26 C
Phnom Penh

ក្រុម​ហ៊ុន​ឥណ្ឌា​ ​ព្រម​ព្រៀង​ បង្កើត​ជើងហោះ​ហើរ​ផ្ទាល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​កា​ល​ពីម្សិល​មិញ​ថាប្រទេស​កម្ពុជានិង​ក្រុម​ហ៊ុនយូណាយ​ធីតអេមីរ៉ាត អាម៉ាប់រួម​ (United Arab Emirates) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សា​ណៈ​ នៃ​ការ​យោគ​យល់​គ្នា​ កាល​ពី​សប្តាហ៍​មុនដើម្បី​បង្កើត​ជើង​ហោះ​ហើរ​ផ្ទាល់​ រវាង​ប្រទេស​ទាំង​ពីរ​។

លោកទិត្យ​ ចន្ថាអគ្គ​នាយក​ក្រសួង​ទេស​ចរណ៍​ បាន​មា​នប្រសា​សន៍​ថា ​លោក ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ បាន​​ឯក​ភាព​លើ​កិច្ច​ព្រ​ម​ព្រៀង​បង្កើតជើង​ហោះ​ហើរផ្ទាល់​ ពី​ទីក្រុង​ឌូបៃ ទៅ​កាន់​គោល​ដៅមិន​មាន​ការ​កំណត់​នៅ​កម្ពុជា​ ក្នុង​អំឡុង​ពេ​ល​បំពេញ​ទស្សនកិច្ច​របស់លោក​ទៅ​កាន់​យូណាយ​ធីត អេមីរ៉ាត អាម៉ាប់រួម​ កាល​ពីស​ប្តា​ហ៍​មុន។

លោក​ ចន្ថា បាន​ថ្លែង​ថា “នេះ​គឺជា​លើក​ដំបូង​ហើយដែល​យើង​ភ្ជាប់​ទំ​នាក់​ទំនង​វិស័យទេស​ចរណ៍​របស់​យើង​ជា​មួយ​ ប្រទេស​នៅ​អារ៉ាប់ ហើយ​យើង​នឹង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទេសចរណ៍​នៅ​ក្នុង​ប្រ​ទេស​ទាំង​ពីរ​”៕

ប្រែ​សម្រួល​ដោយកងសុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស