37 C
Phnom Penh

ការ​បើកសវនា​ការ​​ជំនុំជម្រះលោក​ ម៉ម សូណង់​ដូ ផ្តោតសំខាន់​លើជ​ន​សង្ស័យ​​ដែ​ល​អ​វត្តមា​ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​រ​បើក​សវនា​កា​ររបស់សាលា​ដំ​បូ​ង​រាជធា​នីភ្នំ​ពេញ​ ដើម្បីជំនុំជម្រះ ​​លោក ​ម៉មសូណង់​ដូម្ចាស់​ស្ថានីយ​វិទ្យុ​សម្បុកឃ្មុំបា​ន​ឈានចូ​ល​ថ្ងៃ​ទី​២ហើយ ​​​កា​ល​​ពី​ម្សិល​មិញ​ តែការផ្តល់សក្ខីកម្ម គឺផ្តោតលើជនជាប់​​ចោទ​ឈ្មោះប៊ុនរដ្ឋា​ មេដឹក​នា​ំ​បង្កើតតំបន់អ​ប​គមន៍​ដែ​ល​នៅ​មិន​ទាន់​ចាប់ខ្លួន​​បា​ន​នៅ​ឡើយ។

លោកសូ​ណង់​ដូនិង​លោក​ រដ្ឋារួម​ជា​មួយ​​​មនុស្ស​​ចំ​នួ​ន​ប្រាំ​បី​នាក់​ទៀត​ ត្រូ​វ​បា​ន​​តុលា​ការ​ចោទ​ប្រ​កាន់​ពី​បទ​​ដឹក​នាំ​អ្ន​ក​ភូមិ​នៅ​ក្នុ​ង​ខេត្ត​​ក្រ​ចេះ​ ដើម្បី​​ប​ំ​បែក​ខ្លួន​ពី​កា​រ​គ្រប់​គ្រង​​របស់​រដ្ឋាភិ​បា​ល​ ជា​កា​រ​ចោទ​ប្រ​កាន់​​ ដែ​ល​ពួ​ក​គាត់​បា​ន​​​បដិ​សេធ​។

អង្គ​កា​រ​​សិទ្ធិ​មនុស្ស ​បា​ន​ច្រាន​​ចោ​ល​ចំពោះកា​រ​​ចោទ​ប្រ​កាន់ចំពោះកា​រ​​បង្កើត​អ​ប​គមន៍​ថា​គ្រាន់​តែ​ជា​លេសរបស់​​រដ្ឋា​ភិ​បា​ល ​​ដើម្បី​បណ្តេញ​ប្រជា​ពល​រដ្ឋ​ចំ​នួ​ន​​៦០០គ្រួ​សារ​ ​ចេញ​ពី​ភូមិ​ប្រម៉ា ហើយ​បា​ន​ហៅ​កា​រចោទប្រកាន់មកលើលោក ម៉មសូ​ណង់​ដូថា​ជា​គម្រោង​ការណ៍​មួ​យ​ ដើម្បី​បំ​ភិត​បំ​ភ័យ​អ្ន​ក​រិះ​គន់​រដ្ឋាភិ​បា​ល​ផ្សេង​ទៀត​។

សាក្សី​ចំ​នួ​ន​​ប្រាំ​បី​​នាក់​ទៀត ​ដែ​ល​លោកសុ​កសំ​អឿន​ មេធា​វី​​​របស​់​លោក ម៉មសូ​ណង់​ដូបា​ន​ហៅ​មកនោះ​ បា​ន​បដិ​សេធ​នៅក្នុង​សវនា​ការ​​​កា​ល​ពី​ម្សិល​មិញ​ថា លោក​មិ​ន​មាន​ជាប់​ពាក់​ព័ន្ធ​ទេ។

​លោក​ វិចគឹម​ឆនរស់នៅក្នុងភូមិ​ប្រម៉ា​ ​និង​ជា​សមាជិក​​​របស់​អង​្គ​កា​រ​​ក្រៅ​រដ្ឋា​ភិ​បា​ល​​​រ​បស់​លោក​​ សូណង់ដូគឺសមា​គមអ្ន​ក​ប្រជា​ធិប​តេយ្យ​ ​​​លើក​ឡើ​ង​​ថា “ លោកសូណង់​ដូមិន​មានជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿ​ង​ក្តី​នេះ​​ទេ​ពី​ព្រោះ​​លោក​មិន​ដែ​ល​​ចុះ​ទៅ​​ខេត្ត​ក្រចេះ​ទេ​ ហើយ​លោកក៏​មិន​មានជាប់​ពាក់​ព័ន្ធ​នឹង​​សកម្មភា​ព​​​របស់​លោកប៊ុនរដ្ឋាដែរ​។លោក​មិន​ដែ​ល​លើក​ទឹក​ចិត្ត​ប្រជា​ពល​​រដ្ឋ​ឲ្យ​ធ្វើ​​អ្វី​​​មិន​ល្អ​នោ​ះ​ទេ​”។

ប៉ុន្តែ​​យោង​តា​មកា​រ​រៀប​រាប់​​​​របស់​ព្រះ​រាជអាជ្ញាសក្ខីកម្ម​ភា​គ​ច្រើ​ន​បំ​ផុ​ត​នៅ​ថ្ងៃ​នេះបានផ្តោតសំខាន់​លើ​លោករដ្ឋា ​ដែ​ល​​បានអ​វត្ត​មា​នក្នុងសវនាការ​ថា ជាមេខ្លោងក្នុង​គម្រោ​ង​កា​រណ៍​​បង្កើត​តំបន់អប​គមន៍​។​លោកផនពន្លឺមន្ត្រី​នគរបាល​ស្រុក​ឆ្លូ​ង ​​បា​ន​រៀប​រាប់​​​អ​ំ​ពីកា​រ​ធ្វើ​​ដំ​ណើរ​របស់លោក​ចូលក្នុង​ភូមិ​ប្រមា៉​ មុ​ន​ពេលមានកា​រ​​​បណ្តេញ​​​ចេញ​ ដើម្បី​​ស៊ើប​អង្កេត​​ ​​ចំ​ពោ​ះ​​កា​រតវ៉ា​របស់​​អ្នក​ភូមិ​ថា​ រដ្ឋាភិបាលបា​ន​ប្រគល់ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុ​ន​​ចម្ការ​កៅ​ស៊ូ​ឯក​ជ​ន​មួ​យ​។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ពេល​​ខ្ញុំ​កំ​ពុ​ង​​ប្រមូល​​ព័ត៌​មា​ន​ពី​ប្រជា​ពល​រដ្ឋ​ពី​រគ្រួ​សារនៅ​ក្នុ​ង​ភូមិ​ប្រមា៉ស្រាប់តែប៊ុនរដ្ឋា​ បា​ន​​ដឹក​នាំ​អ្នក​ភូមិ​ប្រហែ​ល​​១០០នាក់​ មាន​កា​ន់​ពូ​ថៅនិង​កាំ​បិត​ផ្គាក់​ មក​ព័ទ្ធ​​ជុំ​វិញ​ខ្ញុំ​ ហើយ​ហែ​ក​ឯក​សារ​​របស់​ខ្ញុំចោល។

ប៊ុនរដ្ឋា​ បា​ន​និ​យា​យ​​ថា មុន​ពេល​អ្នក​ឯ​ង​មក​ជួ​ប​អ្នក​ភូមិ​ សូម​និយាយ​ជាមួយ​ខ្ញុំ​មុនសិន​”។ លោកគង់វណ្ណៈអ្ន​ក​ភូមិ​ប្រម៉ា​ម្នាក់​ទៀត​​ ដែ​ល​ត្រូ​វ​បា​ន​​តុលាការចោទ​ប្រកាន់​ក្នុងករណី​នេះ​​​ដែរ​ និ​យា​យ​ថាលោក ​រដ្ឋា​បា​ន​​ជ្រើ​ស​រើ​ស​គាត់ឲ្យ​ជួ​យ​ដាក់​​របាំ​ង​ផ្លូ​វ​​នៅ​​ជុំ​វិញ​សហ​គមន៍​នៅចំថ្ងៃ​មា​ន​កា​រ​​​​បណ្តេញ​​ចេញ​ ។ ​លោក​មា​ន​ប្រ​សាសន​៍​ថា “ ខ្ញុំ​កា​ន់​កាំ​បិត​ផ្គាក់​មួយ​​ ដើម្បី​យាម​កា​រ​​ពា​រ​​របាំ​ង​ ហើយ​អ្ន​ក​ឯ​ទៀត​កា​ន់​ស្នា​។ប៊ុន​ រដ្ឋា​ បា​ន​ប្រាប់​​អ្ន​ក​ភូមិ​ថានៅ​ពេល​​យើ​ង​ឃើញ​ទាហា​ន​មកដល់ សូម​​រាយ​កា​រ​ណ៍​ប្រាប់​គាត់ ដើម្បី​ឲ្យយើង​អា​ច​ទប់​​ទ​ល់​ជាមួ​យ​ទាហា​ន​ទាំ​ង​នោះ​”។

​ប៉ុន្តែ​លោកវណ្ណៈ ​បា​ន​​បដិ​សេធ​ចំពោះ​គំ​និត​​បំ​បែ​ក​ខ្លួន​ពី​រដ្ឋា​​ភិ​បា​ល​។ ​លោក​បា​ន​និ​យា​យ​ថា​ “ ​ខ្ញុំ​គ្មាន​បំ​ណង​ធ្វើ​​សកម្មភាព​​ប្រឆំាង​រដ្ឋា​ភិ​បា​ល​​ ឬបង្កើត​តំបន់​អប​គមន៍​ទេ​។ គោល​បំ​ណង​​របស់​ខ្ញុំ​ គឺ​​ចង់​បា​ន​​ដី​តែប៉ុណ្ណោះ​”។

នៅចំកណ្តាលបន្ទប់ក្នុងចន្លោះ ​រវាង​ភាគី​ចុងចោទ​ និង​ចៅ​ក្រមមា​ន​​ថង់​ចំ​នួ​នបួ​ន​ ​​ពេញ​​ដោយ “ អា​​វុធ” ដែល​ក្រុម​អ្នក​ភូមិ​​​បា​ន​ប្រើ​ប្រាស់សម្រាប់ធ្វើ​ស្រែ​​ចម្ការ​ ដូចជា​ប៉ែលនិង​ចបរួម​ជាមួ​យ​ស្នា ​និង​កាំ​ភ្លើង​ខ្យល់ផងដែរ។

​យោ​ង​តា​ម​លោក សំ​អឿន និ​​ង​លោក​សំ​អាត ជា​បុគ្គលិក​សិទ្ធិមនុស្ស​ ដែល​បាន​ចូល​រួមតា​ម​​ដា​នដំណើរ​​កា​រ​បើ​​ក​សវនា​​កា​រ​នេះ ​ បា​ន​ឲ្យ​​ដឹង​ថាសាក្សី​កា​ល​ពី​ថ្ងៃ​​​អ​ង្គារ​ បា​ន​លើក​​ឡើ​ង​ថា ឧប​ករណ៍​ទាំ​ង​នេះ​ គេ​​បា​ន​ប្រើ​តែ​ធ្វើ​​​ស្រែ​​ចម្ការ​ និ​ង​បាញ់សត្វទេ​ ​តែបន្ទាប់​ពី​កា​រ​​បណ្តេញ​ចេញ នគរ​បា​ល​​បា​ន​​បង្ខំ​ឲ្យ​អ្ន​ក​ខ្លះ​​ឈរកា​ន់​ស្នា​ ដើម្បីថតរូប​។

​លោក​ សូ​ណង់​ដូ មើលទៅមាន​​ស្មា​រតី​រឹង​មាំ និងមាន​ទឹក​មុ​ខ​ញញឹម​ និង​គ្រវី​​ដៃ​ដាក់​ក្រុម​អ្នក​យកព័ត៌​មា​ន​ ពេល​ចេញ​ពីតុ​លា​កា​រ​​។ នៅ​ក្នុងសវនាការ​ បុ​រសវ័យ​​៧១ឆ្នាំ​ ​ពា​ក់​​អា​វ​ដៃ​ខ្លី​ និង​ពាក់ក្រវ៉ា​ត់​ក​ យ៉ាងស្អាតសម​រម្យ​ ​អង្គុយ​យ៉ា​ង​ស្ងាត់​ស្ងៀម​ មិន​មាត់​កអ្វីទេ ក្នុង​ពេល​ផ្តល់សក្ខី​កម្មអស់រយៈពេលប្រាំ​បីម៉ោង។

កាលពី​ថ្ងៃ​អង្គារ​ ព្រះរាជអាជ្ញា សន្និដ្ឋាន​ភ្ជាប់​លោកសូ​ណង់​ដូទៅនឹង​កា​រ​បង្កើត​តំបន់​អប​គមន៍​នៅ​ក្នុង​​ខេត្ត​ក្រចេះ​ ​ដែ​ល​ពេល​នោះ​​​សាក្សី​ម្នាក់​​​បា​ន​អះ​អាង​ថា ​លោករដ្ឋា ​​បាន​​កោះ​ប្រ​ជុំ​ ​ដោ​យ​មា​នកា​ន់​រូ​ប​ថតលោក ម៉មសូ​ណង់​ដូមួយ​សន្លឹកហើយ​​និ​យាយ​ថា“ នេះ​ជា​រូ​​ប​ថត​មេដឹក​នាំ​របស់​យើង​”។

ពួ​ក​គេ​ក៏​បា​ន​អះ​អា​​ង​ថាលោករដ្ឋាបា​ន​សម្លុត​អ្នក​ភូមិ​​ឲ្យ​ចូ​ល​​រួ​ម​ជាមួ​យ​​អ​ង្គការ​​ក្រៅ​​រដ្ឋា​ភិ​បា​ល​​របស់​លោកម៉មសូណង់​ដូ​។

លោកជាបំ​រុង​ នាយក​រង​​អ​ង្គការ​​ក្រៅ​​រដ្ឋា​ភិ​បា​ល​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​​ថា លោក ​​រដ្ឋា​ គឺ​ជា​អ្ន​ក​ស្ម័គ្រ​​ចិត្ត​របស់សមាគមនេះ​ ប៉ុន្តែ​ គាត់​ឈប់​ធ្វើ​ការ​​ដោ​យ​សារតែ​​ហេត​ុ​ផល​ផ្ទាល់​ខ្លួន​កាល​ពី​ក្នុ​ង​ខែ​​ធ្នូ​ ប៉ុន្មាន​ខែ​បន្ទាប់​ពី​​មានការ​ចោទ​ប្រកាន់​ពីសកម្ម​ភា​ព​បង្កើតតំបន់អ​ប​គមន៍​​​។

​នៅ​​ពេល​​ចាក​​ចេញ​ពី​បន្ទប់សវនាការ​ ​លោកសំ​អឿន បាន​ថ្លែង​​ថា ​សំ​ណុំ​រឿង​ចោទ​ប្រកាន់​កូ​ន​ក្តី​របស់លោក មិន​មាន​ឯក​សារគ្រប់​គ្រាន់ទេ “ ដោយគ្រាន់តែ​ផ្អែក​ភាគទៅ​លើ​អ្វី​​ ដែល​ពួ​ក​គេ​ [ សាក​្សី ] បា​ន​ឮ​ហើយ​ព្រះរាជអាជ្ញាភាគ​ច្រើ​ន​ សួរ​សំណួរ​ដឹក​មុខ”។

​ទោះ​ជា​យ៉ា​ង​ណាលោក​ សំអឿនបា​ន​មា​ន​​ប្រ​សាសន​៍​ថា លោកបា​រម្ភ​អំ​ពី​​លទ្ធ​ផល​នៃ​កា​រ​កាត់​ក្តី​។ លោក​ សំ​អឿន​ បា​ន​មាន​​ប្រ​សាសន៍​ថា “ នៅ​ក្នុ​ង​ប្រទេស​កម្ពុជា នៅ​តែ​គ្មា​​ន​គំ​និត​ចេះសង្ស័យ​ឲ្យ​ចំពោះ​ហេតុ​ផល​” ​ដែល​អយ្យកា​រ​អាចបន្ថូរបន្ថយចំពោះ​កា​រ​​សង្ស័យ នៅក្នុងបទចោទ​ប្រ​កាន់ ​ដើម្បី​ឲ្យរួចផុតពីការផ្តន្ទាទោស។

​លោក យ៉េង វី​​រៈ នាយក​ប្រតិ​បត្តិ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​​ដែ​ល​បា​ន​ចូ​ល​រួ​ម​ស្តាប់​សវ​នា​​កា​រ​នេះ​ដែរ ​បា​ន​ហៅ​​​ភស្តុតាងចោទប្រកាន់ថា“​មិនរឹង​មាំ​ឡើយ​​”។ ​លោក​បា​ន​បន្ថែម​ថា “ សក្ខី​កម្ម​ គឺ​ផ្អែ​ក​លើ​អ្វី​ ជាពាក្យថា​ខ្ញុំគ្រាន់តែ​បា​ន​ឮ​​ប៉ុណ្ណោះ​”។សវ​នា​ការ​បន្ត​នៅ​ព្រឹក​នេះ​ទៀត៕

ប្រែ​សម្រួ​ល​​​ដោ​យ ​ចេវប៊ុននី​​​​​​

​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស