31 C
Phnom Penh

ក្រុម​អ្នក​តវ៉ាមកពី​សហគមន៍​បឹង​កក់ និងសហគមន៍​​បុរីកីឡា ​​ប្រើវិធី​ថ្មី ដើម្បីធ្វើ​បាតុ​កម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​​អ្ន​ក​តវ៉ា​​​មក​​ពី​ស​ហ​គមន៍​បឹង​កក់​ និង​សហ​គមន៍​បុ​រី​កីឡា ​ក្នុងរាជ​ធា​នី​ភ្នំ​ពេញ​​បា​ន​​​ធ្វើ​​បាតុ​កម្ម​​នៅ​ខាង​ក្រៅ​​ក្រសួ​ង​​យុត្តិ​ធម៌​កា​ល​​ពី​ម្សិល​មិញ​ ដោ​យ​ប្រើ​ប្រាប់​វិ​ធី​​ថ្មី​គឺចាក់​សោដាក់​ខ្លួន​ឯង​នៅ​ក្នុ​ង​ទ្រុង​មួ​យ​។

​ជា​ម​ួយ​នឹ​ង​ប្រជា​​ពល​រដ្ឋ​​​ជាអ្នក​ចូ​ល​រួ​មប្រ​ហែល​​១០០នាក់​ អ្នក​តវ៉ា​​​ពី​រនាក់​​បា​ន​អង្គុយ​​នៅ​​ក្នុ​ង​ទ្រុ​ង​តូច​មួយ​​ដើម្បី​តវា៉​​ចំ​ពោ​ះ​កា​រ​ឃុំ​ខ្លួន​អ្នក​តវ៉ា​​​ពី​រនាក់​ ​​​កា​ល​ពី​ខែ​មុន។បដា​​មួយ​នៅ​ក្នុ​ង​ទ្រុ​ង​នេះ​សួរ​ថា “ តើ​នេះជា​​​​ដំ​ណោះ​​ស្រាយ​​​របស់​រដ្ឋា​ភិ​បា​ល​​សម្រាប់​ប្រជា​ពល​រដ្ឋឬ​?”។

​អ្ន​ក​ស្រីយ៉មបុ​ប្ផាដែល​ជា​អ្ន​ក​តវ៉ាជាយូ​រ​មក​​ហើយមកពីសហគមន៍​បឹង​កក់ ​​ហើយត្រូ​វ​បា​ន​​ចាប់​ខ្លួន​​​កាល​​ពី​ថ្ងៃ​ទី​៤ខែ​កញ្ញានិង​ត្រូ​វ​បា​ន​ចោទ​​ប្រ​កាន់​​ពី​បទ​ប្រើ​​អ​ំ​ពើ​​ហិង្សា​​​ដោ​យ​ចេត​នា។ ចំណែកឯ​អ្ន​ក​ស្រីទឹម ​សាក់​មុនី ​មក​ពី​សហ​គមន៍​បុ​រី​កី​ឡា ត្រូ​វ​បា​ន​​ចាប់​ខ្លួន​​នៅ​ថ្ងៃ​បន្ទាប់​នោ​ះ​ តា​ម​ការ​​ចោទ​ប្រ​កាន់​​ទាក់​ទ​ង​នឹង​​ក្លែង​ឯក​សារកាន់កាប់ផ្ទះ​សំបែង​ឲ្យអ្នក​ដែល​ត្រូ​វ​បាន​​បណ្តេញ​ចេញ​​ពី​សហ​គមន៍​នេះ​។ ម្នាក់​ក្នុង​ចំ​ណោម​អ្នក​នៅ​ក្នុង​ទ្រុ​ងកា​ល​​​​ពី​ម្សិល​មិញ​ គឺ​អ្ន​ក​ស្រីស៊ុត​ សម្បូរ ​អា​យុ​៥៩​ឆ្នាំត្រូវជា​ម្តាយ​​របស់​​អ្ន​ក​ស្រី​ បុប្ផា។​អ្នក​ស្រី​សម្បូរ បា​ន​មា​ន​ប្រ​សាសន៍​ថា អ្នក​ស្រី​​រង់​ចាំ​ក្រ​សួ​ង​​យុត្តិ​ធម៌​​ជួយធ្វើ​អន្តរាគមន៍​ទៅសាលា​ដំ​បូ​ង​​រាជ​ធា​នី​ភ្នំ​ពេញ​​ដើម្បី​ដោះ​​លែ​ង​កូន​ស្រី​​របស់​អ្នក​ស្រីនិង​អ្នក​ស្រី ​សាក់​មុ​នី​។

​អ្ន​ក​ស្រី​​​បា​ន​មា​ន​​​ប្រ​សាសន៍​ថា “ ​យើង​ត្រូ​វ​ការ​​ផ្ទះ មិន​មែ​ន​ទ្រុ​ង​ទេ​។ ​ខ្ញុំ​ធ្វើ​នេះ​​ដើម្បី​​បង្ហាញ​​ថា ​រដ្ឋាភិ​បា​ល​មិន​​មា​ន​​ដំ​ណោះ​​ស្រាយ​​ឡើយ​ មា​ន​តែ​ទ្រុ​ង​ប៉ុណ្ណោះ”។ ​​អ្នក​ស្រីហេងមុំ​ អ្នក​ភូមិ​​បឹង​កក់​ បា​ន​មា​ន​ប្រសាសន៍​ថា បាតុ​ករ​​បា​ន​​ដាក់​ញត្តិ​មួ​យ​ទៅ​ក្រសួ​ង​​យុត្តិ​ធម៌​​កា​ល​ពី​ថ្ងៃ​ទី​​១១ ខែ​​កញ្ញាជំទាស់នឹងបទ​ចោទ​​ប្រ​កាន់មកលើ​​ស្ត្រី​ទាំ​ង​​ពី​រនាក់​នេះ​។ អ្នក​ស្រី​បា​ន​​បន្ត​ថា “ ខ្ញុំ​គិត​ថាក្រសួ​ង​​យុត្តិ​ធម៌​​មិនអើ​ពើ​ក្នុងការដោ​ះស្រាយ​​បញ្ហា​​របស់​យើង​ឡើយ​”៕

ប្រែ​សម្រួល​ដោយ ​ចេវ ​ប៊ុននី​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស