29.3 C
Phnom Penh

អង្គការ​ AusAid ការ​​ពារ​តួនា​​ទី​​របស់​ខ្លួន​ក្នុង​គម្រោង​​ស្ថាប​នា​​ផ្លូ​វ​​​រថ​ភ្លើង​នៅ​ប្រទេសកម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នាក់​កា​រ​​​ធំ​នៃ​ទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់​ការអភិវឌ្ឍន៍អន្តរជាតិ​(AusAid) ​បា​ន​​និ​យា​យ​​​កា​រ​​ពា​រ​​ចំពោះការ​​ពាក់​ព័ន្ធ​​​របស់​​ខ្លួន​នៅ​​ក្នុ​ង​​គម្រោង​​​​ស្តារ​ផ្លូ​វ​ដែក​ដែល​ត្រូ​វ​​​ចំណាយ​​ទឹក​ប្រាក់​​១៤៣​លាន​​​ដុ​ល្លារ​ ​ក្នុង​ប្រទេ​ស​កម្ពុ​ជាដែ​ល​ត្រូ​វ​បា​ន​​ចោទ​ប្រ​កាន់​​​ថា​ធ្វើ​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​រាប់​រយ​គ្រួ​សារធ្លាក់​​ទៅ​ក្នុង​​ភាព​ក្រី​ក្រ​កា​ន់​តែ​ខ្លាំង​ ​។

កា​រ​ឆ្លើ​យ​​តប​របស់ទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ​​​កើ​ត​ឡើង​បន្ទាប់​ពី​គណៈ​កម្ម​កា​រ​សិទ្ធិ​មនុស្ស​​​របស់​​​ប្រទេ​ស​​​អូ​ស្ត្រាលី​ជុំ​វិ​ញ​សក​ម្ម​​ភាព​​​របស់​​​ទី​ភ្នាក់​ងារ​ផ្តល់ជំ​នួ​យ​​​ផ្លូ​វ​កា​រ​នេះនិង​ទាមទារឲ្យមាន​កា​រ​ស៊ើ​ប​អ​ង្កេត​​ឯក​រាជ​​្យមួយ​អំ​ពី​​បញ្ហា​​​នេះ​។​

បណ្តឹង​​​នេះ​ត្រូ​វ​បា​ន​​ធ្វើ​ឡើង​កា​ល​​ពី​​ថ្ងៃ​​ទី​​៤ ​ខែ​​តុ​លា​ ជួ​ស​ម​ុ​ខ​ឲ្យប្រជា​​ពល​​រដ្ឋ​​ ដែល​​រង​ផល​ប៉​ះ​ពាល់ចំ​នួ​ន​២៣​​​គ្រួសារ ដែល​​ចោទ​​ប្រកាន់​ទីភ្នាក់ងារ​​​អ​ូស្ត្រា​លី សម្រាប់​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិថា​​ មិន​បា​នរកវិធី​កា​រ​ពា​រដើម្បី​ទប់​ស្កាត់​​​​កុំឲ្យគម្រោង​​​​នេះ បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន ហើយបានទាមទារឲ្យមានកា​រ​គាំ​ទ្រ​​បន្ថែម​​ទៀត​ដល់​ពួ​ក​គេ​។

ទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់ការ​អភិវឌ្ឍន៍​​អន្តរជាតិ រួ​ម​​ជាមួយ​ធនា​គារ​អភិវឌ្ឍន៍អាសុី​ (ADB) ព្រម​ទាំ​ង​​រដ្ឋា​ភិ​បា​ល​​កម្ពុជា កំ​​ពុ​ង​​តែ​សហ​កា​រគ្នា​​​ផ្តល់​មូល​និធិ​លើ​គម្រោង​​មា​ន​ទឹក​ប្រាក់​​រាប់​​លាន​ដុល្លារ​ ដើម្បី​​ស្តារ​កំ​ណាត់​ផ្លូ​វ​ ​​ដែ​ល​កាន់​តែ​ទ្រុឌ​ទ្រោ​ម​​ក្នុ​ង​ប្រទេ​ស​នេះ​។​

កា​លពី​ថ្ងៃ​សុ​ក្រ អ​គ្គ​នា​​យកទីភ្នាក់ងារ​​​អ​ូស្ត្រា​លី សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ​ លោកភីធើ​ បាកធឺ (Peter Baxter)បា​ន​​​កា​រ​ពា​រ​ការ​​ងារ​របស់អង្គការ​​លោកនិង​​​គូស​​បញ្ជាក់​ពី​វិ​ធា​ន​​​កា​រ​​​កំ​ពុង​​តែ​​​ប​ន្ត​ ដែ​ល​​​ខ្លួនបា​ន​​រៀប​ចំ​ឡើង ដើម្បី​​ជួ​យ​​​ប្រជា​​​​ពល​រដ្ឋ​​​ចំ​នួ​ន​​៤.០០០​​គ្រួ​សារ កំពុងរស់​នៅ​​​តា​ម​បណ្តោយ​​កំ​ណាត់​ផ្លូ​វ​​​ដែក​​ ដែ​ល​ប្រុង​នឹងបាត់​បង់​ចំ​ណែក​នៃ​លំ​នៅ​ដ្ឋា​​នឬ​​បាត់ផ្ទះទាំ​ង​ស្រុ​ង​តែ​ម្តង​។

​បើទោះ​​ជា​​សេចក្តី​​ប្រកា​ស​​ធ្វើ​ឡើង​មិន​សំ​ដៅចំៗដល់​កា​រប្តឹង​ផ្តល់​​នេះ​ក៏​ដោយ ក៏​​សេចក្តី​ប្រ​កាសនេះ​លើក​ឡើង​​ពី​​បញ្ហា​​ជា​ច្រើ​ន​​ដែរ។

​លោកបាកធឺ ​​បា​ន​លើក​ឡើង​ក្នុង​​សេច​ក្តី​ប្រកា​ស​​ថា “ ទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់​ការ​អភិវឌ្ឍន៍ន៍អន្តរជាតិ បា​ន​​​ដឹង​​ចាប់​​តាំ​ង​ពី​កា​រ​ចាប់​​​ផ្តើម​​​ក្នុ​ង​ឆ្នាំ​​២០០៩មកថា ​វា​នឹង​​ជួប​កា​រ​​លំ​បាកចំ​ពោ​ះ​រដ្ឋា​ភិ​បា​ល​​កម្ពុជា​ក្នុ​ង​កា​រ​​គ្រប់​គ្រង​គម្រោង​មួ​យ​ ដែល​​មា​ន​ផល​ប៉ះ​ពាល់​​ដល់​លំ​នៅ​ដ្ឋាន​​ចំ​នួ​ន៤.០០០ខ្នង​ នៅ​តា​ម​​​បណ្តោយ​​កំ​ណាត់​ផ្លូវ​ដែ​ក​​ប្រ​វែ​ង​​ជាង​​៦០០​គី​ឡូម៉ែត្រ”។លោក​បន្ត​ថា នោះ​គឺ​​ជាមូ​ល​​ហេតុ​ ដែល​អ​ង្គ​កា​រ​នេះ​កំ​​ពុង​ធ្វើ​កា​រជា​​មួ​យ​ប្រជា​ជនក្នុង​​សហ​គមន៍ ​រដ្ឋា​ភិ​បា​ល​ ធនា​គារ​អភិ​វឌ្ឃន៍​អាសុីនិង​ធ្វើការជាមួយអង​្គ​កា​រ​ក្រៅ​​រដ្ឋា​​ភិ​បា​ល​ ដើម្បី​​ធ្វើ​អ្វី​ៗ​ដែ​ល​​អា​​ច​​​​ជួយ​​​ប្រជា​​ពល​រដ្ឋ​​​ ដែល​ងាយ​រងគ្រោះ​បំ​ផុតបាន។

លោក​បាន​បន្ត​ថា​ ​​ដើម្បី​​ដោ​ះ​​ស្រាយ​​ផល​ប៉ះ​ពាល់​នោះទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់​ការ​​អភិវឌ្ឍន៍អន្តរជាតិ បា​ន​ជួ​ល​អ្នក​ជំ​នាញ​​​ផ្នែ​ក​តាំ​ង​លំ​នៅ​ថ្មី​​ម្នាក់​ មកពី​វិទ្យា​​ស្ថាន​ Brooking ដែ​ល​មា​ន​​មូល​​ដ្ឋាន​​នៅ​សហ​​រដ្ឋ​​អា​​មេរិក​ ​​ដើម្បី​ជួ​យគ្រួ​សារ​ដែ​ល​បានតាំ​ង​លំនៅ​ថ្មី​​​​ឲ្យ​​ចេះ​ចិញ្ជឹម​​សត្វនិង​​ធ្វើ​សួនដែលបច្ចុប្បន្ននេះកំពុងចរចា​ជាម​ួយ​អ្នក​ចងការប្រាក់​ដល់គ្រួ​សារ​​តាំ​ង​លំ​​នៅ​​​

ថ្មី​ ដោ​យ​​សារ​បំ​ណុល​កាន់​​តែ​កើន​ឡើង​នោះដើម្បីសុំឲ្យជួយ​កា​ត់​បន្ថយ​​កា​រ​​ប្រាក់​មកវិញ។លោកបាកធឺ ​​ថ្លែ​ង​ថាទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិបា​ន​​សន្យា​ផ្តល់​​ប្រាក់​​១លាន​​ដុ​ល្លារ​​​ បន្ថែម​លើ​​ថវិ​កា​​​ដើម​​​របស់​ខ្លួន​​ ដើម្បី​ជួ​យ​​ប្រជា​ពល​រដ្ឋ​​នៅ​​ក្នុ​ង​​ឆ្នាំ​​២០១១ហើយសន្យា​​ផ្តល់​ប្រាក់​​១លាន​ដុល្លារ​​​ថែ​ម​ទៀត​​នៅ​ឆ្នាំ​នេះ​ ហើយកាលពី​ខែ​មុន​​​បា​ន​ជួ​ប​ជា​មួ​យ​​ប្រជា​ពល​រដ្ឋ​​ចំ​នួ​ន​​៣០​គ្រួ​​សារ​​​ ដើម្បី​ធា​នា​​ថា​នឹង​កែ​ប្រែ​កំ​ហុស​ក្នុ​ង​កា​រ​​​ផ្តល់​សំ​ណ​ង​​ដល់​ពួ​ក​គេ។

​លោក​បា​ន​​ថ្លែ​ង​ថា “ ​​ទីភ្នាក់ងារ​​​អ​ូស្ត្រា​លីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ​​ដឹង​ថា ​គម្រោ​ង​​​ដែ​ល​មានពាក់ព័ន្ធ​​នឹង​កា​រ​​សង់​លំ​នៅ​​ថ្មី​​​ឲ្យ​គ្រួ​សារ​​ប្រជា​ជន​ គឺ​មា​ន​​​បញ្ហា​​​រសើប​ និង​លំ​បាកណាស់។កា​រ​​​ងារ​​ក្នុ​ង​​ប្រទេស​កំ​ពុ​ង​​អភិវឌ្ឍន៍​​ដើ​ម្បី​​សង្គ្រោះ​​ជី​វិត​ និ​ង​​​បង្កើត​ឱកា​ស​​​សេដ្ឋ​កិច្ច​​​ឲ្យសម្រាប់​ប្រជា​ពល​រដ្ឋ​​ក្រី​ក្រ កំ​ពុ​ង​តែ​ប្រឈម​​​​យ៉ាង​​ខ្លាំង និង​មិ​ន​មា​ន​​គម្រោង​ណា​សម្រេច​​បា​ន​​ដូ​ច​ផែនកា​រ​​នោះ​ទេ​។ ដើម្បីឲ្យមាន​​​តុ​ល្យ​​ភាព ​យើង​​ជឿ​​ថាកា​រ​​​ពាក់​ព័ន្ធ​​​​​តទៅទៀត​​​របស់​​​ ប្រ​ទេ​ស​​​អូ​ស្ត្រាលី​​ នឹងធ្វើ​​ឲ្យ​​គម្រោ​ង​នេះ​​បា​ន​​ល្អប្រ​សើ​រ​ឡើង​ និងប្រកប​ដោ​យ​លទ្ធ​ផល​ល្អ​ផ្លែផ្កាសម្រាប់​​ប្រជា​ជ​ន​កម្ពុ​ជា​”។

​ដោ​យ​​ចាប់​ផ្តើម​​​​កា​រ​ដឹក​ទំ​និញ​ពា​ណិជ្ជ​កម្ម​​ឡើ​ង​វិញ​ក្នុង​ប្រទេ​ស​​កម្ពុជា ​​គម្រោង​​នេះ​មា​ន​​បំ​ណង​​ធ្វើឲ្យ​ប្រទេស​​នេះ​អាចឈានទៅ​ជា​ប្រទេស​​ប្រកួ​ត​​ប្រជែ​ង​​ផ្នែ​ក​​សេដ្ឋ​​កិច្ច​ ជា​មួយ​​បណ្តាប្រទេសនៅ​ក្នុ​ង​តំ​បន់​ និងធ្វើ​​ឲ្យ​​តម្លៃទំ​និញ​ប្រើ​ប្រាស់​​ក្នុង​ស្រុកចុះ​​ថោ​ក។

​នៅ​ក្នុ​ង​ពាក្យ​បណ្តឹង​​កា​ល​ពី​ថ្ងៃ​ទី​​៤ ខែ​​តុ​លា​ ដែល​ដាក់​ជូន​​ជួស​មុ​​ខឲ្យ​​គ្រួ​សារ​​ទាំ​ង​នោះអ​ង​្គ​កា​រ​​ក្រៅរដ្ឋា​ភិ​បា​ល​ពីរ គឺ​អង្គការ សម​ធម៌​កម្ពុជា (Equitable Cambodia) និង​អង​្គការ​​អភិវឌ្ឍន៍​ន៍​អន្តរ​ជាតិ​ (Inclusive Development International) ​បា​ន​​ចោទ​​ប្រកាន់​ទី​ភ្នាក់​ងារ​​អ​ូស្ត្រា​លី សម្រាប់ការ​អភិវឌ្ឍន៍អន្តរជាតិ​​ថា​​មិ​ន​បា​នយក​​ចិត្ត​ទុ​ក​ដាក់​​ចំពោះការ​ព្រមា​ន​​ម្តង​​ហើយ​ម្តង​​ទៀត​​អ​ំ​ពី​ហា​និភ័យ​របស់​​គម្រោ​ង និង​អនុ​វត្ត​បា​ន​​តិ​ចតួច​​​ក្នុ​ង​កា​រ​​ជួ​យ​​ប្រជា​ពល​រដ្ឋ​​ ឲ្យរួ​ច​ផុត​ពី​ភាព​ក្រី​ក្រ​​ខ្លាំងទៅៗ​។

អង​្គការ​ក្រៅ​​រដ្ឋា​​ភិ​បា​ល​​​នេះ​​ក៏​បា​ន​​​រិ​ះ​គន់​​ផ​ង​ដែរ​​ចំ​ពោ​ះ​កា​រ​ស្លាប់​កុ​មា​រ​​ចំ​នួន​​បី​នាក់​​ដោ​យ​សារ​​ស្ថានភា​​ព​លំ​បាក​​នៅ​​ទី​កន្លែងតាំ​ង​លំ​នៅ​ថ្មី​ រួម​ទាំ​ង​​​​កុ​មា​រ​​ពី​រនាក់​ទៀត​​​ដែ​ល​លង់​ទឹក​ស្លាប់​ ខណៈ​​ដែ​ល​កំ​ពុង​ដង​ទឹក​នៅ​ក្នុ​ង​ត្រពាំ​ង​មួ​យ​ ដោ​យ​​សារ​គ្មាន​អណ្តូង​ទឹក​​នៅ​​ក្នុង​តំ​បន់​តាំ​ង​​ទី​លំ​នៅ​ថ្មី​ ​ហើយ​​កុ​មា​រ​​ម្នាក់​ទៀត​ ត្រូ​វ​​រថ​​យន្ត​​បុក​ស្លាប់​ ខណៈ​​ដែ​ល​កំ​ពុ​ង​​​ដើរពី​សាលា​​រៀន​​ទៅ​ផ្ទះ​ ពី​​ព្រោះ​ទី​​នោះគ្មាន​​សាលា​​រៀនដូច​ដែល​បា​ន​​សន្យា​។

ក្នុ​ង​ចំ​ណោម​​កា​រ​ស​ន្យា​​​​របស់​ខ​្លួន​​ប្រាប់​ទីភ្នាក់ងារ​​​អ​ូស្ត្រា​លី សម្រាប់ការអភិវឌ្ឍន៍​អន្តរជាតិ​ គ្រួ​សារ​ទាំ​ង​នោះ​​កំ​ពុង​​ស្នើ​​សុ​ំ​ជំ​នួ​យ​​ជួយសងបំណុល និងជា​​ប្រាក់សំ​ណង​​សម្រាប់​ការ​​បាត់​​បង់​ប្រាក់​ចំ​ណូល​ និង​​កា​រ​​​អភិ​វឌ្ឍ​នៅ​ក្នុង​​តំ​បន់សង់​លំនៅ​ថ្មី​​​បន្ថែ​ម​ទៀត។

​កា​ល​ពី​ម្សិល​មិញលោកដេ​​វីដ ​ប្រេដ (David Pred)​​ ជ​ំ​នួ​យ​កា​រ​គ្រប់​​គ្រង​​​​របស់​អង្គការអភិ​វឌ្ឍន៍​អន្តរ​ជាតិ​​​បាន​ហៅ​កា​រលើក​ឡើង​រ​បស់លោកបាក​ធឺថា​ “ មិន​ពិត​នោះ​ទេ​” ​​ដោ​យ​​ធ្វើ​​ជា​​ករណី​លើ​ក​លែងមួ​យ ​​ចំ​ពោះ​ការ​​អះ​អាង​​របស់​ខ្លួន​​​ថាតំ​បន់​តាំ​​ង​លំ​​នៅ​ថ្មី​កំ​ពុ​ង​តែទទួលបាននូវ​​តម្រូ​វ​​​កា​រ​ជាមូ​លដ្ឋាន​របស់​គ្រួ​សារ​ប្រជា​ពល​រដ្ឋ​ និ​ង​​ជា​ការ​​ធ្វើ​ឲ​្យ​​ស្ថាន​​ភាព​​រស់​នៅ​​​​​របស់​ពួ​ក​គេ​ប្រសើ​​រឡើង។

លោក​បាន​មា​ន​ប្រ​សាស​ន៍​ដោយសំ​ដៅ​​ដល់​ពាក្យ​បណ្តឹង​​ទៅ​គណៈ​កម្ម​កា​រ​​សិទ្ធិ​ម​នុស្ស​​​អូ​ស្ត្រាលីថា “ វា​ជា​​វប្ប​ធម៌​បដិ​សេធ​​របស់​ទី​ភ្នាក់ងារ​​​អ​ូស្ត្រា​លី សម្រាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ ដែល​បា​ន​​​បង្ខិត​​បង្ខំ​ប្រជា​ពល​រដ្ឋ​​​ ​​ទទួល​រង​ប៉ះ​ពាល់​​ក្នុ​ង​កា​រ​​ស្វែង​រក​កា​រ​​ស៊ើប​​អង្កេត​ឯក​​រាជ​្យ​មួ​យ​អំ​ពី​ហេត​ុ​ការណ៍​នេះ​”។ ​

​លោកប្រេដបា​ន​មា​ន​​ប្រ​សាសន៍​ថាលោក​មិ​ន​ទាន់​​បា​ន​​ទទួល​ដំ​ណឹង​អ​ំ​ពីពាក្យ​​បណ្តឹង​ពី​គណៈ​កម្មការ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​​រំ​ពឹង​ថា​នឹង​មក​ដល់ឆាប់ៗនេះ​។ ​កា​ល​​​ពី​ក្នុង​ខែ​​មេសា ប្រជាព​ល​រដ្ឋ​​ដែល​គ្មាន​​ទីជម្រក​ចំនួន១៦៦​គ្រួ​​សារ​ បា​ន​​ដាក់​​ពាក្យ​​បណ្តឹង​​ស្រដៀង​គ្នា​​នេះដែរ​ទៅ​ធនា​​គា​រ​អភិ​វឌ្ឍ​ន៍​អា​ស៊ី​៕

ប្រែ​សម្រួ​ល​ដោ​យ ​ចេវប៊ុននី​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស