29 C
Phnom Penh

អ្នកតវ៉ាមកពីសហគមន៍​បឹង​កក់ និង​បុរី​កីឡា​ ទា​ម​ទារឲ្យ​ក្រសួ​ង​ធ្វើ​អន្តរា​គមន៍ដោះលែងសកម្មជន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​បឹង​កក់​ និង​​បុរី​កី​ឡា​​ចំ​នួ​ន​​៥០​នាក់​ ​បា​ន​​​ប្រ​មូ​ល​ផ្តុំ​គ្នា​​​នៅ​ខាង​ក្រៅ​ក្រ​​សួ​ង​​យុត្តិ​ធម៌​​កា​ល​ពី​ម្សិល​មិញ​ និង​​ដាក់​ញត្តិ​ទាម​ទា​​​រ​​ឲ្យ​​មា​ន​កា​រ​​​ដោ​ះ​​លែ​​ង​សកម្មជ​ន​ប្រ​ឆំា​​ង​​​កា​រ​​​បណ្តេញ​​ចេញ​ពី​រ​រូប​ ដែ​ល​​ពួ​ក​គា​ត់​និ​យា​យ​​ថាជា​ប់​ពន្ធ​នាគា​រ​តា​ម​​​កា​រ​​ចោទ​ប្រ​កាន់មួលបង្កាច់។

តំ​ណា​ង​​ប​ួ​ន​នាក់មកពី​សហគមន៍​បឹង​កក់និង​បុរី​កីឡា​​​ត្រូវ​បា​ន​អនុ​ញ្ញាត​ឲ្យ​ចូ​ល​​ក្រ​សួ​​ង​​​កា​ល​ព​ី​ម្សិល​មិញ​ មួយ​ថ្ងៃ​បន្ទាប់​​ពី​​​ផែ​ន​កា​រ​​ដើ​រ​ក្បួ​ន​មួ​យ​​ទៅ​ទី​នោះ​ត្រូ​វ​បា​ន​​នគ​រ​បា​ល​​ប្រ​ឆាំ​ង​​កុប​កម្ម​រារាំ​ង​ ដែ​ល​នាំ​ឲ្យ​មា​ន​កា​រ​​ប្រ​វាយ​ប្រ​តប់​​គ្នា​​មួយ​ប្រាវ។ មន្ត្រី​ម្នាក់​នៅ​ក្រសួ​ង​យុ​ត្តិ​ធម៌​​​និ​យា​យ​ថា តំ​ណា​​​ង​ទាំ​​​ង​នោះ​ ​​បា​ន​​​ដាក់ពា​​ក្យបណ្តឹ​​ង​ពី​រ ​​​និង​​​ចំណា​យ​ពេល​ពិ​ភា​ក្សា​មួ​យម៉ោងអំ​ពី​​សំណុំរឿងនេះ​ជា​ម​ួ​យ​​បុគ្គលិករដ្ឋបាល។

​លោកសមប្រជា​មា​និតនាយក​​ខុទ្ទកា​​ល័យ​ក្រ​សួ​ង​​​យុត្តិ​ធម៌​ ​មា​ន​​ប្រ​សាសន​​៍​ថា“ ខ្ញុំ​គិត​ថាវា​ជា​​រឿង​បុគ្គលនិ​ង​​​​​​ជា​​​រឿង​របស់តុ​លា​កា​រ​​ផង​ដែរ​ ដូច្នេះ ​ខ្ញុំ​សូម​សំណូមពរឲ្យ​ក្រុ​​ម​អ្ន​ក​តវ៉ា​​​រក្សាការស្ងប់​ស្ងាត់​ ដើម្បី​​ទុ​ក​ពេល​ឲ្យ​តុ​លា​​​​កា​រ​​​រក​យុត្តិ​ធម៌​​ឲ្យ​​ស្ត្រី​​ ដែល​ត្រូ​វ​បា​ន​​ចាប់​ខ្លួន​ពី​រ​​នាក់​នោះ”​។

​ជុំ​វិញ​កា​រ​ប្តឹង​ឧទ្ធ​រណ៍​​​របស​់​ក្រុ​ម​អ្នក​តវ៉ា ​គឺដោយសារកា​រ​​ចា​ប់​ខ្លួន​​ឈ្មោ​ះ​ យ៉ម ​បុ​ប្ផាអា​យុ​​៣១ឆ្នាំ​ រស​់​នៅ​​ក្នុងសហគមន៍បឹង​កក់ និង​ឈ្មោះ​ ទឹមសាក់​មុនីអា​យុ​៦៤ឆ្នាំ​នៅ​​បុ​រី​កី​ឡា​ដែល​ទាំ​​ង​ពី​រនា​ក់​​កំ​ពុង​ត្រូ​វ​ឃុំ​​ខ្លួន​​ជា​បណ្តោះ​អា​សន្ន​​នៅក្នុងពន្ធ​នា​គា​រ​​ព្រៃ​ស។ ​អ្ន​ក​ស្រីយ៉ម ​បុ​ប្ផាត្រូ​វ​បា​ន​​ចាប់​ខ្លួន​​ និង​​ចោទ​ប្រកាន់​​ពី​បទ​​ប​ង្ក​អ​ំ​ពើ​​ហិង្សា​​​​ដោ​យ​ចេត​នា​ បន្ទាប់​ពី​​អ្ន​ក​ភូមិ​បឹង​កក់​ម្នាក់​​ទៀត​​​បា​ន​​ចោទ​អ្ន​ក​ស្រីថា​បា​ន​​​វា​យ​កូន​ប្រ​ុស ​និង​ក្មួ​យ​ប្រ​ុស​របស់​ខ្លួន។អ្នក​ស្រី​ ​សាក់​ មុនី ​ត្រូ​វ​បា​នតុលាការ​​ចោទ​ប្រ​កា​ន់​​​ពី​បទផ្តល់សេចក្តី​ប្រកា​​ស​ភូត​កុ​ហក។

អ្នក​ជិត​​ខាងនិង​បុគ្គ​លិក​សិទ្ធិ​ម​នុស្ស​​ជឿថា​​​សកម្ម​ភា​ព​ប្រឆាំង​​កា​រ​​បណ្តេញ​​ចេញ ​បា​ន​ធ្វើ​ឲ្យ​ពួ​ក​គេ​ក្លាយជា​​មុខ​សញ្ញា​​ត្រូវចាប់​ខ្លួន​។នៅ​​ខាង​ក្រៅ​ក្រ​សួង ក្រុ​ម​អ្ន​ក​តវ៉ា​អំ​ពា​វនា​វ​ឲ្យ​​​មា​នកា​រ​​ដោ​ះ​​លែ​ង​​ស្ត្រី​ទាំ​​ង​នោ​ះ​ដោ​យ​​ហៅ​កា​រ​​ចោទ​ប្រ​កាន់​មកលើពួ​ក​គេ​ថា​ មិ​ន​យុត្តិ​ធម៌​ឡើយ​។

​លួសលី​ហួរជា​កូ​ន​​ប្រ​ុស​អាយុ​​៨ឆ្នាំ​​​របស់​អ្នក​​ស្រីបុប្ផាបា​ន​និ​យាយ​ថា “ ខ្ញុំ​​សូម​អំ​ពា​វ​នា​វ​​​ឲ្យ​មា​ន​កា​រ​​ដោ​ះ​​លែង​ម្តាយ​របស់​​ខ្ញុំ​ ពី​ព្រោះ​គាត់​​មិន​បា​ន​ធ្វើ​អ្វី​​ខុស​ទេ​”។

​​តំ​ណា​ង​អ្នករស់នៅក្នុងសហគមន៍បឹង​កក់​ឈ្មោះហេងមុំ ​ដែ​ល​ត្រូវឃុំខ្លួន​មួយ​ខែ​នៅ​ក្នុង​ពន្ធនាគា​រ​​​កា​ល​ពី​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​ត្រូវបា​ន​​ចាប់​ខ្លួន​​ ក្នុង​​ជ​ម្លោះ​​ដី​ធ្លី​ បា​ន​មា​នប្រ​សាសន​៍​ថាអ្ន​ក​ស្រីមិន​រំ​ពឹង​ថាក្រសួ​ង​​​ជួយនោះ​ទេ​ បើទោះ​ជា​មា​ន​ញត្តិ​ក៏​ដោយ​។

​អ្នក​ស្រី​​​ថ្លែងថា “ ​​ខ្ញុំ​គ្មា​ន​សង្ឃឹម​​ថា ក្រ​សួ​ង​អា​​​ចជួ​យ​រក​យុត្តិធម៌​​ឲ្យ​ពួ​ក​យើង​បា​ន​ទេ​ ពី​ព្រោ​ះ​​មា​ន​គេ​​ប្រាប់​ខ្ញុំ​​ថា នេះ​ជា​​រឿង​របស់តុ​លា​កា​រ​។ ​យើង​​ជឿ​​ថា  កា​រ​​ចាប​់ខ្លួន​អ្ន​ក​ស្រីបុប្ផា គឺ​ពិត​ជា​ទាក់​ទង​នឹង​ជម្លោះ​​ដី​ធ្លី​ក្នុ​ង​តំ​បន់​​បឹង​កក់​ ពី​ព្រោះ​អ្ន​ក​ស្រី​មិន​បានធ្វើ​​ឲ្យ​នរណា​​ម្នាក់រង​​របួ​សឡើយ​”។

​បន្ទាប់​ពី​ទៅ​ដល់​​ក្រសួ​ង​យុត្តិ​ធម៌​ ក្រុមអ្ន​ក​​តវ៉ា​​ពេ​ល​នោ​ះ​​បា​ន​ព្យាយាម​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​​សាលា​​ដំ​បូ​​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ​ដែ​លកា​ល​ពី​ម្សិល​មិញនៅទីនោះមានមនុស្ស​រាប់​រយ​នាក់​​​​បា​នប្រមូល​ផ្តុំ​គ្នា​​ដើម្បីគាំទ្រ​​លោក ម៉មសូ​ណង់ដូម្ចាស់​ស្ថា​នី​យ​វិទ្យុ​សម្បុក​ឃ្មុំ​​ នៅ​ពេលតុលាការលើកយកសំណុំរឿងរបស់លោកមកបើក​សវនាកា​រ​។ ក្រុម​អ្ន​ក​គាំ​ទ្រ​​លោកម៉មសូ​ណង់​​ដូ ​ត្រូវ​បា​ន​នគរបា​ល​ប្រ​ឆាំ​ង​​កុប​កម្ម​ទប់​ស្កាត់​មិន​ឲ្យ​ចូ​ល​​ទៅជិត​តុ​លា​ការឡើយ​៕

​ប្រែ​សម្រួល​​​ដោ​យ ​ចេវប៊ុននី​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស