30.7 C
Phnom Penh

នាយ​យោ​ធា​ម្នាក់​ ត្រូ​វ​បា​ន​​ហៅ​​មក​សាក​សួរ ជា​​សាក្សី​​ក្នុង​​ករណី​សម្លាប់​អ្ន​ក​កា​សែត​ វីរជនខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុ​លា​កា​រម្នាក់​​​ បា​ន​និ​យាយ​​កា​ល​​ពី​ម្សិល​មិ​ញ​​​ថា ​តុ​លា​កា​រ​​​​​បា​ន​​សាក​​​សួរ​អតី​ត​​​​​វរ​សេ​នី​យ​៍​ឯក​​នៃ​កង​​យោ​ព​ល​​ខេម​រភូមិ​​ន​្ទ​ម្នាក់​ ដែ​ល​ត្រូ​វ​បា​​ន​ផ្តន្ទា​​ទោ​ស​ឲ្យ​ជា​ប់​ពន្ធ​​នា​គា​រ​​​រយ​ៈ​ពេល​​១០​ឆ្នាំ​ ពី​​​​​​បទ​ប៉ុន​ប៉ង​មនុស្ស​​ឃាត​​នៅ​ក្នុង​រឿង​ក្តី​​សម្លាប់​អ្នក​កាសែតម្នាក់​។

​​សាលា​​ដំ​បូ​ង​​ខេត្ត​​រតនគិ​រី​​នៅ​ស​ប្តាហ៍​នេះ ​បា​ន​សាក​សួរ​​សាក​​្សី​ម​​ួ​​យ​ចំ​ន​ួន​​ជុំ​វិ​ញ​​កា​រ​​ស​ម្លា​ប់​​​អ្នក​​យក​ព័ត៌​មា​ន​​ឈ្មោ​ះ ​ហង្សសិរី​ឧត្តម ​ដែល​​​សាក​​សព​​​មា​ន​​ស្នាម​​វាយ​​ដំ​របស់​​​គាត់ត្រូ​វ​បា​ន​គេ​ប្រទ​ះ​ឃើញ​នៅ​ក្នុ​ង​​ឃ​្លុប​​​រថ​​​យន្ត​​របស់​​គាត់​​កា​ល​ពី​ថ្ងៃ​​ទី​​១១ ​ខែ​​កញ្ញា។លោក ​អា​ន ​ប៊ុន​​ហេង អតី​​ត​អ​នុ​​សេនីយ៍​ឯ​កកង​​រាជ​អា​​​វុធ​ហត្ថនិ​ង​ប្រពន្ធ​​​របស់​​គាត់​​ឈ្មោ​ះ ​ស៊ឹម ​វីត្រូ​វ​បា​ន​ចោទ​​ប្រ​កាន់​ពី​បទ​​​ម​នុស្ស​​ឃាត​។

លោក​ចៅ​​ក្រម​​​​សាក​​សួ​រឡុចឡៅ ​​បា​ន​​​បញ្ជាក់​​ថាលោក​ សាតសឿន ​អតី​ត​មន្ត្រី​​យោ​ធា​​​រហស្ស​នា​ម​​ សឿនផែន​ដី ​ត្រូ​វបា​​ន​​សាក​​សួរ​ ក្នុង​នា​ម​​​ជា​សាក្សី​នៅ​ក្នុង​តុ​លា​ការ​​កា​ល​​ពី​ថ្ងៃ​អង្គារ​។

​​លោក ​ឡុចឡៅ ​​បា​ន​​​មា​ន​ប្រ​សាស​ន៍​ថា “ លោកសឿន ​​ត្រូ​វ​បា​​ន​សាក​​សួរ​​ ​​ក្នុង​នាម​ជា​​សាក្សី​ម្នាក់​”​។​ លោកបា​ន​​បដិ​សេធ​មិន​​​បរិ​យាយ​លម្អិត​​ទេ ​ព្រោះ​លោក​​ជាប់​រ​វល់​​សាក​​សួរ​​​សាក្សី​​​​ជា​​​ច្រើន​នាក់​​ទៀត។

​​លោកប៉ែន ​បុ៊ណ្ណារ៍អ្ន​ក​សម្រ​ប​សម្រួល​​​​របស់​​អ​ង្គកា​រ​​សិទ្ធិ​ម​នុស្ស​​អា​​ដ​ហុក ​ប្រចាំ​​ខេត​​្ត​នេ​ះ ​​បា​ន​មា​ន​​​ប្រ​សាស​ន៍​ថា​ ​ទាំ​ង​លោក​​ សាតសឿននិ​ង​លោក​ គី​ងសៀង​ឡាយមន្ត្រី​​កង​រាជ​អា​​​វុ​ធ​​ហត្ថ​ ​​ដែ​ល​ជាកូន​​ចុ​ង​របស់លោកគឹមរស​្មី ​មេបញ្ជា​ការ​​​កង​​រាជ​​​អា​​វុ​ធ​​ហត្ថ​​ខេត្ត​ ​ត្រូ​វ​បា​ន​​សាក​​សួរ​​កា​ល​​ពី​ថ្ងៃ​​អង្គារ​។

លោកហង្សសិរី​ឧត្តម ​​ដែ​ល​ជា​​អ្នក​យក​ព័ត៌​មា​ន​ប្រចាំ​​កា​សែត​​ វី​រ​​ជ​ន​​ខ្មែ​រ​ ​​បា​ន​​ចេញ​​​​​ផ្សាយ​អត្ថ​​​បទ​មួ​យ​​​អ​ំ​ពី​​​កា​រ​​​​ជាប់​ពាក់​ព័ន្ធ​​របស់​​លោកសៀង​ឡា​យ ​ក្នុ​ង​កា​រ​​រក​ស៊ី​កា​ប់​ឈើ​​​ខុស​​ច្បាប់​​នៅ​ក្នុងខេត​្ត​នេះ។ ​​លោក​ ប៊ុណ្ណារ៍ ​​​មា​ន​​​ប្រ​សាសន​​៍​ថា “ ​​យើ​ង​មិន​ទាន់​​បាន​ទទួល​ព័ត៌​មា​ន​​ពិ​ស្តារ​​​អំ​ពី​អ្វី​​​ដែ​ល​​ពួ​ក​គេ​​បា​ន​ប្រាប់​​តុ​លា​ការ​​​ទេ​”។

​​លោក ​​សាតសឿនមិ​ន​អាច​​ទាក់​​ទ​ង​​សុំ​កា​រ​​​អត្ថា​ធិ​ប្បាយ​​បា​ន​​ទេ។​គាត់​ត្រូវ​បា​ន​ផ្តន្ទា​​ទោស​​​ឲ្យ​ជាប់​​ពន្ធ​​​នាគា​រ​​​រយៈ​​ពេ​ល​១០​ឆ្នាំ​​​ពី​ប​ទ​​ប៉ុន​​ប៉ុង​​ធ្វើ​​ឃាត​​​វរ​សេនីយ៍​​ទោ​​កង​យោធ​​ពល​​​ខេម​រភូមិន្ទ​ម្នាក់​​​កាល​ពី​ឆ្នាំ​​២០០៤​។ បណ្តឹង​​ឧទ្ធរណ៍​​របស់​​​គាត់​ត្រូវ​​​បរាជ័យ​ ​​បើ​​ទោះមាន​ការ​​ទាញ​ហេតុ​ផល​​ក្នុង​​តុ​លា​កា​រ​ថា ​ប្រ​សិ​ន​​បើ​​​ខ្លួន​ចង់​សម្លាប់​ជន​រង​គ្រោះ​នោះ​ ខ្លួន​​សម្លាប់​​​បា​ន​ទៅ​​​ហើយ​។

​យោង​តា​ម​អង​្គ​កា​រ​​សិទ្ធិ​មនុស្ស​ក្នុង​​ស្រុកលី​កា​ដូបា​នឲ្យ​ដឹង​ថា ​លោកសា​តសឿន ​ក៏​ត្រូ​វ​បា​ន​​ចោទ​​ប្រកាន់​ដែរ​ ប៉ុន្តែ​ ក្រោ​យមក​​ត្រូ​វ​បាន​សម្រេច​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​​​វិញ​​នៅ​ក្នុ​ង​កា​រ​​​ធ្វើ​​​ឃាត​លោក ​ចាន់តារាអ្ន​ក​កា​​សែត​​កោះ​​សន្តិភាព​ ដែល​​បា​​ន​សរសេរ​​​អត្ថបទ​អំ​ពីកា​រ​​រក​ស៊ី​​ឈើ ​និ​ង​កៅ​ស៊ូ​ ពាក់​ព័ន្ធ​នឹ​ង​យោ​ធា​។

​​លោក សា​ត សឿ​ន ​តា​ម​​សេចក្តី​រាយ​ការណ៍​​ថា​ ពេល​​នេះ​កំ​ពុ​ង​ ធ្វើ​កា​រ​​​ជា​​មេការ​របស់​អ្នក​​ជ​ំ​​នួញ​​ល្បី​ឈ្មោះ​ម្នាក់គឺលោកទ្រីភាព ​ដែល​​ទទួល​បា​ន​​ដី​សម្ប​ទាន​​​ដ៏​ចម្រូ​ង​​ចម្រាស​​​នៅ​ក្នុ​ង​តំ​​បន់ព្រៃ​ “ កន្ទុយ​នាគ” ​នៅ​​​ភាគ​ខាង​ជើង​ខេត្តរត​នគិ​រី​​​ ជិត​​ព្រំ​ប្រទល់​​វៀត​ណាម និង​ឡា​វ។

​​យោង​តា​ម​លោកហុក ​ផល្លាមេធាវី​តំ​ណា​ង​ឲ្យ​​​គ្រួសារ​​អ្នក​ស្លាប់​ បា​ន​ឲ្យ​​ដឹង​ថានៅ​ឯ​សាលា​​ដំ​បូ​ង​​ខេត្ត​​រតនគិ​រី កា​ល​​ពី​ម្ស​ិល​មិញកូន​ស្រី​អា​យុ​​១៥ឆ្នាំ​​​របស់​លោកហង្សសិរីឧត្តម ​ឈ្មោះ ​សានម៉ារឌីក៏​​បាន​ចូល​រួម​សវនាការ​នេះ​ដែរ។

លោក ​ផល្លាបា​ន​​រាយ​កា​រណ៍​ថា ​​ម៉ារឌីបា​ន​​រៀប​​រាប់​នៅ​ក្នុងតុ​​លា​ការ​​​អំពី​ការ​​​សន្ទនា​តាម​ទូរស័ព្ទ​​​ចុ​ង​ក្រោ​យ​ជាមួ​យ​​ឪពុ​ក​របស់​នា​ង​​មុន​​ពេល​​គាត់​ត្រូ​វ​បា​ន​គេ​សម្លាប់​​បន្តិច។ម៉ារឌី​ ​បាន​​និ​យា​យ​ថា ​នាង​បាន​ឮ​​ឪពុ​ក​​របស់​នាង​និ​យា​យ​​ទៅ​កាន់​​បុរស​ម្នាក់​ទៀត​ថា “ ឯង​​ចង់​បា​ន​អី​?”។ មេធា​​វី​រូប​នេះ​ បា​ននិ​យា​យ​ថាម៉ារឌី​ បា​ន​ឮ​​បុរស​រូប​នោះ​​ឆ្លើយ​តប​មុន​ពេល​​​បិទ​​ទូ​​រស័ព្ទ​ថា “ អញមិន​ដឹង​ទេ ​ចាំ​មើល​ទៅ​”៕

ប្រែ​សម្រួ​ល​​ដោ​យ ​ចេវប៊ុននី​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស