35 C
Phnom Penh

អ្នកភូមិ​ត្រូ​វបា​ន​ប្រាប់​​ថា កា​រ​បណ្តេញ​​ចេញ​ជា​ការ​ចាំ​បាច់​សម្រា​ប់​​សន្តិ​សុ​ខ​​រ​បស់​លោក អូបាម៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ពល​រដ្ឋ​​ជា​​ង​​១៨០​គ្រួ​សា​រ​​ដែ​ល​​រស់​នៅ​​ជិត​​អា​កា​ស​​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញត្រូ​វ​បា​ន​​ប្រាប់​កា​ល​​ពី​ម្សិល​មិញ​​ថា ពួ​ក​គេ​ត្រូ​វ​​តែ​​ចាក​ចេញ​ពី​លំ​នៅ​ដ្ឋាន​​របស់​ខ្លួន ​ដើម្បី​​​រក្សា​​​សន្តិ​​សុ​ខ​​​សុ​វត្ថិ​ភាព​​របស់​លោក​ប្រធា​នាធិ​​បតី​អា​មេរិកបារ៉ា​ក់អូ​បា​ម៉ា (Barack Obama) ​ដែល​​គ្រោង​​មក​​ធ្វើ​​ទស្សនកិច្ច​​នៅ​​ខែវិច្ឆិកា​។

ឈ្មោះ ច្រាយ និន អា​យុ​​៣៤ឆ្នាំ​ ជា​តំ​ណា​​ង​​ឲ្យ​ប្រជា​ពល​រដ្ឋ​​ចំ​នួ​ន​​១៨២គ្រួ​សារ ​ដែលកំ​ពុង​​ប្រឈម​នឹង​កា​រ​បណ្តេញ​​ចេញ​ពី​ភូមិ​​ថ្មគោល​ ក្នុង​​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធិ៍​​សែ​ន​​ជ័យ បា​ន​​និយា​យ​​ថា “ យើង​​បា​ន​ទទួល​ដំណឹង​ថា សាលារា​ជ​ធានី​មា​ន​​ផែន​កា​រ​​ពង្រី​ក​អា​កាស​យាន​ដ្ឋាន​ ដើម្បី​​ផ្តល់​សុ​វត្ថិភាព​​សម្រាប់​លោកអូបាម៉ា​”។

​អ្នក​ស្រីច្រាយនិនរួ​ម​ជាមួ​យ​នឹង​អ្នក​ភូមិ​​២០​នាក់​ទៀតបា​ន​​ដាក់​​ពាក្យ​បណ្តឹង​​កាល​ពី​ម្សិល​មិញទៅ​សាលា​រាជ​ធា​នី​ភ្នំ​ពេញ​ ដើម្បី​ទាម​​ទារ​​សំ​ណង​ ពី​ព្រោះ​​ពួ​កគេ​អះអា​ងថាពួ​កគេ​កាន់​កាប់​​ដី​​នេះ​ដោយ​ស្រប​​ច្បាប់​។ នៅ​ពេល​​ទទួល​​ពាក្យ​បណ្តឹង​របស់​អ្នក​ភូមិ​ទាំង​នេះ មន្ត្រី​សាលា​រាជ​ធា​នី​​​បា​ន​លើកឡើ​ង​ថា ​កា​រ​​បណ្តេញ​ចេញ​នេះ មិន​អា​​ច​ពន្យា​រ​ពេល​បា​ន​ទេ ពី​ព្រោះចាំ​បាច់​ត្រូ​វ​​សា្ថាប​នា​ផ្លូ​វ​សន្តិ​សុខមួយ​ត្រឹម​​ខែ​​វិ​​ច្ឆិកា​​សម្រាប់​​​លោក​ប្រធា​នាធិ​ប​តី​ អូ​បាម៉ា​។

​លោកវ៉ា​ សា​រ៉ាងចៅ​ស​ង្កាត់រង​ ចោម​​ចៅ​​​​​បញ្ជាក់​ថា ​កា​រ​បណ្តេញ​​ចេញ​​នេះ គឺ​សម្រាប់គោល​បំ​​ណង​សន្តិ​សុខមុន​កិច្ច​​ប្រជុំ​កំ​ពូលអា​ស៊ាន​​លើក​ទី​​២១​ ពី​ថ្ងៃ​ទី​១៨ ​ខែ​​វិច្ឆិកាដល់​ថ្ងៃ​ទី​​២០​ ខែ​វិច្ឆិកា​ នៅ​ក្នុ​ង​រាជ​​ធានី​ភ្នំ​ពេញ។

​លោក សារ៉ាង បា​ន​មា​ន​ប្រ​សាស​ន៍​ថា  “ អាជ្ញា​ធរ​​សង្កាត់​និង​ខណ្ឌ ​​បា​ន​​ទទួ​ល​បទ​បញ្ជា​មួយ​ពី​​សាលា​រាជ​ធានី​​ឲ្យ​ត្រៀម​​ផ្លូវ​សុ​វត្ថិភាព​មួយ​សម្រាប់​ក្រុ​ម​មេដឹក​នាំ​បស្ចិម​ប្រទេ​ស​ ​មក​ចូ​ល​រួ​ម​កិច្ច​ប្រជុំ​កំ​ពូល​អា​ស៊ាន”​។

លោក ស៊ាន ម៉ាកឃិន​តុស (Saen McIntosh) អ្នក​នាំ​​ពាក្យ​ស្ថាន​ទូត​​អា​មេរិក មិន​បា​ន​ធ្វើ​អត្ថា​ធិ​ប្បាយ​អំ​ពី​​​ផែ​ន​​កា​រ​​បណ្តេញ​ចេញ​នេះ​ទេ​កា​ល​ពី​ម្សិល​មិញ ដោយ​​គ្រាន់​តែ​បញ្ជាក់​ថាកា​រ​​ចូ​ល​រួ​ម​​របស់​លោក​ អូ​បាម៉ា នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ មិន​ទាន់​ត្រូ​វ​បា​ន​​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​។

​លោកម៉ាកឃិន​តុសបា​ន​លើ​ក​ឡើង​ក្នុង​អុី​ម៉េលមួ​យ​ថា“ ​​សេត​​វិមា​ន មិន​ទាន់​បា​ន​​ចេញ​សេ​ចក្តី​ប្រកាសបញ្ជាក់​ពី​ផែន​ការ​​ធ្វើ​ដំណើរ​របស់​​លោកប្រធា​នា​ធិប​តី​ អូ​បាម៉ាទេ​”​​។

ប្រជាជន​នៅ​ភូមិថ្ម​គោល ដំ​បូ​ង​បាន​ទទួល​សេចក្តី​​ជូ​ន​​ដំ​ណឹង​អំ​ពីកា​រ​​បណ្តេញ​ចេញ​នេះ​កា​ល​ពីខែ​កក្កដា ​ប៉ុន្តែ​ បា​ន​​រួច​ផុត​ពី​​​កា​រ​​បណ្តេញ​ចេញ​មួយ​រយៈ​ ​ដោយ​ការ​ធ្វើ​ពាក្យ​​​បណ្តឹង​​ទៅសាលា​​រាជធានី​ ដើម្បី​ស្វែ​​​ង​រក​ដំ​ណោះ​ស្រាយ។

​នៅ​ពេល​នោះ សាលា​រាជ​ធានីបា​ន​​កាត់​បន្ថយ​ទំ​ហំ​នៃ​គម្រោង​ពង្រី​ក​អា​កា​ស​យាន​​ដ្ឋាន​នេះ​​ពី៣០​.០០០ម៉ែត្រ​ក្រឡា មក​ត្រឹម​១៥.០០០ម៉ែត្រ​ក្រឡា​វិញ ដោ​យ​​ធ្វើ​ឲ្យ​ប្រជា​ជន​​​យ៉ា​ង​តិច៨០គ្រួ​សារ​​រួច​ផុត​ពី​ការ​​បាត់​​បង់​ផ្ទះ​​របស់​ខ្លួន។

​លោក យិន គា អភិ​បា​ល​រង​ខណ្ឌ​​ពោធិ៍មា​ន​ជ័យ​ ទទួ​ល​បន្ទុក​គណៈកម្មកា​រ​​ដោ​ះ​ស្រាយវិវាទ​ដីធ្លីបា​ន​បញ្ជាក់​ថា គ្រួសារ​ទាំង​នេះ​ រស់​នៅ​លើ​​ដី​​​នេះ​ដោយ​ខុស​ច្បាប់។

​លោក​បាន​មា​ន​​ប្រ​សាស​​ន៍​ថា “ យើង​បា​ន​ស្នើ​ឲ្យ​ពួ​កគេ​​​ចាក​ចេញ​ ពី​ព្រោះ​ពួ​កគេ​​​រស់​នៅ​​​ដោ​យ​ខុស​ច្បាប់​។​​យើង​មិន​ទាន់​បា​ន​ក​ំ​ណត់​កា​ល​បរិ​ច្ឆេទ​សម្រាប់​កា​រ​​​បណ្តេញ​​ចេញ​ទេពី​ព្រោះ​យើង​កំ​ពុង​តែ​​ព្យាយាម​​រក​ដំ​ណោះ​​ស្រាយ​សម​ស្រប​”៕

ប្រែ​សម្រួល​​ដោ​យ ​ចេវប៊ុននី​​

​ ​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស