34 C
Phnom Penh

ម្ចាស់​​​កាស៊ីណូ​​​អះអាង​​​ថា នគរបាល​​​បង្ខំ​​​លោក​​​ឲ្យ​​​សារភាព​​​ចំពោះ​​​ការ​​​បាញ់​​​បោះ​​​​នៅ​​​​​​ពិធីជប់​​​លៀង​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​ម្នាក់​​​ បាន​​​​ឲ្យ​ដឹង​​កាល​​​ពី​​​ម្សិល​មិញ​​​ថា ម្ចាស់​​​កាស៊ីណូ​​​ក្នុង​​​ខេត្ត​​​កំពត ​​​ដែល​​​ត្រូវ​​​​​បាន​​​ចាប់​​​​ខ្លួន​ភ្លាមៗ​​​ កាល​​​ពី​​​ខែ​​​មុន​​​​ចំពោះ​​ការ​បាញ់​​​​កាំ​​​ភ្លើង​​​ខ្លី​​​​របស់​​​ខ្លួន​​​ឡើង​​​លើ​​​ នៅ​​​ឯ​​​ពិធី​ជប​​​់លៀង​​​មួុយ​​​នៅ​​​​តាម​​ឆ្នេរ​ខ្សាច់​​នោះ​​​ បាន​​​អះ​អាង​​​ថា នគរបាល​​​បាន​​​គំរាម​​​គាត់​​​​ឲ្យ​​​សារភាព។

លោក​​​ ចាន់ វិទូ អាយុ​​​៥០​​​ឆ្នាំ​​​ ម្ចាស់​​​កាស៊ីណូសាន់ដេ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២១ ​ខែ​សីហា ក្នុង​​​ស្រុក​​​កំពង់​​​ត្រាច​​​ ខេត្ត​​​កំពត​​​ នៅ​​​ជិត​​​ព្រំប្រទល់​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​​​​ជា​កន្លែង​​កាស៊ីណូ​​​​​​​របស់​គាត់​។

នគរបាល​​​បានចុះ​​​ទៅ​​​ដល់​​​ពិធី​​​ជប់​​​លៀង​​​ដែល​​​លោក​​​ វិទូ បាន​​​​រៀប​ចំ​ឲ្យ​​​​​​បុគ្គលិក​​​កាស៊ីណូ​​ពី​៣០​​​ទៅ​​​៤០​​​នាក់​​​ ​​​បន្ទាប់​​​ពី​​​​មាន​ការ​​​​បាញ់​​​បោះ​​ឡើង​លើ​រហូត​​​ដល់​​​១០​​​គ្រាប់​​​​​​ ដោយ​​​ប្រើ​​​កាំភ្លើង​​​​ខ្លី​​​ម៉ាកឡុក (Glock)។

យោងតាម​​​​​​​លោក​​​ អុិន ជីវ៉ា ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​កំពត​​​​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​​​មកនគរបាល​​​​​​បាន​​​ដោះ​​​លែង​​​លោក​​​ វិទូ វិញ​​​ ពេល​​​ដែល​​​អ្នក​​​បើក​​​បរ​​​របស់​​​​គាត់​​​​​​​បាន​​​សារ​ភាព​​​ថា ខ្លួន​ជា​អ្នក​បាញ់​បោះ​នោះ​​។ អ្នក​​​បើក​​​បរ​រូប​នេះ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​បោះ​​​ ហើយ​​​ពេល​​​នេះ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​អាសន្ន​​​។​លោក​បាន​​​បន្ថែម​​​ថា ​នគរបាល​​​បាន​​​ធ្វើ​​​តាម​​នីតិវិធី​​​ក្នុង​ការ​​​ឃុំ​​​ខ្លួន​​​លោក​​​ វិទូ ​នៅ​ដំណាក់​កាល​​​​ដំបូង​​នេះ​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​មួយ ​​​ដែល​លោកវិទូបាន​​ប្ដឹង​ទៅ​​​សាលាដំបូង​​​​ខេត្តកំពត​​​ ម្ចាស់​​​កាស៊ីណូ​រូប​នេះ​ បាន​​​អះអាង​​​ថា គាត់​​​​កំពុង​​​តែ​​​ហែល​​​ទឹក​​​សមុទ្រ​​ទេនៅ​​​ពេល​​​ដែល​​​មាន​​​ការ​​​បាញ់​​​​បោះ​​​​នៅ​​​ម៉ោង​​​៤ និង​​​២៥​នាទី​​​ល្ងាចនោះ​​​ ហើយ​​​ថា ក្រោយ​​​មក​​​​​​​នគរ​បាល​បង្ខំ​ឲ្យ​គាត់​​​សារភាព ​​ចំពោះ​ការ​បាញ់​បោះ​នេះ​​។

ពាក្យ​​​បណ្ដឹង​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា “ នៅ​​​ម៉ោង​​​៧​​​យប់​​​ នគរបាល​​​ព្រំដែន​​​បាន​​​នាំ​​​ខ្លួន​​​​ខ្ញុំ​​​ទៅ​​​កាន់​​​ប៉ុស្ដិ៍​​​នគរបាល​​​ព្រំដែន​​​ ហើយ​​​នគរ​បាល​​​ស្រុក​​​បាន​​​គំរាមនិង​​​បង្ខំ​​​ខ្ញុំ​​​ឲ្យ​​​សារភាព​​ថា​បាន​​​បាញ់​​​បោះ​​​​​នៅ​តាម​​ឆ្នេរ​មែន​​​ ហើយ​បាន​​បញ្ចេញ​​​​ឈ្មោះ​លោក​​​ នួនធី ​នាយ​ការិយា​ល័យ​នគរបាល​​​​ព្រហ្មទណ្ឌ​ស្រុក​ ​​និង​​​សហការី​​​របស់​​​គាត់​​​ថាជា​​​អ្នក​​​​​បាន​​​បង្ខំ​​​​ឲ្យ​គាត់​សារភាព​​​​។

លោកជុំសំបានព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលាដំបូង​​​ខេត្ត​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​តុលាការបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ហើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​យើង​​​កំពុង​​​​ដោះ​ស្រាយ​រឿង​​​ក្ដី​​​នេះ​​​ទៅ​​​តាម​​​ច្បាប់​​​”។

លោក នួន ធី ដែល​​​​មាន​ឈ្មោះ​​​នៅ​​​ក្នុង​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​បាន​​​​និយាយ​​​​ថា គាត់​​គ្រាន់​​​តែ​​​សួរ​​​លោក វិទូ ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​មិន​​​ស្គាល់​​​អ្នក​​​បាញ់​​​បោះ​​​នៅ​​​ឯ​​​ពិធី​​​នោះ។លោក​​​​​​​និយាយ​​​​ថា“ ​​​ខ្ញុំ​​​មិន​​​បាន​​​គំរាម​​​គាត់​​​នោះ​​​ទេ​​​”។

លោក​​​ ថាត សុខ ​អនុប្រធាន​នគរបាល​​​ព្រំដែន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ក្នុងហេតុ​​ការណ៍​​​បាញ់​​​​បោះ​នោះ​​​​​​ទេ​​​ ប៉ុន្ដែ​នេះ​​​​ជា​​​ការ​​​រំលោភ​​​ច្បាប់​​​។ លោកមាន​​​ប្រសាសន៍​​​ថា “ ខ្មាន់​​​កាំភ្លើង​បាន​​​បាញ់​​​ឡើង​​​លើ​​​ជា​​​ការ​​​កម្សាន្ដប៉ុន្ដែការ​​​បាញ់​​​​​បោះ​បែប​នេះ​គឺ​​​ជា​​​​ទង្វើ​ខុស​​​ច្បាប់​​​”៕

ប្រែសម្រួល​​​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស