37 C
Phnom Penh

កម្មករ​​​៧១​​​នាក់​​​នៅរោង​​​ចក្រ​​​​​​ក្នុងសង្កាត់​​​ខ្មួញ​​​ ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​ភ្នំពេញ ដួល​​​សន្លប់​​​ ក្នុង​​​រយៈពេល​​​ពីរ​​​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ក្រសួង​​​កា​​រ​ងារ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កម្មករ​​​សរុប​​​ចំនួន​​​៧១​​​នាក់​​​បាន​​​ដួល​​​សន្លប់ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ និង​​​ថ្ងៃ​​​សៅរ៍នៅ​​​​​​រោង​​​ចក្រមួយ ​​​ ក្នុង​​​ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​​​​ភ្នំពេញ។​​​ ​​​

លោកប៉ុកវ៉ាន់ថាតអនុ​​​ប្រធាន​​​ផ្នែក​​​នាយកដ្ឋាន​​​​​​សុខភាព ​​​​ការ​​​ងារនៃក្រសួង​​​ការងារ​​​ បាន​​​មាន​​​ប្រសាសន៍ថារោង​​​ចក្រ​​ ​ហាយ​ ​​ហ្វេសិន (Hi Fashion Co Ltd.) ក្នុង​​​សង្កាត់​​​ខ្មួញ ​​​ខណ្ឌ​​​សែន​​​សុខ​​​ រាជធានី​​​ភ្នំពេញ ​​​មាន​​​កម្មករ​​​ដួល​​​សន្លប់ចំនួន​​​៦១​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រនិង​​​១០​​​នាក់​​​ទៀត​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា“កម្មករ​​​ដួល​​​សន្លប់​​​ ព្រោះ​​​អស់​​​កម្លាំង​​​ដោយ​​​សារ​​​​​​ធ្វើ​​​ការ​​​ថែម​​​ម៉ោង​​​ ច្រើនម៉ោង​​​​​​​​​ពេក។ ម្យ៉ាង​​​ទៀត​​​វា​​​ក្ដៅ​​​ពេកនៅ​​​ក្នុង​​​អគារ​​​នោះ​​​ ហើយ​​​គ្មាន​​​កង្ហារ​​​គ្រប់​​​គ្រាន់ទេ​​​”។លោក​​​បាន​​​បន្ថែម​​​ទៀតថាក្រសួង​​​បាន​​​ចេញ​​​បញ្ជា​​​ឲ្យ​​​បិទ​​​រោង​​​ចក្រនោះ​​​រហូត​​​ដល់​​​ថ្ងៃ​​​អង្គារដើម្បី​​​បំពាក់​​​​​​កង្ហារ​​​បន្ថែម​​​ទៀត។​​​

ចំណែក​​​លោក ហេង​​​ វីរៈ ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ​​​នោះ​​​បាន​​​សារភាព​​​ថា ​​​​រោង​​​ចក្រ​​​​​​គ្មាន​​​អុក​​​ស៊ីសែន​​​គ្រប់​​​គ្រាន់​​​មែនហើយ​​​លោក​​​ជឿជាក់​​​ថាហេតុ​​​ផល​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​ដួល​​​សន្លប់​​​នេះ​​​ ភាគច្រើន​​​មកពី​​​កត្ដា​​​ចិត្ត​​​សាស្ត្រ ​​​ព្រោះកម្មករ​​​ចាប់​​​ផ្ដើម​​​ដួល​​​សន្លប់​​​ច្រើន​​​ឡើងៗ ​​​​​​ក្រោ​​​យពេល​​​ឃើញ​​​អ្នក​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​គ្នា​​​ពីរ​​​បី​​​នាក់​​​ដួល​​​សន្លប់។

កម្មការិនី​​​ឈ្មោះអ៊ុកយ៉ាអាយុ​​​២៧​​​ឆ្នាំ ​​​មិន​​​បាន​​​យល់​​​ស្របតាម​​​ការ​​​អះអាង​​​នេះ​​​​​​ទេនិង​​​បាន​​​និយាយ​​​​​​ថារោង​​​ចក្រ​​​ជារឿយ​​​ៗ​​​បាន​​​សុំ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​រហូត​​​ដល់​​​ម៉ោង​​​៩​​​យប់ដើម្បី​​​បង្គ្រប់​​​ទៅ​​​តាម​​​​​​កា​​​រ​​​បញ្ជាទិញ។   កម្មការិនីរូបនេះបាន​​​និយាយថា“យើង​​​មិន​​​ចង់​​​ធ្វើ​​​ការ​​​ថែម​​​ម៉ោង​​​ច្រើន​​​ពេក​​​រាល់​​​ថ្ងៃ​​​​​​ដូច្នេះ​​​ទេ ព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​យើង​​​បាក់​​​កម្លាំង​​​ ”​​​​​​៕

  ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស