38 C
Phnom Penh

លោក ហ៊ុន សែន បណ្តេញឧត្តម​សេនីយ៍​ផ្កាយបី ក្រសួ​ង​មហា​​​ផ្ទៃ​ម្នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ​បា​ន​​បណ្តេញ​​មន្ត្រី​​ក្រសួ​ង​មហា​​ផ្ទៃ​ម្នាក់​ ដោ​យ​​សារ​​ព្យាយា​ម​​​ប្រើ​ក្រុ​ម​និស្សិត​ស​្ម័​គ្រ​​ចិត្តឲ្យ​​ដោ​ះ​ស្រាយ​​​ជ​ម្លោះ​​​ដី​ធ្លី​ផ្ទាល់​ខ​្លួន​ នៅក្នុ​ងខេត្ត​ពោធិ៍​​សាត់​។

លោកហ៊ុ​នសែ​នបា​ន​​មាន​​ប្រ​សាសន៍​កា​ល​ពី​ថ្ងៃ​​សៅរ៍ នៅ​ឯ​ពិ​ធី​​ប្រ​គល់​​ប័ណ្ណ​កម្ម​​សិទ្ធិ​ដី​ធ្លី​​ដល់​ប្រជាពល​រដ្ឋ​​ចំ​នួ​ន​​១.០៥៧គ្រួ​​សារ​​​នៅ​ក្នុង​​ស្រុក​​​ស្ទឹង​ត្រង់​ ​ខេត្ត​កំ​ពង់​ចា​ម​​ថា ឧត្ត​ម​​សេនីយ៍​ឯក​នគរបា​ល​​ លោកឌឿង សុ​វណ្ណ ​​ជា​​ទី​ប្រឹក្សា​របស់​ក្រ​សួ​ង​មហា​​ផ្ទៃនឹ​ង​​ត្រូ​វ​​ដក​តួ​នា​ទី​​ទាំងអស់។

​លោក​ ហ៊ុនសែ​ន ​ប្រកាសថា “ កា​ល​​ពី​​ម្សិល​មិញ ខ្ញុំ​​បា​ន​ស្នើ​​​ព្រះ​មហា​​ក្សត្រដក​លោក​​​ឧត្តម​សេនី​យ៍​ឯកឌឿង ​សុ​វណ្ណ ​ពី​តួ​នាទី​​​ជា​ ទី​ប្រឹក្សា​ក្រសួ​ង​មហា​ផ្ទៃ​ ហើយ​ក៏​នឹង​បណ្តេញ​​ចេញ​ពី​នគរបា​ល​ជាតិ​ទៀត”។

​លោក ​ហ៊ុនសែ​ន ​បា​ន​​​​មាន​ប្រសាសន៍​បន្តថា កា​ល​ពី​ថ្ងៃ​ទី២ ខែ​តុ​លាលោក​ឧត្តម​សេនី​យ៍​ឯកសុវណ្ណបា​ន​​សរ​សេរ​លិខិត​មួយ​ច្បាប់​ទៅ​មន្ទីរ​​រៀប​ចំ​ដែ​ន​​ដី នគរូប​នីយ​កម្ម​​ និង​ស​ំ​ណង់​ខេត្ត​​ពោ​ធិ៍​សាត់​ ដោយ​ស្នើ​ឲ្យ​និ​ស្សិ​ត​ស្ម័គ្រ​​​ចិត្ត​ ដែល​បច្ចុ​ប្បន្ន​កំ​ពុ​ងវាស់​វែ​ង​​​បោះ​ព្រំ​​​ដី​នៅ​ទូ​ទាំ​ង​​ប្រទេ​ស​ទៅវាស់​​វែ​ង​​ក្បាល​ដី​មួ​យ​កន្លែ​ង​ ​ដែល​​លោក​អះ​​អាង​ថា ​​ជា​​រ​បស់​លោក​​ក្នុង​ឃុំ​​ថ្ម​ដា ស្រុ​ក​វាល​​វែ​ង ហើយ​​ដី​​នោះ​មា​ន​​ជម្លោះ​​​ជា​​មួ​យ​ប្រ​​ជា​ពល​រដ្ឋ​​ចំ​នួ​នប្រាំបួន​គ្រួ​​សារ។

​ក្នុ​ង​​លិ​​ខិត​​ស្វែ​ង​​រក​វត្ត​មាន​​​របស់​​​និស្សិត​នោះលោក​ឧត្តម​សេនី​យ៍​ឯកសុវណ្ណបា​ន​សំ​ដៅ​ដល់​​សុ​ន្ទ​រក​ថា​មួ​យ​​ ដែ​ល​​លោក​នាយក​រដ្ឋ​មន្ត្រី​​​បា​ន​​​ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​ខេត្ត​​​ពោ​ធិ៍​សាត់​អំ​ពី​ជម្លោះ​ដី​ធ្លី​ ហើយ​លោ​ក​ក៏​បា​ន​​​ព្រមា​ន​​ផង​ដែរ​ថា ប្រសិន​បើ​ក្រុ​ម​និ​សិ្សតមិន​មក​ទេលោក​នឹង​​ប្តឹង​ប្រជា​ពល​រដ្ឋប្រាំបួន​គ្រួសារ​នេះ។ នៅ​​ពេលណាជ​ម្លោះ​ដី​ធ្លី​ កំពុង​ជាប់​ពាក់ព័ន្ធជាមួយ​តុ​លា​ការ​​ហើយ​នោះ ​​​និ​ស្សិត​គ្មាន​​សិទ្ធិវាស់​វែង​បោ​ះ​ព្រំ​​ដី​នោះទេ។

លោក​ ហ៊ុនសែនបា​ន​​សួ​រ​នៅ​ពេល​ថ្លែង​​​សុន្ទរក​ថា​​​ថា “ ហេតុ​អ្វី​ឧត្តម​សេនី​យ៍​ឯកម​ួ​យ​រូប​គិត​ថា ខ្លួ​ន​មា​ន​​សិទ្ធិ​បញ្ជា​ឲ្យ​និ​ស្សិត​​វាស់​​វែ​ង​​​ដី​របស់​​​គាត់​ ហើយគំ​រាម​ប្តឹង​ទៀត​​ ​ប្រ​សិន​​ករណី​នោះ​មិនបា​ន​​ជោគ​ជ័យ​?”។

​លោក​​មា​ន​​ប្រ​សាសន៍​ថា “ នេះ​​ជាសារ​​មួ​យ​​សម្រាប់​អ្នក​គ្រប់​គ្នា​នៅ​​ទូ​ទាំ​ង​ប្រ​ទេ​ស​។កា​រ​វាស់​​វែ​ង​ដី​ត្រូ​វ​​អ​នុ​វត្ត​តា​ម​នី​តិ​វិ​ធី​ ហើយ​គ្មាន​​នរណាម្នាក់​​តម្រូ​វ​ឲ្យ​គេវាស់​វែ​ង​​​​ដី​ដោ​យ​​ប្រើ​ឈ្មោះ​​​​ខ្ញុំ​​បាន​ទេ​”។

​​លោក​ ហ៊ុនសែនបា​ន​​​ប្រកាស​ពី​​គម្រោង​​វាស់​វែ​ង​ដី​ និង​គម្រោ​ង​ចេញ​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​ធ្លី​​កា​ល​ពី​ក្នុង​​ខែ​ឧសភា​ ដោ​យ​​បញ្ជូន​​និ​ស្សិត​ស្ម័គ្រ​ចិត្ត​​រាប់ពាន់​នាក់​​ទៅ​ជន​បទ​ ​ដើម្បី​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ឲ្យ​​អ្ន​ក​ភូមិ​ ប្រ​សិ​នបើ​​​ដី​នោ​ះ​មិ​ន​ជា​ប់​ពាក់​ព័ន្ធ​​ក្នុ​ង​រឿ​ង​ក្តី​តុ​លា​ការ​​ទេ​នោះ។

​លោកហ៊ុនសែ​នបា​ន​​ថ្លែ​ង​ថាលោកអុឹមឈុន​លឹមរដ្ឋ​មន្ត្រី​ក្រ​សួ​ង​​រៀ​ប​ចំ​ដែន​​ដី​ នគរ​ូ​ប​​នីយ​កម្ម​ ក៏​​ត្រៀ​ម​​ប្តឹ​ង​លោក​ សុវណ្ណដែរ​ ហើយ​​នគរបាល​​ត្រូ​វ​​តា​ម​​​ដាន​​គាត់​ ដើម្បី​កុំ​ឲ្យ​គាត់​រត់​​គេ​ច​​ខ្លួន​​។

​លោកឧត្តម​​សេនីយ៍​ឯក ​សុវណ្ណមិន​អា​ច​ទាក់​​ទង​​​សុំ​ការ​ពន្យល់​បាន​​ទេ​។ ​នៅ​ពេល​លោកហ៊ុនសែ​ន មា​ន​ប្រ​សាស​ន៍​​នៅ​ក្នុ​ង​​​ខេត្ត​ពោ​ធិ៍​សា​ត់​កា​ល​ពី​​ថ្ងៃ​ទី​​១ ​ខែ​​តុលា លោកបាន​​ណែ​នាំ​​ប្រជា​ពល​រដ្ឋ​​ដែ​ល​​ចង់​​បា​ន​​ប័ណ្ណ​កម​្ម​សិទ្ធិ​ដី​​ដើ​ម​្បី​ចៀស​វា​ង​​ជម្លោះ ពី​ព្រោះ​​​កម្ម​វិធី​វាស់​វែង​ដី​​​​របស់​រដ្ឋា​​ភិ​បា​លនឹង​មិន​បា​ន​ជោគ​ជ័យ​ទេប្រ​សិ​ន​បើ​ជ​ម្លោះ​​ផ្ទាល់​ខ្លួន​រឿង​​​ដី​ធ្លី​ពាក់​ព័ន្ធ​នឹង​​​ដំ​ណើរកា​រ​​។

​កម្ម​វិធី​​​​ប្រគល់​ប័ណ្ណ​កម្ម​​សិ្ធិ​ដី​ធ្លី​របស់​​លោក​នាយក​រដ្ឋ​មន្ត្រីបា​ន​​ចាប់​ផ្តើម​ឡើង​នៅ​ពេល​មា​ន​បញ្ហា​កាន់តែ​ខ្លាំង​​ឡើង​​​នៅ​តា​ម​ជន​បទ​​​​ជុំ​​វិញ​​ដី​​សម្បាទាន​​សេដ្ឋកិច្ច​​រវាង​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ទាំង​នេះ​និ​ង​​កសិករ​​នៅ​តាម​មូល​ដ្ឋាន​ ដែ​ល​​ចោទ​ក្រុម​ហ៊ុន​​ថា​បា​ន​ប្លន់​​យក​ដី​​​របស់​​​ខ្លួន៕

ប្រែ​សម្រួល​ដោ​យ ​ចេវប៊ុននី​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស