33 C
Phnom Penh

ឈើ​​គ្រ​ញូ​ង​​​របស់​កម្ពុជា​​​នាំចេញទៅ​ប្រទេ​ស​​ចិន តាំងពី​ឆ្នាំ២០០៧

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោ​ង​តា​ម​ឯក​សារ​​នា​ំ​​ចូ​លផ្លូ​វ​កា​រ​​​​របស់​​​ចិន​ដែ​ល​ត្រូវ​បា​ន​បង្ហាញ​ប្រាប់​កា​សែត​ខេម​បូឌា​ ​ដេលី បា​ន​ឲ្យ​ដឹង​ថា ​​ឈើប្រណីតប្រភេទ​​​គ្រញូ​​ងរា​ប់​ពា​ន់​ម៉ែត្រ​​គូប កំ​​ពុង​ត្រូ​វ​បា​ន​​​ដឹក​ជញ្ជូន​​​ជា​​ច​ំ​ហ​​ពី​កម្ពុ​ជា ​​​ទៅ​កាន់​ប្រ​ទេ​ស​ចិ​ន​​ជារៀងរាល់​ឆ្នា​ំ​។

យោង​​តា​ម​​ទិ​ន្ន​ន័​យ​​​បា​ន​ឲ្យ​ដឹង​ថា ឈើ​គ្រ​ញូ​ង ប្រ​មាណ​​​៣៦​.​០០០​​​ម៉ែត្រ​គូប​ ត្រូ​វ​បា​ន​កត់​ត្រាថា បាននាំ​​​ចូល​​ក្នុ​ង​ប្រទេ​ស​​ចិនពី​​ប្រទេ​ស​កម្ពុជា ​​​​ចា​ប់​ពីតាំង​ខែ​​មករា​ឆ្នាំ២០០៧​មក នៅ​ពេល​​​​ពាណិ​ជ្ជ​កម្ម​​ឈើ​​កម្រ​នេះ​​​បា​ន​​​ចាប់​​កើន​ឡើ​ង​ ​​ដល់​​ចុ​ង​ខែ​​​សី​ហា​​​ឆ្នាំ​នេះ​។

​ដោយ​ឡែ​ក អគ្គរដ្ឋបាលនៃ​សាធា​រ​ណ​​រដ្ឋ​​ប្រជា​មា​​​និត​ចិន ឬ​ហៅថា ភ្នាក់​ងារ​គយ​​ចិន ​​ដាក់​ឈ្មោះទំនិញនាំចូលថា​“ ឈើ​គ្រញូ​ង​​”។

​​​ទិន្ន​ន័យ​​របស់​​ភ្នាក់​ងារ​គយ​​ចិន ​ក៏​បា​ន​​បង្ហាញ​​​ដែរ​​​ថា ​រៀងរា​ល់​ឆ្នាំ​ឈើហុបប្រមាណ​​​១០.០០០​​​ម៉ែត្រ​​​​គូប និ​ង​​ឈើ​អា​រ​​ប្រ​ហែ​ល​​១៥​.០០០​ម៉ែត្រ​គូ​ប​ ពីគ្រប់ប្រភេទ​ឈើ​​​​ទាំ​​ង​អស់​ ត្រូ​វ​​​បា​ន​នា​ំ​ចូ​ល​​​ពី​ប្រទេ​ស​កម្ពុជា​​​ទៅ​កាន់​បណ្តាកំ​ព​ង់ផែ​​ផ្សេង​ៗ​​ក្នុ​ង​ប្រទេ​ស​​​ចិ​ន​​​ចាប់​​តា​ំ​​ង​ពី​ឆ្នាំ​​​២០០៥មក។

​ច្បាប់​ព្រៃ​​ឈើ​​ឆ្នាំ​​២​០០២​​របស់​​ប្រទេស​​កម្ពុ​ជា​​ចែ​ង​ថា កា​រ​​កា​ប់​​​​ឈើ​ប្រ​ភេទកម្រដូច​ជា​​ឈើ​គ្រញូង​ ត្រូ​វ​បា​ន​ហា​ម​​ប្រាម​​​យ៉ា​ង​​តឹង​រឹុង​។តែជនជាតិខ្មែរយ៉ា​ង​តិច​​៣០​នាក់​ត្រូ​វ​បា​ន​​ទាហា​នយាមតាម​​ព្រំ​​ដែ​ន​​ថៃ​​បាញ់ស​​ម្លាប់​មក​ទល់​​នឹងពេលនេះ​ ​ខណ​ៈ​ដែ​ល​​កំ​ពុ​ង​ព្យា​យា​ម​​កា​ប់​ឈើ​​គ្រញូង​​​ខុ​ស​​ច្បាប់​​នៅ​ក្នុ​ង​​ទឹក​ដី​ថៃ​ ដើ​ម្បី​ផ​្គត់​ផ្គង់​​តម្រូ​វ​កា​រ​​​ឈើ​ខុស​ច្បាប់​ដ៏​ធំ​នៅក្នុងប្រទេសកម្ពុជា។

​អា​ជ្ញា​ធរ​​​និ​យា​យ​ថា​ ទី​បំ​ផុត​ឈើ​គ្រញូ​​ង​ទាំងនោះ​​​ត្រូ​វ​បា​ន​​នាំ​​ចេញ​ទៅ​កា​​​ន់​​ទី​ផ្សារ​​វៀត​ណា​ម​ ​និ​ង​​ទី​ផ្សារ​​​ចិ​ន។ ទិន្ន​ន័​យ​​ដដែលនេះបង្ហាញ​​ថា កាល​​ពីឆ្នាំ​មុ​ន​ ​​ឈើ​គ្រញូង​​ប្រ​ហែល​៩.៨០០​គូប​ចេញ​ពី​ប្រទេ​ស​កម​​្ពុជា​ ត្រូ​វ​បា​នភ្នាក់​ងារ​​គយ​​ចិន​កត់​​ត្រា​​ទុ​ក​​​ នៅពេលមា​ន​កា​រ​​ដឹក​ជញ្ជូ​ន​​​​ទ្រង់​​ទ្រាយធំ​​​ចំ​នួន​បី​លើក​​ ដែ​ល​ត្រូវ​​បា​ន​កត់​ត្រា​​​​ដោ​យ​​​គយ​ក្រុងសៀ​ង​ហៃ​ ប៉​ុន្តែ​ ជាមួយ​នោះ​​​ក្រុម​​ហ៊ុន “ នា​ំ​​ចូ​ល​” បែរជា​​​ចុ​ះ​បញ្ជី​នៅ​ក្នុ​ងទី​ក្រុ​ង​ ហ្សា​​ឈីង ​ខេត្ត​​ហ្គងទុង ទៅវិញ​។ រហូ​​ត​ដល់​​ចុ​ង​​ខែ​​សី​​ហាឆ្នាំ​នេះ​ ឈើ​គ្រញូង​ប្រហែល​៤.៣០០​​ម៉ែត្រគូ​ប​ ត្រូ​វ​បា​ន​នា​ំ​​ចូ​ល​​ទៅក្នុ​ង​​​ប្រទេស​​​ចិន​​ពី​ប្រទេ​ស​កម្ពុ​ជា​។

ចា​ប​​់​តាំ​ង​ពី​​ឆ្នាំ​​២០០៧ តម្លៃ​​ផ្លូ​វ​ការ​នៃ​កា​រ​នា​ំ​​​ចូ​ល​ឈើ​​​គ្រញូង​​​ពី​ប្រទេ​ស​​កម្ពុ​ជា ​​ត្រូ​វ​​បា​​នភ្នាក់ងារ​គយ​ចិនកត់ត្រាទុកថា មាន​​ទឹក​​ប្រាក់​​សរុប​រហូតដល់៦១​លាន​ដុល្លារ​​​​​។ ប៉ុ​ន្តែ​​ តម្លៃ​និង​​ឈើ​កម្រ​ មា​ន​តម្លៃ​ជា​ងនៅ​​ពេលនាំចូល​ដល់​​​ប្រទេ​ស​​ចិ​ន​ ​ដែ​ល​​​នៅ​​ក្នុង​​ទី​ផ្សារ​​លក់​រាយ​​ឈើ​​គ្រញូងមា​ន​ត​ម្លៃ​​រា​ប់​​មុឺន​​ដុល្លារ​​ក្នុង​មួ​យ​ម៉ែត្រ​គូប​​​។

លោក ចេម ហេវីត (James Hewitt) អ​​្នក​​ពិ​គ្រោ​ះ​​យោបល់ឯក​រាជ​្យ​​​​​ ផ្នែកព្រៃ​​​ឈើ​មា​ន​មូ​ល​​ដ្ឋាន​ក្នុ​ង​ទី​​ក្រុ​ង​ឡុ​ង​ដ៍ ដែ​ល​​បា​ន​វិ​ភាគ​​ទិ​ន្ន​ន័យ​ទទួលបានពីភ្នាក់ងារគយ​​ចិន​​ដើម្បី​កំ​ណត់​​តួ​លេខ​​​​​នា​ំ​​ចេញ​​បា​ន​មា​ន​​​​ប្រ​សាស​ន៍​ថា​ ​​ “ ​​​ឈើ​​​គ្រញូង​មា​ន​ចំ​នួន​ច្រើ​ន​​ប​ំ​ផុត ​និង​ត​ម្លៃ​នាំ​ចូ​ល​ឈើ​ ដែ​ល​ប្រ​ទេ​ស​​ចិ​ន​​បានរាយ​​កា​រ​ណ៍​នៅពេលមាន​ការ​នាំ​​ចូ​ល​​ពី​ប្រទេ​ស​​កម្ពុ​​ជា”។

​​លោក ​​ហេវី​ត ​មា​ន​​ប្រ​សាសន៍​បន្ថែម​ថា ពាណិជ្ជ​​កម្ម​​ជាមួ​យ​​ប្រទេ​ស​​​ចិ​ន​ មិន​មែន​​​មាន​តែ​​​ឈើ​​​គ្រញូង​នោះ​​ទេ។ ​លោក ហេវីត ​មា​ន​​ប្រ​សាស​​ន៍​ថា​ “ តា​ម​​​តួលេខ​ប្រចាំ​ឆ្នាំ ​ត​ម្លៃ និង​​ទ​ំ​ហំ​ឈើ​នា​ំ​ចូ​ល លើក​លែង​តែឈើ​គ្រញូង មា​ន​​តម្លៃ​ប្រ​មាណ​​២លាន​ដុ​ល្លារ និង​មានឈើ​ប្រមាណ​១.០០០​ម៉ែត្រ​​​គូប”។​

ប្រទេ​ស​​​ចិន​ក៏​នា​ំ​​​ចូ​ល​​​​​​​ឈើ​ប្រណីត​ជា​ច្រើ​ន​​​ពី​ប្រ​ទេសវៀត​ណា​ម​​ផ​ង​​​ដែរ ដែ​ល​ខ្លះ​ប្រ​ហែ​ល​ជា​ត្រូវគេកាប់​ពីតំបន់​ដាច់​ស្រយាល​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុ​ជា​​​។

​​របាយ​កា​រណ៍​​​​របស់​អ​​ង្គកា​រ​ Chatham House មា​ន​​មូ​ល​ដ្ឋា​ន​នៅ​​ក្នុង​​ទី​ក្រុ​ង​ឡូ​ង​​ដ៍ ដែល ​​បា​ន​​ប្រើ​កា​រ​​វ​ិ​ភាគ​​​​របស់​​លោក​ ហេវីត​​ ផង​​ដែរ​ បា​ន​លើកឡើង​ថា ​ចិន​បា​ន​នាំ​​​ចូ​ល​​ឈើ​គ្រញូង​​សរុប​​៥០០.០០០​ម៉ែត្រ​គូប​​​ពី​​គ្រប់​ប្រទេ​ស​​​ទាំ​ង​អស់​ក្នុងឆ្នាំ​​២០១១​។ តួ​លេខ​​នាំ​​​ចេញ​​​ផ្លូវ​កា​រ​​​​របស់​​​ក្រសួ​ង​​​​​ពា​ណិជ្ជ​កម្មកម្ពុ​ជា​​ កត់ត្រាទុក​តែ​​កា​រ​​​នាំ​​ចេញ​​ឈើ​កែ​​ច្នៃ​​​ប៉​ុ​ណ្ណោះ​ ​​ដែ​ល​​​ធ្វើឲ្យ​មាន​ការ​ងឿង​ឆ្ងល់អ​ំ​ពី​​កា​រនាំ​​ចេញ​ឈើ​​គ្រញូង​​​ទៅ​កាន់​ប្រទេ​ស​ចិ​ន​ ​ជា​​ពិ​សេស​​អំពីកា​រកំណត់​តម្លៃ​ពន្ធ​​​​រា​ប់​​លា​ន​ដុល្លារ។

លោក ធន ​​សារា៉ត់ អ្ន​ក​នាំ​​ពាក្យ​​រដ្ឋ​បា​ល​​​ព្រៃ​ឈើ បា​ន​ពន្យល់​កា​ល​ពី​ម្សិល​មិញ​ថា “ គោលការណ៍​​​របស់​រដ្ឋា​​ភិ​បា​ល​មិន​​អនុ​ញ្ញា​ត​​ឲ្យ​មាន​កា​រ​នាំ​​ឈើ​​ចេញទេ​ ប្រសិ​ន​​បើ​ឈើ​មិនត្រូ​វ​បា​ន​​កែ​​ច្នៃ​​ស្រេច​ ដូច​ជា​​គ្រឿ​​ង​ស​ង្ហា​​រិមជាដើម​”។

លោក សារ៉ាត់​ បាន​មា​ន​ប្រ​សាសន៍​ថា ទោះ​ជា​យ៉ា​ង​ណា កា​រនាំ​​ចេញ​ឈើ​​ប្រណីត​ខ្លះ ត្រូ​វ​បា​ន​​អ​នុ​ញ្ញា​ត ក្នុងករណី​​លើក​​លែ​ង​បណ្តោះ​អា​​ស​ន្ន​ ​សម្រាប់​ក្រុ​ម​ហ៊ុន​​រា​ន​ព្រៃ​​ ដើម្បី​ធ្វើ​​​ជា​ទ​ំ​នប់​វា​​រី​អគ្គិសនី​។ លោក​បា​ន​​​បន្ថែ​ម​ថា ​លោក​មិន​អា​ច​​​​និ​យា​យ​​បាន​​​ថា ​​តើ​​ចំនួ​ន​​ឈើ​​លើក​លែង​នេ​ះ​មាន​​ចំ​នួ​ន​ប៉ុន្មាន ត្រូវ​​នាំ​​ចូ​ល​ទៅ​ប្រទេ​ស​​ចិន​នោះ​។​

ខណៈ​​​ដែ​ល​​ច្បាប់​ព្រៃ​​ឈើ ហា​ម​​ប្រាម​​កា​រ​​កា​ប់​​ឈើ​​​គ្រញូង​នោះ​ ច្បាប់​នេះ​​ក៏​នៅមា​ន​​​ចន្លោះ​​​ប្រ​ហោង​ដែរ ​ដែល​​កា​រ​កាប់​ឈើ​ប្រភេទកម្រ​ អា​ច​ត្រូ​វ​បា​ន​​​អ​នុញ្ញា​ត​ ក្រោ​មលក្ខ​ខណ្ឌ​ ដែ​ល​ស្នើ​​ដោ​យ​​រដ្ឋ​​បា​ល​​ព្រៃ​ឈើ។ច្បាប់​​នេះ​​មិន​បា​ន​​កំ​ណត់​លក្ខ​ខណ្ឌ​ទាំ​ង​នោ​ះ​ទេ​។

​លោក តូ​ប៊ី អុី​ស្តូ (Toby Eastoe)ទី​ប្រឹក្សា​ផ​្នែក​ការ​​​ពា​​រ​​ព្រៃ​ឈើ ​ប្រចាំ​​​អ​ង្គការ​ Fuana និង Flora International ​​ដែ​ល​មា​ន​មូល​​ដ្ឋាន​នៅជួ​រ​ភ្នំ​ក្រ​វាញ ​ក្នុ​ង​ខេត្ត​កោះ​កុង​ បា​ន​លើក​ឡើ​ង​ក្នុង​អុី​ម៉េល​ថា ឈើ​គ្រញូង​កម្ពុជា ជា​​ធម្ម​​តា​​ ត្រូ​វ​បា​ន​​​គេ​​ប្រទះ​​ឃើ​ញ​នៅ​ក្នុង​ភ្នំ ដែល​មានកម្ពស់​​ពី​៤០០​ម៉ែត្រ​ទៅ​៥០០​ម៉ែត្រ​​​ពីកម្រិតទឹក​សមុទ្រ​។

​លោក​បានមាន​​ប្រ​សាសន​៍​ថា “ ​ទោ​ះ​ជា​យ៉ា​​​ង​ណា ​ឈើ​គ្រញូង​ភា​គ​ច្រើ​ន​​បំ​​ផុត​​នៅ​ក្នុង​ប្រទេ​ស​កម្ពុ​ជា ​ត្រូ​វបាន​​គេកាប់នាពេល​កន្លងមក​ ​ហើយ​ពេ​ល​នេះ​​គេ​ឃើញ​មា​ន​តែ​នៅ​តា​ម​ត​ំ​បន់​​​ដាច់​ស្រ​យាល​​ប៉ុ​ណ្ណោះ​។ ​ដី​សម្បទា​ន​​សេដ្ឋ​​កិច្ច​ខ្លះ ត្រូ​វបា​ន​​ផ្តល់​​ជិត​ទៅ​នឹ​ង​តំ​បន់​​​ដាច់​ស្រយាល​​ទាំ​​ង​នេះ​”។

ក្រុម​ការពារព្រៃ​ឈើ​បាន​អះអាង​ជាយូរ​មក​ហើយ​ថា ការ​ផ្តល់​សិទ្ធិ​កាប់​ឈើ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន​​សម្រាប់​​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ក៏​ដូច​ជា​​ការ​ផ្តល់​ដី​​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំដំណាំ​កសិឧស្សាហកម្ម​ផង​ដែរនោះ​ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​រកសុី​​កាប់​ឈើ​ដោយ​ស្រប​ច្បាប់​។

លោក ម៉ាគឹស ហាតកេ (Marcus Hardtke)​អ្នក​ជំនាញ​ផ្នែកព្រៃ​ឈើ​ឯករាជ្យ​មួយ​រូប​ប្រចាំ​​ប្រទេស​កម្ពុជា​ បានមាន​ប្រសាសន៍​ថា បរិមាណឈើ​គ្រញូង ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេសចិន​គឺ​មិន​មែនកាប់​ពី​តំបន់​អាង​ស្តុក​ទឹក​សម្រាប់​សាង​សង់​ទំនប់​វារី​អគ្គិសនី​តែមួយ​នោះ​ទេ។

លោក ហាតកេ បាន​មាន​ប្រសាសន៍​បន្ត​ថា“ ​មិន​សូវមាន​ឈើ​មាន​តម្លៃ​ច្រើន​ទេ​[នៅ​ក្នុង​តំបន់​​អាង​ស្តុក​ទឹក​សម្រាប់​សាងសង់ទំនប់​​វារីអគ្គិសនី] ពី​ព្រោះឈើ​នោះដុះនៅ​តំបន់​ផ្សេង​ ​​ហើយ​​​វា​​មិន​មែនជា​តំបន់​មាន​​ទំហំ​ធំ​ទេ​”។ លោកបាន​​មាន​ប្រសាសន៍បន្តទៀត​ថាមាន​ការបន្លំឈើ​​ខុស​ច្បាប់​​​ ឲ្យទៅជា​ស្រប​ច្បាប់តាមរយៈការដ្ឋាន​​​​សាង​សង់​ទំនប់​វារីអគ្គិសនី​​​ដូច្នេះ​ទោះ​ជា​យ៉ាង​ណា ​គឺ “ ជាការ​សម្ងាត់​បំផុត​” ក្នុង​ចំណោម​អ្នក​ភូមិ​ដែលរស់​នៅតាម​តំបន់​ ក្នុង​ខេត្ត​កោះ​កុង​ និង​ខេត្ត​ពោធិ៍សាត់។

លោកថ្លែង​ទៀតថា “ ឈើប្រណិត​ទាំង​នោះ​ត្រូវបានគេដឹក​មក​ពី​គ្រប់​ទី​កន្លែង​ ហើយ​​ពួកគេ​ដឹក​យក​មក​តំបន់​នេះ​ព្រោះ​គេមាន​ច្បាប់អនុញ្ញាត​[ឲ្យ​កាប់​ឈើនៅ​ទៅ​នោះ​]” ។ លោក​មាន​ប្រសាសន៍​បែបនេះ ដោយ​សំដៅ​​ចំពោះ​ទី​កន្លែង ​ដែល​ក្រុម​ហ៊ុន​ចិន​បាន​សាង​សង់​ទំនប់​វារីអគ្គិសនី នៅទីនោះថា “ អ្នក​អាច​ដឹកតាម​រថយន្ត​ធំ​ៗ​ជា​ច្រើន​គ្រឿង​ចូលក្នុង​តំបន់​នេះ​”។

លោក ហាតកេ មាន​ប្រសាសន៍ថា ឈើ​គ្រញូង​របស់​ប្រទេសកម្ពុជា​ដែល​គេ​គិត​ថា​​ជា​ប្រភេទឈើ​ជិត​ផុត​ពូជ​កាលពី​១០ឆ្នាំ​មុន​ ហើយ​ស្ទើរ​តែ​ត្រូវបាន​បាត់​បង់​ទៅហើយ​នោះ​​ ដោយសារតែតម្រូវការ​សម្រាប់ផលិត​​​គ្រឿង​សង្ហារឹម​​ “ ម៉ូដ​ទំនើបៗ” នៅ​ក្នុង​ប្រទេស​ចិន​កាលពីប្រាំ​ឬប្រាំមួយឆ្នាំ​​កន្លង​មក​នេះ​។

លោកបាន​មាន​ប្រសាសន៍​បន្តទៀតថា  “ បើសិនជាលោក​និយាយ​ជាមួយឈ្មួញ​ជួញ​ដូរ​ឈើ​ប្រណិត​ នោះ​ពួកគេ​គិត​ថា កាលពីរ​​ឆ្នាំ​មុន មាន​ច្រើន​ពេក​ណាស់​”។

ទិន្នន័យរបស់ភ្នាក់ងារគយ​​ចិន​មិន​បាន​បង្ហាញ​ឈ្មោះ​ក្រុម​ហ៊ុន​ដែល​នាំ​ឈើ​គ្រញូង​ចេញ​ពី​ប្រទេសកម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នោះ​​ទេ។ ទោះ​ជា​យ៉ាង​ណា​ការស្រាវជ្រាវ​រក​ឈ្មោះ “ ​ឈើគ្រញូង​” តាម​​គេ​ហទំ​ព័រ​​ពាណិជ្ជកម្ម​របស់​ចិន​​ឈ្មោះ​អាលី​ប៉ាប៉ា (Ali​-baba)បាន​ឲ្យ​ដឹងថា បណ្តាញ​លក់ដូរ​គ្រញូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​ យក​ទៅ​​ប្រទេសចិន​ក្នុង​តម្លៃ​ខ្ពស់បំភុត ​គឺ​៣៥.០០0​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រគូប។

ក្រុម​ហ៊ុន​រកស៊ី​ឈើគ្រញូង​មួយ​ទៀត​ដែល​ចុះ​ឈ្មោះក្នុង​គេហទំព័រនោះដែរ​​​​ដែលមាន​មូល​ដ្ឋាន​ក្នុងនៅ​រាជធានី​ភ្នំពេញ​មាន​ឈ្មោះ​ថា ខេមហ្គ្រីនឡែន (Cam Greenland​ Co. Ltd)​ បាន​ឲ្យ​ដឹង​ថា​ “ ប្រសិន​ជា​លោក​ ​​អ្នក​ចង់​រក​ឈើប្រណិត ឬឈើគ្រញូងពី​ប្រទេស​កម្ពុជា​យើង​អាច​រកជូន​បាន”។

លោក ហ្រេដដឺរិក ម៉ាមូត​( Frederick Mamuth) នាយក​ក្រុម​ហ៊ុន​ខេមហ្គ្រីនឡែន បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​ឈើ​ប្រណិត​ ដែល​ផ្សាយ​ពាណិជ្ជកម្ម​នោះ​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ​ ​មិន​មែន​មក​ពី​កម្ពុជា​ទេ។

លោក​ថ្លែង​ទៀត​ថា “ តាម​ពិត​ខ្ញុំ​មាន​មិត្ត​ភក្តិនៅ​ក្នុង​ប្រទេសថៃ​ហើយ​ខ្ញុំ​បាន​ជួយ​​លក់​ឈើនេះឲ្យគាត់​។ ឈើ​ទាំងនោះ​មិន​មែន​មក​ប្រទេសកម្ពុជា​ទេ​”។

ក្រុម​ហ៊ុន​រកសុីឈើមួយ​ទៀត​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​គេហទំព័រ​អាលីបាបា​ដែរ​​មាន​មូលដ្ឋាន​នៅ​ក្នុងខេត្ត​កំពង់​ចាម​ ​គឺក្រុម​ហ៊ុន​វីគី​យ៉ុង​អាង (Wee Kiong Ang)ថា​ជា​ក្រុម​ហ៊ុន​រកសុីលក់ឈើក្នុងប្រទេសកម្ពុជា​។ នៅ​ក្នុង​គេហទំព៍រនោះ ដែលមានដាក់ទាំងរូប​ថត​គំនរឈើគ្រញូង​មួយ​ផ្ទាំង​ធំ​ជា​គំរូ​ផងដែរ ​ក្រុមហ៊ុនបាន​និយាយ​ថា​​អ្នក​ទិញ​ត្រូវ​តែ​ទិញ​យ៉ាង​ហោច​ណាស់ ត្រូវមាន​បរិមាណចំនួន​៥០ម៉ែត្រគូបឡើងទៅ។

លោក វី ​បាន​មាន​​ប្រសាសន៍តាម​ទូរស័ព្ទ​ដោយ​​មិន​ព្រម​ប្រាប់​ឈ្មោះ​មិត្ត​ភក្តិ​របស់​គាត់​ ឬ​អ្នក​ឧកញ៉ា​នោះ​ថា “ មិនមែន​​ខ្ញុំ​ទេ​។តាម​ពិត​ខ្ញុំ​គ្រាន់​តែជា​មិត្តភក្តិ​​ ​ធ្វើកា​រឲ្យឧកញ៉ា​​រក​ស៊ី​​ឈើ​ម្នាក់។ ខ្ញុំ​គ្រាន់​តែ​ជា​ភ្នាក់​ងារទេ ខ្ញុំ​មិន​មានជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​លក់​ឈើ​នេះ​ទេ”។​លោកបន្ថែម​ថា លោក​មិន​បាន​ដឹង​ពី​តម្លៃ​ឈើគ្រញូង​ ដែល​លោក​បាន​លក់​ទេ​​ ដោយ​អះអាង​ថា មិនទាន់មាន​នរណាម្នាក់​បាន​ទិញ​ឈើពីលោក​​ទេ៕

ប្រែសម្រួលដោយ ចេវ ប៊ុននី និង​ឃិន ណៃ

​​​​

​​​

​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស