន​ការ​ចុះ​ត្រួត​ពិនិត្យ​រោង​ចក្រ​”។របា​យ​ការណ៍​ដដែល​នេះ​មាន​ខ្លឹម​សារ​បន្ត​ទៀ​តថា”ក៏មាន​ចំណុច​ជា​ច្រើន​ដែល​មិន​ស៊ី​គ្នា​រវាង​អ្វី​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​គម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរនិង​​លក្ខ​ខណ្ឌ​ការ​ងារ​​​ជាក់​ស្តែង​ដែល​មាន​នៅតាម​រោង​ចក្រ​​​”។នៅ​ក្នុងរបាយការណ៍​នេះ​ក៏​បាន​បង្ហាញ​បន្ថែម​ទៀតថាជារឿយ​ៗ​គណៈ​គ្រប់​គ្រង​រោង​ចក្រ​បង្ហាត់​កម្ម​ករ​អំពី​អ្វី​ដែល​​ត្រូវ​និ​យាយ​ទៅ​កាន់ក្រុម​អ្នក​ចុះត្រួត​​ពិនិត្យ​។

ខ្លឹម​សារ​នៅ​ក្នុងរបាយការណ៍​ដដែល​នេះ​បាន​បង្ហាញ​បន្ថែម​ទៀត​ថាគម្រោង​រោ​ង​ចក្រ​កាន់​តែ​ប្រសើរ​ គ្រាន់​តែ​ចេញ​ផ្សា​យ​របាយការណ៍​ទូ​ទៅ​ សម្រាប់​សាធារ​ណ​ជន​ប៉ុណ្ណោះ​ ខណៈ​ដែល​របាយការណ៍​ដែល​រោង​ចក្រ​នីមួយ​ៗ​ចេញ​ផ្សាយ​ត្រូវ​បា​នផ្ញើ​ជូន​តែ​រោង​ចក្រ​ខ្លួន​ឯ​ង​ប៉ុណ្ណោះ​ ជា​ហេតុ​នាំ​ឲ្យ​មិន​មាន​កត្តា​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ក្នុងចំណោម​រោង​ចក្រ​ទាំង​នេះ​ទេ​”។

អ្នក​ស្រីជីលថាកគ័រ (Jill Tucker)​ ប្រធាន​ទី​ប្រឹក្សា​បច្ចេក​ទេស​សម្រាប់​គម្រោ​ង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជាបាន​មាន​ប្រសាសន៍ថា ​អ្នក​ស្រី​យល់​ស្រប​ទៅ​នឹង​ចំណុច​ភាគ​ច្រើន​នៅ​ក្នុង​របាយ​ការណ៍​វាយ​តម្លៃ​នេះ​ ហើយ​អ្នក​ស្រី​បានសង្កត់​ធ្ងន់​ថាគម្រោង​រោង​ចក្រ​កាន់តែ​ប្រសើរ​ មាន​កម្លាំង​បុគ្គលិក​មិន​គ្រប់​គ្រាន់​។អ្នក​ស្រី​បាន​មានប្រសាសន៍​បន្ថែម​ទៀតថាបច្ចុ​ប្បន្ន​ គម្រោង​កំពុង​តែ​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់តែ​ទូ​លំ​ទូលាយ​ ឲ្យ​សាធារណ​ជន​បាន​ជ្រាប​អំពី​រប​ក​គំហើញ​របស់​ខ្លួន​។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា”​វា​ជាការពិត​ដែល​យើង​មិន​មាន​កម្លាំង​គ្រប់​គ្រាន់​ស​ម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​តវ៉ា​នីមួយ​ៗ​។មាន​កម្ម​ករ​ចំនួន​ប្រហែល​៤០០.០០០នាក់តែ​អ្នក​ត្រួ​តពិនិត្យ​មាន​តែ​១៣​នាក់​ប៉ុណ្ណោះ​។ទោះ​ជាយ៉ាងណា​ក៏ដោយយើង​ពិត​ជាមានប្រព័ន្ធ​សម្រាប់​តាម​ដាន​ករណី​បណ្តឹងតវ៉ា​ទាំងនោះ​”។

អ្នក​ស្រីជីលថាកគ័រ​ បាន​មាន​ប្រសា​សន៍​បន្ថែម​ទៀតថា”យើង​ពិត​ជា​បាន​អនុ​វត្ត​គម្រោង​​សិក្សាវាយ​តម្លៃ​ទាំងអស់​របស់​យើង​ ដែល​មិន​ត្រូវ​បានប្រកាស់ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ យើង​ត្រូវបានគេ​ឃាត់នៅ​ច្រក​ចេញ​ចូលអស់​រយៈ​ពេល​១៥​នាទីហើយ​បុគ្គលិក​រោង​ចក្រ​ចូល​ទៅ​ចាត់​ចែង​តាម​ស្ថាន​ភាព​ ហើយ​ជួន​កាល​ យើង​ទទួល​បាន​នូវ​ការ​បដិសេធ​មិន​ឲ្យ​ចូល​ទៀត​ផង។បុគ្គ​លិក​របស់​យើងពិត​ជាមាន​អារម្មណ៍​ស្រ​ងា​ក​ចិត្ត​ខ្លាំង​ណាស់ដោយ​សារតែ​ស្ថានភាព​បែប​នេះ”​៕​​​

ប្រែ​សម្រួល​ដោយកងសុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស