31 C
Phnom Penh

របាយ​ការណ៍ ADB៖ ថ្លៃ​ដើម​ខ្ពស់និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ខ្សោយ​កាត់​បន្ថយ​ឧត្តម​ភាព​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយ​ការណ៍​ដែល​ធនាគា​រ​អភិវឌ្ឍន៍​អាស៊ី (ADB) បានចេញ​ផ្សាយ​កាល​ពី​ពេ​ល​ថ្មី​ៗ​នេះ​ បាន​បង្ហាញ​ថា  ម្ចាស់​ក្រុម​ហ៊ុ​ន​នៃ​បណ្តា​​ក្រុម​ហ៊ុ​ន​ដែល​ប្រកប​អាជីវកម្ម​ផ្នែក​នាំ​ចេញ​នាំ​ចូ​ល​​នៅប្រទេស​កម្ពុជា​ ជឿ​ថា ថ្លៃ​ដើម​​ខ្ពស់​ដែល​បណ្តាល​មក​ពី​កា​រ​ិយាធិប តេយ្យ​​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ កំពុង​កាត់​បន្ថ​យ​ឧត្តម​ភាព​របស់​ខ្លួន បើ​​ប្រៀប​ធៀប​ជាមួ​យ​សមត្ថ​ភាព​របស់​​ក្រុម​ហ៊ុ​ន​ផ្សេង​ៗ​​ទៀត​ដែល​ដឹក​ទំនិញ​នៅ​ក្នុង​តំ​ប​ន់​។

របាយ​ការណ៍​ “ ពាណិជ្ជ​កម្ម​និង​ទំនាក់​ទំនង​​ក្នុង​មហា​អនុ​តំបន់​មេគង្គ” ​មាន​ខ្លឹម​សា​រ​ថា “ ក្រុម​​ហ៊ុន​នានា​​ធ្វើ​ការ​កត់​ស​ម្គា​ល់​ថា នីតិ​​វិធី​គយ​គឺ​ជា​បញ្ហា​មួយ​ដែល​ប​ង្អាក់​​ដំ​ណើរ​ការ​​បញ្ជូន​​ទិញ​វត្ថុ​ធាតុ​ដើម​ស​ម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទាន់​​ពេល​វេលា​ ហើយ​ជា​បញ្ហា​ដែល​បង្ក​ផល​ប៉ះ​ពាល់​​ដល់​​គុណ​ភាព​សរុប​ នៃ​ផលិត​ផល​សម្រេច​”។

លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​ពី​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ផ្នែក​នាំ​ចេញ​ចំនួន​៣៩​ ដែល​មក​ពី​វិស័យ​កាត់​ដេរ​ ម្ហូប​អាហារ​ និង​ឈើ​សម្រាប់​សង់​ ​បាន​បង្ហាញ​នៅ​ក្នុង​របាយ​ការ​ណ៍​ដដែល​នេះ​ថា  សហគ្រិន​តាម​ក្រុម​ហ៊ុន​នានា ​ក្នុង​ព្រះ​រា​ជាណាចក្រ​កម្ពុជា​ ​យល់​ឃើញ​ថា បរិមាណ​​ការងារ​ផ្នែក​ឯក​​សារ​ និង​ពិនិត្យ​ឯក​សារ​ ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ នៅ​មុន​ពេល​ទំនិញត្រូវ​បាន​នាំ​​ចេញ​ នៅ​តែ​មាន​ច្រើន​ពេក​នៅ​ឡើយ​។ ម្ចាស់​​ស​ហគ្រាស​ទាំង​នេះ​ក៏បាន​បង្ហាញ​អារម្ម​ណ៍​​មិន​សប្បាយ​ចិត្ត​ផងដែរ​ ចំពោះ​ថ្លៃ​ដើម​នា​នា​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ព្រ​ម​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ​មិន​មានភាព​ជឿន​លឿន​ ​ដែល​មាន​នៅ​ឡើយ។​​

យោង​តាម​របាយ​ការណ៍​របស់​ធនា​គា​រ​អភិវឌ្ឍន៍​អាស៊ី​ដដែល​នេះ បាន​បង្ហាញ​ឲ្យ​ដឹង​​ទៀ​តថា ថ្លៃ​ចំណាយ​ជាច្រើន​ដែល​បញ្ចេ​ញ​លើ​ផ្នែក​ដឹក​ជញ្ជូន មាន​ទំហំ​ធំ​ជាង​ថ្លៃ​ចំណា​យ​​ផ្នែក​នេះ​នៅ​បណ្តា​ប្រទេ​ស​ផ្សេ​ង​ៗ​ទៀត​នៅ​​ក្នុង​តំបន់​ រហូត​ដល់​ទៅ​ជា​ង​ពីរ​ដង​ឯណោះ​។ ថ្លៃ​ដើម​ដឹក​ជញ្ជូ​ន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​មាន​ចាប់​ពី​១០​ទៅ​១៥​ដុល្លារ​ ក្នុង​​មួយ​តោន​ សម្រាប់​រយៈ​ចម្ងាយ​​១០០​គីឡូ​ម៉ែត្រ​ ​ដែល​នេះ​ជា​តម្លៃ​សេវា​ដឹក​ជញ្ជូន​ខ្ពស់​ជាង​នៅ​​ថៃ និង​ប្រទេសជិត​ខាង​ ពោល​គឺ​ប្រទេស​​ថៃ​ដែល​មាន​៤​ដុល្លារ​ក្នុង​មួយ​តោន​ ​និ​ង​វៀត​ណាម​​ដែល​មាន​៧,៥​ដុល្លា​រ​​ក្នុង​មួយ​តោន​។

របាយ​ការណ៍​ដែល​ដៃ​គូ​អភិវឌ្ឍន៍​​មួ​យ​នេះ​​បានចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេ​ះ​ ក៏​មាន​​ខ្លឹម​សារ​បន្ត​ទៀតថា “ លក្ខខណ្ឌ​រឹត​បន្តឹង​លើ​បណ្តា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ដឹក​ជ​ញ្ជូន​ ដែល​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​​ជន​បរទេស​ និង​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ នៅ​ក្នុង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ បាន​បង្កើ​ត​ឲ្យ​មាន​បរិយាកាស​​ក្នុង​ស្រុក​ ដែល​មាន​កា​រ​ការ​ពារ​ច្រើន​ល្មម​ សម្រាប់​បណ្តា​ក្រុម​ហ៊​ុន​ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​ ក្នុង​ការ​អនុវត្ត​អាជីវកម្ម​របស់​ខ្លួន​”។

របាយ​ការណ៍​ដដែល​នេះ​ក៏​បាន​បង្ហា​ញ​បន្ថែម​ទៀត​ថា អត្រា​ពន្ធ​ដែល​ត្រូវ​បាន​កំណត់​​ទៅ​លើ​ទំនិញ​នាំ​ចូល​មក​លក់​នៅ​លើ​ទីផ្សារ​នៃ​​ប្រទេស​នេះ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​​សមា​គម​​ប្រជាជាតិ​អាស៊ី​អាគ្នេ​យ៍​ ឬ​ហៅ​កាត​់ថា សមា​គម​​អាស៊ាន​ ជា​ទូ​ទៅ​មានក​ម្រិត​ខ្ពស់​ខ្លាំង​ពេក​។ ធនាគារ​អ​ភិ​វឌ្ឍន៍​អាស៊ី​ក៏​បាន​លើក​ឡើង​ នៅ​ក្នុង​​របា​យការណ៍​របស់​ខ្លួន​ផង​ដែរ​ថា “ ប្រសិន​​បើ​ថ្លៃ​ដើម​លើ​ការ​នាំចូល​​កើន​ឡើង​ខ្ពស់​ពេក ​ដែល​កាត​់បន្ថយ​សមត្ថ​ភាពនៅក្នុងការ​​ប្រកួត​ប្រជែង​ ​និង​ការ​នាំចេញ​ ហើយ​វត្ថុ​ធាត​ុ​ដើម​ផលិត​កម្ម​ត្រូវ​ដាក់​កម្រិត​ទៅ​លើ​វត្ថុ​ធាតុ​ដើម​​មាន​នៅ​​​កម្ពុជា​ នោះ​​ផលិ​ត​ផល​​ជាក់​​លាក់​​អាច​នឹង​ឈប់​ដំណើរ​ការ​ទៅ​មុខ​ព្រម​គ្នា​”។

ទោះ​បីជា​មានក្តី​កង្វល់​ទាំង​នេះ​ក៏​ដោ​យ តម្លៃ​នៃ​ទំនិញ​នាំចេញ​ពី​​កម្ពុជា​ បាន​កើន​ឡើង​​១១,៨​ភាគរយ ដល់​២,៩​ពាន់​លាន​​ដុល្លារ​ ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​បើ​ធៀប​​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​២០១១​។ ទោះ​​ជា​យ៉ាង​នេះ​ក៏ដោយ ជាង​៨០​ភាគរយ​នៃ​តម្លៃ​​​នាំ​ចេញ​ទាំង​នេះ​ កើត​ចេញ​ពីសម្លៀក​បំពាក់​៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស