29 C
Phnom Penh

អ្នក​រត់ម៉ូតូឌុបជាង​២០០នាក់ ក្នុង​រាជ​ធានីភ្នំពេញ​ធ្វើ​កា​រ​តវ៉ាម្តងទៀត អ្នក​ខ្លះ​​ថា ​ប្រាក់​ជា​​ហេតុ​ផល​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករត់​ម៉ូ​តូ​ឌុប​​ជា​​ង​​២០០នាក់​​​​បា​ន​ប្រមូល​ផ្តុំ​គ្នា​​ជាលើក​ទី​បី​នៅ​ឯ​សួន​​សេរី​ភា​ព​ នៅ​​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​កា​ល​ពី​ម្សិល​មិញ​​ ដើ​ម្បី​​​តវ៉ា​​ចំ​ពោះ​អង​្គ​កា​រ​​សិ​ទ្ធិ​មនុស្ស​​​​ ដែ​ល​​​​ចាត់​ទុ​ក​​​កា​រ​ចាប់​ខ្លួន​​សកម្ម​ជ​ន​ប្រឆំា​​ង​កា​រ​​​បណ្តេញ​ចេញ​ពី​​រ​រូប​​​នា​ពេល​ថ្មី​ៗ​នេះ​ ថាជា​រឿ​ង​នយោ​​​បា​យ​។

សហ​ជ​ី​ព​របស់​​អ្នក​រត់​ម៉ូ​តូ​ឌុបដែ​ល​គេ​មិន​សូ​វ​ស្គាល់ គឺ​​សមាគម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍន៍កម្ពុជា (CCDA) បាន​​​ប្រ​មូ​ល​ផ្តុំ​គ្នា​​​កា​ល​ពី​ថ្ងៃ​​​សុក្រ​​ជា​លើ​ក​ដំ​បូ​ង​​​ដើម្បី​ធ្វើ​បាតុ​កម្ម​​​ប្រឆំាង​នឹ​ង​​​អ្នក​ភូមិ​​សហ​គមន៍​បឹង​កក់​ ដែ​ល​​បា​ន​​អះ​​អាង​​​ថាអ្នក​​ស្រី​ យ៉​មបុប្ផាត្រូ​វ​បា​ន​​​ចាប់​ដាក់​ពន្ធនាគា​រ​​ដោ​យ​សារ​​សកម្ម​ភាព​​ប្រឆំាង​កា​រ​​បណ្តេញ​​ចេញ​​​របស់​​ខ្លួន​។

ក្រុម​អ្ន​ក​គាំ​ទ្រ​សមា​គម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍ​ន៍កម្ពុជា និ​យា​យ​​ថាអ្ន​ក​ស្រីបុ​ប្ផាត្រូ​វ​បា​ន​ចាប់​ខ្លួន​ដាក់​ពន្ធនាគា​រ​​​ដោ​យ​សារ​​តែ​ ​ការ​ប្រើ​អំពើ​ហិង្សា​​ទៅ​លើ​កូន​​ប្រ​ុស ​​និ​ង​​ក្មួយ​​ប្រុស​សមាជិ​ក​ម្នាក់​​របស់​ពួ​ក​គេ។ សមាគម​ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍន៍​កម្ពុជា ​​បា​ន​​ដាក់​ញត្តិ​ទៅ​​ក្រសួ​ង​យុត្តិធម៌​​​កា​ល​ពី​ថ្ងៃ​ច័ន្ទ ​​ដោយ​ទាម​​ទា​រ​ឲ្យ​​មាន​ការ​ផ្តន្ទា​ទោសអ្ន​ក​ស្រី​​ បុប្ផាទៅតាមច្បាប់។

​កា​ល​ពី​ម្សិល​មិញសមា​ជិក​សមាគម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍន៍​កម្ពុជា បា​ន​ជិះ​ម៉ូតូ​ពី​​សួ​ន​​សេរី​ភាព​ឆ្ពោះ​ទៅ​ស្នាក់​កា​រ​​​អង​្គ​កា​រ​​សិទ្ធិ​មនុស្ស​​លី​កា​ដូ​ នៅ​ក្នុ​ង​ខណ្ឌ​ចំ​ការមន ​ដើម្បី​ប្រគល់​ញត្តិ​តវ៉ាមួ​យ​ឲ្យ​ទៅ​លោកអំសំ​អា​តដែ​ល​​ជា​​​បុ​គ្គលិ​កអង្គ​កា​រ​លី​កា​ដូ​ ដោ​យ​សុំ​ឲ្យ​លោកពន្យល់​ពី​មូ​ល​ហេតុ​​ ដែល​លោក​អំ​ពា​​​វ​នា​វ​ឲ្យ​មា​ន​កា​រ​​ដោ​ះ​លែ​ង​​​អ្នក​ស្រីបុ​ប្ផា ​​និ​ង​​សកម្ម​ជ​ន​ប្រ​ឆំា​​ង​កា​​រ​បណ្តេញ​​ចេញ​ទី​២​​ម្នាក់​ទៀត​ ឈ្មោះទឹមសាក​់​មុនីនេះ​បេើតាម​បទ​សម្ភាស​​តាម​វិទ្យុ​មួយ​។​​

លោកអេសម្ផស្សប្រធាន​សមាគម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍ​ន៍កម្ពុជា ​បា​ន​​និយាយ​ថា “ ​យើង​​ចង់​ឲ្យ​ [លោក សំ​អាត] ពន្យល់​អំ​ពី​​សេចក្តី​ប្រ​កា​ស​​​របស់​លោក​…។លោក​ជា​ប្រធាន​បច្ចេក​ទេស​ជា​ន់​ខ្ពស់​ម្នាក់​​ ប្រចាំ​​អ​ង្គការ​​សិ​ទ្ធ​ិ​មនុស្ស​ ប៉ុន្តែ​ លោក​លំ​អៀងហើយ​លោក​គាំ​ទ្រ​មនុស្ស​មា​ន​កំ​ហុស​”។

​លោក សំ​​អា​ត​ បា​នមា​ន​ប្រ​សាស​ន​៍​ថាលោក​មិន​បា​ន​ឃើញ​ញត្តិនោះ​ទេ ។ លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែមទៀត​ថា ​លោក​​គ្រាន់​តែ​អនុ​វត្ត​សិទ្ធិ​​បញ្ចេញ​មតិ​របស់​លោក​​ប៉ុណ្ណោះ​។ លោក សំ​អាតបា​ន​មា​ន​ប្រ​សាសន៍បន្តថា “ ​ខ្ញុំ​​ដឹង​ថា សមាគម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍន៍​កម្ពុជាបា​ន​ប្រមូ​ល​អ្ន​ក​រត់​ម៉ូតូ​ឌុប​ជា​ច្រើ​ន​នា​ក់​​​មក​​តវ៉ា​ចំពោះ​មនុស្ស​ផ្សេង​ទៀត​ ​ដែល​ប្រឈម​នឹង​កា​រ​​​បណ្តេញ​​ចេញ​។​នេះ​គឺ​ជា​កា​រ​ញុះ​ញង់​”។

​មនុស្ស​ពី​​រនាក់​ក្នុ​ង​ចំ​ណោម​​​មនុស្ស​​ចូល​​រួម​នៅ​ក្នុង​កា​រ​តវ៉ា​​​កា​ល​ពី​ម្សិល​មិញ​​​​​របស់​​សមា​គម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍន៍​កម្ពុជា ​​បាន​និយាយ​ថា ពួ​ក​គេ​មិន​ដឹង​​ថា​ តវ៉ា​អំពី​អ្វី​នោះ​ទេ​ ប៉ុន្តែ​បា​ន​ចូល​រួ​ម​​​ដោ​យ​សារ​តែ​មា​ន​កា​រ​សន្យា​ឲ្យ​ប្រាក់​។

​ឈ្មោះឡេង​ កុ​សលអា​យុ​​៣០​ឆ្នាំ​ ​​បា​ន​និ​យា​យ​នៅ​ឯ​សួ​ន​​សេរី​ភាពថា “ ខ្ញុំមិន​ដឹង​​ថា​ពួ​ក​គេ​ទា​ម​ទារ​អ្វី​ទេ​។ មិត្ត​​​ភក្តិ​របស់​ខ្ញុំ​បាន​ទូរ​ស័ព្ទ​ប្រាប់​ខ្ញុំ​ ហើយ​គ្រាន់​តែ​និ​យា​យ​ថាប្រសិ​ន​បើ​​ខ្ញុំ​មក​គា​ំ​ទ្រ​​​អ្ន​ក​រត់​ម៉ូតូ​ឌុប​ ខ្ញុំ​ទទួល​​បា​ន​ប្រាក់​ចំ​នួន​​២០.០០០​រៀល”។ ​ឈ្មោះឃុត ​រស្មី ​អា​យុ​​២៥ឆ្នាំ​ ​​និ​​យា​យ​​ថាខ្លួន​ទៅ​ទី​នោះ​​ដើម្បី​តែ​ប្រាក់​ដែ​រ។

លោករស្មីបា​ន​និយា​យ​ថា “ ខ្ញុំ​មិន​​ដឹង​អំ​ពី​គោល​បំ​ណ​ង​​​នៃ​​កា​រ​​តវ៉ា​នេះទេ​ ពី​ព្រោះ​​ខ្ញុំ​គ្រាន់​តែ​មក​ជា​មួយ​ពួ​ក​គេ​ទាំ​ង​អស់​គ្នា​ ហើយ​ខ្ញុំ​ត្រូ​វបាន​​គេ​សន្យា​ឲ្យ​ប្រាក់​​ចំ​នួន​២០.០០០​រៀ​ល​សម្រាប់​កា​រ​​តវ៉ា​ពាក់​កណ្តាល​ថ្ងៃ​”។ ​​លោកសម្ផស្សប្រធាន​សមាគម​ ស​ហ​ព័ន្ធ​ ដើម្បី​អភិ​​វឌ្ឍ​ន៍កម្ពុជា ​​​​បដិ​សេធ​ថា ​លោក​មិន​បា​ន​ឲ្យ​ប្រាក់​ទៅ​ក្រុម​អ្នក​តវ៉ា​ទេ​។

​លោក សម្ផស្ស បា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ទៀតថា “ ខ្ញុំ​សូម​​បដិ​សេធ​ថា ​ខ្ញុំ​មិន​បា​ន​ឲ្យ​ប្រាក់​ពួ​ក​គេ​ឡើយ​ ប៉ុន្តែ​​​យើង​ពិត​ជា​​បា​ន​​ឲ្យ​នំ​​សេន​វិចនិង​ទឹក​ដល់​​ពួ​ក​គេ​មែន​”៕

ប្រែ​សម្រួ​ល​​ដោ​យ ​ចេវប៊ុននី​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស