30.1 C
Phnom Penh

លោក ហ៊ុន សែន សំដៅ​លើ​​​លោក​​ ម៉ម សូណង់ដូ ក្នុង​​​សារព្រមាន​​​មួយ ​​​ពេល​​​ចែក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ថ្លែងកាលពីម្សិលមិញ ខណៈពេល​​​លោក​ចែក​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លីនៅក្នុង​​​ខេត្តកំពតថា ​អ្នក​​​កាសែត​​​ សកម្មជន​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​​និង​​​អ្នក​​​នយោ​​​បាយ​​​មិន​​​អាច​​​គេច​​​ផុត​​​ពី​​​សំណាញ់​​​​ច្បាប់​​​ទេ​​​ ប្រសិន​​​បើពួកគេធ្វើខុស។

បទ​​​អត្ថា​​​ធិប្បាយ​​​របស់​​​លោក ​ហ៊ុន ​សែន ​បាន​​​លេច​​​ឡើង​​​ក្នុង​​​រយៈពេល​​​១០ថ្ងៃ បន្ទាប់​​​ពី​​​លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយវិទ្យុ​​​ឯករាជ្យ​​​ត្រូវបានតុលាការ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​រយៈពេល​​​២០ឆ្នាំ​​​ ពី​​​បទ​​​ចោទ​​​ប្រកាន់​ថា លោក​​​បាន​​​បង្កើត​​​ចលនា​​​អបគមន៍​​​​​នៅក្នុង​​​ខេត្ត​​​ក្រចេះ ដែលការ​​​​​​សម្រេច​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​នានា សម្តែងការ​​​មិន​​​ពេញ​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ប៉ុនប៉ង​​​កម្រិត​​​សេរី​​​ភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ។

លោក ហ៊ុន សែន  បាន​​​ថ្លែងថា “ ក្នុង​​​នាម​​​ជាអ្នក​​​កាសែត​​​ម្នាក់​​​ ឬអ្នក​​​នយោបាយ​​​ម្នាក់់ ​ទោះបីជា​​​ពួកគេ​​​វាយ​​​នរណាម្នាក់​​​បែក​​​ក្បាល​​​ពួកគេនឹង​​​គ្មាន​​​បញ្ហាទេ​​​ ពីព្រោះ​​​ប្រសិន​​​បើ​​​យើង​​​ចាប់​​​ខ្លួន​​​ពួកគេ​​​ដាក់​​​ពន្ធនាគារ​​​ សិទិ្ធរបស់​​​ពួកគេ​​​នឹង​​​ត្រូវបាន​​​ការ​​​ពារ​​​”។

លោក ហ៊ុន សែន បាន​​​ថ្លែង​​​បន្តថា “ ដូចក្នុង​​​​ករណីមួយ​​​កាល​​​ពី​​​លើក​​​មុន​​​ វា​​​មិន​​​មែន​​​ជាការ​​​បិទ​​​ស្ថានីយ​​​វិទ្យុ​​​នោះទេ​​​ ប៉ុន្តែ​​​ គេ​​​បាន​​​ផ្តន្ទា​ទោស​​​​ពី​​​បទ​​​ញុះញង់​​​សាធារ​​​ណ​​​ជន​​​ឲ្យ​​​ប្រឆាំង​​​នឹង​​​អាជ្ញាធរ​​​ ដូច្នេះ​​​ប្រសិន​​​បើ​​​ ចង់​​​ឲ្យ​​​គេលើក​​​លែងទោស​​​…ខ្ញុំ​​​មិន​​​ខ្វល់​​​ថា តើអ្នក​​​នៅក្នុង​​​គណ​​​បក្ស​​​នយោបាយ​​​ណាមួយទេ​​​។ ប្រសិន​​​បើ​​​អ្នក​​​ធ្វើ​ខុស ​​​អ្នក​​នឹង​​​ជាប់​​​ពន្ធនាគារ​​​ដែរ​​​”។

លោកនាយក​​​រដ្ឋមន្ត្រី​​​បាន​​​ថ្លែង​​​នៅ​​​ឯ​​​ពិធី​​​ចែក​​​ប័ណ្ណ​​​កម្មសិទិ្ធ​​​ដី​​​ធ្លី​​​ដល់​​​ប្រជា​​​ពលរដ្ឋ​​​ចំនួន​​៥៣២​​​គ្រួសារ​​​នៅ​​​ក្នុង​​​ខេតកំពតជា​​​ខេត្ត​​​​ទី​​​៥​​​ដែល​​​លោក​​​បាន​​​ទៅ​​​សួរ​​​សុុខទុក្ខ​​​ដោយ​​​ផ្ទាល់​​​ក្នុង​​​កម្មវិធី​​​ចែក​​​ប័ណ្ណ​​​កម្មសិទិ្ធដីធ្លី​​​ជាទ្រង់​​​ទ្រាយធំ​​​។ ប៉ុន្តែ ​​​​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ក៏​​​បាន​​​សម្តែងនូវ​​​ការ​​​ព្រួយ​​​បារម្ភ​​​ពាក់​​​ព័ន្ធ​​​នឹង​​​អ្វី​​​ដែល​​​លោក​​​អះ​​​អា​​ងថា​​​​​ ជាការ​​​អ​​​សមត្ថភាព​​​របស់​​​អាជ្ញាធរ​​​ខេត្ត​​​ព្រះ​​​វិហារ​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​​​ក្នុង​​​តំបន់​​​ ដែល​​​មាន​​​កំហឹង​​​ផ្ទុះ​​​ឡើង​​​រវាង​​​អ្នក​​​ភូមិ​​​និង​​​អង្គការ​​​ក្រៅ​រដ្ឋា​ភិបាល​​​ដឹក​នាំដោយ ឧត្តមសេនីយ៍​​​យោធា​​​ម្នាក់​​​ កាល​ពី​​​ឆ្នាំ​​​២០០៨។

លោក ហ៊ុន សែន​​​ ថ្លែងថា “ ខ្ញុំ​​​បាន​ឃើញ​​​​ប្រជា​​​ពលរដ្ឋមក​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​​តវ៉ា​​​នៅ​​​មុខ​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​។ ខ្ញុំ​​​ចង់​​​ប្រើ​​​ប្រាស់​​​សុន្ទរកថា​​​នេះ​​​ ដើម្បី​​​ធ្វើឲ្យ​​​អភិបាល​​​ខេត្ត​​​នេះ​​​ [យក​​​ចិត្ត​​​ទុក​​​ដាក់]។ហេតុ​​​អ្វី​​​បាន​​​ជា​​​បញ្ហា​​​នេះ​​​មិន​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​?”។

ជម្លោះ​​នេះ​ កើត​ឡើង​​ជុំ​វិញ​​​ដី​​សម្ប​​​​ទាន​​សង្គម​កិច្ច​មួ​យ​​ ដែ​ល​​ជា​​របស់​លោកប៉ែនលឹម​​ដែ​ល​អ​ះ​​អា​​ង​ថា ​ខ្លួន​ជា​អតីត​​ទ​ី​ប្រឹក្សា​​​​របស់​លោកជា​ ស៊ីមប្រធា​​ន​ព្រឹទ្ធ​សភា ​និង​​មា​ន​អ​ង​​្គ​កា​រ​ក្រៅរដ្ឋាភិបាលមួ​យ​​សម្រាប់ជួ​យ​អ្នក​មា​ន​​​​ជំ​ងឺ​អេដស៍​​ផ​ង​ដែរ​។ អ្នក​ភូមិ​​​ដែ​ល​រស់​នៅ​លើ​ដី​ទុ​ក​សម្រាប់​​ជាដី​សម្បទា​ន​​សង​្គ​ម​​កិច្ច​​បា​ន​​ចោទ​ប្រ​កាន់​អង​្គការនេះ​​ពី​បទ​រំ​​លោភ​បំ​ពានធ្ងន់​ធ្ងរ។

​លោកហ៊ុនសែ​ន​ បា​ន​មា​ន​​ប្រ​សាស​ន៍​​ថា“ កុំ​​ថាលោកឯង​​​ពាក់​ផ្កាយ​ ទោ​ះ​​ជា​​លោក​ឯ​ង​ពាក់​លោកខែ​ក៏​ដោ​យ ​​លោក​ឯង​ក៏ត្រូវ​ផ្តន្ទា​ទោសដែរ​”។លោក​បា​ន​​លើក​រឿង​នេះជា​​ច្រើន​លើកហើយ​ មុន​ពេល​​​បំ​ពាក់​ឋា​នន្តរ​ស័ក្តិ​យោ​ធា​។ លោក​បា​ន​មាន​​ប្រ​សាស​ន៍​ថា“ ដាក់​ខ្នោះ​​​អ្នក​លក់​ដី​សម្បទា​ន​ទៅ”។

​លោកប៉ែ​នលឹម​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​​ពី​ម្សិល​មិញ​​​ថាលោក​មិន​​បា​រម្ភ​​​អំ​ពី​កា​រ​​រិ​ះ​គន់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ទេ​។ លោក​បាន​​មា​ន​​ប្រ​សាសន​​៍​​ថា “ ​ខ្ញុំ​មិន​បា​ន​ធ្វើ​អ្វី​​ខុស​​​ទេ​”។ លោក​បា​ន​​បន្ថែម​ទៀត​ថា “ ​អភិ​បា​ល​ខេត្ត​​ឲ្យ​​ដី​​​ខ្ញុំ​​”។លោក ​ខូយ ​ប៊ុន​ថន ​អភិ​បា​ល​​រង​​ខេត្ត​បា​ន​​បដិ​សេធមិន​ធ្វើ​អ​ត្ថាធិ​ប្បាយ​ទេ។

​លោកឡៅ​ ម៉ុ​ង​ហៃអ្ន​ក​វិ​ភាគ​​​​នយោ​បាយ​​​លើក​ឡើង​ថា ​ជ​ម្លោ​ះ​​នៅ​ព្រះ​​វិ​ហា​រ​ ​​បង្ហាញ​​ពី​អ​សមត្ថ​ភាព​​​របស់​អា​ជ្ញា​ធរ​​ក្នុ​ង​កា​រ​​ដោ​ះ​​ស្រាយ​​បញ្ហា​ដី​ធ្លី​ និងបង្ហាញ​ពី​​ប្រ​សិទ្ធភាព​​​របស់​អ្នក​​ភូមិ​ក្នុង​កា​រ​យក​​ចិត្ត​​ទុ​ក​ដាក់​ចំ​ពោះ​​​បញ្ហា​​របស់​​ខ្លួន។ ​លោក​​មា​ន​​ប្រ​សាសន​​៍​ថា “ កា​រ​​តវ៉ា​​បង្ហាញ​ព​ី​លទ្ធ​ផល​​វិជ្ជមា​ន​​មួ​យ​ ពី​ព្រោះ​​​សម្បទាន​ដី​ថ្មីត្រូវ​បា​ន​ហា​ម​ប្រាម​”។

​​លោកហ៊ុនសែនក៏​បា​ន​​​អ​ំ​ពា​​វ​នា​វ​​ដល់​​វិ​និ​យោគិន​​បរទេ​សឲ្យ​ដាក់ទុនវិនិយោគ​ក្នុង​​​កា​រកែ​ច្នៃ​​ផលិត​ផល​កសិ​កម្ម​ ដែលភាគ​ច្រើ​នត្រូវបញ្ជូន​ទៅ​​កែ​ច្នៃ​នៅ​ក្រៅ​ប្រទេ​ស។​សំ​ដៅ​ដល់កា​រ​​ផ្អាក​​ជា​បណ្តោះ​អា​សន្ន​​ ដែល​លោក​បា​ន​​ប្រកាស​កាល​ពី​ក្នុ​ង​​ខែ​ឧស​​ភាលោកហ៊ុ​នសែ​នបា​ន​មា​ន​ប្រ​សាសន៍​ថា “ ​សម្បទា​ន​​ដី​ត្រូ​វ​បា​ន​ផ្អា​ក​​រយៈ​​ពេល​យូរឬ​​​​អា​ច​រហូត​​ដល់​ខ្ញុំ​​ចូ​ល​និ​វត្ត”។លោក​បា​ន​បន្ថែម​ថា “ ​ពេល​នេះ ​យើង​កំ​ពុ​ង​លើក​ទឹក​ចិត្ត​​ឲ្យ​មាន​​កា​រ​កែ​ច្នៃ​​ដំ​ឡូង​​មី និ​ងដំ​ណាំ​​ផ្សេង​ទៀត​ ពី​ព្រោះ​​យើង​មា​ន​ច្រើន​ណាស់​”៕ ​

ប្រែ​សម្រួល​​​ដោ​យហមសុ​ផាណ្ណា

និង​ ​ចេវប៊ុននី​​

​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស