28 C
Phnom Penh

លោក​ស្នង​កា​រ​​នគរ​បា​លខេត្តព្រះវិហារបាញ់ជាច្រើនគ្រាប់នៅ​ក្នុង​សណ្ឋាគារ​ ព្រោះតែ​ខឹងមេឃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រីនគរបាល និងមន្ត្រីតុលាការនិ​យាយ​ថា ​ស្នង​ការ​​នគរ​បា​ល​​ខេត្ត​ព្រះ​វិ​ហា​រ​ ត្រូ​វ​បា​ន​​​ដោ​ះ​លែ​ង​ភ្លាមៗ​​ កា​​ល​​ពី​ព្រឹក​ម្សិល​មិញ​ បន្ទាប់​​ពី​នគរ​បា​ល​​​​ក្រុ​ង​​សៀម​រាប​​បា​ន​​ចាប់​ខ្លួន​​គាត់​​​តែ​ប៉ុ​ន្មា​ន​ម៉ោ​ង​​ ដោ​យ​សារគាត់​ទាញ​កាំ​ភ្លើ​ង​ខ្លី​បាញ់​នៅ​ខាង​ក្នុង​សណ្ឋា​គា​រ​មួ​យ​​ក្នុង​​ក្រុ​ង​សៀម​រាប។

លោកសោតណោឌីស្នង​កា​​រ​នគរបា​ល​​ខេត្ត​សៀម​រាប ​​​​មានប្រសាសន៍ថា ​នៅវេលា​រំ​​លង អធ្រាត្រយប់ថ្ងៃអាទិត្យ លោកម៉ៅពៅនៅពេលស្រ​វឹង​ជោក​ ​បា​ន​ដក​កាំភ្លើងខ្លីបាញ់​​​ចំ​នួ​ន​ពី​បួន​គ្រាប់​ទៅ​ប្រាំ​មួ​យ​គ្រាប់​នៅ​​ខាង​ក្នុង​សណ្ឋា​គា​រ​ម៉ែនបូរា៉ន់ ​ក្រុ​ង​​សៀ​ម​រាប។ ​លោក​ ណោឌី ​ថ្លែ​ង​ថា “ ​គាត់​​បា​ន​បាញ់​ឡើង​លើ​ ពី​ព្រោះ​​គាត់​ខឹង​មេឃ”។

លោកទី​​ សុ​វិន​ថាល់ ព្រះ​​រាជ​អា​ជ្ញា​​​អ​ម​​​សាលា​​ដំ​បូ​ង​​ខេត្ត​សៀម​រាប ​​​មា​ន​​ប្រ​សាស​ន៍​ថា“ លោក ម៉ៅ ពៅ ​ផឹក​​ច្រើ​ន​ណាស់​ ហើយ​​ស្រវឹ​ង​​ជោក​ គាត់​បាត់​ម្ចាស់​ការនិង​ឈ្លោះ​ប្រ​កែ​ក​ជាម​ួ​យ​ដៃគូ​របស់​គាត់​ ដែ​ល​ជានគរ​បា​ល​​មកពី​ក្រសួ​ង​ម​ហា​​ផ្ទៃ​”។

លោក ​សុ​វិន​ថាល់បា​ន​មា​នប្រ​សាស​ន៍​ថា ​​កា​រ​បាញ់​នេះ​​បា​ន​ធ្វើ​​ឲ្យ​​ខូ​​ច​​ខាត​​ពិ​ដាន ​និង​ទ្វារ​មួយ​​នៅ​ក្នុង​សណ្ឋា​គា​រ​។ ​​លោក​​បន្ថែ​ម​ថា ​ម្ចាស់​សណ្ឋាគា​រ​មិ​ន​ចង់​ប្តឹង​ចំពោះ​កា​រ​​ខូ​ច​ខាត​នេះទេ​។

​លោកសុ​​វិន​ថាល់ ​​បា​ន​​បន្ថែម​ថាលោក​បាន​​ដោ​ះ​លែ​ង​​លោកម៉ៅពៅ ​ពី​ម​ន្ទីរ​ឃុំ​ឃាំ​ង​​​​កា​ល​​ពី​ព្រឹក​ម្សិល​មិញ​។ លោក​​​បា​ន​​​មា​ន​​ប្រ​សាស​ន៍​ថា “ ​​ខ្ញុំ​​បា​ន​​ដោ​ះ​លែ​ង​​គាត់​ តែក្នុ​ង​​​ករណី​​រដ្ឋ​ប្ប​វេណី​ប៉ុណ្ណោះប៉ុន្តែ​ គាត់​នឹ​ង​ត្រូ​វ​​ទទួល​ទោស​​ពីបទ​​បាញ់​បោះ​​សេរី និង​ខុស​​ច្បាប់​។លោក​ ម៉ៅពៅអាចប្រឈម​នឹង​​កា​រ​ដាក់​ទោ​ស​បែប​​រដ្ឋ​បា​ល​របស់​​នគរ​បា​ល​ ហើយ​គាត់​អា​ចជាប់​ពន្ធនាគា​រ”។

លោក ​រ័ត្នសុ​ភា ​ប្រធា​ន​​មន្ទីរ​​ព័ត៌​មា​ន​​ខេត្ត​​ព្រះ​​វិ​ហា​រ​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​លោក​គ្រាន់​តែ​ឮ​ថា ​លោក​ស្នង​ការ​​ត្រូ​វ​បា​ន​​ចាប់​ខ្លួន​ម​ួ​យ​​រយៈ​ខ្លី​។ លោក​បា​ន​​បន្ថែម​​​ថាលោកម៉ៅពៅ​បា​ន​លុបចោល​កា​​រ​ប្រ​ជុំ​​ជាមួ​យ​មន្ត្រី​​ខេត្ត​ ដែ​ល​​គ្រោ​ង​នឹ​ង​ធ្វើ​ឡើ​ង​​កា​ល​ពី​ម្សិល​មិញ​ ​ដោ​យ​សារ​តែ​​កា​រ​​ចាប់​ខ្លួន​គាត់។

​លោកម៉ៅពៅដែល​ជា​​ស្ន​ង​កា​រ​នគរ​បា​ល​​ជា​យូ​រមក​ហើយ ត្រូ​វ​បា​ន​​គេ​គិត​​ថា​មា​ន​​ខ្ន​ង​​ក្រាស់​។លោកម៉ៅ ​ចាន់​តារាត្រូ​វ​ជា​​បង​ប្រុស​​របស់​គាត់ គឺ​ជា​​ឧត្តម​​សេនីយ៍​ឯកនគរបាល​ក្រសួ​ង​មហា​​ផ្ទៃ។

កា​រ​បាញ់​នេះ​ គឺ​​ជា​​ហេតុ​កា​រណ៍​​ចុ​ង​ក្រោ​យបំ​ផុត​​មួ​យបន្ទាប់​ពី​មានកា​រ​​បាញ់​បោ​ះ​​ពី​សំណាក់​មន្ត្រី​រ​ដ្ឋា​ភិ​បា​ល​​ដ៏​មា​ន​​អំ​ណា​​ច​នៅ​​​កម្ពុជា​។

​កា​ល​ពី​ខែ​ម​ុន ​បុរស​ម្នាក់​​ដែ​ល​បើក​បរ​​រថយន្ត​​ប្រណីត​ម​ួ​យ​គ្រឿង​ បា​ន​បាញ់​​ប្រ​ហា​រ​ដោយសារ​​ជម្លោះ​​ចរាចរណ៍បន្តិចបន្តួច​។នគរបា​ល​បា​ន​​បដិ​សេធ​​មិន​ប្រាប់​ឈ្មោះ​​បុ​រស​រូ​ប​នោះ​ឡើយ​ ហើយ​​បុរស​នោះ​មិន​ត្រូ​វ​បា​ន​​ចាប់​ខ្លួ​ន​ទេ។

នៅក្នុង​ខែ​មុន​​នោះដែរ អភិ​បា​ល​​រង​ខេត្ត​​តា​​កែ​វ ​​បា​ន​បាញ់នៅ​ក្នុ​ង​​​ហា​ង​​ខារា៉​អូ​ខេមួ​យ​កន្លែ​ង​នៅក្នុងខេត្ត ដោយបង្ក​ឲ្យ​ម្ចាស់​​ហា​ង​​រងរបួស។​ លោកមិនត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់់់ទេ។

ថ្លែងក្នុងសុន្ទរកថាកាលពីថ្ងៃទី២០ខែ​កញ្ញា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាន​ព្រមានចំពោះការបាញ់បោះ ដោយ​ខុស​ច្បាប់​ជា​​ពិ​សេស​នៅ​​តា​ម​ទី​កន្លែង​មួយចំនួន​ ដូ​ច​ជា​នៅក្នុងភោជ​នី​យ​ដ្ឋាន​ ​ដែ​ល​អាចបង្កផល​​​ប៉ះ​​ពាល់ជា​អ​វិជ្ជមា​ន​​ដល់​ក្តី​​សង្ឃឹម​​​របស់​ប្រទេស​កម្ពុជា ក្នុងការខិតខំធ្វើឲ្យ​ប្រទេស​​ក្លាយ​ជា​គោ​​ល​ដៅ​ទេស​​ចរណ៍​​ដ៏​សំ​ខាន់​មួ​យ​។

លោកណោឌី ​​បា​ន​​​​មា​ន​ប្រ​សាសន​​៍​ថានៅ​​ពេល​លោកម៉ៅពៅបាញ់នោះគ្មាន​​​ភ្ញៀវ​ទេ​ស​​ចរ​បរទេ​សណា​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នោះ​ទេ​។

​លោក​​​លើកឡើងថា “ សណ្ឋាគា​រ​នោះមា​ន​តែ​ភ្ញៀ​វ​​ខ្មែរ​ គ្មា​ន​​ជ​ន​បរទេស​ស្នាក់​នៅ​​ឡើយ​។ ដូច្នេះ កា​ល​ពី​យប់​មិញ គ្មាន​ការ​​ចលា​​ចល​​ទេ​ ពី​ព្រោះ​ភ្ញៀវទេស​ចរ​បរទេ​ស​​សម្រា​ក​នៅ​ទី​កន្លែង​​ផ្សេង​ពីទីនោះ​”៕

ប្រែ​សម្រួ​ល​ដោ​យ ​ចេវប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស