34 C
Phnom Penh

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្ថិតក្នុង​ចំណោម​មន្ត្រី​មួយ​ចំនួន​ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ​តំណែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីក្រសួងមហាផ្ទៃ​ ​លើកឡើង​កាល​ពីម្សិល​មិញ​ថា​​ ស្នង​ការនគរបាល​​រាជ​ធានី​ភ្នំពេញ​ នឹង​ត្រូវផ្លាស់​ប្តូរតំណែង​​ នៅក្នុងការ​ដោះដូរមន្ត្រីនគរបាល​​ជាន់ខ្ពស់​ និងបុគ្គលិក​របស់ក្រសួង​មហា​ផ្ទៃឡើងវិញ​​ តាមរយៈ​ការ​ដាក់ឲ្យ​ចូល​និវត្ត​។​​​

លោកគៀតច័ន្ទថារិទ្ធអ្នកនាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​លើក​ឡើង​ថាលោកឧត្តមសេនីយ៍ត្រី​​ ទូចណារុ៉ថស្នងការ​នគរ​បាល​រាជធានី​សព្វថ្ងៃ​ នឹងត្រូវទទួល​តំណែង​​ថ្មី​ជា​ប្រធាន​នាយក​ដ្ឋាន​​អង្គរក្សរបស់​ក្រសួង​មហាផ្ទៃ​។

លោកច័ន្ធ​ថារិទ្ធបាន​មាន​ប្រសាសន៍ថាលោកទូចណារុ៉ថដែល​កាន់​តំណែង​របស់​ខ្លួន​អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​មក​ហើយ​នោះនឹង​ទៅ​ជំនួស​តំណែង​លោក​ឧត្ដម​សេនីយ៍​ទោ​ជិនសារឿនប្រធាន​នាយក​ដ្ឋាន​អង្គរក្ស​ ហើយ​​តំណែង​របស់​លោក​នឹង​ត្រូវ​ជំនួស​ដោយ​ឧត្ដម​​សេនីយ៍ឯក​ ជុនសុវណ្ណដែល​សព្វ​ថ្ងៃ​ជា​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​។

លោកវរសេនីយ៍ទោជួនណារិននាយការិ​យាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​នឹងឡើង​ជំនួសតំណែង​​លោក​ឧត្ដម​សេនីយ៍​ត្រី ប៉ុល ​ភិធេយ្យ សព្វ​ថ្ងៃ​ជា​​ស្នង​ការ​រង​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​នឹង​ត្រូវ​ដំឡើង​តំណែង​​ទៅ​ជា​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់ក្រសួង​មហាផ្ទៃ​។

លោក​ ច័ន្ទ​ថារិទ្ធ​ ថ្លែង​ថា “ ​ក្រសួង​មហា​ផ្ទៃ​មាន​គម្រោង​ដក​មន្ត្រី​មួយ​ចំនួន​ ប៉ុន្ដែ ខ្ញុំ​មិន​អាច​ផ្ដល់​អត្ថាធិប្បាយ​បន្ថែម​បាន​ទេពីព្រោះ​នេះ​ជា​តួនាទី​របស់​ថ្នាក់​លើ។ យើង​នឹង​ឃើញ​​នៅ​ក្នុង​ព្រឹត្តិការណ៍​ដក​តំណែង​ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ក្នុង​ពេល​ឆាប់​ៗនេះ”។

លោក​ សូផនអនុរដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​តំណែង​ឡើង​វិញ​ គឺ​ធ្វើ​ឡើង​តាម​ទម្លាប់។ លោកសូផនបាន​មានប្រសាសន៍ថា “ ខ្ញុំ​គិត​ថា ការ​ដក​តំណែង​មន្ត្រី​រដ្ឋា​ភិបាល​មួយ​ចំនួន​ គឺ​ជា​បញ្ហា​ធម្មតា​ ​ពី​ព្រោះ​មន្ត្រី​ខ្លះ​ត្រូវ​ចូល​និវត្ត​។​ហេតុ​ដូច្នេះ​ហើយ ​រដ្ឋា​ភិបាល​ចាំ​បាច់​​ត្រូវ​តែ​តែង​តាំង​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀតដើម្បី​ជំនួស​តំណែង​មន្ត្រី​ចូល​និវត្ត​​ន៍​”។

លោក​ សូផនបាន​បន្ដ​ថាការ​រៀប​ចំ​ឡើង​វិញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ ដើម្បី​ទប់ស្កាត់​​អ្នក ​ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង​កុំ​ឲ្យ​នាំ​គ្នា​​តវ៉ា មុន​ពេល​ពួក​គេ​ត្រូវ​បាន​ដក​តំណែង​។

លោកភិធេយ្យ ​ថ្លែង​ថាលោក​បាន​ដឹង​អំពី​ការ​ដំឡើង​តំណែង​របស់​លោក​។លោក​បន្ដ​ថា “ ខ្ញុំ​គិត​ថា ការ​ផ្លាស់​ប្ដូរ​តំណែង​មន្ដ្រី​រដ្ឋា​ភិបាល​ គឺ​ជា​បញ្ហា​ធម្មតា​។យើង​ត្រូវ​តែ​គោរព​និង​ធ្វើ​តាម​ការ​សម្រេច​របស់​ថ្នាក់​លើ​”។

ថ្វី​បើ​មាន​ការ​ទទូច​ថាទង្វើ​នេះ​ គឺ​ជា​ទង្វើ​តាម​ទម្លាប់ធម្មតា​ក្តី តែ​ការ​ដក​តំណែង​របស់​លោកទូចណារុ៉ថស្នង​ការ​នគរបាល​រាជធានី​ ដោយឲ្យឡើងទៅ​កាន់​ដំណែង​ជា​ប្រធាន​នាយក​ដ្ឋាន​​អង្គរក្ស​ គឺ​ដោយ​សារ​តែ​មាន​ការ​រិះ​គន់​ចំពោះបទ​ល្មើស​កើន​ឡើង​នៅក្នុង​រាជ​ធានី​ភ្នំពេញ។

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ទំនង​ជា​មិន​សប្បាយចិត្ត​ចំពោះ​តួលេខ​បទ​ល្មើស​កើន​ឡើង ដែល​​បានប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា ស្ថិតិនៅ​តាម​បណ្តា​ខណ្ឌ​​ពាក់​ព័ន្ធ​អំពើ​ប្លន់​​ និង​​​អំពើ​ហិង្សា ដូច្នេះការដោះដូរ គឺដើម្បី​មន្ត្រី​មូល​ដ្ឋាន​ខិត​ខំក្នុង​ការ​រក្សា​សុវត្ថិភាព​ និង​សន្ដិសុខ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស